ប័ណ្ណសារព័ត៌មាន
2016-09-30
ក្រុមអ្នកធ្វើការងារផ្នែកសេវាកម្មកម្សាន្ត អ្នកធ្វើការនៅតាមស្ថានីយចាក់សាំង និងកម្មករនៅរោងចក្រផលិតភេសជ្ជៈ បារម្ភពីបញ្ហាសុវត្ថិភាព បន្ទាប់ពីមានការកើនឡើងករណីបាញ់បោះ និងអំពើហិង្សានៅតាមទីសាធារណៈក្នុងរាជធានីភ្នំពេញ។
2016-09-27
សាកលវិទ្យាល័យភូមិន្ទកសិកម្ម បានប្រកាសបើកមជ្ឈមណ្ឌលឧត្ដមភាពប្រពលវប្បកម្មកសិកម្មនិរន្តរភាព និងអាហារូបត្ថម្ភ (CESAIN) កាលពីថ្ងៃទី២២ ខែកញ្ញា។ មជ្ឈមណ្ឌលនេះ ត្រូវបានប្រកាសបើកនៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់អភិវឌ្ឍន៍អន្តរជាតិ តាមរយៈកម្មវិធីសន្តិសុខស្បៀងសម្រាប់អនាគតកម្ពុជា របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។
2016-09-27
កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចថ្នាក់តំបន់ទូលំទូលាយ ហៅកាត់ថា អាសេព (RCEP) ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសជាសមាជិកអាស៊ានទាំង ១០ និងដៃគូពាណិជ្ជកម្មធំៗ ៦ ដែលមានប្រជាជនសរុបច្រើនជាង ៣ពាន់លាននាក់ និងផលិតផលក្នុងស្រុករួមជាង ២២ទ្រីលាន ឬ ២២លានលានដុល្លារសហរដ្ឋអាមេរិក។
2016-09-27
សិទ្ធិសេរីភាពសារព័ត៌មានជាសិទ្ធិសេរីភាពមួយដ៏សំខាន់ និងជាមូលដ្ឋានគ្រឹះនៃរដ្ឋប្រជាធិបតេយ្យពេញលេញសម្រាប់ប្រទេសកម្ពុជា និងប្រទេសផ្សេងៗ ជាពិសេសប្រទេសជាសមាជិកអាស៊ាន សុទ្ធតែទទួលស្គាល់សារសំខាន់នៃសិទ្ធិសេរីភាពសារព័ត៌មាន ប៉ុន្តែស្ថានភាពសេរីភាពសារព័ត៌មានក្នុងតំបន់នេះនៅមានសភាពអាក្រក់នៅឡើយ ហើយមានប្រទេសតែមួយចំនួនតូចប៉ុណ្ណោះដែលមានច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន។
2016-09-13
នៅជំនួបកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធលើកទី២៨ និងលើកទី២៩ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ កាលពីថ្ងៃទី៦ ដល់ទី៨ កញ្ញា កន្លងទៅ គឺផ្ដោតសំខាន់ទៅលើការសម្រេចឲ្យបាននូវចក្ខុវិស័យសហគមន៍អាស៊ាន ២០២៥ ដែលព្យាយាមផ្សារភ្ជាប់សេដ្ឋកិច្ច នយោបាយ និងសង្គម។
2016-09-07
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចបង្កើតក្រុមការងារតាមដាន និងដោះស្រាយបញ្ហាផលិតកម្មកសិកម្ម និងការរកទីផ្សារកសិផលដែលមានសមាសភាពចំនួន ១៩រូប។ ក្រសួងកសិកម្ម ថាក្រុមការងារនេះនឹងផ្សព្វផ្សាយព័ត៌មានអំពីគោលនយោបាយទីផ្សារ ដើម្បីជំរុញឲ្យកសិករផលិតប្រកបដោយគុណភាព និងសុវត្ថិភាពកសិផលខ្ពស់។
2016-09-05
នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ ប្រទេសម៉ាឡេស៊ី បានប្រកាសពីករណីឆ្លងជំងឺវីរុសហ្ស៊ីកា (Zika) ដំបូងបង្អស់ក្នុងប្រទេស។ ប្រទេសសិង្ហបុរី ក្នុងរយៈពេលតែ ៦ថ្ងៃបន្ទាប់ពីរកឃើញករណីដំបូងពីការឆ្លងវីរុសហ្ស៊ីកាបានកើនដល់ ១៨៩ករណី។ ប្រទេសថៃ មាន ៩៧ករណីក្នុងឆ្នាំ២០១៦ ចំណែកឯវៀតណាម មាន ២ករណី។