យុវជនគណបក្សសង្គ្រោះជាតិដែលជាប់ចោទក្នុងសំណុំរឿងរួមគំនិតក្បត់ រិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ជាមេដឹកនាំដែលមិនគោរពពាក្យសច្ចៈ និងគិតតែពីការបង្ក្រាបសំឡេងប្រឆាំង ជាងគិតពីប្រយោជន៍ជាតិ។
2020-07-31
សង្គមស៊ីវិល ក្រុមយុវជន និងសហគមន៍មូលដ្ឋានចំនួន៨០ ចេញសេចក្តីថ្លែងការណ៍រួមគ្នានៅថ្ងៃទី៣១ កក្កដា ទាមទារឱ្យរដ្ឋាភិបាលដកហូតសិទ្ធិវិនិយោគកោះកុងក្រៅពីក្រុមហ៊ុនលោក លី យ៉ុងផាត់ មកវិញ ព្រោះរដ្ឋាភិបាលមិនបានបង្ហាញព័ត៌មានលម្អិត និងជាសាធារណៈឡើយ។
2020-05-10
សកម្មជនសិទ្ធិដីធ្លី និងសិទ្ធិជនជាតិដើមភាគតិចគួយ ដែលក្លាយខ្លួនជាមេធាវីពេញសិទ្ធិ តាំងចិត្តប្រើវិជ្ជាជីវៈមេធាវីនេះជួយពលរដ្ឋក្រីក្រ ពិសេសជនជាតិដើមភាគតិច ដែលរងគ្រោះដោយការរំលោភបំពានសិទ្ធិពីសំណាក់ក្រុមហ៊ុនឯកជន និងអ្នកមានអំណាច។
2019-06-14
មួយរយៈពេលចុងក្រោយនេះ បញ្ញវន្តមួយក្រុមបានផ្ដួចផ្ដើមបង្កើតវប្បធម៌នយោបាយថ្មីមួយនៅ កម្ពុជា។ វប្បធម៌នយោបាយថ្មីនេះ គឺដើម្បីបន្សាបវប្បធម៌នយោបាយចាស់ដែលមានលក្ខណៈមិនស្អាតស្អំ និងកំពុងបង្កគ្រោះថ្នាក់ដល់សង្គមជាតិ។
2017-08-05
ការរើសអើងជនពិការនៅតែជាបញ្ហាក្នុងសង្គមកម្ពុជា នៅឡើយ។ យុវជនពិការមួយចំនួនអះអាងថា ពួកគេនៅតែប្រឈមនឹងការរើសអើងនៅពេលស្វែងរកការងារធ្វើដដែល។ បញ្ហានេះ ធ្វើឱ្យពួកគាត់បាក់ទឹកចិត្ត និងព្រួយបារម្ភយ៉ាងខ្លាំងអំពីអនាគតរបស់ខ្លួន បើទោះបីជាពួកគេបានប្រឹងប្រែងពង្រឹងសមត្ថភាព ដើម្បីជម្នះបញ្ហាពិការភាពក្តី។
2017-05-23
អង្គការសង្គមស៊ីវិល កត់សម្គាល់ថា យុវជនកាន់តែច្រើនបានស្ម័គ្រចិត្តជាអ្នកសង្កេតការណ៍បោះឆ្នោត ដែលនេះជាសញ្ញាណវិជ្ជមានមួយដែលរួមចំណែកឲ្យដំណើរការបោះឆ្នោតកាន់តែមានភាពប្រសើរឡើង។
2017-04-01
ខណៈដែលការបោះឆ្នោតកាន់តែខិតជិតចូលមកដល់មន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកជំនាញជំរុញឱ្យយុវជនពិនិត្យ និងតាមដានឱ្យបានដិតដល់ចំពោះគោលនយោបាយ ឬរបៀបវារៈនយោបាយរបស់គណបក្សនីមួយៗ ថាតើពួកគេបានដាក់បញ្ចូលនូវរាល់បញ្ហាជាអាទិភាពរបស់យុវជនហើយ ឬនៅ?
2017-03-25
និស្សិតសាកលវិទ្យាល័យមួយចំនួនដែលជាអ្នកបានចូលរួមក្នុងកិច្ចការងារសង្គម ចង់ឃើញតម្លាភាពក្នុងការប្រមូល និងគ្រប់គ្រងចំណូលពីវិស័យរ៉ែ ក្រោយពេលដែលពួកគេបានស្លាប់បទបង្ហាញរបស់តំណាងក្រសួងរ៉ែ និងថាមពល ស្ដីអំពី “គោលនយោបាយជាយុទ្ធសាស្ត្រគ្រប់គ្រងវិស័យរ៉ែ ប្រេង និងឧស្ម័ននៅកម្ពុជា” កាលពីថ្ងៃទី១៩ ខែមីនា កន្លងទៅ។
2017-02-20
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រសួងមហាផ្ទៃ និងអង្គការសង្គមស៊ីវិល ជំរុញឱ្យយុវជនចូលរួមក្នុងដំណើរការបោះឆ្នោតប្រកបដោយក្រមសីលធម៌ និងកុំងប់ងុលនឹងអ្នកនយោបាយ ដែលអាចនាំឱ្យខ្លួនប្រព្រឹត្តទង្វើប្រាសចាកពីច្បាប់។
2017-01-21
យុវជនស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ រួមមានរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងសាធារណជន រួមគ្នាលើកស្ទួយសិល្បៈវប្បធម៌ខ្មែរ តាមរយៈការអប់រំ ផ្សព្វផ្សាយ និងគាំទ្រស្នាដៃសិល្បៈខ្មែរ ព្រមទាំងគិតគូរអំពីការកសាងធនធានមនុស្សក្នុងវិស័យមួយនេះ។
2017-01-14
ក្រសួងអប់រំយុវជន និងកីឡា គ្រោងបង្កើនចំនួនអាហារូបករណ៍ច្រើនពាន់កន្លែងបន្ថែមទៀតដល់សិស្សជាប់បាក់ឌុប នៅឆ្នាំសិក្សា ២០១៧ និង ២០១៨ ខាងមុខ។ ការបង្កើនចំនួននេះ គឺដើម្បីផ្ដល់ឱកាសឱ្យសិស្សដែលប្រឡងជាប់បាក់ឌុប អាចចូលរៀនកម្រិតឧត្ដមសិក្សាបានកាន់តែច្រើន។
2017-01-03
មន្ត្រីរដ្ឋាភិបាល និងអ្នកវិភាគយល់ឃើញស្របគ្នាថា ការចូលរួមរបស់យុវជន បូករួមនឹងកំណែទម្រង់របស់រដ្ឋាភិបាលផង នឹងធ្វើឲ្យវិស័យការពារជាតិកម្ពុជា រីកចម្រើន។ ការថ្លែងបែបនេះ បន្ទាប់ពីពួកគេឃើញយុវជនរាប់ពាន់នាក់ចូលប្រឡងសាលានាយទាហាន ហើយបេក្ខជនជាច្រើនសុទ្ធតែបង្ហាញឆន្ទៈបម្រើ និងការពារជាតិ នៅពេលពួកគេប្រឡងជាប់ក្របខ័ណ្ឌមួយនេះ។
2016-12-24
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងអង្គការសង្គមស៊ីវិល ជំរុញឱ្យយុវជនចូលរួមក្នុងដំណើរការបោះឆ្នោត និងឃ្លាំមើលការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅឆ្នាំ២០១៧ ខាងមុខ ដើម្បីបំពេញតួនាទីជាយុវជនសកម្មក្នុងសង្គម។
2016-08-27
ក្រុមយុវជនដែលចងក្រងទស្សនៈបណ្ឌិត កែម ឡី នឹងបង្កើតគណៈកម្មការមួយឈ្មោះមូលនិធិសៀវភៅបណ្ឌិត កែម ឡី (Kem Ley Book Foundation) ដើម្បីប្រមូល និងចាត់ចែងថវិកាដែលបានមកពីការបរិច្ចាគរបស់សប្បុរសជនយកទៅបោះពុម្ពសៀវភៅកម្រងទស្សនៈ និងបទវិភាគរបស់បណ្ឌិត កែម ឡី។