ប័ណ្ណសារព័ត៌មាន
2015-01-27
ក្រុមការងារពិភាក្សានៃគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ លើកំណែទម្រង់ការបោះឆ្នោត កំពុងរងការរិះគន់ពីសំណាក់សហគមន៍ជាតិ និងអន្តរជាតិ។ គណបក្សប្រជាជនកម្ពុជា ទាមទារដាក់បញ្ចូល និងលុបចោលបញ្ញត្តិមួយចំនួននៅក្នុងច្បាប់បោះឆ្នោត និងច្បាប់គណបក្សនយោបាយ ដែលអ្នកសង្កេតការណ៍មើលឃើញថា នឹងនាំឲ្យលទ្ធិប្រជាធិបតេយ្យដែលកំពុងផុយស្រួយនៅកម្ពុជា ដើរថយក្រោយ។
2015-01-26
ក្នុងរដូវរៀបចំអាពាហ៍ពិពាហ៍ចូលមកដល់ យុវជនមួយចំនួនបានទទួលឱកាសការងារយ៉ាងច្រើនគួរសមក្នុងពេលបច្ចុប្បន្ន។ យុវជនយុវនារីជាច្រើននាក់ បានឆ្លៀតពេលទំនេរពីការរៀនសូត្រ ចូលខ្លួនទៅធ្វើការឲ្យក្រុមហ៊ុនឯកជនដែលផ្ដល់សេវាកម្មរៀបចំមង្គលការ ដើម្បីទទួលបានប្រាក់កម្រៃ និងបទពិសោធន៍ការងារដោយគ្មានការអៀនខ្មាសឡើយ។
2015-01-24
ជាច្រើនខែមកហើយ ដែលកើតមានករណីផ្ទុះការរីករាលដាលមេរោគអេដស៍នៅក្នុងចំណោមប្រជាពលរដ្ឋនៅក្នុងឃុំរកា ស្រុកសង្កែ ខេត្ត បាត់ដំបង។ ស្ទើរគ្រប់គ្រួសារទាំងអស់មានសមាជិកផ្ទុកមេរោគនេះ គ្រួសារខ្លះសមាជិកស្ទើរតែទាំងអស់មានផ្ទុកមេរោគ។
2015-01-22
នៅភូមិអំបែងថ្ងៃ គិតមកត្រឹមថ្ងៃទី២១ មករា គឺប្រជាពលរដ្ឋដែលមានមេរោគអេដស៍ជាង ៤០នាក់ នៅក្នុងនោះមានគ្រួសារមួយផ្ទុកមេរោគរហូតដល់ទៅ ៥នាក់ក្នុងចំណោមសមាជិក ៦នាក់។
2015-01-21
សព្វថ្ងៃនេះគេសង្កេតឃើញថា ភិក្ខុសង្ឃអ្នកបួសក្នុងពុទ្ធសាសនាគ្រងស្បង់ចីវរដោយមានពណ៌ខុសប្លែកពីគ្នា ដូចជាពណ៌លឿងខ្ចី ឬលឿងចាស់ ពណ៌ទឹកក្រូច ពណ៌ក្រហមក្រមៅ និងពណ៌ខ្លឹមខ្នុរ ជាដើម។ តើពណ៌ណាមួយដែលត្រឹមត្រូវតាមពុទ្ធានុញ្ញាត?
2015-01-20
នៅក្នុងឆ្នាំ១៩៨៤ ដើម្បីទប់ស្កាត់ការជ្រៀតចូលនៃកងទ័ពខ្មែរក្រហម និងអ្នកតស៊ូនៃចលនាផ្សេងទៀតមកក្នុងទឹកដីខ្មែរ មេបញ្ជាការកងទ័ពវៀតណាម លោក ឡឺ ដឹក ថូ (Le Duc Tho) បានបង្កើតផែនការ «ក៥» ដោយកេណ្ឌ និងបង្ខំពលរដ្ឋខ្មែរឲ្យទៅកាប់ព្រៃសាងសង់ជញ្ជាំងក្រវាត់ការពារព្រំដែនកម្ពុជា-ថៃ។
2015-01-17
អំឡុងពេលបោះឆ្នោតជាតិអាណត្តិទី៥ កាលពីឆ្នាំ២០១៣ គឺជាការបោះឆ្នោតមួយដែលមានការគាំទ្រ និងចូលរួមច្រើនពីក្រុមយុវជន។ យុវជនត្រូវបានមើលឃើញថា ចាប់អារម្មណ៍ និងធ្វើសកម្មភាពច្រើនទាំងក្នុងដំណើរការឃោសនា ក្នុងពេលបោះឆ្នោត និងក្រោយការបោះឆ្នោតរួច ពិសេសពួកគេតែងប្រើបណ្ដាញសង្គមហ្វេសប៊ុក (facebook) ជជែកគ្នាពីបញ្ហានយោបាយ។ ប៉ុន្តែសព្វថ្ងៃនេះ យុវជនហាក់ថមថយខ្លះក្នុងសកម្មភាពរបស់ខ្លួន។
2015-01-16
អំពើរំលោភសេពសន្ថវៈនៅតែជាបញ្ហាចោទ ដែលក្រុមអង្គការមិនមែនរដ្ឋាភិបាល កំពុងព្រួយបារម្ភ។ ក្មេងស្រី ឬស្ត្រីរងគ្រោះជាច្រើន នៅបន្តឋិតក្នុងភាពស្ងៀមស្ងាត់មិនរាយការណ៍ពីករណីនេះ ឬរាយការណ៍ដែរ ប៉ុន្តែពុំមានក្តីសង្ឃឹមថាទទួលបានយុត្តិធម៌។
2015-01-13
ឆ្នាំ២០១៥ គឺជាពេលវេលាកំណត់ ឬជាចំណុចចាប់ផ្ដើមដែលប្រទេសទាំង ១០ នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ប្រែក្លាយជាសហគមន៍សេដ្ឋកិច្ចតែមួយ។
2015-01-13
ការស្រាវជ្រាវជាច្រើនរបស់អ្នកជំនាញរកឃើញថា កម្ពុជា នៅខ្វះខាតជំនាញ និងចំណេះដឹងក្នុងការប្រកួតប្រជែងទីផ្សារអាស៊ាន។ ការមិនពង្រឹងគុណភាពអប់រំ និងមិនមានការផ្សព្វផ្សាយដល់យុវជនឲ្យបានច្រើន ដើម្បីត្រៀមខ្លួនទុកជាមុននៅពេលដែលអាស៊ានបង្កើតជាតំបន់តែមួយ នៅខែធ្នូ ឆ្នាំ២០១៥ គឺជាបញ្ហាប្រឈមមួយធ្វើឲ្យយុវជនជួបហានិភ័យខ្ពស់លើភាពគ្មានការងារធ្វើ។
2015-01-13
ការចម្លងមេរោគអេដស៍ដល់អ្នកស្រុកចំនួន ៣ភូមិ ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង មកដល់ពេលនេះមានចំនួនជាង ២០០នាក់ហើយ។ អ្នកស្រាវជ្រាវបញ្ហាសង្គម ឲ្យដឹងថា ករណីនេះមិនមែនជាបញ្ហាតែមួយទេក្នុងវិស័យសុខាភិបាល។
2015-01-12
រដូវវស្សាឆ្នាំ២០១៤ កសិករច្រើនខេត្ត ដាំស្រូវវស្សាមិនអស់ដីទេ ដោយសារទឹកភ្លៀងធ្លាក់មិនទៀងទាត់។ ផ្ទៃដីដែលសេសសល់ពីការដាំស្រូវនេះ កសិករនៅខេត្តតាកែវ និងខេត្តព្រៃវែង បាននាំគ្នាដាំអំពៅទៅវិញ។
2015-01-08
ភរិយាអតីតយោធិនពិការរស់នៅក្នុងខេត្តកណ្ដាល អំពាវនាវរកជំនួយសប្បុរស ដើម្បីបានចិញ្ចឹមកូនក្នុងបន្ទុកចំនួន ៦នាក់ ដោយជីវភាពក្រីក្រតោកយ៉ាកពេក។ ស្របពេលនេះ ក៏ស្នើសុំឲ្យបញ្ចូលកូនតូចៗក្រោមអាយុ ១៨ឆ្នាំ ឲ្យបានប្រាក់សង្គមកិច្ច។
2015-01-08
គ្រូពេទ្យនិយាយថា បញ្ហាមេរោគស៊ាំថ្នាំ គឺជាបញ្ហាមួយដែលពួកគាត់ព្រួយបារម្ភនៅក្នុងអាជីពជាអ្នកព្យាបាលជំងឺ។ អង្គការសុខភាពពិភពលោក (WHO) បង្ហាញថា បញ្ហាមេរោគស៊ាំថ្នាំនេះ គឺមនុស្ស គ្រប់តំបន់ទូទាំងពិភពលោក ត្រូវប្រឈមមុខខ្លាំងទាំងពេលបច្ចុប្បន្ន និងពេលអនាគត។
2015-01-07
សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី គឺជាសារចម្បងរបស់ផែនការយុទ្ធសាស្ត្រនារីរតនៈទី៤ ដែលរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកិច្ចការនារី ទើបផ្សព្វផ្សាយ និងដាក់អោយអនុវត្ត។