ប័ណ្ណសារព័ត៌មាន
2020-04-29
ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺរាតត្បាតសាកលកូវីដ១៩ រដ្ឋាភិបាលនៃប្រទេស មួយចំនួននៅលើពិភពលោក ជាពិសេសក្រុមប្រទេសដែលមានប្រព័ន្ធដឹកនាំបែបកុម្មុយនិស្ត ឬផ្ដាច់ការ បានបង្កើនយុទ្ធនាការឈ្លបយកការណ៍លើពលរដ្ឋខ្លួនឯង ដោយប្រើប្រាស់ប្រព័ន្ធទូរគមនាគមន៍ ក្រោមហេតុផលថា ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតនៃជំងឺនេះ។
2020-04-27
មន្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោមឲ្យដឹងថា អាជ្ញាធរវៀតណាមបន្តធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្រោម មិនឲ្យប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក (Facebook) ចែកចាយព័ត៌មានពីសកម្មភាពសហព័ន្ធ និងព័ត៌មានផ្សេងៗ ទៀត ដែលអាចឲ្យខ្មែរក្រោម ឈានទៅទាមទារសិទ្ធិស្វ័យសម្រេចដោយខ្លួនឯង ទៅថ្ងៃអនាគត។
2020-04-22
អ្នកជំនាញថា ការគ្រប់គ្រងប្រទេសតាមបែបផ្ដាច់ការ គឺជាមេរោគសង្គមពិតប្រាកដ បណ្ដាលឱ្យកើតមានជំងឺរាតត្បាតជាសកលកូវីដ-១៩។ ពួកគេពន្យល់អះអាងថា មានតែការគ្រប់គ្រងប្រទេសដោយគោរពសេរីភាព លទ្ធិប្រជាធិបតេយ្យ និង សិទ្ធិមនុស្សទេ ទើបអាចដោះស្រាយបញ្ហាសង្គម មនុស្ស ឱ្យរួចផុតពីការផ្ទុះជំងឺរាតត្បាតជាសាកលនាពេលអនាគតបាន។
2020-04-20
ការសិក្សាថ្មីមួយ ធ្វើឡើងដោយក្រុមហ៊ុនអាមេរិកាំងឈ្មោះ Eyes on Earth ដែលជាក្រុមហ៊ុន ស្រាវជ្រាវ និងពិគ្រោះយោបល់អំពីការគ្រប់គ្រងទឹក ក្រោមការផ្តល់មូលនិធិដោយរដ្ឋាភិបាលអាមេរិក រកឃើញថា ប្រទេសចិនទំនងជាអាចរឹតត្បិត ឬរាំងខ្ទប់ទឹកពីខ្សែទឹកខាងលើនៃទន្លេមេគង្គ តាមរយៈទំនប់វារីអគ្គិសនីរបស់ខ្លួន។
2020-04-16
ការសិក្សាស្រាវជ្រាវចុងក្រោយនេះ បង្ហាញថា ប្រទេសទាំងឡាយណា ដែលមានធាតុអាកាសក្តៅនិងសើម អត្រាឆ្លងនៃជំងឺកូវីដ១៩ (Covid-19) មានកម្រិតទាប។ ក៏ប៉ុន្តែចំពោះប្រទេសនៅតំបន់ដែលមានអាកាសធាតុត្រជាក់ និងស្ងួតវិញ គឺមានកម្រិតខ្ពស់នៃការឆ្លងជំងឺដ៏កាចសាហាវមួយនេះ។
2020-04-13
ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមពុទ្ធបរិស័ទចំណុះជើងវត្ត វត្តដំបងពាក់ ខេត្តព្រះត្រពាំង សម្រេចថ្វាយព្រះភ្លើងសពព្រះពិក្ខុព្រះតេជព្រះគុណ តាង៉ុក កោ នៅរាត្រីទី១២ ខែមេសា។ ព្រះចៅអធិការ ព្រះអង្គ តាង៉ុក កោ បានកសាងស្នាដៃជាច្រើន ក្នុងការថែរក្សាប្រពៃណីវប្បធម៌ អក្សរសាស្ត្រខ្មែរ នៅលើទឹកដីកំណើតដែលវៀតណាមកំពុងត្រួតត្រា។
2020-04-09
មន្ត្រីសុខាភិបាលថា ការចាក់បញ្ចូលអង់ទីគ័រប្លាស្មា (Plasma) របស់អ្នកជំងឺកូវីដ១៩ ដែលបានជាសះស្បើយ នឹងមានប្រសិទ្ធភាពខ្ពស់ ទៅលើអ្នកមានជំងឺធ្ងន់ធ្ងរ ដែលមានប្រព័ន្ធការពារខ្លួនខ្សោយ មិនអាចប្រឆាំងនឹងមេរោគសារ្យកូវី២ (SARS-CoV2) នៃជំងឺកូវីដ-១៩ នេះបាន។
2020-04-08
មន្ត្រីនាំពាក្យក្រសួងការបរទេសថា រដ្ឋាភិបាលពុំមានផែនការប្ដឹងផ្ដល់មហាយក្សចិន ដើម្បីទាមទារយកសំណង ជុំវិញរឿងដែលប្រទេសមួយនេះរងការចោទប្រកាន់ថា បានបណ្ដែតបណ្ដោយឱ្យមានការផ្ទុះរាលដាលឡើងនៃជំងឺរាតត្បាតសាកលកូវីដ-១៩នោះទេ។