ប័ណ្ណសារព័ត៌មាន
2020-08-26
សកម្មជនបរិស្ថាន ចង់ឃើញរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហ៊ានចេញមុខប្ដឹងមហាយក្សចិន និងប្រទេសឡាវ ទាមទារសំណងពីផលខូចខាតបង្កឲ្យមានវិបត្តិទឹកបណ្ដាលមកពីការសាងសង់ទំនប់វារីអគ្គិសនីដ៏សម្បើមនៅខ្សែទឹកខាងលើនៃផ្ទៃអាងទន្លេមេគង្គ។ ការលើកឡើងនេះ កើតមានឡើងក្រោយកិច្ចប្រជុំកំពូលមេគង្គជាមួយចិន កាលពីដើមសប្ដាហ៍នេះ បានបិទបញ្ចប់ទៅដោយគ្មានដំណោះស្រាយជាក់លាក់ពីបញ្ហាវិបត្តិទឹកកាន់តែធ្ងន់ធ្ងរនៅតាមប្រទេសខ្សែទឹកខាងក្រោមនៃទន្លេមេគង្គ។
2020-08-20
ក្រុមយុវតី ដែលសកម្មចូលរួមការតវ៉ាអោយដោះលែងលោក រ៉ុង ឈុន ថាពួកគេនឹងមិនដាក់បណ្ដឹងណាមួយទៅសា្ថប័នរដ្ឋ និងតុលាការឡើយ ព្រោះពួកគេគ្មានជំនឿលើប្រព័ន្ធយុត្តិធម៌កម្ពុជា។
2020-08-20
វេជ្ជបណ្ឌិតជំនាញលើកឡើង ថា បញ្ហាគេងមិនលក់ ឬគេងមិនឆ្អែត បណ្ដាលឲ្យខឹងមួរម៉ៅ និងមិន អាចផ្ដោតអារម្មណ៍ លើការងារបាន ល្អនោះឡើយ។ ប្រសិនបើបញ្ហាគេងមិនលក់នេះបន្តកើតឡើងយូរអង្វែង នោះវានឹងនាំឲ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ រួមមាន ជំងឺធាត់ជ្រុល សម្ពាធឈាមខ្ពស់ ជំងឺបេះដូង និងជំងឺទឹកនោមផ្អែម ដែលបញ្ហាទាំងនេះ បណ្ដាលឲ្យមានហានិភ័យខ្ពស់ នៃការស្លាប់មុនអាយុ។ តើមានវិធីណាខ្លះ ដើម្បីអាចកាត់បន្ថយឬបំបាត់បញ្ហាគេងមិនលក់នៅពេលយប់?
2020-08-19
អ្នកជំនាញលើកឡើងថា បញ្ហាវិបត្តិទឹក ឬសន្តិសុខទឹកនៅតាមប្រទេសខ្សែទឹកខាងក្រោមទន្លេមេគង្គ នឹងក្លាយជាប្រធានបទចម្បងមួយ ដែលនឹងត្រូវប្រទេសពាក់ព័ន្ធលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ ដែលនឹងប្រព្រឹត្តិទៅតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៤ សីហា សប្តាហ៍ក្រោយ។ ការលើកឡើងនេះ ស្របពេលដែលសហរដ្ឋអាមេរិក ព្រមានថា ទន្លេមេគង្គ មិនមែនជាធនធានផ្ដាច់មុខឲ្យប្រទេសចិនគ្រប់គ្រងតែឯងតាមរយៈទំនប់វារីអគ្គិសនីដ៏សម្បើមរបស់ខ្លួននៅខ្សែទឹកខាងលើនោះទេ។
2020-08-11
ស្របពេលដែលគណៈកម្មការអឺរ៉ុបចាប់ផ្តើមអនុវត្តជាផ្លូវការការគិតពន្ធលើមុខទំនិញដែលកម្ពុជានាំចូលទៅកាន់ទីផ្សារអឺរ៉ុប ដោយសារតែការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% សហភាពអឺរ៉ុបនៅតែបន្តអំពាវនាវដល់អាជ្ញាធរកម្ពុជា ឲ្យចាត់នូវវិធានការជាក់ច្បាស់ក្នុងការស្តារលទ្ធិប្រជាធិបតេយ្យដែលអាចដំណើរការបាននៅកម្ពុជា ដោយត្រូវធានាឲ្យមាននូវបរិយាកាសនយោបាយមួយដែលគណបក្សប្រឆាំង សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយអាចប្រតិបត្តិការបានដោយសេរី។
2020-07-31
សង្គមស៊ីវិល ក្រុមយុវជន និងសហគមន៍មូលដ្ឋានចំនួន៨០ ចេញសេចក្តីថ្លែងការណ៍រួមគ្នានៅថ្ងៃទី៣១ កក្កដា ទាមទារឱ្យរដ្ឋាភិបាលដកហូតសិទ្ធិវិនិយោគកោះកុងក្រៅពីក្រុមហ៊ុនលោក លី យ៉ុងផាត់ មកវិញ ព្រោះរដ្ឋាភិបាលមិនបានបង្ហាញព័ត៌មានលម្អិត និងជាសាធារណៈឡើយ។
2020-07-30
អ្នកជំនាញព្រមានថា ការអូសបន្លាយភាពរីងរាក់នៅបឹងទន្លេសាប និងភាពយឺតយ៉ាវនៃលំហូរទឹកពីទន្លេមេគង្គចូលទៅចាក់បំពេញបឹងទន្លេសាបនារដូវវស្សានេះ នឹងធ្វើឲ្យប្រជានេសាទជាងពីរលាននាក់នៅតំបន់បឹងទន្លេសាប ត្រូវធ្លាក់ខ្លួនខ្ចីបុលគេកាន់តែខ្លាំងថែមទៀត ស្របពេលដែលរដ្ឋាភិបាលពុំបានត្រៀមខ្លួនជួយដោះស្រាយបញ្ហារបស់ពួកគេក្នុងរយៈពេលអន្តរកាលនេះ។
2020-07-23
អង្គការសង្គមស៊ីវិលធ្វើការងារក្នុងវិស័យអប់រំបារម្ភថាវិបត្តជំងឺកូវីដ-១៩នឹងបង្កផលប៉ះពាល់ខ្លាំងទៅលើការសិក្សារបស់ក្មេងស្រី ដែលរស់នៅទីជនបទ។ ពួកគេថាការបោះបង់ចោលការសិក្សារបស់ក្មេងស្រី អាចនឹងកើនឡើងនៅពេល ដែលគ្រួសាររបស់ពួកគេជួបការលំបាកកាន់តែខ្លាំងផ្នែកជីវភាព។
2020-07-21
អ្នកជំនាញមើលឃើញថា អាចមានហេតុផលច្រើននៅពីក្រោយការសម្រេចចិត្តលើកពេលកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះជាលើកដំបូង ទៅធ្វើនៅពាក់កណ្តាលឆ្នាំក្រោយ ជាជាងធ្វើតាមប្រព័ន្ធVideo Conference។ ពួកគេថា ក្រៅតែពីបញ្ហាវិបត្តិកូវីដ-១៩ ភាពល្អក់កករនៃទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងកម្ពុជាដោយសារការដកប្រព័ន្ធអនុគ្រោះពន្ធ EBA និងបញ្ហាក្នុងតំបន់ អាចជាហេតុផលមួយចំនួនជំរុញឲ្យលើកពេលកិច្ចប្រជុំដ៏សំខាន់មួយនេះ។
2020-07-15
អ្នកជំនាញ ពុំមានជំនឿថា រដ្ឋាភិបាលអាចកែខ្លួនធ្វើឲ្យគណៈកម្មការអឺរ៉ុប លុបឈ្មោះកម្ពុជាចេញពីបញ្ជីឃ្លាំមើលនៃក្រុមប្រទេសលាងលុយកខ្វក់នោះទេ ។ ពួកគេបារម្ភថា អំពើលួចលុយជាតិពីសំណាក់ក្រុមអ្នកមានអំណាចខ្មែរ រួចលាងលុយយកទៅលាក់ទុកនៅបរទេស នឹងនៅតែបន្តកើតមានដដែល។ ការលើកឡើងនេះ កើតមានឡើងក្រោយព្រះមហាក្សត្រ កាលពីចុងខែមិថុនា បានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការច្បាប់ថ្មីប្រឆាំងនឹងអំពើលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម។
2020-06-18
អតីតគ្រូបង្រៀនបឋមសិក្សាមួយនៅខេត្តកំពង់ឆ្នាំង ហើយក្លាយខ្លួនជាសកម្មជនដីធ្លី ក្នុងវិវាទដីធ្លីនៅឃុំតាជេស ស្រុកកំពង់ត្រឡាច បារម្ភពីសុវត្ថិភាព ក្រោយទទួលបានដីកាកោះហៅពីតុលាការក្រុងភ្នំពេញ បង្គាប់ឲ្យចូលខ្លួនក្នុងសវនាការ នៅខែកក្កដា ក្នុងរឿងញុះញង់ កាលពីជាង ១០ឆ្នាំមុន។
2020-06-15
អង្គការសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ស្នើឱ្យរដ្ឋាភិបាលវៀតណាមដោះលែងពលរដ្ឋខ្មែរក្រោមម្នាក់ ដែលកំពុងជាប់ឃុំ និងឈប់ធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្រោមដទៃទៀត ដែលប្រើប្រាស់បណ្ដាញសង្គម ដើម្បីបញ្ចេញមតិ។
2020-06-13
យុវជនមួយចំនួនរិះគន់គណបក្សកាន់អំណាច ដែលមានគោលការណ៍តែងតាំងកូនចៅ សាច់ញាតិ និងបក្ខពួករបស់ខ្លួននៅក្នុងជួររដ្ឋាភិបាល ធ្វើឱ្យយុវជនដែលមិនស្ថិតនៅក្នុងបក្សនេះ បាត់បង់ឱកាសក្លាយជាអ្នកដឹកនាំនៅក្នុងស្ថាប័នជាតិ។ ប្រតិកម្មនេះធ្វើឡើងបន្ទាប់ពីគណបក្សប្រជាជនកម្ពុជាកំពុងរៀបចំឱ្យកូនចៅរបស់ខ្លួន ឱ្យកាន់តំណែងគ្រាក់ៗក្នុងជួររដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
2020-06-04
ការរមួលសាច់ដុំ ឬរមួលក្រពើ អាចបង្កឱ្យមានការឈឺចាប់ខ្លាំង និងកន្ត្រាក់ភ្លាមៗ នៅកន្លែងសាច់ដុំកំភួនជើង និងម្រាមជើង។ បញ្ហារមួលក្រពើនេះ អាចកើតលើមនុស្សគ្រប់វ័យ មិនថា ស្រីឬប្រុស ក៏ប៉ុន្តែភាគច្រើនកើតលើអ្នកប្រើពលកម្មច្រើន ដូចជាអត្តពលិក មនុស្សវ័យចាស់ ស្ត្រីមានគភ៌ និងក្មេងជំទង់។
2020-05-27
វេជ្ជបណ្ឌិតជំនាញលើកឡើងថា ការបរិភោគអាហារទៀងទាត់ ៣ពេលក្នុងមួយថ្ងៃ និងការជ្រើសរើសប្រភេទអាហារត្រឹមត្រូវ សម្រាប់ទទួលទានប្រចាំថ្ងៃ នឹងជួយច្រើនដល់ប្រព័ន្ធរំលាយអាហារ ដូចជា កាត់បន្ថយជំងឺក្រពះ និងពោះវៀនជាដើម។