ប័ណ្ណសារព័ត៌មាន
2015-12-27
របាយការណ៍ស្រាវជ្រាវថ្នាក់ជាតិរបស់សម្ព័ន្ធយុវជនដើម្បីឯកភាព និងការអភិវឌ្ឍ បង្ហាញថា ភាពអត់ការងារធ្វើ ប្រាក់ខែទាប និងកង្វះខាតជំនាញស្របតាមតម្រូវការទីផ្សារ គឺជាបញ្ហាអាទិភាពសម្រាប់យុវជន។
2015-12-27
កម្ពុជា អាចនឹងខ្វះទឹកប្រើប្រាស់រយៈពេល ៦ខែចាប់ពីដើមខែកុម្ភៈ រហូតដល់ពាក់កណ្ដាលខែកក្កដា ឆ្នាំ២០១៦ ដោយសារបញ្ហារាំងស្ងួត។ នេះ បើយោងតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម។
2015-12-26
ស្ត្រីពិការជាច្រើននាក់ទទួលបានការបណ្ដុះបណ្ដាលផ្នែកកាត់ដេរ និងតម្បាញពីអង្គការក្រៅរដ្ឋាភិបាល ដែលធ្វើអោយជីវភាពរបស់ពួកគេបានគ្រាន់បើជាងមុន។
2015-12-23
ការនិមន្តបិណ្ឌបាត គឺជាកិច្ចវត្តរបស់ភិក្ខុសង្ឃ ជាបវេណីនៃព្រះពុទ្ធគ្រប់ព្រះអង្គតាំងពីបុរាណកាលដែលមានចារឹកទុកក្នុងគម្ពីរដីកា អដ្ឋកថា និងឯកសារនានាផ្នែកពុទ្ធសាសនា។
2015-12-21
បញ្ហាគ្រឿងញៀន បានក្លាយជារឿងដ៏ស្មុគស្មាញគ្រប់ទីកន្លែង និងកំពុងបង្កជាក្តីព្រួយបារម្ភដល់មជ្ឈដ្ឋាននានា តាមរយៈឥទ្ធិពលអវិជ្ជមានរបស់វា។ ក្នុងមួយឆ្នាំៗ យុវជនខ្មែររាប់ម៉ឺននាក់ បានធ្លាក់ខ្លួនជាអ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀន ដែលធ្វើឲ្យពួកគេបាត់បង់ឱកាសអភិវឌ្ឍខ្លួន និងក្លាយជាកោសិកាមិនល្អរបស់សង្គម។
2015-12-20
ខណៈរដូវប្រមូលផលស្រូវរបស់កសិករចូលមកដល់ អង្គការផ្នែកកសិកម្ម បានអំពាវនាវឲ្យប្រជាកសិករទាំងអស់ ឈប់ដុតជញ្ជ្រាំងស្រូវ និងប្រើប្រាស់ជញ្ជ្រាំងស្រូវឲ្យបានល្អ ក្រោយពេលច្រូតកាត់។
2015-12-20
ភាពវិជ្ជមាននៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន គឺការនាំមកនូវឱកាសការងារជាច្រើនដល់ប្រជាជនក្នុងតំបន់ ដែលមានចំនួនជាង ៦០០លាននាក់ ក្នុងនោះប្រហែល ៦០% មានអាយុក្រោម ២៥ឆ្នាំ។
2015-12-17
អង្គការ-សមាគមខ្មែរកម្ពុជាក្រោមនៅកម្ពុជា ព្រួយបារម្ភពីស្ថានភាពរបស់ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមដែលកំពុងជាប់ឃុំក្នុងពន្ធនាគារនៅដែនដីកំណើតរបស់ខ្លួនកម្ពុជាក្រោម គ្រប់គ្រងដោយអាជ្ញាធរវៀតណាម។
2015-12-13
កុលាប គឺជារុក្ខជាតិមួយប្រភេទដែលប្រជាជនទូទៅទទួលស្គាល់ថា មានប្រយោជន៍ច្រើនសម្រាប់បំពេញសេចក្តីត្រូវការប្រចាំថ្ងៃ។ គេសង្កេតឃើញថា ប្រជាជនទូទៅ ច្រើននិយមយកផ្កាកុលាបដើម្បីតាំងលំអក្នុងគេហដ្ឋាន ទីកន្លែងសំខាន់ៗ ពិសេសក្នុងកម្មវិធីធំៗ ដើម្បីជួយបង្កើនសម្រស់សោភ័ណភាពគួរជាទីគយគន់ និងទាក់ទាញអារម្មណ៍។
2015-12-12
យុវជនជនជាតិដើមភាគតិចមានឱកាសតិចតួចនៅឡើយក្នុងការទទួលបានការអប់រំកម្រិតឧត្តមសិក្សានៅរាជធានីភ្នំពេញ។ បញ្ហាសំខាន់ដែលរារាំងពួកគេមិនឱ្យបន្តការសិក្សាបាននោះ គឺភាពក្រីក្រ និងជម្លោះដីធ្លីនៅក្នុងសហគមន៍។
2015-12-11
ម្រេចជាដំណាំមួយប្រភេទដែលកំពុងតែទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកចង់វិនិយោគលើវិស័យកសិកម្ម ក៏ព្រោះតែដំណាំនេះ កំពុងមានតម្រូវការទីផ្សារ និងឆាប់ទទួលបានប្រាក់ចំណូលត្រឡប់មកវិញ។ ដោយសម្លឹងឃើញផលប្រយោជន៍ច្រើននៃដំណាំម្រេច កសិករនៅខេត្តកំពត នៅតែរក្សាអាជីពដាំដំណាំម្រេចបែបប្រពៃណី ដើម្បីលើកកម្ពស់ជីវភាព។
2015-12-10
ព្រះសង្ឃខ្មែរក្រោម គង់នៅវត្តចង្ក្រានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យ ក្នុងរាជធានីភ្នំពេញ ទាមទារឲ្យថ្នាក់ដឹកនាំសង្ឃវត្តស្ទឹងមានជ័យ ប្រគល់កុដិដែលព្រះអង្គបានជាវចំនួន ៥ម៉ឺនដុល្លារនៅក្នុងវត្តនេះ កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ មកឲ្យព្រះអង្គវិញ។
2015-12-09
ក្នុងពុទ្ធកិច្ច ៥យ៉ាង ដែលព្រះសម្មាសម្ពុទ្ធតែងប្រព្រឹត្តជាប្រចាំក្នុងជីវិតរស់នៅរបស់ព្រះអង្គ គឺពេលទៀបភ្លឺ (បច្ឆិមយាម) ទ្រង់ប្រមើលមើលឧបនិស្ស័យសត្វ បន្ទាប់មកពេលព្រឹកទ្រង់និមន្តបិណ្ឌបាត។
2015-12-08
ខណៈដែលមេដឹកនាំអាស៊ានសាទរចំពោះកំណើនសេដ្ឋកិច្ចក្នុងតំបន់ពីមួយឆ្នាំទៅមួយឆ្នាំ សង្គមស៊ីវិលមើលឃើញថា ក្រុមជនជាតិដើមភាគតិចជាច្រើនដែលរស់នៅតាមប្រទេសសមាជិកអាស៊ាន ភាគច្រើនកំពុងក្លាយជា "ជនរងគ្រោះនៃគម្រោងអភិវឌ្ឍន៍"។
2015-12-08
អ្នកច្បាប់អះអាងថា យោងតាមទិដ្ឋភាពច្បាប់ តុលាការអាចនៅចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បាន ក្នុងសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើងប្រឆាំងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បច្ចុប្បន្ន កាលពី ៧ឆ្នាំមុន ពីព្រោះព្រះរាជក្រឹត្យលើកលែងទោសឆ្នាំ២០១៣ មិនបានគ្របដណ្ដប់លើសំណុំរឿងនេះទេ។