ប័ណ្ណសារព័ត៌មាន
2016-02-28
អ្នកជំនាញកសិកម្ម លើកឡើងថា ទីផ្សារផលិតផលកសិកម្មនៅកម្ពុជា បច្ចុប្បន្ន កាន់តែកើនឡើងជាលំដាប់ ដោយសារកំណើនតម្រូវការប្រជាជនកាន់តែច្រើន ប៉ុន្តែមានកសិករតិចតួចណាស់បានចាប់យកឱកាសនេះដែលជាហេតុជំរុញឲ្យកម្ពុជា នៅតែនាំចូលបន្លែកាន់តែច្រើនឡើងៗពីប្រទេសជិតខាង។
2016-02-18
ការផ្ទុះឡើងជំងឺកញ្ជ្រឹល ១ករណីនៅខេត្តកំពង់ស្ពឺ ថ្មីៗនេះ ជាសញ្ញាបង្ហាញថា ក្រសួងសុខាភិបាល និងប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នចំពោះជំងឺនេះ។ ការចាក់វ៉ាក់សាំងការពារជំងឺនេះ ជាមធ្យោបាយប្រសើរបំផុត ដែលអាចជួយកុមារគ្រប់រូបមិនឲ្យប្រឈមមុខនឹងការកើតជំងឺកញ្ជ្រឹល។
2016-02-18
ជីរវ៉ាន់ស៊ុយ គឺជាដំណាំមួយប្រភេទដែលប្រជាជនទូទៅទទួលស្គាល់ថា មានប្រយោជន៍ច្រើន និងជាជំនួយក្នុងគ្រឿងផ្សំសម្រាប់មុខម្ហូបស្ទើរគ្រប់ប្រភេទដើម្បីបំពេញសេចក្ដីត្រូវការប្រចាំថ្ងៃ។ មិនតែប៉ុណ្ណោះ ប្រជាជនខ្មែរច្រើននិយមប្រើជីរវ៉ាន់ស៊ុយ ដើម្បីបន្ថែមក្លិន និងសម្រស់បង្កើតសោភ័ណភាពក្នុងអាហារផ្សេងៗ។
2016-02-18
ផ្លូវកម្ពុជាក្រោម គឺជាផ្លូវសំខាន់មួយសម្រាប់បម្រើដល់ការធ្វើដំណើររបស់ពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។ ផ្លូវនេះមានចម្ងាយ ៣,៣គីឡូម៉ែត្រ ចាប់ពីផ្សារធំថ្មី រហូតដល់ស្ពានអាកាស ៧មករា ដែលឋិតនៅក្បែរសាកលវិទ្យាល័យភ្នំពេញ។ ហេតុអ្វីបានជាមេដឹកនាំខ្មែរជំនាន់មុន ដាក់ឈ្មោះផ្លូវនេះថាជាផ្លូវកម្ពុជាក្រោម?
2016-02-18
ស្ពៃខៀវ ឬស្ពៃខ្មៅ ជាប្រភេទបន្លែបៃតងមួយប្រភេទដែលច្រើនដុះតាមបែបធម្មជាតិនៅតំបន់ដីសើម ឬដីជាប់មាត់បឹង ត្រពាំងជាដើម។ ឯកសារស្រាវជ្រាវផ្នែកកសិកម្មបានបង្ហាញថា ពូជស្ពៃខៀវមានប្រភពមកពីទ្វីបអាស៊ី ទ្វីបអាមេរិក និងទ្វីបអាហ្វ្រិក។
2016-02-15
ខណៈមេដឹកនាំអាស៊ានទាំង ១០ប្រទេស កំពុងត្រៀមខ្លួនចូលរួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន ដែលមកដល់នៅថ្ងៃទី១៥-១៦ កុម្ភៈ នេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ បានជំរុញឲ្យប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា ដាក់សម្ពាធលើមេដឹកនាំអាស៊ាន ឲ្យបញ្ចប់ការរំលោភសិទ្ធិមនុស្សក្នុងប្រទេសរបស់ខ្លួន។
2016-02-13
អ្នកជំនាញខាងអភិវឌ្ឍយុវជន លើកឡើងថា យុវជនមានតួនាទីសំខាន់ណាស់ក្នុងកិច្ចអភិវឌ្ឍន៍សង្គមនៅថ្ងៃមុខ។ ប្រការនេះ ទាមទារឱ្យរដ្ឋាភិបាល និងភាគីពាក់ព័ន្ធយកចិត្តទុកដាក់ជាមួយយុវជន ជាពិសេសបើកចិត្តឱ្យទូលាយ ទទួលយកសំណូមពរ និងសេចក្តីត្រូវការរបស់យុវជន។
2016-02-02
មកដល់ដើមឆ្នាំ២០១៦ នេះ ព្រះបាទសម្ដេចព្រះ នរោត្តម សីហមុនី ព្រះអង្គគ្រងរាជ្យបានជិត ១២ឆ្នាំហើយ។ ក្នុងរយៈពេលគ្រងរាជ្យសម្បត្តិនេះ ពលរដ្ឋខ្មែរសង្កេតឃើញថា ព្រះអង្គតែងរក្សាភាពស្ងៀមស្ងាត់ មិនបញ្ចេញប្រតិកម្មចំពោះវិបត្តិនយោបាយ និងបញ្ហាសង្គមជាច្រើន ក្នុងនោះមាន វិនាសកម្មព្រៃឈើ បញ្ហាប្រព័ន្ធយុត្តិធម៌ ការរំលោភសិទ្ធិសេរីភាពពលរដ្ឋ និងវិបត្តិដីធ្លី ជាដើម។
2016-02-01
ឆៃថាវ ឬស្ពៃមើម ជាដំណាំបន្លែមួយប្រភេទក្នុងចំណោមបន្លែមើមជាច្រើន ដែលកសិករកម្ពុជា និយមដាំ។ ឆៃថាវ ក៏ជាប្រភេទបន្លែមិនអាចខ្វះបានក្នុងម្ហូបអាហារប្រចាំថ្ងៃ ដោយសារឆៃថាវ គេអាចច្នៃជាម្ហូបដោយការចម្អិនក៏បាន និងហូបឆៅក៏បាន ដូចជា ជ្រក់ ឬធ្វើឆៃប៉ូវ ជាដើម។
2016-02-01
សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ ចេញផ្សាយនៅចុងខែមករា នេះ ដោយអង្គការតម្លាភាពអន្តរជាតិ (Transparency International) បង្ហាញថា តំបន់អាស៊ាននៅតែប្រឈមនឹងបញ្ហាពុករលួយខ្លាំង។