ប័ណ្ណសារព័ត៌មាន
2013-08-30
ល្បុក្កតោ ជាក្បាច់គុនដ៏ចំណាស់មួយប្រភេទរបស់កម្ពុជា ដែលបានបន្សល់ទុកមកដល់ពេលបច្ចុប្បន្ន។ ចាប់តាំងពីក្បាច់គុននេះត្រូវចងក្រងជាកីឡាក្បាច់គុនមក អ្នកចូលហាត់កីឡានេះ ភាគច្រើន គឺជាបុរស ហើយកម្រឃើញមានស្ត្រីចូលរួមណាស់។ ប៉ុន្តែមកដល់ពេលនេះ មានយុវតីកាន់តែច្រើនឡើងបានចាប់អារម្មណ៍ហាត់គុនល្បុក្កតោ។ ការកើនឡើងនេះ ត្រូវបានអះអាងថា កើតឡើងដោយសារពលរដ្ឋខ្មែរកាន់តែច្រើនឡើងបានយល់ដឹងពីអត្ថន័យពិតប្រាកដនៃគុនខ្មែរល្បុក្កតោ។
2013-08-25
មន្ត្រីកសិកម្មអំពាវនាវឲ្យកសិករថែទាំដីមុខលើដោយវិធីដាំស្រូវមិនបាច់ភ្ជួរដី។
2013-08-20
ដំណាំគ្រប់ប្រភេទត្រូវការជីវជាតិសម្រាប់បំប៉ន ដើម្បីការលូតលាស់ផង និងដើម្បីបញ្ចេញផ្កាផ្លែផង។ ដើម្បីឲ្យដំណាំទាំងនោះមានការលូតលាស់ល្អ ក្រសួងកសិកម្មបានណែនាំកសិករឲ្យចេះសន្សំវត្ថុធាតុដើមពីធម្មជាតិមកផលិតជាជីសម្រាប់បំប៉នដំណាំ។
2013-08-13
បញ្ហានយោបាយនិងប្រជាពលរដ្ឋនៅក្នុងបណ្ដាប្រទេសនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា អាស៊ាន តែងតែមានការភិតភ័យនៅពេលដែលមានការបោះឆ្នោតម្ដងៗ។ ភាពភ័យព្រួយទាំងនោះដោយសារតែអ្នកដឹកនាំបក្សនយោបាយមានអាវុធ ឬកងកម្លាំងប្រដាប់អាវុធស្ថិតក្រោមឥទ្ធិពលរបស់អ្នកនយោបាយជាដើម។
2013-08-12
នៅពេលរដូវវស្សាកំពុងចាប់ផ្ដើម ការចិញ្ចឹមត្រីក៏កំពុងមានសកម្មភាពច្រើនដែរនៅខេត្តតាកែវ។ កសិករខ្លះបានបូមទឹកស្រះដើម្បីចាប់ត្រីចិញ្ចឹមចាស់ធ្វើម្ហូប និងលក់ ហើយសំអាតស្រះត្រៀមបម្រុងលែងកូនត្រីថ្មីចូលទៅក្នុងស្រះវិញ។
2013-08-02
មកដល់ពេលនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅមិនទាន់ប្រកាសពីចំនួនអាសនៈសភាដែលគណបក្សនីមួយៗទទួលបាននៅឡើយទេ។ យ៉ាងណា លទ្ធផលបឋមបញ្ជាក់ថា គណបក្សនយោបាយធំៗចំនួន២ បានទទួលសំឡេងគាំទ្រនាំមុខគេ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។