ប័ណ្ណសារព័ត៌មាន
2020-02-28
ស្ត្រីជាសកម្មជនគណបក្សប្រឆាំង និងជាអ្នកគាំទ្រគណបក្សនេះជិត ១០នាក់ បានភៀសខ្លួនចេញពីផ្ទះសម្បែងទៅរស់នៅប្រទេសថៃ ដោយនាំគ្នាជួលបន្ទប់ស្នាក់នៅរួមសុខរួមទុក្ខជាមួយគ្នាក្នុងអាគារតែមួយ ដើម្បីបន្តជីវភាពនយោបាយ។ ស្ត្រីទាំងនោះអ្នកខ្លះមានប្ដី និងកូនតូចអាយុក្រោម ១០ឆ្នាំ។
2020-02-24
ភរិយារបស់សកម្មជនសិទ្ធិការងារលោក រ៉ាត់ រត្នមុនី គឺអ្នកស្រី ឡុង គឹមហ៊ាង បានក្លាយជាជនភៀសខ្លួនដោយសារតែចេញមុខក្នុងរកយុត្តិធម៌ជូនស្វាមី ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ។ ថ្វីបើក្លាយជាជនភៀសខ្លួនក៏ដោយ ក៏អ្នកស្រីនៅតែអាចប្រើប្រាស់ចំណេះដឹង និងជំនាញរបស់ខ្លួនជួយដល់ជនភៀសខ្លួនដទៃទៀតដែរ។
2020-02-24
មន្រ្តីសហព័ន្ធខ្មែរកម្ពុជាក្រោមអះអាងថា អាជ្ញាធរវៀតណាម បន្តធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្រោម ដែលធ្វើដំណើរទៅលេងស្រុកកំណើត តាមរយៈការបង្ខំឲ្យធ្វើកិច្ចសន្យាមិនប្រឆាំងទាមទារវៀតណាម ដើម្បីរំដោះទឹកដីកម្ពុជាក្រោមវិញ។
2020-02-23
មន្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោមអះអាងថា អាជ្ញាធរវៀតណាមបន្តធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្រោម ដែលធ្វើដំណើរទៅលេងស្រុកកំណើត តាមរយៈការបង្ខំឱ្យធ្វើកិច្ចសន្យាមិនប្រឆាំងទាមទារវៀតណាម ដើម្បីរំដោះទឹកដីកម្ពុជាក្រោមវិញ។
2020-02-20
គ្រូពេទ្យជំនាញសង្គ្រោះបន្ទាន់ ឱ្យដឹងថា នៅពេលមនុស្សណាម្នាក់ឆក់ខ្សែភ្លើង គឺចរន្តអគ្គិសនី នឹងឆ្លងចូលក្នុងរាងកាយមួយរំពេច វាបង្កឱ្យស្ពឹក ឈឺកន្ត្រាក់សាច់ដុំ បង្ករបួសស្នាមជាំខ្មៅ នៅកន្លែងឆក់ ឬដំបៅស្បែក និងគាំងបេះដូងមួយរំពេច ហើយមានករណីធ្ងន់ធ្ងរខ្លះ បណ្ដាលឱ្យស្លាប់ភ្លាមៗ។
2020-02-19
ស្ត្រីនៅភូមិឡពាង ខេត្តកំពង់ឆ្នាំង នាំគ្នាចាប់យករបរដេរស្លឹកត្នោតលក់ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ខណៈប្ដី និងកូនប្រុសពួកគេ ចេញពីស្រុកទៅធ្វើការតាមទូកនេសាទនៅប្រទេសថៃ។
2020-02-18
សហព័ន្ធខ្មែរក្រោមព្រមានរដ្ឋាភិបាលវៀតណាមថា ខ្មែរក្រោមនឹងតវ៉ាទៅប្រទេស មហាអំណាចសេដ្ឋកិច្ចនៅលើពិភពលោក កុំឲ្យបន្តជួយសេដ្ឋកិច្ចវៀតណាម ប្រសិនបើប្រទេសមួយនេះ បន្តធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរក្រោម ដោយសារតែវៀតណាមទើបតែបានរឹបអូសលិខិតឆ្លងដែនពីព្រះសង្ឃខ្មែរក្រោមមួយអង្គ។
2020-02-12
ចាប់តាំងពីគណៈកម្មការអឺរ៉ុប បានដាក់ចេញនីតិវិធីព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ភាពមិនប្រាកដប្រជា និងហានិភ័យនៃការព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា បានក្លាយជាប្រធានបទសំខាន់នៃការពិភាក្សា និងសិក្សាស្រាវជ្រាវនានា។
2020-02-09
សមាគមខ្មែរក្រោមមានមូលដ្ឋាននៅកម្ពុជា គ្រោងនឹងជួបមន្ត្រីរដ្ឋាភិបាលដើម្បីដាក់របាយការណ៍ស្ដីពីការរំលោភបំពាន និងរើសអើងពីសំណាក់ មន្ត្រីរដ្ឋាភិបាលទៅលើពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលកំពុងរស់នៅកម្ពុជា។ មន្ត្រីសមាគមខ្មែរក្រោមរំពឹងថា កិច្ចសន្ទនារវាងមន្ត្រីសិទ្ធិមនុស្សខ្មែរក្រោម និងតំណាងរដ្ឋាភិបាលនឹងជួយសម្រួលស្ថានភាពរស់នៅ របស់ពលរដ្ឋខ្មែរក្រោម។
2020-02-07
មន្ត្រីអង្គការសង្គមស៊ីវិល និងមន្រ្តីបក្សប្រឆាំងចាត់ទុកអាកប្បកិរិយារបស់ លោក ហ៊ុន សែន ចំពោះស្ត្រីអ្នកសារព័ត៌មានវ័យក្មេងជាក្នុងស្រុកម្នាក់ថា ជាការគំរាមកំហែងបន្ទច់បង្អាក់ភាពក្លាហានរបស់ស្ត្រីក្នុងវិស័យសារព័ត៌មាន និងការចូលរួមរបស់ស្រ្តីក្នុងវិស័យនេះ។
2020-02-02
របាយការណ៍ថ្មីមួយរកឃើញថា ខ្មែរក្រោមដែលភៀសខ្លួនពីការធ្វើទុក្ខបុកម្នេញនៅប្រទេសវៀតណាម នៅតែបន្តរងទុក្ខវេទនានៅកម្ពុជា ដោយសារតែ រដ្ឋាភិបាលកម្ពុជាមិនយកចិត្តទុកដាក់ និងថែមទាំងរើសអើងពួកគេ។