នាទីស្ត្រី

ក្រុម​យុវជន​ព្រមាន​ថា ពួក​គេ​នឹង​ទៅ​កាយ​ដី​ឆ្នេរ​ព្រែក​ត្រែង​ដែល​រង​ការ​ចាក់​លុប​នោះ ដោយ​ខ្លួន​ឯង​ ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅតែ​ព្រងើយ​កន្តើយ​រឿង​នេះ។

ក្រុម​យុវតី​ចេញមុខ​តស៊ូ​មតិ​ការពារ​បរិស្ថាន​ក្នុង​ខេត្ត​ព្រះសីហនុ

យុវតី​មួយ​ចំនួន​នាំគ្នា​ផលិត​វីដេអូ​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ទាក់ទង​ការ​ចាក់​ដី​រំលោភ​យក​ដី​ឆ្នេរសមុទ្រ និង​ការ​បង្ហូរទឹក​កខ្វក់​ដោយ​ផ្ទាល​ចូល​ក្នុង​សមុទ្រ ក្នុង​ខេត្ត​ព្រះសីហនុ។ ពួកគេ​ថែមទាំង​ហ៊ាន​ចេញមុខ​នាំគ្នា​ទៅ​កាយ​ដី​ចេញពី​សមុទ្រ​នៅ​តំបន់ ដែល​មាន​ការរំលោភ​ឆ្នេរសមុទ្រ​នោះ​ថែមទៀត។

គេហទំព័រ​ទាំងមូល