ប័ណ្ណសារព័ត៌មាន
2020-03-26
អ្នកជំនាញ និងអ្នកនយោបាយ មើលឃើញពីហានិភ័យធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិ ខណៈរលកជំងឺកូវីដ១៩ កំពុងវាយលុកនៅកម្ពុជា។ ពួកគេព្រមានថា ប្រសិនបើរដ្ឋាភិបាល មិនព្រមចាត់វិធានការសមស្របណាមួយដើម្បីទប់ទល់នឹងបញ្ហារីករាលដាលនៃជំងឺនេះ ឱ្យបានទាន់ពេលវេលានោះទេ នោះកម្ពុជាអាចនឹងគ្រប់គ្រងស្ថានការណ៍លែងបាន ហើយប្រទេសទាំងមូលនឹងធ្លាក់ចូលវិបត្តិធ្ងន់ធ្ងរ។
2020-03-26
ក្រុមវេជ្ជបណ្ឌិតជំនាញសុខភាព លើកឡើងថា ការបង្កើនប្រព័ន្ធការពារខ្លួន (immune system) មានសារសំខាន់ណាស់ ដើម្បីការពារការឆ្លងបាក់តេរ៉ី (Bacteria) និងមេរោគផ្សេងៗ ដូចជា មេរោគសារកូវី២ (SARS-CoV2) នៃជំងឺកូវិត-១៩ (Covid-19) ដែលកំពុងរាតត្បាតយ៉ាងខ្លាំងក្នុងពិភពលោក។
2020-03-24
សហព័ន្ធខ្មែរកម្ពុជាក្រោម និងអង្គការសិទ្ធិមនុស្សនៅកម្ពុជា បានណែនាំឲ្យពលរដ្ឋខ្មែរក្រោមដែលកំពុងរស់នៅលើទឹកដីកំណើត និងកម្ពុជាឲ្យប្រុងប្រយ័ត្នជំងឺរលាកផ្លូវដង្ហើម Covid-19 ស្របពេលដែលជំងឺនេះ កំពុងរាតត្បាតនៅកម្ពុជា និងប្រទេសវៀតណាម។
2020-03-19
ក្រុមវេជ្ជបណ្ឌិតជំនាញផ្នែកសុខាភិបាល នៅប្រទេសជាច្រើន កំពុងស្វះស្វែងផលិតវ៉ាក់សាំងការពារនិងព្យាបាលជំងឺកូវិដ-១៩ (Covid-19) ដ៏កាចសាហាវមួយនេះ ខណៈដែលចំនួនអ្នកស្លាប់ដោយសារនៅទូទាំងពិភពលោក បានកើនឡើងដល់ទៅជាង ៨ពាន់នាក់ (៨,០១២) ក្នុងចំណោមអ្នកឆ្លងចំនួនជាង ២០ម៉ឺននាក់ (២០២,២៨៤)។
2020-03-18
ការព្រមាននេះ កើតមានឡើងស្របពេលរបបក្រុងភ្នំពេញ នៅតែជម្នះ រៀបចំធ្វើសមយុទ្ធយោធានាគមាសលើកទី៤ ជាមួយមហាមិត្តចិន ដោយមានទាហានចិន រាប់រយនាក់ចូលរួម ហើយរបបនេះ នៅតែមិនព្រមចេញបម្រាមហាមជនជាតិចិន ចូលទឹកដីកម្ពុជា។
2020-03-11
កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូង និងគ្រោងប្រព្រឹត្តិទៅនៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ចុងឆ្នាំនេះ កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយ ខណៈពិភពលោកទាំងមូល កំពុងប្រឈមនឹងជំងឺរាតត្បាត កូវីដ-១៩។
2020-03-04
អ្នកជំនាញកិច្ចការអន្តរជាតិ លើកឡើងថា ការលើកពេលកិច្ចប្រជុំកំពូល អាស៊ាន- អាមេរិកគ្រោងធ្វើនៅក្រុងឡាសវេហ្គាស (Las Vegas) នៅថ្ងៃទី១៤ មីនា ដោយសហរដ្ឋអាមេរិក ក្រោមហេតុផលការរីករាលដាលនៃជំងឺកូវីដ-១៩ (COVID-19) គឺជាការសមហេតុផល។ ពួកគេថា ការលើកពេលនេះ នឹងមិនធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងល្អរវាងសហរដ្ឋអាមេរិក និងអាស៊ានឡើយ ក៏ប៉ុន្តែបានធ្វើឱ្យលោក ហ៊ុន សែន ខកចិត្ត។
2020-03-01
សហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក ធ្វើយុទ្ធនាការផ្តល់សៀវភៅសិក្សាអក្សរខ្មែរដល់កូនខ្មែរ នៅទឹកដីខ្មែរកម្ពុជាក្រោម ដើម្បីអាចឱ្យពួកគេអាចរៀនភាសា និងអក្សរខ្មែរបាន។ យុទ្ធនាការនេះ ចាប់ផ្តើមតាំងពីឆ្នាំ២០១៨ មក ហើយបានបង្រៀនកូនខ្មែរកម្ពុជាក្រោមរាប់ពាន់នាក់ឱ្យចេះភាសា និងអក្សរខ្មែរ។