ប័ណ្ណសារព័ត៌មាន
2015-06-30
ច្បាប់សញ្ជាតិខ្មែរ កំណត់អំពីការទទួលសញ្ជាតិខ្មែរតាមវិធី ៣យ៉ាង គឺតាមរយៈកំណើត តាមរយៈអាពាហ៍ពិពាហ៍ ឬតាមរយៈសញ្ជាតូបនីយកម្ម។ ក្នុងនាទីច្បាប់កាលពីសប្ដាហ៍មុន លោកអ្នកនាងបានស្តាប់សេចក្តីរាយការណ៍អំពីការទទួលសញ្ជាតិតាមរយៈកំណើត។
2015-06-30
ការបង្កើតបក្ខពួក ឬបញ្ចូលកូនចៅរបស់ខ្លួនទៅក្នុងស្ថាប័នរដ្ឋ និងអំពើពុករលួយ ត្រូវបានគេដឹងជាទូទៅទៅហើយនៅក្នុងសង្គមកម្ពុជា។ ក្រុមយុវជនលើកឡើងថា ការបង្កើតបក្ខពួក និងការសូកប៉ាន់ ជាការបិទឱកាសដល់ពួកគាត់ ដែលគ្មានសែស្រឡាយជាអ្នកធំ និងជាកូនអ្នកក្រគ្មានលុយសូកប៉ាន់ ដើម្បីទទួលបានតួនាទីនៅក្នុងស្ថាប័នជាតិនីមួយៗនោះ។
2015-06-25
ប្រទេសកម្ពុជា ក៏ដូចប្រទេសដទៃទៀតនៅលើលោកនេះដែរ គឺមានច្បាប់សញ្ជាតិ ដើម្បីកំណត់អំពីសញ្ជាតិខ្មែរ។ ច្បាប់សញ្ជាតិខ្មែរកំណត់ថា ជនណាម្នាក់អាចទទួលបានសញ្ជាតិខ្មែរតាមរយៈកំណើត តាមរយៈអាពាហ៍ពិពាហ៍ ឬតាមរយៈសញ្ជាតូបនីយកម្ម។ ច្បាប់សញ្ជាតិខ្មែរ ក៏តម្រូវឲ្យរាជរដ្ឋាភិបាល ផ្តល់កិច្ចគាំពារដល់ប្រជាពលរដ្ឋខ្មែរ ទោះរស់នៅទីណាក៏ដោយ។
2015-06-23
ការធ្វើកសិកម្មដែលរំពឹងទឹកភ្លៀង មិនបានអំណោយផលដល់កសិករដែលមានដីស្រែនៅឆ្ងាយពីប្រព័ន្ធធារាសាស្ត្រទេ ខណៈអាកាសធាតុប្រែប្រួល អាកាសធាតុក្ដៅហែង និងមិនសូវមានភ្លៀងធ្លាក់នៅដើមរដូវវស្សា មានភាពរាំងស្ងួតនាពេលបច្ចុប្បន្ន។
2015-06-19
នយោបាយ ឈ្នះ ឈ្នះ របស់គណបក្សប្រជាជនកម្ពុជា គឺជាយុទ្ធសាស្ត្រដ៏សំខាន់មួយដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើប្រាស់ជាបន្តបន្ទាប់ក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមកនេះ។
2015-06-17
ជាទូទៅនៅក្នុងពិធីបុណ្យជាតិ អន្តរជាតិ ពិធីបដិសណ្ឋាកិច្ចផ្លូវការ ទទួលស្វាគមន៍ ព្រមទាំងពិធីបុណ្យទាននានាក្នុងសង្គម គេសង្កេតឃើញមានការបំពាក់កម្រងផ្កាជូនដល់ភ្ញៀវកិត្តិយស គណៈអធិបតី ឬឥស្សរជនជាន់ខ្ពស់ដែលចូលរួមក្នុងពិធីនោះ។
2015-06-16
ប្រទេសនានាក្នុងតំបន់ តែងទាញយកផលចំណេញខាងសេដ្ឋកិច្ច នយោបាយពីគ្នាទៅវិញទៅមក ពិសេសនៅពេលប្រទេសអាស៊ានទាំង១០ បានធ្វើសមាហរណកម្មអាស៊ាន នៅចុងឆ្នាំ២០១៥ ខាងមុខ។
2015-06-16
សាលាច្បាប់នៃសាកលវិទ្យាល័យ ឃ្វីន បេលហ្វាស្ត (Queen’s University Belfast) នៃប្រទេសអៀរឡង់ដ៍ (Ireland) ថ្មីៗនេះរកឃើញថា មេធាវីខ្មែរជួបការលំបាក និងមានបញ្ហាប្រឈមជាច្រើននៅក្នុងការបំពេញការងាររបស់ខ្លួន ក្នុងវិស័យការពារយុត្តិធម៌នៅកម្ពុជា។
2015-06-15
កសិករនៅប្រទេសកម្ពុជា បានប្ដូរទម្លាប់ពីដាំស្រូវលើដីធំ បានផលស្រូវតិច មកដាំតាមបច្ចេកទេសប្រព័ន្ធប្រពលវប្បកម្មស្រូវ តាមគោលការណ៍ធម្មជាតិ ហៅកាត់ថា ប.វ.ស គឺដាំស្រូវក្នុងស្រែខ្លឹម ឬស្រែតូច តែបានផលច្រើន។
2015-06-11
ជំងឺផ្លូវដង្ហើមមជ្ឈិមបូព៌ា ឬហៅកាត់ជាភាសាអង់គ្លេសថា មឺស (MERS) ដែលកំពុងផ្ទុះជាថ្មីនៅប្រទេសកូរ៉េ ហើយពិភពលោកកំពុងព្រួយបារម្ភ។ អ្នកវិទ្យាសាស្ត្រ និងវេជ្ជបណ្ឌិតជំនាញផ្នែកសុខភាព មិនទាន់រកឃើញប្រភពជាក់លាក់នៃការចម្លងជំងឺផ្លូវដង្ហើមមជ្ឈិមបូព៌ានៅឡើយទេ។
2015-06-09
អ្នកវិភាគលើកឡើងថា ការផ្លាស់ប្ដូរបន្តវេនពីមនុស្សចាស់គឺជារឿងសំខាន់មួយ ដើម្បីជួយជំរុញការអភិវឌ្ឍប្រទេស និងជាការផ្ដល់ឱកាសឲ្យក្មេងៗ ជំនាន់ក្រោយ។
2015-06-02
ឫស្សីមានច្រើនពូជ បានដុះនៅក្នុងប្រទេសកម្ពុជា និងមានពូជឫស្សីច្រើនទៀត ដែលពលរដ្ឋហៅឈ្មោះខុសៗគ្នាតាមតំបន់។