ប័ណ្ណសារព័ត៌មាន
2015-10-27
នៅក្នុងនាទីច្បាប់កាលពីសប្ដាហ៍មុន លោកអ្នកនាងបានស្តាប់សេចក្តីរាយការណ៍អំពីសារសំខាន់នៃសិទ្ធិមានមេធាវីរបស់ជនសង្ស័យ ក្រោយពីត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួន។ នៅក្នុងនាទីច្បាប់សប្ដាហ៍នេះ លោក ជី វិតា មានសេចក្តីរាយការណ៍អំពី ថាតើរយៈពេលប៉ុន្មានក្រោយពីសមត្ថកិច្ចនគរបាលឃាត់ខ្លួន ឬចាប់ខ្លួន ទើបច្បាប់អនុញ្ញាតឲ្យជនសង្ស័យមានសិទ្ធិអាចជួបមេធាវីបាន?
2015-10-24
យុវជនមានការយល់ឃើញប្លែកៗពីគ្នាចំពោះសារនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ដីពីសង្គ្រាម បើសិនជាគណបក្សដទៃឈ្នះការបោះឆ្នោតនៅឆ្នាំ២០១៨។ អ្នកខ្លះយល់ឃើញថា ការប្រកាសរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា គ្រាន់តែជាសារគំរាមដល់អ្នកនយោបាយដទៃ ព្រមទាំងម្ចាស់ឆ្នោតដែលអស់ជំនឿលើរូបលោក។
2015-10-23
ទម្លាប់អោយកុមារលែងខ្លួនទទេដោយមិនមានសំលៀកបំពាក់បិទបាំង គឺជារឿងធម្មតានៅក្នុងសង្គមកម្ពុជា។ លើសពីនេះក៏មានការថតរូបកុមារ ដែលអាក្រាតកាយបង្ហោះតាមអ៊ីនធឺណិត (Internet) ឬតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ផង។ ពេលខ្លះទៀតក្នុងសង្គមគ្រួសារ ក៏តែងមានការបិចបោច ស្ទាបកេរភេទកុមារ ដោយការក្រឺតក្នាញ់ផង។
2015-10-22
ពលរដ្ឋខ្មែរក្រោមនៅកម្ពុជា រអ៊ូរទាំចំពោះការរំខាន និងការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរវៀតណាម នៅពេលដែលពួកគេធ្វើដំណើរទៅលេងស្រុកកំណើតនៅដែនដីកម្ពុជាក្រោម។ ពួកគេថា អាជ្ញាធរវៀតណាម តែងតាមដាន និងកោះហៅពួកគេទៅសាកសួរ បើទោះជាពួកគេមានលិខិតឆ្លងដែនកម្ពុជា ក៏ដោយ។
2015-10-22
ការរំលូតកូន ឬយកកូនចេញ អាចបណ្ដាលឲ្យស្ត្រីប្រឈមមុខនឹងការធ្លុះស្បូន រលាកដៃស្បូន និងអាចបណ្ដាលឲ្យស្ត្រីជួបគ្រោះថ្នាក់ដល់អាយុជីវិត។ គ្រូពេទ្យជំនាញរោគស្ត្រី និងសម្ភព មានវេជ្ជបញ្ជាថា ស្ត្រីគ្រប់រូបបើចង់រំលូតកូន ត្រូវជួបប្រឹក្សាយោបល់ជាមួយគ្រូពេទ្យជំនាញផ្នែករោគស្ត្រី និងសម្ភពឲ្យបានត្រឹមត្រូវ។
2015-10-20
សិទ្ធិមានមេធាវី មានចែងនៅក្នុងច្បាប់កំពូលរបស់ជាតិ និងច្បាប់អន្តរជាតិនានា ដែលកម្ពុជា ទទួលស្គាល់។ សិទ្ធិមានមេធាវី ចាប់ផ្ដើមមានតាំងតែពីពេលជនណាម្នាក់ ត្រូវនគរបាលយុត្តិធម៌ឃាត់ខ្លួន ជាប់សង្ស័យថាបានប្រព្រឹត្តបទល្មើសច្បាប់ណាមួយ។
2015-10-19
អ្នកបច្ចេកទេសចិញ្ចឹមសត្វមាន់យល់ថា សាច់មាន់ដែលចរាចរនៅលើទីផ្សារ ភាគច្រើនធំធាត់ដោយប្រើចំណីគីមី ដែលបណ្ដាលឲ្យប៉ះពាល់សុខភាពអ្នកបរិភោគ។
2015-10-17
យុវជនមានការយល់ឃើញប្លែកៗពីគ្នាចំពោះការទទួលយកជនភៀសខ្លួនបន្ថែមទៀតពីកោះណាវរូ (Nauru)។ អ្នកខ្លះយល់ឃើញថា រដ្ឋាភិបាលកម្ពុជា មិនទាន់មានសមត្ថភាពគ្រប់គ្រាន់នៅឡើយក្នុងការបំពេញតម្រូវការរបស់ជនភៀសខ្លួន ខ្លះទៀតគិតថា វាជាសកម្មភាពមនុស្សធម៌ដែលរដ្ឋាភិបាលគួរតែធ្វើ ប៉ុន្តែត្រូវធ្វើដោយមានតម្លាភាព។
2015-10-15
ឡេ និងឡេលាយ គឺជាវត្ថុធាតុរាវ ដែលផ្សំឡើយដោយសារធាតុគីមីផ្សេងៗ សម្រាប់លាបស្បែកដងខ្លួន ស្បែកមុខ ជើង និងដៃ ជាដើម។ ការប្រើប្រាស់ឡេ និងឡេលាយដែលគ្មានរូបមន្តច្បាស់លាស់ទេនោះ គឺអាចបណ្ដាលឲ្យស្បែកប្រឈមមុខនឹងការរលាក និងអាចមានផលប៉ះពាល់ចំពោះសុខភាព និងសរីរាង្គដទៃផ្សេងទៀត។
2015-10-15
សហគមន៍ខ្មែរកម្ពុជាក្រោម អំពាវនាវទៅកាន់រដ្ឋាភិបាលកម្ពុជា ឲ្យយកគំរូតាមអតីតព្រះមហាក្សត្រសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុងការជួយជ្រោមជ្រែងទៅដល់ពលរដ្ឋខ្មែរក្រោមទាំងកំពុងរស់នៅកម្ពុជា និងនៅដែនដីកម្ពុជាក្រោម។
2015-10-12
ការសម្រេចបានសហគមន៍មួយ ដែលប្រជាជនក្នុងសហគមន៍មានការប្រាស្រ័យទាក់ទងគ្នាល្អ គឺជាគោលដៅចម្បងរបស់អាស៊ាន។ តើអាស៊ានធ្វើអ្វីខ្លះ ក្នុងការតភ្ជាប់ប្រជាជាតិជាសមាជិករបស់ខ្លួន ដើម្បីឈានទៅបង្កើតសហគមន៍អាស៊ាន?
2015-10-11
ការប្រែប្រួលអាកាសធាតុបានប៉ះពាល់ដល់ការដាំដុះដំណាំកសិកម្មនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែមានកសិករមួយចំនួន ពួកគាត់ចេះកែច្នៃ និងចេះជ្រើសរើសវិធីដាំដុះដំណាំ ឬរុក្ខជាតិ ដើម្បីឲ្យដំណាំទាំងអស់អាចទទួលផល បើទោះបីជាអាកាសធាតុប្រែប្រួលម្ដងខ្វះទឹក ឬមានជំនន់ខ្លាំងក៏ដោយ។
2015-10-10
ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ យុវជនជាច្រើននាំគ្នាស្លៀកពាក់ស្អាតបាត យកគ្រឿងរណ្ដាប់ ចង្ហាន់ និងទេយ្យទានផ្សេងៗទៅប្រគេនព្រះសង្ឃនៅវត្ត។ ក្នុងទឹកមុខស្រស់បស់យុវជនមួយចំនួនបញ្ជាក់ថា ពួកគេមកធ្វើបុណ្យនៅវត្តដោយទឹកចិត្តជ្រះថ្លា និងក្តីសប្បាយរីករាយ។
2015-10-05
នាទីវេទិកាអាស៊ានសប្ដាហ៍មុន បានលើកឡើងពីចំណងសេដ្ឋកិច្ចរវាងកម្ពុជា និងម៉ាឡេស៊ី។ ចំណែកក្នុងនាទីវេទិកាអាស៊ានសប្ដាហ៍នេះ នឹងលើកពីចំណងសេដ្ឋកិច្ចរវាងកម្ពុជា និងសិង្ហបុរី វិញម្ដង។ តើលំហូរទំនិញ ការវិនិយោគ និងលំហូរទេសចររវាងប្រទេសទាំងពីរ មានចំណុចអ្វីខ្លះដែលគួរឲ្យកត់សម្គាល់?
2015-10-03
ក្រសួងអប់រំ គ្រូបង្រៀន និងសិស្សប្រឡងជាប់បាក់ឌុប បាននិទ្ទេស អេ (A) យល់ឃើញស្របគ្នាថា ការចេះគិតគូរ និងបែងចែកពេលវេលាសិក្សាទៅតាមកាលវិភាគ គឺជាមធ្យោបាយមួយដ៏ប្រសើរដែលសិស្សានុសិស្សម្នាក់ៗ ត្រូវអនុវត្តដើម្បីទទួលបានជោគជ័យក្នុងការសិក្សា។