ប័ណ្ណសារព័ត៌មាន
2015-08-18
ប្រទេសចំនួន៤ ក្នុងចំណោមប្រទេសសមាជិកទាំង១០ របស់អាស៊ាន រួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដែលគេហៅថា ប្រទេស ស៊ី.អិល.អឹម.វី (CLMV) នោះ ត្រូវបានប្រទេសឥណ្ឌា សម្រេចយកជាប្រទេសគោលដៅអាទិភាព សម្រាប់ការអនុវត្តគោលនយោបាយពង្រីកអំណាចសេដ្ឋកិច្ចរបស់ខ្លួនក្នុងតំបន់អាស៊ាន ដើម្បីទប់ទល់នឹងឥទ្ធិពលដ៏ខ្លាំងក្លារបស់ចិន ក្នុងតំបន់នេះ។
2015-08-18
គ្រឿងញៀនបានក្លាយជាបញ្ហាដ៏ស្មុគស្មាញនៅតាមបណ្ដាប្រទេសភាគច្រើននៅលើពិភពលោក។ ការដាំដុះ ការផលិត ការចរាចរណ៍ និងការប្រើប្រាស់គ្រឿងញៀន និងសារធាតុគីមីផ្សំ កំពុងកើតមានយ៉ាងខ្លាំងក្លា និងកើនឡើងនៅគ្រប់ទីកន្លែង។
2015-08-18
មន្ត្រីជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ឲ្យដឹងថា ការចាប់ខ្លួន ចោទប្រកាន់ និងដាក់ពន្ធនាគារសមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ គឺជាការរំលោភរដ្ឋធម្មនុញ្ញកម្ពុជា និងផ្ទុយពីច្បាប់អន្តរជាតិ ដែលកម្ពុជា ទទួលស្គាល់ជាច្បាប់ជាតិ។
2015-08-14
មនុស្សម្នាក់ៗមានឱកាសដុសធ្មេញបានពីរដងក្នុងមួយជីវិត គឺចាប់ពីចន្លោះអាយុ ៦ខែ ទៅ ៣ឆ្នាំ ដែលមានទាំងអស់ ២០ធ្មេញ សម្រាប់កុមារតូចដែលគេហៅថា ការដុះធ្មេញព្រៃ។
2015-08-13
ការសម្រុកចូលក្នុងទីកន្លែង ឬលំនៅឋានរបស់បុគ្គលណាម្នាក់ គឺជាអំពើជ្រៀតជ្រែកប៉ះពាល់ដល់ជីវភាពរស់នៅឯកជនរបស់អ្នកដទៃដែលច្បាប់ហាមឃាត់ ក៏ប៉ុន្តែសិទ្ធិស្របច្បាប់នេះ អាចត្រូវបានរដ្ឋដកហូតមួយរយៈ ប្រសិនបើបុគ្គលរូបនោះត្រូវគេសង្ស័យថា បានប្រព្រឹត្តបទល្មើសណាមួយ។
2015-08-11
ថ្ងៃទី៨ ខែសីហា គឺជា «ទិវាអាស៊ាន» ពោលគឺជាថ្ងៃដែលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន ប្រារព្ធខួបកំណើតលើកទី៤៨ របស់ខ្លួន។
2015-08-10
មន្ត្រីជំនាញកសិកម្មអះអាងថា ទឹកមានតិចតួចសម្រាប់ធ្វើស្រែនៅដើមរដូវវស្សាក្នុងឆ្នាំនេះ ដែលជាកត្តាជំរុញឲ្យកសិករងាកមកប្រើបច្ចេកទេសដាំស្រូវតាមប្រព័ន្ធប្រពលវប្បកម្ម ឬហៅថា ប.វ.ស កាន់តែច្រើន។
2015-08-09
សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ចេញផ្សាយរបាយការណ៍ថ្មីមួយសម្រាប់រយៈពេល ៦ខែ ដើមឆ្នាំ២០១៥ ស្ដីពីស្ថានភាពសិទ្ធិស្ត្រី និងកុមារ។
2015-08-08
ក្រុមសន្សំប្រាក់មិត្តជួយមិត្ត ត្រូវបានបង្កើតឡើងនៅខែវិច្ឆិកា ឆ្នាំ២០០៩ ក្នុងគោលបំណងលើកកម្ពស់ជីវភាពសមាជិកក្រុម តាមរយៈការសន្សំប្រាក់ និងពង្រឹងសាមគ្គីភាពរវាងសមាជិកទាំងអស់នៅក្នុងក្រុម។
2015-08-06
វេជ្ជបណ្ឌិតជំនាញផ្នែកជំងឺឫសដូងបាត ពន្យល់ថា ការអង្គុយយូរដោយមិនបានបន្លាស់ទី ការទទួលទានសុរាច្រើន ការញ៉ាំអាហារច្រើនរហូតទាល់តែហល់ និងអ្នកដែលធាត់ខ្លាំង សុទ្ធតែអាចប្រឈមមុខនឹងការកើតជំងឺឫសដូងបាត។
2015-08-06
ព្រះសង្ឃខ្មែរក្រោម ២អង្គ គឺព្រះតេជព្រះគុណ ដាវ ទេព្យ និង ជា វណ្ណដា ត្រូវបានអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចាប់ព្រះកាយ រួចផ្សឹកកាលពីថ្ងៃទី១ ខែសីហា។ ការចាប់ខ្លួនព្រះសង្ឃ ២អង្គនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចអះអាងថា ពួកគេបានរកឃើញសម្ភារៈជាវត្ថុតាងមួយចំនួននៅក្នុងកុដិរបស់ព្រះអង្គ មានដូចជា អាវុធ និងគ្រឿងញៀន ជាដើម។
2015-08-04
ទីផ្សារសាច់មាន់ មិនអាចខ្វះបានក្នុងការផ្គត់ផ្គង់ក្នុងជីវភាពប្រចាំថ្ងៃ។ បញ្ហានេះ នាំឲ្យកសិករជាច្រើនបានសាកល្បងចិញ្ចឹមមាន់តាមបច្ចេកទេសប្លែកៗពីគ្នា ដើម្បីផ្គត់ផ្គង់មាន់ទៅទីផ្សារ និងបង្កើនប្រាក់ចំណូលក្នុងគ្រួសារ។
2015-08-04
មួយរយៈពេលចុងក្រោយនេះ ជម្លោះព្រំដែនរវាងកម្ពុជា និងវៀតណាម ដែលសុទ្ធសឹងតែជាប្រទេសសមាជិកអាស៊ាន ហាក់មានកម្តៅឡើងវិញ។ ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានជួបគ្នាពិភាក្សាពីបញ្ហាព្រំដែននេះ ប៉ុន្តែនៅតែមិនទាន់ចប់ស្រេចបាច់នៅឡើយ។
2015-08-04
ថ្មីៗនេះ ប្រធានរដ្ឋសភា លោក ហេង សំរិន បានចេញសេចក្តីសម្រេចដាក់ទណ្ឌកម្មខាងវិន័យដល់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលសៀមរាប លោក អ៊ុំ សំអាន ដោយព្យួរការងារមិនឲ្យចូលប្រជុំសភា និងកាត់ប្រាក់ខែ ដោយចោទថា តំណាងរាស្ត្ររូបនេះបានប្រព្រឹត្តខុសបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដោយសម្ដែងមតិប៉ះពាល់កិត្យានុភាពរបស់រដ្ឋសភា និងការប្រមាថប្រធានរដ្ឋសភា។
2015-07-31
អំពើហិង្សាលើស្ត្រីជាប្រធានបទនៃការផ្សព្វផ្សាយ និងពិភាក្សាជាប់មិនដាច់នៅឡើយ ទាំងនៅលើទំព័រសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គម តាមប្រព័ន្ធអ៊ីនធឺណិត (Internet) ផង។ បញ្ហានេះមានទាំងអ្នកលើកសរសើរចំណាត់ការរបស់អាជ្ញាធរ មានទាំងអ្នករិះគន់ថា មិនបានចាត់វិធានការអោយបានស្មើភាពគ្នានៅឡើយ។