ប័ណ្ណសារព័ត៌មាន
2015-05-30
ក្រុមយុវជន បានចុះទៅសិក្សាពីតំបន់អារ៉ែង បានចេញរបាយការណ៍មួយអំពីសក្ដានុពលនៃតំបន់អារ៉ែង ដែលជាតំបន់ព្រៃក្រាស់ចុងក្រោយសម្រាប់ប្រទេសកម្ពុជា។ យុវជនទាំងនោះ នៅតែព្រួយបារម្ភអំពីការអភិវឌ្ឍវារីអគ្គិសនីនៅតំបន់អារ៉ែងនេះ ទោះបីជារដ្ឋាភិបាលប្រកាសមិនធ្វើវារីអគ្គិសនីនៅក្នុងអាណត្តិនេះក្ដី។
2015-05-28
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលទើបត្រូវបង្កើតថ្មីថ្មោង កំពុងរៀបចំដាក់បុគ្គលិកឲ្យចូលបំពេញការងារតាមផ្នែកសំខាន់ៗមួយចំនួនទៅតាមតម្រូវការ។ ប៉ុន្តែក្នុងដំណើរការនេះ ត្រូវអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការងារលើកស្ទួយសិទ្ធិស្ត្រីរិះគន់ថា ស្ថាប័ននេះកំពុងបង្ហាញថាមានចំនួនស្ត្រីដ៏តិចតួចនៅឡើយ។
2015-05-21
បណ្ដាញបុរសដែលធ្វើការងារលើកស្ទួយសិទ្ធិស្ត្រី បានចាប់ផ្ដើមកម្មវិធីថ្មីមួយដើម្បីទាក់ទាញការចាប់អារម្មណ៍របស់បុរស ក្នុងការចូលរួមលើកកម្ពស់សិទ្ធិស្ត្រី។
2015-05-17
អាកាសធាតុប្រែប្រួលបានធ្វើឲ្យផែនដីឡើងកម្ដៅ និងកាត់បន្ថយប្រភពទឹក។ ផ្ទុយទៅវិញ តម្រូវការទឹកប្រើប្រាស់បានកើនឡើងដើម្បីស្រោចស្រពដំណាំ ធានាសន្តិសុខស្បៀង។
2015-05-15
វប្បធម៌សន្ទនា គឺជាវប្បធម៌មួយកើតចេញពីគណបក្សជាប់ឆ្នោតទាំងពីរ បានបង្កើតឡើងនៅក្រោយពេលមានវិបត្តិនយោបាយ។ វប្បធម៌សន្ទនា ជាមធ្យោបាយដ៏សំខាន់មួយដែលបង្ហាញពីការបង្រួបបង្រួមជាតិ បញ្ឈប់ការយកឈ្នះចាញ់គ្នា ក៏ប៉ុន្តែយុវជនមួយចំនួនមើលឃើញផ្ទុយពីនេះទៅវិញ។
2015-05-14
សុវត្ថិភាពចំណីអាហារ ត្រូវបានអ្នកធ្វើការពាក់ព័ន្ធនឹងសុខភាព យកចិត្តទុកដាក់គិតគូរកាន់តែខ្លាំងនៅក្នុងពេលបច្ចុប្បន្ននេះ។ នៅក្នុងឆ្នាំ២០១៥ នេះ ក្រសួងសុខាភិបាលកម្ពុជា អង្គការសុខភាពពិភពលោក និងអង្គការស្បៀង និងកសិកម្មសហប្រជាជាតិ បានដាក់ប្រធានបទសម្រាប់សុវត្ថិភាពចំណីអាហារថា "ពីកសិដ្ឋានដល់តុបរិភោគ ត្រូវធ្វើយ៉ាងឲ្យអាហារមានសុវត្ថិភាព"។
2015-05-13
សព្វថ្ងៃនេះអ្នកស្រុកនិយមហៅស្បែកជើង ថាជា ទ្រនាប់ជើង។ ប៉ុន្តែសេចក្ដីពន្យល់ក្នុងវិន័យអំពីគ្រឿងស្លៀកដណ្ដប់ និងបរិក្ខាររបស់ភិក្ខុសង្ឃ ពាក្យស្បែកជើង និងទ្រនាប់ជើងនេះ គឺជាវត្ថុពីរផ្សេងដាច់ដោយឡែកពីគ្នា។
2015-05-10
ដំណាំម្ទេស ត្រូវបានគេទទួលស្គាល់ និងពេញនិយមប្រើប្រាស់ទូទាំងពិភពលោកជាយូរយារណាស់មកហើយ។ ម្ទេសមានលក្ខណៈពិសេស គឺរសជាតិហឹរ ក្លិនឆួល។ ដំណាំម្ទេសជាប្រភេទរុក្ខជាតិបែកមែកច្រើន ហើយដើមវាមានថ្នាំង មានផ្លែក៏ច្រើន ព្រមទាំងមានពណ៌ប្រែប្រួល ចាប់ពីខ្ចីរហូតដល់ទុំ។
2015-05-06
វិសាខបូជា ឬពិសាខបូជា គឺជាពិធីបុណ្យដែលពុទ្ធសាសនិកចាត់ទុកថា មានសារសំខាន់បំផុតមួយក្នុងចំណោមបុណ្យដទៃទៀតនៃព្រះពុទ្ធសាសនា ពីព្រោះជាការគោរពរំឭកនឹកដល់គឺថ្ងៃប្រសូតត្រាស់ដឹង និងបរិនិព្វាននៃព្រះសម្មាសម្ពុទ្ធសមណគោតម។
2015-05-05
សាច់ជ្រូកលក់ដាច់ខ្លាំងក្លានៅក្នុងពិធីប្រារព្ធបុណ្យទានរបស់ជនជាតិចិន។ ចំណែកកូនជ្រូក គេត្រូវការទិញយកទៅខ្វៃលក់ បម្រើពិធីបុណ្យរបស់ជនជាតិចិន សម្រាប់សែនផ្នូរដូនតា និងភ្ជុំចិន។ ក្នុងពេលនោះ កូនជ្រូកលក់បានថ្លៃជាងជ្រូកសាច់ធំៗទៅទៀត។
2015-05-03
តំបន់អារ៉ែងជាផ្នែកមួយនៃជួរភ្នំក្រវាញ មានផ្ទៃដីជិត ១០ម៉ឺនហិកតារ គ្របដណ្ដប់ដោយព្រៃស្រោង ព្រៃរបោះ ដីចម្ការ ដីស្រែ និងដងស្ទឹង។ តំបន់ជាយអារ៉ែង នេះ សម្បូរទៅដោយធនធានធម្មជាតិ សត្វព្រៃ និងកន្លែងទេសចរណ៍គួរឲ្យទាក់ទាញ និងល្អស្អាតជាច្រើនកន្លែង។
2015-05-01
មន្ទីរពេទ្យកាល់ម៉ែត (Calmett) ផ្ដួចផ្ដើមយុទ្ធនាការប្រឆាំងនឹងជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកសុដន់ ដោយមានរៀបចំកម្មវិធីកីឡារត់ប្រណាំង ដើម្បីអបអរទិវាមាតាអន្តរជាតិ នៅក្នុងខែឧសភា ខាងមុខ។ ថវិកាដែលទទួលបានពីការរត់ប្រណាំងនោះ នឹងប្រើប្រាស់សម្រាប់ការពិនិត្យសុដន់ និងមាត់ស្បូនជូនស្ត្រីដោយឥតបង់ប្រាក់។