ប័ណ្ណសារព័ត៌មាន
2016-10-31
គោលដៅចម្បងមួយរបស់សហគមន៍អាស៊ាន គឺការធ្វើឲ្យសហគមន៍ក្លាយទៅជាតំបន់គ្មានគ្រឿងញៀននៅឆ្នាំ២០១៥។ ទោះបីជាយ៉ាងនេះក្តី រដ្ឋមន្ត្រីនៃប្រទេសទាំង១០ នៃសហគមន៍អាស៊ាន បានទទួលស្គាល់ថា មកដល់ឆ្នាំ២០១៦ ហើយ ថ្នាំញៀនកំពុងត្រូវបានផលិត ចែកចាយ និងប្រើប្រាស់នៅក្នុងកម្រិតមួយដែលគួរឲ្យព្រួយបារម្ភនៅឡើយ។
2016-10-25
ក្រសួងកសិកម្ម និងក្រុមហ៊ុនចិន ឈ្មោះ ធាន រូយ (Tian Rui Agriculture Coorperation) បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី «កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម»។ ស្ថាប័នទាំងពីរនេះអះអាងថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ព្រមទាំងរួមគ្នាអភិវឌ្ឍកសិឧស្សាហកម្មកម្ពុជា។
2016-10-07
មជ្ឈមណ្ឌលសិទ្ធិមនុស្សរកឃើញថា ភាគច្រើននៃស្ត្រីដែលមានជម្លោះដីធ្លីកំពុងមានបញ្ហាផ្លូវចិត្តញាំញីធ្ងន់ធ្ងរ។ ក្នុងរបាយការណ៍ស្រាវជ្រាវរបស់មជ្ឈមណ្ឌលនេះរកឃើញថា ស្ត្រីអ្នករងគ្រោះផ្ទាល់ពីជម្លោះដីធ្លី ដោយបាត់បង់មុខរបរ និងកើតមានអំពើហិង្សាក្នុងគ្រួសារជាដើម។