ប័ណ្ណសារព័ត៌មាន
2021-07-29
ការស្រាវជ្រាវនៅសហរដ្ឋអាមេរិក បង្ហាញថា របៀបរបបរស់នៅប្រកបដោយសុខភាពល្អប្រចាំថ្ងៃ គឺមានជាប់ពាក់ព័ន្ធទៅនឹងជំងឺវង្វេងវង្វាន់ (Alzheimer) នៅពេលវ័យកាន់តែចាស់។ តើមនុស្សម្នាក់ៗ គួរអនុវត្តអ្វីខ្លះ ដើម្បីឲ្យមានសុខភាពល្អ នៅពេលចាស់ឡើង?
2021-07-27
តំណាងព្រះសង្ឃខ្មែរកម្ពុជាក្រោម ស្នើសុំឱ្យអាជ្ញាធរវៀតណាមអនុញ្ញាតឲ្យពលរដ្ឋខ្មែរក្រោមកសាងសាលាឆទាន ដើម្បីទុកជាកន្លែងប្រតិបត្តិសាសនា។ សំណើនេះធ្វើឡើងដោយសារតែអាជ្ញាធរវៀតណាមបានហាមឃាត់ពលរដ្ឋខ្មែរក្រោមនៅខេត្ត លង់ហោរ មិនឲ្យកសាងសាលាឆទាន ដែលពលរដ្ឋបានសាងសង់ជិតរួចរាល់ទៅហើយនោះ។
2021-07-21
សហព័ន្ធខ្មែរកម្ពុជាក្រោម នៅសហរដ្ឋអាមេរិកថ្កោលទោសអាជ្ញាធរវៀតណាម ដែលឃាត់ខ្លួនពលរដ្ឋខ្មែរក្រោម ដែលហ៊ានសំដែងមតិទាមទារសិទ្ធិជាជនជាតិដើម។ ការថ្កោលទោសជាថ្មីនេះ ក្រោយពេលអាជ្ញាធរវៀតណាមនៅខេត្តព្រះត្រពាំងឃាត់ខ្លួនពលរដ្ឋខ្មែរក្រោមម្នាក់ ដែលហ៊ានអានសៀវភៅសិទ្ធិស្វ័យសម្រេចដោយខ្លួនឯង នៅតាមបណ្ដាញសង្គម និងករណីរឹបអូសយកសៀវភៅស្ដីពីសិទ្ធិជនជាតិដើម និងសិទ្ធិមនុស្សជាច្រើនក្បាល។
2021-07-01
ការសិក្សាស្រាវជ្រាវជាច្រើនបង្ហាញថា ជំងឺអូទីហ្សឹម (Autism) អាចកើតមានឡើងចំពោះទារក នៅពេលចាប់កំណើតក្នុងផ្ទៃម្ដាយ។ ភាគច្រើនកុមារដែលកើតជំងឺនេះ បង្ហាញរោគសញ្ញា នៅពេលអាយុ ចន្លោះពី ៣ខែ ទៅ២ឆ្នាំ។ គេអាចកត់សំគាល់ថា កុមារកើតជំងឺអូទីហ្សឹម ដោយសារកុមារនោះចូលចិត្តនៅម្នាក់ឯង មិនចាប់អារម្មណ៍ចំពោះអ្នកនៅជុំវិញខ្លួន អាយុដល់២ឆ្នាំហើយ នៅមិនទាន់ចេះនិយាយ និងពេលខឹងម្តងៗមិនចង់ឱ្យគេលួងលោម ជាដើម។