ប័ណ្ណសារព័ត៌មាន
2015-03-30
ការជួញដូរឈើប្រណិតនៅបណ្ដាប្រទេសអាស៊ាន មានការកើនឡើងខ្លាំងនៅពេលបច្ចុប្បន្ន ដែលភាគច្រើននៃអាជីវកម្មឈើទាំងនោះ ធ្វើឡើងដោយខុសច្បាប់។ ប្រទេសសមាជិកអាស៊ានដែលជាប់ពាក់ព័ន្ធនឹងឈើប្រណិតនេះ រួមមានប្រទេសកម្ពុជា ថៃ ឥណ្ឌូនេស៊ី វៀតណាម ឡាវ និងប្រទេសភូមា ឬមីយ៉ាន់ម៉ា។
2015-03-27
សហគ្រិនជាស្ត្រីជាង ១៥០នាក់ បានជួបប្រជុំគ្នាក្នុងសិក្ខាសាលាមួយ ដើម្បីពិភាក្សាពីបញ្ហាប្រឈមដែលពួកគេជួបប្រទះនៅក្នុងការប្រកបមុខជំនួញ និងរៀនសូត្រពីបទពិសោធន៍ថ្មីៗ។ កម្មវិធីនោះ រៀបចំដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក និងរដ្ឋាភិបាលជប៉ុន ក្នុងគោលដៅជំរុញការផ្ដល់អំណាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី។
2015-03-24
ការប្រែប្រួលអាកាសធាតុបានធ្វើឲ្យអ្នកវិទ្យាសាស្ត្រ និងកសិករ នាំគ្នារុករកវិធីប្លែកៗ ក្នុងការដាំដុះដំណាំស្រូវឲ្យស្របទៅតាមអាកាសធាតុដែលផ្លាស់ប្ដូរ (ម្ដងរាំងស្ងួត អូសបន្លាយយូរថ្ងៃ ម្ដងជំនន់ខុសប្រក្រតី)។
2015-03-19
អ្នកស្រី មីស្ហ៊ែល អូបាម៉ា (Michelle Obama) ស្ត្រីទី១ ភរិយាប្រធានាធិបតីសហរដ្ឋអាមេរិក នឹងមកដល់កម្ពុជា នៅចុងសប្ដាហ៍នេះ ដើម្បីជំរុញគំនិតផ្ដួចផ្ដើមថ្មីរបស់សហរដ្ឋអាមេរិក ដើម្បីលើកស្ទួយវិស័យអប់រំនៅកម្ពុជា។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតែនៅក្នុងខេត្តសៀមរាប។
2015-03-16
រយៈពេល ២០ឆ្នាំហើយ ដែលសាធារណរដ្ឋប្រជាមានិតចិន បានក្លាយជាដៃគូរបស់អាស៊ាន។ ភាពជាដៃគូនេះបានជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ចអាស៊ាន គ្រប់ជ្រុងជ្រោយ។
2015-03-15
បច្ចុប្បន្នកសិករមួយចំនួននិយមប្រើជីគីមីក្នុងការដាក់ដំណាំផ្សេងៗ ហើយការប្រើជីគីមីនេះ វាអាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់។
2015-03-13
តំណាងរដ្ឋាភិបាល និងសង្គមស៊ីវិលមកពីប្រទេសចំនួនជាង ១០០ លើពិភពលោក កំពុងជួបប្រជុំគ្នានៅទីក្រុងញីវយ៉ក សហរដ្ឋអាមេរិក ដើម្បីពិនិត្យមើលលទ្ធផលនៃការអនុវត្តផែនការសកម្មភាពទីក្រុងប៉េកាំង ឆ្នាំ១៩៩៥ ស្ដីពីការជំរុញឲ្យមានការគោរពសិទ្ធិស្ត្រី។
2015-03-12
ក្រុមគ្រូពេទ្យដែលជំនាញខាងផ្នែកថែទាំសុខភាព និយាយថា ការហាត់ប្រាណ ការទទួលទាន ដំណេក និងរបបអាហារ គឺជាកត្តាសំខាន់សម្រាប់ធ្វើឲ្យយើងមានតុល្យភាពរវាងផ្លូវកាយ និងផ្លូវចិត្ត។
2015-03-11
បច្ចុប្បន្ននេះ ភិក្ខុសង្ឃដែលប្រតិបត្តិពុទ្ធសាសនាថេរវាទ រួមមានប្រទេសកម្ពុជា ឡាវ ថៃ ភូមា និងសិរីលង្កា គឺទ្រទ្រង់ស្បង់ចីវរតាមពុទ្ធប្បញ្ញត្តិ។ ប៉ុន្តែគេសង្កេតឃើញថា មានភិក្ខុសង្ឃអង្គខ្លះប្រើប្រាស់អាវពីក្នុង ហើយគ្រងស្បង់ចីពរពីខាងក្រៅ។ តើការដែលភិក្ខុសង្ឃទ្រទ្រង់អាវខុសនឹងពុទ្ធប្បញ្ញត្តិ ឬទេ?
2015-03-10
ទីផ្សារក្នុងទីក្រុងភ្នំពេញ ត្រូវការក្ដឹបពោតខ្ចី ឬហៅថា ស្នៀតពោត ច្រើនតោនក្នុងមួយថ្ងៃៗ ដើម្បីធ្វើជាបន្លែផ្សំក្នុងអាហារ។ ដោយសារមូលហេតុនេះ ធ្វើឲ្យកសិករនៅក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលដាំពោតបច្ចុប្បន្ន ពង្រីកផ្ទៃដីដាំពោតយកស្នៀតលក់ នៅតំបន់ដីក្បែរមាត់ទន្លេមេគង្គ។
2015-03-07
មន្ត្រីសិទ្ធិមនុស្ស និងអ្នកឃ្លាំមើលការបោះឆ្នោត ព្រមានថា សេចក្ដីព្រាងច្បាប់បោះឆ្នោត និងសេចក្តីព្រាងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលគណបក្សទាំងពីរទើបបានព្រមព្រៀងគ្នានោះ អាចនឹងត្រូវប្រើប្រាស់ដើម្បីគាបសង្កត់ដល់ការបញ្ចេញសារនយោបាយក្នុងអំឡុងពេលបោះឆ្នោត ដែលធានាដោយរដ្ឋធម្មនុញ្ញ។
2015-03-07
មន្ត្រីសិទ្ធិមនុស្ស និងអ្នកឃ្លាំមើលការបោះឆ្នោត ព្រមានថា សេចក្ដីព្រាងច្បាប់បោះឆ្នោតថ្មីដែលគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានព្រមព្រៀងគ្នា មានចំណុចមិនល្អជាច្រើន។
2015-03-06
ថ្ងៃអាទិត្យ ទី៨ ខែមីនា ចុងសប្ដាហ៍នេះ ជាទិវាអន្តរជាតិនារីខួបលើកទី១០៤។ ក្រុមអង្គការមិនមែនរដ្ឋាភិបាល ធ្វើការងារពាក់ព័ន្ធមួយចំនួន បានចាប់ផ្ដើមប្រារព្ធទិវានេះបណ្ដើរៗហើយដែរ។
2015-03-04
តាមពុទ្ធបញ្ញត្តិគោលចារឹកនៃសំពត់កាសាវពស្ត្រសម្រាប់ភិក្ខុសង្ឃទ្រទ្រង់ក្រាលគ្រង គឺត្រូវកាត់ផ្ដាច់ហើយទើបដេរភ្ជាប់គ្នាវិញប្រកបដោយលក្ខណៈពិសេស មានផ្ទាំង ឬខណ្ឌ មណ្ឌល ឬកន្សែងតូចធំ និងជាយព័ទ្ធជុំវិញ។ រីឯថ្នេរដែលភ្ជាប់កំណាត់ផ្ទាំងសំពត់តូចធំទាំងអស់ឱ្យក្លាយទៅជាត្រៃចីវរត្រូវដេរថ្នេរមូល។ តើគោលចារឹកនៃសំពត់ចីវរទាំងបីកើតមានឡើងត្រឹមណាក្នុងសម័យពុទ្ធកាល?
2015-03-03
ច្បាប់ គឺជាវិធាននានាដែលត្រូវបានបង្កើតឡើងដោយរដ្ឋ និងអនុវត្តដោយរដ្ឋ ក្នុងគោលដៅកម្រិត ឬកំណត់នូវរបៀបដែលស្ថាប័នរដ្ឋត្រូវប្រតិបត្តិ។ ច្បាប់កម្រិតនូវទង្វើរបស់មនុស្សក្នុងសង្គម ក្នុងគោលបំណងរក្សារបៀបរៀបរយ។ ច្បាប់ ក៏មានតួនាទីជួយការពារសិទ្ធិមនុស្សនៅក្នុងប្រព័ន្ធយុត្តិធម៌ផងដែរ។