ប័ណ្ណសារព័ត៌មាន
2013-07-11
នៅខណៈដែលកម្ពុជា កំពុងតែធ្វើដំណើរការរៀបចំការបោះឆ្នោតនៅនីតិកាលទី៥ នេះ ខ្មែរក្រោមនៅក្រៅប្រទេស និងសហគមន៍ខ្មែររស់នៅប្រទេសមហាអំណាចមួយចំនួន គ្រោងនឹងធ្វើបាតុកម្មដើម្បីទាមទារឲ្យរដ្ឋាភិបាលប្រទេសមហាអំណាចទាំងនោះ ដាក់គំនាបមកលើរដ្ឋាភិបាលកម្ពុជា ក្នុងការធានាឲ្យមានការគោរពសិទ្ធិមនុស្ស និងរៀបចំការបោះឆ្នោតឲ្យបានត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌។
2013-07-11
ការសេពគ្រឿងស្រវឹងត្រូវចាត់ទុកថាជាមូលហេតុមួយ ដែលនាំអោយមានអំពើហិង្សា ជាពិសេស គឺអំពើហិង្សាក្នុងគ្រួសារ ដែលជនរងគ្រោះភាគច្រើនជាស្ត្រី និងកុមារ។ ករណីនេះ ក្រុមស្ត្រីវ័យក្មេងបានស្នើអោយគណបក្សនយោបាយដែលចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដោះស្រាយការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមបណ្ដាញផ្សព្វផ្សាយក្នុងស្រុក។
2013-07-10
ប្រទេស ៨ ក្នុងចំណោមប្រទេសទាំង ១០ នៃសមាជិកអាស៊ាន មានប្រព័ន្ធបោះឆ្នោត។ ក្នុងចំណោមប្រទេសដែលមានប្រព័ន្ធបោះឆ្នោតទាំងនោះ មាន ប្រទេសសមាជិកអាស៊ាន ៣ ដែលគណបក្សប្រឆាំងបានជាប់ឆ្នោតជាអ្នកដឹកនាំប្រទេស ដូចជាប្រទេសថៃ (Thailand) ឥណ្ឌូនេស៊ី (Indonesia) និងប្រទេសហ្វីលីពីន (Philippine)។
2013-07-07
ពោតជាដំណាំដែលមិនគ្រាន់តែដាំដើម្បីជាចំណីបណ្តោះអាសន្នសំរាប់មនុស្សទេ វាក៏ជាចំណីដ៏ល្អរបស់សត្វគោដែលខ្វះស្មៅនៅក្នុងរដូវប្រាំងដែរ។ ដោយសម្លឹងឃើញផលប្រយោជន៍នៃដើមពោតមានប្រយោជន៍ច្រើន កសិករនៅក្នុងខេត្តតាកែវ នាំគ្នាដាំពោតក្នុងដីស្រែនៅរដូវប្រាំងស្ទើរគ្រប់គ្រួសារ។
2013-07-04
ច្បាប់បោះឆ្នោតនៃព្រះរាជាណាចក្រកម្ពុជា មានបញ្ញត្តិអំពីសិទ្ធិនៃអ្នកបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ការចុះឈ្មោះអ្នកឈរឈ្មោះបោះឆ្នោត និងគណបក្សនយោបាយ យុទ្ធនាការឃោសនាបោះឆ្នោត ថវិកាការបោះឆ្នោត លទ្ធផលនៃការបោះឆ្នោត វិវាទនៃការបោះឆ្នោត និងការប្ដឹងឧទ្ធរណ៍ និងការរំលោភបំពាន ការដាក់ពិន័យ និងទោសកម្មជាដើម។