ប័ណ្ណសារព័ត៌មាន
2013-06-25
នៅក្នុងការរស់នៅប្រចាំថ្ងៃទាក់ទងជាមួយការជួល ទិញ លក់ រវាងភាគីពីរ ឬច្រើន គឺត្រូវមានកិច្ចសន្យា។ កិច្ចសន្យាមានតម្លៃខាងផ្លូវច្បាប់ និងសុពលភាពទៅបានលុះត្រាតែធ្វើទៅតាមទម្រង់ច្បាប់កំណត់ត្រឹមត្រូវ។ កិច្ចសន្យាមានតាំងពីរឿងតូចតាច រហូតដល់រឿងធំដែលមានទឹកប្រាក់ចាប់ពីតិចតួច រហូតដល់ទឹកប្រាក់ច្រើនលានដុល្លារក៏មាន។
2013-06-25
ការលេងតុងទីននៅប្រទេសកម្ពុជា ជាវិធីសន្សំប្រាក់មួយបែបដោយមានការស្ម័គ្រចិត្តរវាងមនុស្សម្នាក់ ជាមួយមនុស្សច្រើននាក់ ហើយមានការធ្វើលិខិតបញ្ជាក់ព្រមព្រៀងជាមួយគ្នា។ ការលេងតុងទីនខ្លះ គឺបានទទួលជោគជ័យ ដោយភាគីចូលរួមទាំងអស់មានការគោរពលក្ខន្តិកៈ កុងត្រា កិច្ចសន្យាជាមួយគ្នាច្បាស់លាស់ ហើយបានដំណើរការប្រកបដោយសុវត្ថិភាព។
2013-06-21
សំណុំរឿងបាញ់ប្រហារកម្មកររោងចក្រកៅវ៉េ (Kaoway) ៣នាក់ អោយរងរបួស នៅតែជាចំណុចនៃការឃ្លាំមើលពីសំណាក់សហគមន៍ជាតិ និងអន្តរជាតិ បើទោះជាហេតុការណ៍នោះបានកន្លងទៅជាង ១ឆ្នាំមកហើយ។ សាធារណៈមតិមានជំនឿថា មន្ត្រីពាក់ព័ន្ធដែលទទួលបន្ទុកការងារនោះ នឹងបំពេញតួនាទីរបស់ខ្លួនដោយឯករាជ្យ ត្រឹមត្រូវ ហើយជនរងគ្រោះនៃការបាញ់ប្រហារក៏រំពឹងថានឹងបានយុត្តិធម៌។
2013-06-20
ការលក់ដូរកសិផល ឬផលិតផលនានា ត្រូវមានការប្រុងប្រយ័ត្ន ដើម្បីចៀសវាងការបាត់បង់ផលប្រយោជន៍ ដូចជា មិនបានទទួលប្រាក់គ្រប់ចំនួនជាដើម។ ប៉ុន្តែ បើសិនជាមិនបានទទួលប្រាក់គ្រប់ចំនួនពីការលក់ដូរនោះ តើអ្នកលក់អាចប្ដឹងបានឬទេ? តើប្ដឹងពីបទអ្វី? ហើយអ្នកជំពាក់គេនោះ តើអាចមានទោសឬទេ?
2013-06-20
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានអញ្ជើញដើមបណ្ដឹងរដ្ឋប្បវេណីនៃសំណុំរឿងលេខ០០២ មកចូលរួមស្ដាប់ការកាត់ក្ដីអតីតមេដឹកនាំកំពូលនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យជាបន្តបន្ទាប់ ដើម្បីឲ្យដើមបណ្ដឹងរដ្ឋប្បវេណីទាំងអស់ និងប្រជាពលរដ្ឋទូទៅបានយល់ដឹងអំពីដំណើរការកាត់ក្ដី និងការឆ្លើយតទល់រវាងសាក្សី និងជនជាប់ចោទនៅក្នុងសំណុំរឿងលេខ០០២។
2013-06-20
សំណុំរឿងលេខ០០៣ និង ០០៤ ទោះបីជាសំណុំរឿងក្ដីស្ថិតនៅក្នុងភាពចម្រូងចម្រាស់រវាងសហចៅក្រមស៊ើបអង្កេតជាតិ និងសហចៅក្រមអន្តរជាតិក្ដី ប៉ុន្តែអ្នកធ្វើការទាក់ទងនឹងជនជាតិភាគតិច បានស្រាវជ្រាវរកឃើញថា សហចៅក្រមស៊ើបអង្កេតនៃសាលាក្ដីខ្មែរក្រហម នឹងធ្វើការស៊ើបអង្កេតប្រមាណ ៧០% លើខ្មែរក្រោម ដែលបានសម្លាប់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យនៃសំណុំរឿង០០៤ ទាំងមូល។
2013-06-18
រដ្ឋាភិបាលជាប្រទេសសមាជិកអាស៊ាន ត្រូវពង្រឹងសហគ្រាសខ្នាតតូចនិងមធ្យម ដោយសារតែជាយន្តការតែមួយគត់ ដើម្បីធានាសន្តិសុខស្បៀង នៅពេលដែលសហគមន៍អាស៊ានបង្កើតនៅឆ្នាំ២០១៥។
2013-06-16
កសិករនៅខេត្តកំពង់ធំ ពីមុនធ្លាប់តែធ្វើស្រែតាមរបៀបបុរាណ តែប៉ុន្មានឆ្នាំចុងក្រោយនេះ កសិករមួយចំនួនបានប្ដូរទម្លាប់មកធ្វើស្រែដោយភ្ជួរស្រែកៀរអូសដីពីខ្ពស់មកដាក់នៅកន្លែងដីទាប ដើម្បីឲ្យដីស្រែនោះក្លាយជារាងរាបស្មើ ហើយដាំស្រូវក្នុងមួយដំណោតតែមួយដើម។
2013-06-11
ប្រទេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ គ្រោងប្រែក្លាយរចនាសម្ព័ន្ធរបស់ខ្លួនអោយទៅជាសហគមន៍តែមួយនៅឆ្នាំ២០១៥។ ប្រការនេះបានធ្វើប្រទេសមហាអំណាច មានចិន និងសហរដ្ឋអាមេរិក ជាដើម ចាប់អារម្មណ៍ខ្លាំងលើតំបន់មួយនេះ។
2013-06-09
កសិករនៅខេត្តតាកែវ បានបង្ហាញពីគំនិតច្នៃប្រឌិតនៃការចិញ្ចឹមត្រីនៅក្នុងស្រែ ក្រោយស្ទូងស្រូវរួច។ ការចិញ្ចឹមនេះធ្វើឲ្យកសិករទទួលបានផលទ្វេដងក្នុងពេលតែមួយ។ ក៏ប៉ុន្តែពូជត្រីមួយចំនួនមិនអាចយកមកចិញ្ចឹមក្នុងស្រែក្នុងពេលតែមួយជាមួយនឹងពូជត្រីដទៃទៀតបានឡើយ។
2013-06-07
ទំនាស់ដីធ្លីរ៉ាំរ៉ៃមួយក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រវាងពលរដ្ឋ និងអង្គការមិនមែនរដ្ឋាភិបាលមួយ បានអូសបន្លាយអស់រយៈពេលជិត ១០ឆ្នាំមកហើយ នៅតែមិនអាចបញ្ចប់បាន បើទោះបីជាពលរដ្ឋបាននាំគ្នាទៅតវ៉ាជាច្រើនលើកច្រើនសារ សុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដោយ។
2013-06-06
ប្រជាពលរដ្ឋមួយចំនួននៅពេលមានបញ្ហាគ្រោះថ្នាក់រងគ្រោះ ឬបានដឹងហេតុការណ៍គ្រោះថ្នាក់ណាមួយកើតឡើង ចង់ប្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ច ឬតុលាការឲ្យជួយរកយុត្តិធម៌ឲ្យខ្លួន និងអ្នករងគ្រោះដទៃទៀតដែលមានបញ្ហាដូចគ្នា។ ប៉ុន្តែ មានពេលខ្លះ បែរជារួញរា និងឈប់ទៅវិញ ដោយសារមានគេបំភ័យសម្លុតមិនឲ្យដាក់ពាក្យប្ដឹង។
2013-06-06
ថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ ជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៣ នេះ ខ្មែរក្រោមរស់នៅក្នុងប្រទេសមួយចំនួននៅលើពិភពលោក បានប្រារព្ធពិធីរំលឹកខួបថ្ងៃបាត់បង់សិទ្ធិអំណាចគ្រប់គ្រង បាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម នៅភូមិភាគខាងត្បូងវៀតណាម បច្ចុប្បន្ន។