ប័ណ្ណសារព័ត៌មាន
2020-12-08
សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកថ្កោលទោសតុលាការវៀតណាម ដែលបានកាត់ទោសកសិករខ្មែរក្រោមចំនួន ៤នាក់ឲ្យជាប់ពន្ធនាគារ ចាប់ពី៦ខែ ទៅដល់ ជិតបីឆ្នាំ ដោយចោទប្រកាន់កសិករខ្មែរក្រោមទាំងនោះថា បានប្រើប្រាស់ហិង្សាប្រឆាំងនឹងអាជ្ញាធរសាធារណៈវៀតណាម កាលពីខែឧសភាកន្លងទៅ។
2020-11-26
មនុស្សគ្រប់រូប នរណាក៏ធ្លាប់មានបទពិសោធន៍ឈឺក្បាលដែរ។ ការឈឺក្បាលខ្លះ ដោយសារភាពតានតឹងផ្លូវចិត្ត បញ្ហាការងារ ឬមិនបានទទួលទានអាហារជាដើម។ ការឈឺក្បាលម្ដងម្កាល គេអាចទិញថ្នាំមកលេប បំបាត់ការឈឺចាប់បាន ដូចជា ថាយឡឺណុល (Tylenol) ឬ ប៉ារ៉ាសេតាម៉ុល (Paracetamol) ជាដើម ដោយមិនបាច់មានវេជ្ជបញ្ជា។
2020-11-20
ស្ត្រីខ្មែរល្បីឈ្មោះដែលមានសញ្ជាតិអាមេរិកាំង គឺកញ្ញា សេង ធារី មានឈ្មោះនៅក្នុងបញ្ជីមន្ត្រី និងអ្នកគាំទ្រគណបក្សប្រឆាំងចំនួន ៤៦នាក់ ដែលត្រូវកោះហៅឱ្យចូលទៅបំភ្លឺនៅតុលាការក្រុងភ្នំពេញពីបទរួមគំនិតក្បត់ និងញុះញង់។ ទោះបីជាកញ្ញាលើកឡើងថា ការចោទប្រកាន់នោះពុំមានមូលដ្ឋាន និងមានលក្ខណៈនយោបាយយ៉ាងណាក្ដី ក៏កញ្ញា សេង ធារី អះអាងថា នឹងចូលទៅប្រឈមមុខជាមួយតុលាការ។
2020-11-15
សង្គមស៊ីវិល ធ្វើការផ្ដោតលើបញ្ហាកសិកម្ម និងជីវភាពកសិករ និងអង្គការមួយចំនួនទៀតបានរកឃើញថា ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺឆ្លងកូវីដ១៩ ដោយរាប់ពីខែមករា ដល់ពាក់កណ្តាលឆ្នាំ២០២០នេះ កសិករ នៅតាម បណ្តាខេត្តមួយចំនួន បានបាត់បង់ប្រាក់ចំណូល ជិតពាក់កណ្ដាល ចំណែកផលិតផលក៏ធ្លាក់ចុះដែរ ក៏ប៉ុន្តែការចំណាយបានកើនឡើងទៅវិញ។
2020-10-28
អ្នកជំនាញយល់ឃើញផ្សេងគ្នាជុំវិញបញ្ហាថា តំបន់តារាសាគរ និងមូលដ្ឋានកងទ័ពជើងទឹករាម អាចនឹងត្រូវចិនប្រែក្លាយជា «ផ្លូវលំស៊ីជីនពីង» ក្នុងករណីដែលមានសង្គ្រាមនាពេលអនាគត ដើម្បីបម្រើឲ្យគោលដៅយុទ្ធសាស្ត្រយោធារបស់ប្រទេសចិន។ អ្នកជំនាញខ្លះយល់ថា កម្ពុជាកំពុងតែក្លាយជាកូនអុកក្នុងល្បែងភូមិសាស្ត្រនយោបាយជាមួយមហាអំណាចចិន។
2020-10-16
សហរដ្ឋអាមេរិកបានសម្ដែងការខកចិត្តខ្លាំងចំពោះ ការវាយកម្ទេចចោលអគារទីបញ្ជាការជួរមុខរបស់គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដែលជាជំនួយរបស់សហរដ្ឋអាមេរិក នៅឯមូលដ្ឋានកងទ័ពជើងទឹករាម ហើយថា ការវាយកម្ទេចចោលទាំងស្រុងនេះ អាចជាប់ពាក់ព័ន្ធនឹងផែនការនានា ដែលកម្ពុជាអនុញ្ញាតឲ្យចិនដាក់មូលដ្ឋានយោធានៅទីនោះ។
2020-10-08
វេជ្ជបណ្ឌិតជំនាញ ឲ្យដឹងថា មូលហេតុចម្បង ៤យ៉ាង បណ្ដាលឲ្យកើតជំងឺមហារីក រួមមាន កត្តាហ្យីន (Gene) ឬតំណពូជ ការជក់បារី របបអាហារទទួលទាន មិនបានហាត់ប្រាណ ការប៉ះពាល់ក្រោមកម្ដៅថ្ងៃខ្លាំងពេក កត្តាគីមី មេរោគនិងការឆ្លងផ្សេងៗ។ តើគេអាចកាត់បន្ថយហានិភ័យខ្ពស់នៃជំងឺមហារីក បានដែរឬទេ?
2020-10-04
ការលើកឡើងបែបនេះ ស្របពេលដែលមានក្រុមយុវជន ជានិស្សិត មានគ្នាពី៥ ទៅ១០នាក់ ចំណាយពេលដែលសល់តិចតួចពីការសិក្សា និងការងារ ស្ម័គ្រចិត្តមកជួយខាងទីផ្សារកសិកម្ម និងស្វែងរកព័ត៌មានផ្សេងដែលមានសារសំខាន់ដល់កសិករ ដោយប្រើប្រាស់បណ្ដាញសង្គម និងការចុះស្រាវជ្រាវផ្ទាល់។
2020-10-02
គ្រូពេទ្យជំនាញសុខភាពផ្ដល់យោបល់ថា ទាំងបុរសនិងស្ត្រី នៅពេលអាយុលើសពី៥០ឆ្នាំឡើងទៅ នឹងអាចមានបញ្ហាសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ តើបញ្ហាសុខភាពទាំងនោះមានអ្វីខ្លះនិង វិធីណាខ្លះ ដើម្បីរក្សាសុខភាពឲ្យបានល្អប្រសើរ?
2020-09-25
យុវជនគណបក្សសង្គ្រោះជាតិដែលជាប់ចោទក្នុងសំណុំរឿងរួមគំនិតក្បត់ រិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ជាមេដឹកនាំដែលមិនគោរពពាក្យសច្ចៈ និងគិតតែពីការបង្ក្រាបសំឡេងប្រឆាំង ជាងគិតពីប្រយោជន៍ជាតិ។
2020-09-23
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តចោទប្រកាន់ក្រុមប្រទេសលោកខាងលិច ឬក្រុមប្រទេសអភិវឌ្ឍន៍មួយចំនួនថា យកបញ្ហាសិទ្ធិមនុស្សធ្វើជានយោបាយបម្រើរបៀបវារៈភូមិសាស្ត្រនយោបាយរបស់ខ្លួន។ ក៏ប៉ុន្តែ អ្នកវិភាគរិះគន់ថា រដ្ឋាភិបាលកំពុងតែព្យាយាមប្រើប្រាស់យុទ្ធសាស្ត្រមិនដោះស្រាយបញ្ហារំលោភបំពានសិទ្ធិមនុស្សនៅក្នុងប្រទេសខ្លួនឯង ហើយបែរជាទៅស្តីបន្ទោសអ្នកដទៃទៅវិញ។
2020-09-17
អ្នកធ្វើការផ្នែកសិទ្ធិមនុស្សលើកឡើងថាករណីរំលោភបំពានផ្លូវភេទនគរបាលជាស្រ្តី បង្កដោយអតីតស្នងការនគរបាល ខេត្តកំពង់ធំ គួរតែត្រូវបានចាត់វិធានការតាមផ្លូវតុលាការ ដោយព្រះរាជអាជ្ញាជាអ្នកផ្ដួចផ្ដើម ដ្បិតមន្រ្តីនៅក្រសួងមហាផ្ទៃបានរកឃើញថាលោក អ៊ុក កុសល ពិតជាជាប់ពាក់ព័ន្ធការរំលោភបំពានផ្លូវភេទស្រ្តី ដែលជាកូនចៅក្រោមបង្គាប់របស់លោក នោះប្រាកដមែន។
2020-09-09
អ្នកជំនាញកិច្ចការអន្តរជាតិ សោកស្ដាយដែលរដ្ឋាភិបាល គ្រោងបង្កើតច្រកចេញចូលតែមួយសម្រាប់ត្រួតពិនិត្យចរាចរណ៍គ្រប់បែបយ៉ាងនៅលើបណ្ដាញអ៊ិនធឺណិតក្នុងប្រទេសកម្ពុជា។ អ្នកជំនាញរូបនោះ គូសបញ្ជាក់ថា អ៊ិនធឺណិត ដែលជាកន្លែងចុងក្រោយបង្អស់សម្រាប់ពលរដ្ឋកម្ពុជាបញ្ចេញមតិ និងទទួលបានព័ត៌មាន នឹងជៀសមិនផុតពីរងការបំផ្លាញចោលពីសំណាក់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើយ តាមរយៈការយកគំរូតាមមហាយក្សចិន ដែលជាប្រទេសកុម្មុយនិស្ត។
2020-09-03
សាក្សីមួយចំនួនលើកឡើងថាមានករណីរំលោភផ្លូវភេទជាច្រើនបានកើតឡើងក្នុងមន្ទីរសន្តិសុខស-២១ ឬគុកទួលស្លែង នេះបើតាមការផ្ដល់សក្ខីកម្មរបស់អ្នកធ្លាប់ជាប់ឃុំ និងអតីតអ្នកធ្វើការនៅមន្ទីរនេះ។
2020-09-02
ក្រុមមេដឹកនាំអាស៊ាន ក្នុងនោះរួមមានទាំងកម្ពុជាផង គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់មួយជាមួយប្រទេសធំៗចំនួន៥ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅចុងឆ្នាំ២០២០នេះ។ អ្នកជំនាញកិច្ចការអន្តរជាតិ លើកឡើងថា ការចុះកិច្ចព្រមព្រៀងនេះ ជារឿងល្អ ក៏ប៉ុន្តែ កិច្ចព្រមព្រៀងពាណិជ្ជកម្មជាលក្ខណៈពហុភាគីនេះ មិនបានតម្រូវឲ្យកម្ពុជា ត្រូវតែគោរពស្តង់ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដូចប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបឡើយ។