ប័ណ្ណសារព័ត៌មាន
2016-06-28
នាកិច្ចប្រជុំអាស៊ានឆ្នាំ២០១២ នៅរាជធានីភ្នំពេញ ប្រទេសជាសមាជិកអាស៊ានទាំង១០ បានព្រមព្រៀងគ្នាជាឯកច្ឆន្ទចុះហត្ថលេខាលើសេចក្ដីប្រកាសអាស៊ានស្ដីពីសិទ្ធិមនុស្ស ដោយប្ដេជ្ញាកែលំអស្ថានភាពសិទ្ធិមនុស្សសម្រាប់ប្រជាជនជាង ៦០០លាននាក់របស់ខ្លួន។
2016-06-14
ថ្វីត្បិតតែស្ថិតនៅក្នុងប្រទេសតែមួយក៏ពិតមែន ប៉ុន្តែជោគវាសនានៃសិស្សានុសិស្សខ្មែរមិនមានសភាពដូចគ្នានោះទេ។ អ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ឬជីវភាពធូរធារ មានលទ្ធភាពបញ្ជូនកូនចៅទៅសាលាឯកជនល្បីៗ ដែលមានស្តង់ដារអន្តរជាតិ។
2016-06-13
មន្ត្រីស្ថានទូតសហរដ្ឋអាមេរិក បានជំរុញឲ្យកសិករកម្ពុជា អនុវត្តកសិកម្មបែបទំនើបដើម្បីជំរុញទិន្នផលកសិកម្មឲ្យកាន់តែខ្ពស់។ ស្របគ្នានេះ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា លើកឡើងថា រដ្ឋាភិបាលក៏មានបំណងធ្វើទំនើបកម្មវិស័យកសិកម្ម ជំនួសឲ្យការធ្វើកសិកម្មបែបប្រពៃណីដែរ។
2016-06-05
សមាគមនិស្សិតអាហារូបករណ៍អាមេរិក (FUSSAC) រៀបចំព្រឹត្តិការណ៍មួយមានឈ្មោះថា ពិព័រណ៍ជំនាញសិក្សា និងការងារ ២០១៦ នៅថ្ងៃទី៥ មិថុនា។ កម្មវិធីនេះប្រព្រឹត្តទៅនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬសាលាតិចណូ។
2016-06-02
មន្ត្រីគណបក្សប្រជាជនកម្ពុជា គាំទ្រខ្មែរក្រោមធ្វើពិធីរំឭកខួបបាត់បង់ទឹកដីកម្ពុជាក្រោម ដែលរដ្ឋាភិបាលអាណានិគមបារាំង បានកាត់ទៅឲ្យប្រទេសវៀតណាម គ្រប់គ្រងកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩។ ក្នុងពេលជាមួយគ្នា ខ្មែរក្រោមចង់ឲ្យរដ្ឋាភិបាល យកថ្ងៃទី៤ មិថុនា ធ្វើជាទិវាជាតិសម្រាប់ឲ្យពលរដ្ឋខ្មែរចងចាំ។