ប័ណ្ណសារព័ត៌មាន
2020-05-27
វេជ្ជបណ្ឌិតជំនាញលើកឡើងថា ការបរិភោគអាហារទៀងទាត់ ៣ពេលក្នុងមួយថ្ងៃ និងការជ្រើសរើសប្រភេទអាហារត្រឹមត្រូវ សម្រាប់ទទួលទានប្រចាំថ្ងៃ នឹងជួយច្រើនដល់ប្រព័ន្ធរំលាយអាហារ ដូចជា កាត់បន្ថយជំងឺក្រពះ និងពោះវៀនជាដើម។
2020-05-27
បន្ថែមលើការគាំទ្របង្កើតច្បាប់ថ្មី លោក ជូលៀន ហ៊ីល (Julian Hill) តំណាងរាស្ត្រគណបក្សប្រឆាំងអូស្ត្រាលី ថា សំណុំរឿងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងបំផ្លាញប្រជាធិបតេយ្យ មានភាពរឹងមាំ អាចឲ្យរដ្ឋាភិបាលអូស្ត្រាលីពិចារណាដាក់ទណ្ឌកម្មសមាជិកមួយចំនួននៃរបបលោក ហ៊ុន សែន បាន។
2020-05-19
ពលរដ្ឋខ្មែរក្រោមជាជនរងគ្រោះនៃការបង្ខំបណ្ដេញចេញពីដីស្រែចម្ការប្រមាណបីពាន់ហិកតារ ពីសំណាក់អាជ្ញាធរវៀតណាម កាលពីដើមខែឧសភានេះ ដាក់លិខិតតវ៉ាទៅនាយករដ្ឋមន្ត្រីវៀតណាម ស្នើសុំឲ្យដោះស្រាយបញ្ហាដីធ្លីរបស់ពួកគេជាបន្ទាន់ ដើម្បីពួកគេអាចធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិត។
2020-05-11
សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ជំរុញឲ្យប្រទេសវៀតណាមប្រគល់ដីស្រែប្រមាណ ១០០ហិកតារ ឲ្យខ្មែរក្រោមវិញ ដោយគ្មានលក្ខខណ្ឌ។
2020-05-10
សកម្មជនសិទ្ធិដីធ្លី និងសិទ្ធិជនជាតិដើមភាគតិចគួយ ដែលក្លាយខ្លួនជាមេធាវីពេញសិទ្ធិ តាំងចិត្តប្រើវិជ្ជាជីវៈមេធាវីនេះជួយពលរដ្ឋក្រីក្រ ពិសេសជនជាតិដើមភាគតិច ដែលរងគ្រោះដោយការរំលោភបំពានសិទ្ធិពីសំណាក់ក្រុមហ៊ុនឯកជន និងអ្នកមានអំណាច។
2020-05-07
មន្ត្រីនាយកដ្ឋានកាំកុងត្រូល និងប្រជាពលរដ្ឋ ទទួលស្គាល់ថា បន្លែផ្លែឈើ និងសាច់ ដែលដាក់លក់នៅតាមទីផ្សារ ភាគច្រើន ប្រើសារធាតុគីមី ដើម្បីធ្វើឱ្យស្រស់ល្អ និងទុកបានយូរ។ បន្ថែមពីនេះ មានអាជីវករខ្លះ ដាក់លក់ទំនិញខូចគុណភាព និងហួសកាលកំណត់ រួមមាន ទឹកក្រូច មីកញ្ចប់ និងនំនែក ជាដើម។
2020-05-06
អំពើបំផ្លាញប្រជាធិបតេយ្យ រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងអំពើពុករលួយ លួចលុយជាតិរបស់ក្រុមមេដឹកនាំផ្ដាច់ការ តាមប្រទេសមួយចំនួន រួមទាំងកម្ពុជាផង មិនបានធ្វើឲ្យប្រទេសនិយមប្រជាធិបតេយ្យ មើលរំលងនោះទេ។