ប័ណ្ណសារព័ត៌មាន
2020-02-09
សមាគមខ្មែរក្រោមមានមូលដ្ឋាននៅកម្ពុជា គ្រោងនឹងជួបមន្ត្រីរដ្ឋាភិបាលដើម្បីដាក់របាយការណ៍ស្ដីពីការរំលោភបំពាន និងរើសអើងពីសំណាក់ មន្ត្រីរដ្ឋាភិបាលទៅលើពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលកំពុងរស់នៅកម្ពុជា។ មន្ត្រីសមាគមខ្មែរក្រោមរំពឹងថា កិច្ចសន្ទនារវាងមន្ត្រីសិទ្ធិមនុស្សខ្មែរក្រោម និងតំណាងរដ្ឋាភិបាលនឹងជួយសម្រួលស្ថានភាពរស់នៅ របស់ពលរដ្ឋខ្មែរក្រោម។
2020-02-07
មន្ត្រីអង្គការសង្គមស៊ីវិល និងមន្រ្តីបក្សប្រឆាំងចាត់ទុកអាកប្បកិរិយារបស់ លោក ហ៊ុន សែន ចំពោះស្ត្រីអ្នកសារព័ត៌មានវ័យក្មេងជាក្នុងស្រុកម្នាក់ថា ជាការគំរាមកំហែងបន្ទច់បង្អាក់ភាពក្លាហានរបស់ស្ត្រីក្នុងវិស័យសារព័ត៌មាន និងការចូលរួមរបស់ស្រ្តីក្នុងវិស័យនេះ។
2020-02-02
របាយការណ៍ថ្មីមួយរកឃើញថា ខ្មែរក្រោមដែលភៀសខ្លួនពីការធ្វើទុក្ខបុកម្នេញនៅប្រទេសវៀតណាម នៅតែបន្តរងទុក្ខវេទនានៅកម្ពុជា ដោយសារតែ រដ្ឋាភិបាលកម្ពុជាមិនយកចិត្តទុកដាក់ និងថែមទាំងរើសអើងពួកគេ។
2020-01-29
ចាប់តាំងពីមហាយក្សចិន បានដាក់ចេញ និងអនុវត្តនូវគម្រោងការប្រចាំសតវត្សខ្សែក្រវាត់ និងផ្លូវ ឬ BRI នៅតាមបណ្ដាប្រទេសនានានៅទូទាំងពិភពលោក តាំងពីឆ្នាំ២០១៣ មកការសិក្សាស្រាវជ្រាវនានាពីសំណាក់ក្រុមអ្នកជំនាញអន្តរជាតិ បង្ហាញឱ្យឃើញពីមន្ទិល និងកង្វល់ជុំវិញគម្រោងការរបស់ចិននេះ។
2020-01-21
ខុសពីទំនុកចិត្តទៅលើភាពជាអ្នកដឹកនាំក្នុងតំបន់របស់សហរដ្ឋអាមេរិក លទ្ធផលនៃការស្ទង់មតិនេះបង្ហាញថា ពលរដ្ឋខ្មែរភាគច្រើន មានទំនុកចិត្តតិចតួចដែលថា មហាយក្សចិន នឹងចូលរួមចំណែកជួយដល់ការការពារសន្តិភាព សន្តិសុខ វិបុលភាព និងអភិបាលកិច្ចនៅលើពិភពលោក។
2020-01-20
ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម បានជួបប្រជុំនឹងមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៧ មករា កន្លងទៅ នៅឯរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីពិភាក្សា អំពីបញ្ហាការរំលោភសិទ្ធិមនុស្ស ការរឹតត្បិតសេរីភាព ផ្នែកអ៊ីនធឺណិត និងករណីឃាតកម្ម លើពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលកំពុងរស់នៅលើទឹកដីកំណើត។
2020-01-15
សហរដ្ឋអាមេរិក និងកម្ពុជា ប្រារព្ធខួប ៧០ឆ្នាំ នៅដើមឆ្នាំ២០២០នេះ នៃការបង្កើតចំណងទំនាក់ទំនងការទូត ស្របពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរ បានឆ្លងកាត់នូវភាពរកាំរកូស និងធ្លាក់ចុះខ្លាំងមិនធ្លាប់មានពីមុនមក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
2020-01-12
ខ្មែរកម្ពុជាក្រោមដែលកំពុងរស់នៅក្នុងស្រុកកំណើត ដែលវៀតណាមកំពុងត្រួតត្រា បានដាក់ញត្តិទៅរដ្ឋាភិបាលវៀតណាមស្នើឱ្យរដ្ឋាភិបាលកុម្មុយនិស្តនេះ អនុញ្ញាតឱ្យខ្មែរក្រោមដែលធ្វើការងារនៅទីក្រុង អាចឈប់សម្រាកពេលបុណ្យជាតិសំខាន់ៗដូចជា បុណ្យចូលឆ្នាំថ្មី និង បុណ្យសែនដូនតា ជាដើម។
2020-01-10
កម្មការិនីជាច្រើននាក់នៅតែទទូចឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្លាស់ប្ដូរគំនិតធ្វើយ៉ាងណារក្សាប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ»ឬហៅកាត់ថា EBAប្រសិនបើមេដឹកនាំរបបក្រុងភ្នំពេញរូបនេះ ពិតជាគិតគូរពីសុខទុក្ខរបស់កម្មការិនីពិតប្រាកដមែននោះ។
2020-01-08
ពួកគេព្រមានថា ប្រសិនបើកម្ពុជានៅតែបន្តពឹងផ្អែកលើប្រទេសចិនក្នុងឆ្នាំ២០២០នេះ នោះហេតុការណ៍នេះនឹងធ្វើឱ្យប៉ះពាល់ ឬអន្តរាយដល់សន្តិសុខជាតិរបស់កម្ពុជា ហើយកម្ពុជានឹងក្លាយជា «អាយ៉ង» របស់ចិន។
2020-01-06
មុខរបរចិញ្ចឹមឃ្មុំ ក្នុងប្រអប់ ឬកេះ តាមបែបធម្មជាតិកំពុងតែពេញនិយម ក្រោយពីការស្វែងរកឃ្មុំព្រៃ ជាលក្ខណៈប្រពៃណីនោះស្ទើរតែបាត់បង់ទៅហើយ ដោយសារព្រៃផ្ទៃដីព្រៃឈើបានបាត់បង់ជាបន្តបន្ទាប់។ ខេត្តដែលមានការចិញ្ចឹមឃ្មុំ ភាគច្រើនមាននៅខេត្តសៀមរាប កំពង់ចាម ខេត្តត្បូងឃ្មុំ ប៉ៃលិន និងខេត្តបាត់ដំបង ជាដើម ដែលជាតំបន់សម្បូរណ៍ចម្ការផ្លែឈើ។
2020-01-05
សហព័ន្ធខ្មែរកម្ពុជាក្រោម និងជនភៀសខ្លួនខ្មែរកម្ពុជាក្រោម ដែលជាប់ផុងនៅប្រទេសថៃជាច្រើនឆ្នាំមកហើយនោះ ស្វាគមន៍គណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលថៃ ដែលបានអនុម័តយន្តការពិនិត្យស្វែងរកជនភៀសខ្លួនពិតប្រាកដ ដើម្បីញែកឱ្យដាច់ពីគ្នារវាងជនភៀសខ្លួន និងជនអន្តោប្រវេសន៍ផ្នែកសេដ្ឋកិច្ច។
2020-01-02
សហព័ន្ធខ្មែរកម្ពុជាក្រោមពិភពបានបង្កើតយុទ្ធនាការផ្តល់សៀវភៅសិក្សាអក្សរខ្មែរដល់កូនខ្មែរក្រោម នៅទឹកដីខ្មែរកម្ពុជាក្រោមដើម្បីអាចឱ្យពួកគេអាចរៀនភាសានិងអក្សរខ្មែរបាន។ យុទ្ធនាការនេះ បានចាប់ផ្តើមតាំងពីឆ្នាំ ២០១៨ មកហើយបានបង្រៀនកូនខ្មែរកម្ពុជាក្រោមរាប់ពាន់នាក់ឱ្យចេះភាសា និងអក្សរខ្មែរ។