ប័ណ្ណសារព័ត៌មាន
2021-09-23
ជំងឺរើម (Shingles) និងជំងឺអុតស្វាយ (Chickenpox) បង្កឡើងដោយវីរុសប្រភេទដូចគ្នា។ ជាធម្មតា អ្នកកើតជំងឺរើម បណ្តាលឲ្យឈឺចាប់ រមាស់ និងក្រហាយលើស្បែក និងចេញរោគសញ្ញាពងទឹកតូចធំជាកញ្ចុំៗ នៅលើស្បែក រយៈពេលពី៧ ទៅ ១០ថ្ងៃ។ តើមូលហេតុអ្វីបណ្តាលឲ្យកើតជំងឺរើម ហើយគេអាចមានវិធីណាខ្លះ ដើម្បីការពារជំងឺសើស្បែកមួយនេះ?
2021-09-09
ពលរដ្ឋក្រីក្រជាច្រើននៅប្រទេសកម្ពុជា មិនបានទៅឆ្លុះពិនិត្យពោះវៀនធំនៅពេលអាយុ ចាប់ពី៥០ឆ្នាំឡើងទៅនោះទេ ដោយសារតែគ្មានប្រាក់បង់តម្លៃសេវា។ បញ្ហានេះហើយដែលជាមូលហេតុចំបង នាំឲ្យអ្នកជំងឺខ្លះបាត់បង់ជីវិត ដោយសារជំងឺមហារីកពោះវៀននេះ វិវត្តទៅជាធ្ងន់ធ្ងរ ដែលក្រុមគ្រូពេទ្យមិនអាចជួយព្យាបាលនិងជួយសង្គ្រោះជីវិតបានឡើយ។
2021-09-01
ពលរដ្ឋខ្មែរក្រោមរស់នៅស្ទើរទូទាំង ២១ខេត្តនៅលើទឹកដីកំណើត កំពុងដង្ហោយហៅឲ្យសប្បុរសជនផ្តល់ជំនួយ ក្នុងរយៈពេលនៃការបិទខ្ទប់របស់រដ្ឋាភិបាលអាជ្ញាធរវៀតណាមដើម្បីការពារជំងឺកូវីដ១៩។ មន្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោមអះអាងថា ស្របពេលដែលអាជ្ញាធរអនុវត្តវិធានការប្រឆាំងនឹងជំងឺឆ្លងនេះ មន្ត្រីវៀតណាមខ្លះបានឆ្លៀតពេលធ្វើទុក្ខបុកម្នេញនិងកេងប្រវ័ញ្ចខ្មែរក្រោមបន្ថែមទៀត។