ប័ណ្ណសារព័ត៌មាន
2016-04-04
ក្នុងពុទ្ធសាសនាមានវិន័យបញ្ញត្តិជាច្រើនប្រការទាក់ទងនឹងការនិមន្តគោចរបិណ្ឌបាត ដែលជាកិច្ចវត្តរបស់ព្រះភិក្ខុសង្ឃក្នុងពុទ្ធសាសនា ដើម្បីស្វែងរកអាហារភោជនយកមកទ្រទ្រង់ជីវិត។ តើការយល់ដឹងនូវបញ្ញត្តិទាំងនោះមានប្រយោជន៍យ៉ាងណាដែរ ចំពោះពុទ្ធបរិស័ទ និងសង្គម?
2016-03-28
វិនិយោគិនដំណាំកៅស៊ូនៅកម្ពុជា កំពុងអស់សង្ឃឹម ព្រមទាំងប្រកាសថាបានខាតបង់យ៉ាងខ្លាំង ដោយសារតែតម្លៃផលិតកម្មខ្ពស់ និងការធ្លាក់ចុះតម្លៃកៅស៊ូពិភពលោក ៣ឆ្នាំជាប់គ្នា។ ក្រុមវិនិយោគិន ក៏អះអាងថា ការធ្លាក់ថ្លៃជ័រកៅស៊ូ អ្នកដែលរងគ្រោះខ្លាំង គឺកសិករ និងកម្មករ ប្រសិនបើគ្មានការដោះស្រាយវិបត្តិនេះ។
2016-03-25
ពាក្យថាប្ដីមានស្រី ឬមានគូកំណាន់នៅខាងក្រៅពុំមែនជារឿងថ្មីទេក្នុងសង្គមកម្ពុជា ហើយជាច្រើនតំណមកហើយដែលសង្គមនេះចាត់ទុករឿងនេះជារឿងធម្មតា។ រហូតមកដល់ពេលនេះ គឺជាច្រើនឆ្នាំនៅក្រោយពេលដែលមានច្បាប់ស្ដីពីឯកពន្ធភាព តើពាក្យនេះនៅតែរឿងធម្មតា ឬជារឿងខុសឆ្គង?
2016-03-23
អ្នកជំនាញកសិកម្មលើកឡើងថា ផលិតផលក្លែងក្លាយ ជាពិសេសបន្លែពីក្រៅប្រទេស គឺជាបញ្ហាចម្បងដែលត្រូវដោះស្រាយបន្ទាន់ ព្រោះវាប៉ះពាល់ខ្លាំងដល់សុខភាព និងសុវត្ថិភាពសង្គម។
2016-03-22
យុវជនសកម្មមួយចំនួន ជំរុញឲ្យយុវជនដែលមិនសូវចាប់អារម្មណ៍នឹងបញ្ហាសង្គម ឬដែលរវល់តែនឹងការសិក្សានៅក្នុងសាលា ឲ្យងាកមកចាប់អារម្មណ៍រឿងដំណើរទស្សនកិច្ចសិក្សាទៅកាន់តំបន់មានបញ្ហា ឬមានទំនាស់នៅតាមបណ្ដាខេត្តក្នុងប្រទេសកម្ពុជា។
2016-03-14
វេទិកាកសិករថ្នាក់ជាតិលើកទី៦ ឆ្នាំនេះ ប្រារព្ធឡើងក្រោមប្រធានបទ "កសិករស្ត្រីឆ្នើមក្នុងវិស័យកសិកម្ម"។ ទន្ទឹមគ្នានេះ ដៃគូអភិវឌ្ឍន៍ ស្ថាប័នជាតិ អន្តរជាតិ តំណាងកសិករ ដែលចូលរួមវេទិកានេះ បានជំរុញឲ្យរដ្ឋាភិបាល ត្រូវផ្ដោតការអភិវឌ្ឍស្ត្រីជនបទ ព្រោះស្ត្រីជនបទដើរតួនាទីដ៏សំខាន់ក្នុងការប្រែក្លាយផលិតផលកសិកម្ម ឲ្យទៅជាសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា។
2016-03-12
សម្ព័ន្ធយុវជនដើម្បីឯកភាព និងអភិវឌ្ឍន៍ (YCUD) ប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធវេទិកាសម្ព័ន្ធយុវជនជាផ្លូវការ នៅព្រឹកថ្ងៃទី១១ ខែមីនា។ ប្រព័ន្ធវេទិកាយុវជននេះ បង្កើតឡើងក្នុងគោលបំណងបើកឱកាសឱ្យយុវជនធ្វើការតស៊ូមតិចំពោះបញ្ហាប្រឈមរបស់ពួកគេតាមរយៈប្រព័ន្ធអេឡិចត្រូនិក។
2016-03-07
ក្រុមបណ្ដាញអង្គការសង្គមស៊ីវិល ធ្វើការងារលើកស្ទួយសិទ្ធិស្ត្រីក្នុងវិស័យនយោបាយ ដែលជាបណ្ដុំអង្គការចំនួន ១១ស្ថាប័ន ជំរុញឲ្យអ្នកបោះឆ្នោត ទៅបោះឆ្នោតឲ្យស្ត្រីនៅពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខ។
2016-03-07
កសិករវ័យចំណាស់បានលើកឡើងថា ចំនួនកសិករ ពិសេសយុវជននៅតាមទីជនបទដែលធ្វើការក្នុងវិស័យកសិកម្ម កំពុងថយចុះនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ កសិករវ័យចំណាស់ទាំងនោះបារម្ភថា ប្រសិនបើចរន្តនៃកម្លាំងពលកម្មក្នុងវិស័យកសិកម្មនេះនៅតែបន្តធ្លាក់ចុះ អាចនឹងបង្កជាក្តីបារម្ភដល់លទ្ធភាពផ្គត់ផ្គង់ស្បៀងអាហារ និងអាចប៉ះពាល់ដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។
2016-02-28
អ្នកជំនាញកសិកម្ម លើកឡើងថា ទីផ្សារផលិតផលកសិកម្មនៅកម្ពុជា បច្ចុប្បន្ន កាន់តែកើនឡើងជាលំដាប់ ដោយសារកំណើនតម្រូវការប្រជាជនកាន់តែច្រើន ប៉ុន្តែមានកសិករតិចតួចណាស់បានចាប់យកឱកាសនេះដែលជាហេតុជំរុញឲ្យកម្ពុជា នៅតែនាំចូលបន្លែកាន់តែច្រើនឡើងៗពីប្រទេសជិតខាង។
2016-02-18
ការផ្ទុះឡើងជំងឺកញ្ជ្រឹល ១ករណីនៅខេត្តកំពង់ស្ពឺ ថ្មីៗនេះ ជាសញ្ញាបង្ហាញថា ក្រសួងសុខាភិបាល និងប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នចំពោះជំងឺនេះ។ ការចាក់វ៉ាក់សាំងការពារជំងឺនេះ ជាមធ្យោបាយប្រសើរបំផុត ដែលអាចជួយកុមារគ្រប់រូបមិនឲ្យប្រឈមមុខនឹងការកើតជំងឺកញ្ជ្រឹល។
2016-02-18
ជីរវ៉ាន់ស៊ុយ គឺជាដំណាំមួយប្រភេទដែលប្រជាជនទូទៅទទួលស្គាល់ថា មានប្រយោជន៍ច្រើន និងជាជំនួយក្នុងគ្រឿងផ្សំសម្រាប់មុខម្ហូបស្ទើរគ្រប់ប្រភេទដើម្បីបំពេញសេចក្ដីត្រូវការប្រចាំថ្ងៃ។ មិនតែប៉ុណ្ណោះ ប្រជាជនខ្មែរច្រើននិយមប្រើជីរវ៉ាន់ស៊ុយ ដើម្បីបន្ថែមក្លិន និងសម្រស់បង្កើតសោភ័ណភាពក្នុងអាហារផ្សេងៗ។
2016-02-18
ផ្លូវកម្ពុជាក្រោម គឺជាផ្លូវសំខាន់មួយសម្រាប់បម្រើដល់ការធ្វើដំណើររបស់ពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។ ផ្លូវនេះមានចម្ងាយ ៣,៣គីឡូម៉ែត្រ ចាប់ពីផ្សារធំថ្មី រហូតដល់ស្ពានអាកាស ៧មករា ដែលឋិតនៅក្បែរសាកលវិទ្យាល័យភ្នំពេញ។ ហេតុអ្វីបានជាមេដឹកនាំខ្មែរជំនាន់មុន ដាក់ឈ្មោះផ្លូវនេះថាជាផ្លូវកម្ពុជាក្រោម?
2016-02-18
ស្ពៃខៀវ ឬស្ពៃខ្មៅ ជាប្រភេទបន្លែបៃតងមួយប្រភេទដែលច្រើនដុះតាមបែបធម្មជាតិនៅតំបន់ដីសើម ឬដីជាប់មាត់បឹង ត្រពាំងជាដើម។ ឯកសារស្រាវជ្រាវផ្នែកកសិកម្មបានបង្ហាញថា ពូជស្ពៃខៀវមានប្រភពមកពីទ្វីបអាស៊ី ទ្វីបអាមេរិក និងទ្វីបអាហ្វ្រិក។
2016-02-15
ខណៈមេដឹកនាំអាស៊ានទាំង ១០ប្រទេស កំពុងត្រៀមខ្លួនចូលរួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន ដែលមកដល់នៅថ្ងៃទី១៥-១៦ កុម្ភៈ នេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ បានជំរុញឲ្យប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា ដាក់សម្ពាធលើមេដឹកនាំអាស៊ាន ឲ្យបញ្ចប់ការរំលោភសិទ្ធិមនុស្សក្នុងប្រទេសរបស់ខ្លួន។