ប័ណ្ណសារព័ត៌មាន
2015-02-28
ក្រុមនិស្សិតជំនាញអេកូទេសចរណ៍អះអាងថា តំបន់អារ៉ែង ស័ក្តិសមនឹងធ្វើជាតំបន់អេកូទេសចរណ៍ធម្មជាតិ ដោយសារតែតំបន់នោះសម្បូរទៅដោយធនធានធម្មជាតិ វត្ថុបុរាណ ទឹកជ្រោះច្រើនកន្លែង ដែលអាចទាក់ទាញភ្ញៀវទេសចរឲ្យទៅកម្សាន្តទីនោះបាន។
2015-02-28
ជំងឺមហារីកមាត់ស្បូន ជាប្រភេទជំងឺដែលមិនបញ្ចេញរោគសញ្ញាពីដំបូង ហើយជាទូទៅនៅពេលបញ្ចេញរោគសញ្ញា គឺជំងឺនេះបានចូលដល់ស្ថានភាពធ្ងន់ធ្ងរទៅហើយ។
2015-02-26
នៅពេលដែលមានបញ្ហាឆ្លងរាលដាលមេរោគអេដស៍នៅខេត្តបាត់ដំបង មក រដ្ឋមន្ត្រីក្រសួងសុខាភិបាល អំពាវនាវឲ្យពលរដ្ឋទៅស្វែងរកសេវាថែទាំសុខភាព និងព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋ ឬឯកជនដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវ។
2015-02-25
លក្ខណៈពិសេសមួយនៃត្រៃចីវររបស់ភិក្ខុសង្ឃក្នុងព្រះពុទ្ធសាសនា ដែលរួមមានស្បង់ ចីពរ សង្ឃាដី គឺជាក្រណាត់សំពត់លាត សាមញ្ញ មិនមានការតុបតែងលំអ ដេរប៉ាក់ ចាក់ឌិនអ្វីឡើយ។ រីឯសាច់សំពត់វិញ គឺបានមកពីការត្បាញរវៃសរសៃរុក្ខជាតិ និងរោមសត្វមួយចំនួន ដោយចៀសវាងការប៉ះពាល់ដល់អាយុជីវិតមនុស្សសត្វ។
2015-02-24
នៅក្នុងឱកាសចូលឆ្នាំចិន និងវៀតណាម ម្តងៗ គេតែងឃើញមន្ត្រីកងប្រដាប់អាវុធខ្មែរនៅក្នុងទីក្រុងភ្នំពេញ ស្លៀកពាក់ឯកសណ្ឋានកងទ័ព និងនគរបាលជាតិ ឈរតម្រង់ជួរកាត់កេរ្តិ៍ខ្មាស រង់ចាំឲ្យឈ្មួញល្បីៗដាក់ទានជាអំណោយអាំងប៉ាវដល់ពួកគេ។
2015-02-23
ដើម្បីជំរុញការអនុវត្តកំណែទម្រង់នៅឧត្ដមសិក្សា ឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងការអភិវឌ្ឍសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ព្យាយាមតម្រែតម្រង់ផ្លូវឲ្យសិស្ស ងាកមកសិក្សាលើផ្នែកជំនាញបច្ចេកទេសឲ្យបានច្រើន ហើយកុំផ្ដោតតែទៅលើមុខវិជ្ជាក្នុងវិស័យធុរកិច្ចច្រើនពេក រួមមានមុខជំនាញគ្រប់គ្រង គណនេយ្យ ធនាគារ និងហិរញ្ញវត្ថុ។
2015-02-22
ល្ងគឺជារុក្ខជាតិមួយប្រភេទមានដាំនៅប្រទេសកម្ពុជា ជាយូរមកហើយ។ គេអាចយកគ្រាប់ល្ងធ្វើជាបង្អែម រំងាស់យកទឹកផឹកដើម្បីបន្ថយជាតិខ្លាញ់ក្នុងសរសៃឈាម ឬក៏អាចយកវាទៅចម្រាញ់ធ្វើប្រេងល្ងក៏បាន។
2015-02-20
រដ្ឋាភិបាលកម្ពុជា កំពុងរៀបចំបង្កើតគណៈកម្មការមួយ ដើម្បីវាយតម្លៃលើស្ថានភាពរបស់ស្ត្រីដែលកំពុងជាប់ពន្ធនាគារដោយមានកូនតូចៗនៅជាមួយ ក្នុងគោលបំណងដាក់សំណើសុំព្រះរាជទានការលើកលែងទោសពីព្រះមហាក្សត្រ នៅពេលចូលឆ្នាំខាងមុខ។
2015-02-19
ការធ្វើម៉ាស្សា ឬចាប់សរសៃ កំពុងតែពេញនិយមសម្រាប់ពលរដ្ឋកម្ពុជា។ មនុស្សជាច្រើនតែងនាំគ្នាទៅរកកន្លែងធ្វើម៉ាស្សា ឬចាប់សរសៃ ដើម្បីឲ្យគេព្យាបាលបញ្ហាចុករោយ ឈឺសាច់ដុំរបស់គេ។
2015-02-18
ត្រៃចីវរដែលជាគ្រឿងគ្របដណ្ដប់របស់ភិក្ខុសង្ឃមាន ៣ផ្ទាំង រួមមានស្បង់ ចីពរ និងសង្ឃាដី។ តាមវិន័យ ស្បង់ចីវរនៃព្រះភិក្ខុសង្ឃក្នុងពុទ្ធសាសនា គប្បីមានពណ៌ស្រគាំមិនឆើតឆាយ ពោលគឺពណ៌ទឹកអម្ចត់ (ម្ចត់) រួមមានពណ៌លឿងលាយ និងពណ៌ខ្លឹមខ្នុរ។ ចំពោះសាច់ក្រណាត់វិញ តើក្នុងវិន័យមានកំណត់ដែរឬទេ?
2015-02-17
អំពើពុករលួយតែងកើតមាននៅក្នុងបណ្ដាប្រទេសទាំងឡាយលើលោកនេះ មិនថាឡើយប្រទេសអ្នកក្រ អ្នកមាន ឬប្រកាន់របបនយោបាយប្រជាធិបតេយ្យសេរី សង្គមនិយម កុម្មុយនិស្ត សាធារណរដ្ឋ ឬរបបរាជានិយមនោះទេ។
2015-02-16
គម្លាតកាន់តែធំរវាងអ្នកមាននិងអ្នកក្រ អាចក្លាយជាមូលហេតុចម្បងរាំងស្ទះដល់ការបង្កើតតំបន់សេដ្ឋកិច្ចតែមួយនៅចុងឆ្នាំ២០១៥។ បញ្ហានេះ ថ្នាក់ដឹកនាំអាស៊ាន បានបង្កើតយន្តការមួយលើកទឹកចិត្តឲ្យប្រទេសសមាជិកអាស៊ាន ដែលមានប្រាក់ចំណូលខ្ពស់ ត្រូវបែងចែកថវិកាខ្លះដើម្បីជួយប្រទេសសមាជិកអាស៊ានដែលក្រីក្រ។
2015-02-16
ទាកាប៉ាកំពុងត្រូវបានគេពេញនិយមជួញដូរជាងទាកាប ឬទាសំពៅ នៅពេលបច្ចុប្បន្ន។ ទន្ទឹមនោះ ទាកាប៉ាលក់មានតម្លៃខ្ពស់ជាងទាសំពៅ ឬទាកាប។ មូលហេតុនេះ អ្នកចិញ្ចឹមទាកាប៉ា បានបង្កើនការចិញ្ចឹមពីខេត្តមួយទៅខេត្តមួយ និងពីតំបន់មួយទៅតំបន់មួយ។
2015-02-13
ទន្ទឹមនឹងយុវជនភាគច្រើន បង្ហាញក្ដីស្រលាញ់ទៅដល់គ្រួសារ អាណាព្យាបាល លោកគ្រូអ្នកគ្រូ មិត្តភ័ក្ដិ និងមនុស្សជាទីស្រលាញ់របស់ខ្លួន តាមរយៈវត្ថុអនុស្សាវរីយ៍ ឬផ្កាកូឡាប ដែលគេពេញនិយម ឲ្យចំថ្ងៃនៃក្ដីស្រលាញ់នេះ។
2015-02-13
ថ្ងៃទី១៤ ខែ កុម្ភៈ ជាទិវានៃក្ដីស្រឡាញ់ ដែលសង្គមខ្មែរធ្លាប់ស្គាល់ជាទូទៅថាថ្ងៃបុណ្យសង្សារ។ ភាគីពាក់ព័ន្ធចាត់ទុកវេលានេះថា មានហានិភ័យខ្ពស់សម្រាប់យុវជន ជាពិសេសយុវតី ប្រសិនបើពួកគេមិនបានពិចារណា អោយបានគ្រប់ជ្រុងជ្រោយជាមុន ឬមិនបានយល់អត្ថន័យពិតនៃពិធីបុណ្យនេះ។