សមត្ថកិច្ចខេត្តបាត់ដំបង នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិ លោក ភឿន គឹមសេង អាយុ ៤០ឆ្នាំ។ នៅថ្ងៃដដែលនេះ អយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានចោទប្រកាន់លោក ពីបទ «រួមគំនិតក្បត់» តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ក្រោយសង្ស័យថាលោកបានធ្វើសកម្មភាពប្រមូលផ្តុំប្រជាពលរដ្ឋ ឃោសនាគាំទ្រផែនការវិលត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្ស៉ី។
សមត្ថកិច្ចខេត្តតាកែវ បានចាប់ខ្លួនសកម្មជនគណបក្សប្រឆាំង និងជាពេទ្យ លោក កូយ ចន្ថា អាយុ ៣៥ឆ្នាំ មានទីលំនៅនៅភូមិត្រពាំងសោម ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅថ្ងៃដដែលនេះ អយ្យការអមសាលាដំបូងខេ ត្តតាកែវ បានចោទប្រកាន់លោក ពីបទ «រួមគំនិតក្បត់» តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ក្រោយសង្ស័យថាលោកបានធ្វើសកម្មភាពប្រមូលផ្តុំប្រជាពលរដ្ឋ ឃោសនាគាំទ្រផែនការវិលត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្ស៉ី។
សមត្ថកិច្ចខេត្តតាកែវ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចាប់ខ្លួនសកម្មជនគណបក្សប្រឆាំង និងជាកសិករ លោក ថាវ រិទ្ធិ អាយុ ៤៨ឆ្នាំ មានទីលំនៅនៅភូមិតាលាក់ខាងជើង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅថ្ងៃដដែលនេះ អយ្យការអមសាលាដំបូងខេត្តតាកែវ បានចោទប្រកាន់លោក ពីបទ «រួមគំនិតក្បត់» តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ក្រោយសង្ស័យថាលោកបានធ្វើសកម្មភាពប្រមូលផ្តុំប្រជាពលរដ្ឋ ឃោសនាគាំទ្រផែនការវិលត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្ស៉ី។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ចោទប្រកាន់សកម្មជនគណបក្សសង្គ្រោះជាតិ លោក ស្រី ច័ន្ទតារា ពីបទ «រួមគំនិតក្បត់ និងញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ក្រោយសមត្ថកិច្ចខណ្ឌសែនសុខ បានចាប់ខ្លួនលោកនៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩។
សមត្ថកិច្ចខណ្ឌទួលគោក នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឃាត់ខ្លួនប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិខណ្ឌពោធិ៍សែនជ័យ លោក ហេង ច័ន្ទសុធី ពីបទ «រួមគំនិតក្បត់» តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ក្រោយសង្ស័យថាលោកបានធ្វើសកម្មភាពប្រមូលផ្តុំប្រជាពលរដ្ឋ ឃោសនាគាំទ្រផែនការវិលត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្ស៉ី។
សមត្ថកិច្ចខណ្ឌទួលគោក នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឃាត់ខ្លួនសមាជិកក្រុមប្រឹក្សាសង្កាត់បឹងសាឡាងរបស់គណបក្សសង្គ្រោះជាតិ លោក នៅ វិចិត្រ អាយុ ៤៤ឆ្នាំ ពីបទ «រួមគំនិតក្បត់» តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ក្រោយសង្ស័យថាលោកបានធ្វើសកម្មភាពប្រមូលផ្តុំប្រជាពលរដ្ឋ ឃោសនាគាំទ្រផែនការវិលត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្ស៉ី។
អយ្យការអមសាលាដំបូងខេត្តកោះកុង នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បានសម្រេចចោទប្រកាន់សកម្មជនគណបក្សសង្គ្រោះជាតិ លោក ហ៊ុំ ស្រ៊ា អាយុ ៤១ឆ្នាំ ពីបទ «រួមគំនិតក្បត់» ដោយសារតែលោកបង្ហោះសារនៅលើបណ្ដាញសង្គមត្រៀមទៅទទួលលោក សម រង្ស៊ី វិលចូលស្រុកវិញ។ អាជ្ញាធរខេត្តកោះកុង បានចាប់ខ្លួនលោក កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩។
អាជ្ញាធររបបក្រុងភ្នំពេញ បានចាប់ខ្លួនសន្តិសុខយាមទីស្នាក់ការគណបក្សសង្គ្រោះជាតិ លោក សូ តារា រួមនឹងអ្នកយាមកាម ៩នាក់ផ្សេងទៀត នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោយសង្ស័យថាលោកបានទទួលផែនការពីលោក សម រង្ស៊ី ដើម្បី «ផ្តួលរំលំរដ្ឋាភិបាល»។
អាជ្ញាធររបបក្រុងភ្នំពេញ បានចាប់ខ្លួនសន្តិសុខយាមទីស្នាក់ការគណបក្សសង្គ្រោះជាតិ លោក ស៊ី តារា រួមនឹងអ្នកយាមកាម ៩នាក់ផ្សេងទៀត នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោយសង្ស័យថាលោកបានទទួលផែនការពីលោក សម រង្ស៊ី ដើម្បី «ផ្តួលរំលំរដ្ឋាភិបាល»។
អាជ្ញាធររបបក្រុងភ្នំពេញ បានចាប់ខ្លួនសន្តិសុខយាមទីស្នាក់ការគណបក្សសង្គ្រោះជាតិ លោកណុក អូន រួមនឹងអ្នកយាមកាម ៩នាក់ផ្សេងទៀត នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោយសង្ស័យថាលោកបានទទួលផែនការពីលោក សម រង្ស៊ី ដើម្បី «ផ្តួលរំលំរដ្ឋាភិបាល»។
អាជ្ញាធររបបក្រុងភ្នំពេញ បានចាប់ខ្លួនសន្តិសុខយាមទីស្នាក់ការគណបក្សសង្គ្រោះជាតិ លោក ហ៊ុន សំអាង រួមនឹងអ្នកយាមកាម ៩នាក់ផ្សេងទៀត នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោយសង្ស័យថាលោកបានទទួលផែនការពីលោក សម រង្ស៊ី ដើម្បី «ផ្តួលរំលំរដ្ឋាភិបាល»។
អាជ្ញាធររបបក្រុងភ្នំពេញ បានចាប់ខ្លួនសន្តិសុខយាមទីស្នាក់ការគណបក្សសង្គ្រោះជាតិ លោក ជួន សុផល រួមនឹងអ្នកយាមកាម ៩នាក់ផ្សេងទៀត នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោយសង្ស័យថាលោកបានទទួលផែនការពីលោក សម រង្ស៊ី ដើម្បី «ផ្តួលរំលំរដ្ឋាភិបាល»។
អាជ្ញាធររបបក្រុងភ្នំពេញ បានចាប់ខ្លួនសន្តិសុខយាមទីស្នាក់ការគណបក្សសង្គ្រោះជាតិ លោក ស្រង់ ឡាយ រួមនឹងអ្នកយាមកាម ៩នាក់ផ្សេងទៀត នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោយសង្ស័យថាលោកបានទទួលផែនការពីលោក សម រង្ស៊ី ដើម្បី «ផ្តួលរំលំរដ្ឋាភិបាល»។
អាជ្ញាធររបបក្រុងភ្នំពេញ បានចាប់ខ្លួនសន្តិសុខយាមទីស្នាក់ការគណបក្សសង្គ្រោះជាតិ លោក អ៊ុក ចិន្តា រួមនឹងអ្នកយាមកាម ៩នាក់ផ្សេងទៀត នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោយសង្ស័យថាលោកបានទទួលផែនការពីលោក សម រង្ស៊ី ដើម្បី «ផ្តួលរំលំរដ្ឋាភិបាល»។
អាជ្ញាធររបបក្រុងភ្នំពេញ បានចាប់ខ្លួនសន្តិសុខយាមទីស្នាក់ការគណបក្សសង្គ្រោះជាតិ លោក ថន ប៊ុនធឿន រួមនឹងអ្នកយាមកាម ៩នាក់ផ្សេងទៀត នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោយសង្ស័យថាលោកបានទទួលផែនការពីលោក សម រង្ស៊ី ដើម្បី «ផ្តួលរំលំរដ្ឋាភិបាល»។
អាជ្ញាធររបបក្រុងភ្នំពេញ បានចាប់ខ្លួនសន្តិសុខយាមទីស្នាក់ការគណបក្សសង្គ្រោះជាតិ លោក ទឹម សុម៉េត រួមនឹងអ្នកយាមកាម ៩នាក់ផ្សេងទៀត នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោយសង្ស័យថាលោកបានទទួលផែនការពីលោក សម រង្ស៊ី ដើម្បី «ផ្តួលរំលំរដ្ឋាភិបាល»។
អាជ្ញាធររបបក្រុងភ្នំពេញ បានចាប់ខ្លួនសន្តិសុខយាមទីស្នាក់ការគណបក្សសង្គ្រោះជាតិ លោក ទឹម សៀវ រួមនឹងអ្នកយាមកាម ៩នាក់ផ្សេងទៀត នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោយសង្ស័យថាលោកបានទទួលផែនការពីលោក សម រង្ស៊ី ដើម្បី «ផ្តួលរំលំរដ្ឋាភិបាល»។
សមត្ថកិច្ចខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចាប់ខ្លួនជំទប់ទី២ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ គណបក្សសង្គ្រោះជាតិ លោក ហែម ញូដេលី តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ។ លោកត្រូវបានចោទប្រកាន់ពីបទ «រួមគំនិតក្បត់» តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ក្រោយសង្ស័យថាលោកស្រីបានធ្វើសកម្មភាពប្រមូលផ្តុំប្រជាពលរដ្ឋ ឃោសនាគាំទ្រផែនការវិលត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្ស៉ី។
សមត្ថកិច្ចបានចាប់ខ្លួនប្រធានចលនាស្ដ្រីគណបក្សសង្គ្រោះជាតិប្រចាំសង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ អ្នកស្រី ឈួន ចន្នី អាយុ ៤៩ឆ្នាំ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ រួចបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩។ ចៅក្រមតុលាការខេត្តកំពង់ស្ពឺ បានចេញដីកាចោទប្រកាន់អ្នកស្រីពីបទ ''រួមគំនិតក្បត់'' ប្រព្រឹត្តនៅក្នុងបណ្ដាញសង្គម Facebook និង គ្រុបទំនាក់ទំនងសង្គម (Messenger Group)។
សាលាដំបូងខេត្តមណ្ឌលគិរី បានសម្រេចចោទប្រកាន់សកម្មជនគណបក្សសង្គ្រោះជាតិ លោក ដួង សំអេត កាលពីថ្ងៃ៣០ ខែតុលា ឆ្នាំ២០១៩ ពីបទ «រួមគំនិតក្បត់» តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ក្រោយសង្ស័យថាលោកបានធ្វើសកម្មភាពប្រមូលផ្តុំប្រជាពលរដ្ឋ ឃោសនាគាំទ្រផែនការវិលត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្ស៉ី។
សមត្ថកិច្ចខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ បានចាប់ខ្លួនប្រធានគណៈកម្មការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តរតនគិរី លោក ឃុំ កាន។ ក្រោយមក នៅថ្ងៃ៣០ ខែតុលា ឆ្នាំ២០១៩ សាលាដំបូងខេត្តមណ្ឌលគិរី បានសម្រេចចោទប្រកាន់លោក ពីបទ «រួមគំនិតក្បត់» តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ក្រោយសង្ស័យថាលោកបានធ្វើសកម្មភាពប្រមូលផ្តុំប្រជាពលរដ្ឋ ឃោសនាគាំទ្រផែនការវិលត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្ស៉ី។
ប្រធានចៅក្រមជំនុំជម្រះសាលាដំបូងខេត្តសៀមរាប លោក ស៊ិន សុវណ្ណារ័ត្ន កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ បានកាត់ទោស ជនពិការជើងពីកំណើត លោក ភុន យុទ្ធ វ័យ ៣៦ឆ្នាំ ឱ្យជាប់ពន្ធនាគារ ១ឆ្នាំកន្លះ ក្នុងសំណុំរឿងញុះញង់ឱ្យមានការរើសអើង និងជេរប្រមាទសាធារណៈ។ នគរបាលខេត្តសៀមរាប បានចាប់ខ្លួនលោក ភុន យុទ្ធ នៅផ្ទះជួលក្រោយវត្តកេសារ៉ារ៉ាម កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ដោយចោទប្រកាន់ពីបទញុះញង់ឱ្យមានការរើសអើង និងជេរប្រមាទជាសាធារណៈ។ ការចាប់ខ្លួននោះ ធ្វើក្រោយពេលលោក ភុន យុទ្ធ ប្រើគណនេយ្យហ្វេសប៊ុកឈ្មោះ "ខ្ញុំចង់បាននាយករដ្ឋមន្ត្រីថ្មី "និយាយរិះគន់របបដឹកនាំសព្វថ្ងៃ និងទាមទារឱ្យលោកហ៊ុន សែន ចុះចេញពីតំណែង។
ប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានចាប់ខ្លួនសមាជិកប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តកំពង់ចាម លោក គង់ ស៊ីវង្ស នៅពេលលោកឆ្លងដែនដល់ទឹកដីថៃ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩។ សមត្ថកិច្ចចោទប្រកាន់សកម្មជនបក្សប្រឆាំងនេះ ពីបទ «រួមគំនិតក្បត់» តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ក្រោយសង្ស័យថាលោកបានធ្វើសកម្មភាពប្រមូលផ្តុំប្រជាពលរដ្ឋ ឃោសនាគាំទ្រផែនការវិលត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្ស៉ី។
សមត្ថកិច្ចបានចាប់ខ្លួនមេឃុំស្វាយទាប ស្រុកចម្ការលើរបស់គណបក្សសង្គ្រោះជាតិ លោក ហេង ហ៊ន់ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ពីបទ «រួមគំនិតក្បត់» តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ក្រោយសង្ស័យថាលោកបានធ្វើសកម្មភាពប្រមូលផ្តុំប្រជាពលរដ្ឋ ឃោសនាគាំទ្រផែនការវិលត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្ស៉ី។
ប៉ូលីសខេត្តកំពង់ចាមបានចាប់ខ្លួនមេឃុំស្ពឺ ស្រុកចម្ការលើជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ គឺលោក ស៊ីន ថាត កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ពីបទ «រួមគំនិតក្បត់» តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ក្រោយសង្ស័យថាលោកបានធ្វើសកម្មភាពប្រមូលផ្តុំប្រជាពលរដ្ឋ ឃោសនាគាំទ្រផែនការវិលត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្ស៉ី។ ;
អយ្យការអមសាលាដំបូងខេត្តបាត់ដំបង កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ បានចោទប្រកាន់សមាជិកប្រតិបត្តិគណបក្សសង្គ្រោះជាតិ ស្រុកសំពៅលូន ខេត្តបាត់ដំបង លោក ស៊ឹម ឡៅ អាយុ ៣៩ឆ្នាំ ពីបទ «រួមគំនិតក្បត់» តាមត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ ក្រោយសង្ស័យថាលោកបានធ្វើសកម្មភាពប្រមូលផ្តុំប្រជាពលរដ្ឋ ឃោសនាគាំទ្រផែនការវិលត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្ស៉ី។
អយ្យការអមសាលាដំបូងខេត្តរតនគិរី កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ បានចោទប្រកាន់ សកម្មជនគណបក្សសង្គ្រោះជាតិ លោក ភួង កំសាន្ដ ពីបទ «រួមគំនិតក្បត់» តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ក្រោយសង្ស័យថាលោកបានធ្វើសកម្មភាពប្រមូលផ្តុំប្រជាពលរដ្ឋ ឃោសនាគាំទ្រផែនការវិលត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្ស៉ី។
ចៅក្រមស៊ើបសួរសាលាខេត្តសៀមរាប នៅថ្ងៃ២០ ខែតុលា ឆ្នាំ២០១៩ ; បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនសមាជិកក្រុមប្រឹក្សាសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជាប់ឆ្នោតនៃគណបក្សសង្គ្រោះជាតិ លោក សំ វុទ្ធី អាយុ ៣៩ ឆ្នាំ ពីបទ «រួមគំនិតក្បត់» តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ក្រោយសង្ស័យថាលោកបានធ្វើសកម្មភាពប្រមូលផ្តុំប្រជាពលរដ្ឋ ឃោសនាគាំទ្រផែនការវិលត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្ស៉ី។
សមត្ថកិច្ចខេត្តបាត់ដំបង បានចាប់ខ្លួនសមាជិកក្រុមប្រឹក្សាស្រុកមោងឫស្សីជាប់ឆ្នោតខាងគណបក្សសង្គ្រោះជាតិ លោក អ៊ុត ជឿន អាយុ ៤៦ឆ្នាំ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩។ អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ចោទលោក ពីបទ «រួមគំនិតក្បត់» តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ក្រោយសង្ស័យថាលោកបានធ្វើសកម្មភាពប្រមូលផ្តុំប្រជាពលរដ្ឋ ឃោសនាគាំទ្រផែនការវិលត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្ស៉ី។
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ កាត់ទោសលោក វឿន គឹមលន់ អាយុ ២៤ឆ្នាំ រស់នៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ដាក់ពន្ធនាគារ ១ឆ្នាំ៦ខែ ពីបទ «ប្រមាថ និងញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍» តាមបញ្ញត្តិមាត្រា ៤៩៥ និង ៥០២ នៃក្រមព្រហ្មទណ្ឌ។ លោករងការចោទប្រកាន់ថាបានបង្ហោះព័ត៌មាន «មិនពិត» បង្កអសន្តិសុខ និងវាយប្រហារមកលើមេដឹកនាំរបបក្រុងភ្នំពេញ តាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) និងយូធូប (YouTube)។
សមត្ថកិច្ចខេត្តឧត្តរមានជ័យបានចាប់ខ្លួនសមាជិកក្រុមប្រឹក្សាស្រុកចុងកាល់ជាប់ឆ្នោត និងជាប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ លោក ធីង សំបាន អាយុ ៦០ឆ្នាំ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩។ ព្រះរាជាអាជ្ញារងនៃសាលាដំបូងខេត្តឧត្តរមានជ័យ បានចេញដីកាបង្គាប់ឱ្យចូលខ្លួន កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ពីបទ «រួមគំនិតក្បត់» តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ក្រោយសង្ស័យថាលោកបានធ្វើសកម្មភាពប្រមូលផ្តុំប្រជាពលរដ្ឋ ឃោសនាគាំទ្រផែនការវិលត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្ស៉ី។
តំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាល នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ បានសម្រេចចោទប្រកាន់សកម្មជនគណបក្សសង្គ្រោះជាតិ លោក ផុន សុភា អាយុ ៣១ឆ្នាំ ពីបទ «រួមគំនិតក្បត់» តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ក្រោយសង្ស័យថាលោកបានធ្វើសកម្មភាពប្រមូលផ្តុំប្រជាពលរដ្ឋ ឃោសនាគាំទ្រផែនការវិលត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្ស៉ី។
តំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាល នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ បានសម្រេចចោទប្រកាន់សកម្មជនគណបក្សសង្គ្រោះជាតិ លោក ភ្លី ប៊ុនស៊ុន អាយុ ៣២ឆ្នាំ ពីបទ «រួមគំនិតក្បត់» តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ក្រោយសង្ស័យថាលោកបានធ្វើសកម្មភាពប្រមូលផ្តុំប្រជាពលរដ្ឋ ឃោសនាគាំទ្រផែនការវិលត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្ស៉ី។
ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ បានសម្រេចឃុំខ្លួនក្រុមប្រឹក្សាខេត្តបាត់ដំបងគណបក្សសង្គ្រោះជាតិ លោក ឌឹម សារឿន ពីបទ «រួមគំនិតក្បត់» តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ក្រោយសង្ស័យថាលោកបានធ្វើសកម្មភាពប្រមូលផ្តុំប្រជាពលរដ្ឋ ឃោសនាគាំទ្រផែនការវិលត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្ស៉ី។
ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ បានសម្រេចឃុំខ្លួនសមាជិកប្រតិបត្តិស្រុកសំឡូត លោក សុខ ផាត ពីបទ «រួមគំនិតក្បត់» តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ក្រោយសង្ស័យថាលោកបានធ្វើសកម្មភាពប្រមូលផ្តុំប្រជាពលរដ្ឋ ឃោសនាគាំទ្រផែនការវិលត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្ស៉ី។
ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ បានសម្រេចឃុំខ្លួនអនុប្រធានគណបក្សសង្គ្រោះជាតិស្រុកសំឡូត លោក ម៉ែន យ៉ន ពីបទ «រួមគំនិតក្បត់» តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ក្រោយសង្ស័យថាលោកបានធ្វើសកម្មភាពប្រមូលផ្តុំប្រជាពលរដ្ឋ ឃោសនាគាំទ្រផែនការវិលត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្ស៉ី។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ បានសម្រេចឃុំខ្លួនសមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបងគណបក្សសង្គ្រោះជាតិ លោក ឡី សុខុនពីបទ «រួមគំនិតក្បត់» តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ក្រោយសង្ស័យថាលោកបានធ្វើសកម្មភាពប្រមូលផ្តុំប្រជាពលរដ្ឋ ឃោសនាគាំទ្រផែនការវិលត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្ស៉ី។
អយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ បានសម្រេចចោទប្រកាន់សកម្មជនគណបក្សសង្គ្រោះជាតិ អ្នកស្រី ប៉ែន មុំ ហៅ ស្រីមុំ ពីបទ «រួមគំនិតក្បត់» តាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ។ សមត្ថកិច្ចបានចាប់ខ្លួនអ្នកស្រី កាលពីថ្ងៃទី១២ ខែតុលា នៅជិតវត្តលង្ការ ក្រុងភ្នំពេញ។
សមត្ថកិច្ចខេត្តកំពង់ចាម បានចាប់ខ្លួនសមាជិកប្រឹក្សាស្រុកគណបក្សសង្គ្រោះជាតិ លោក អន សាវេន អាយុ ៦៤ឆ្នាំ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ពីបទ «រួមគំនិតក្បត់» តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ក្រោយសង្ស័យថាលោកបានធ្វើសកម្មភាពប្រមូលផ្តុំប្រជាពលរដ្ឋ ឃោសនាគាំទ្រផែនការវិលត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្ស៉ី។
សមត្ថកិច្ចខេត្តកំពង់ចាម បានចាប់ខ្លួនអ្នកស្រី លី គឹមហ៊ាង អាយុ ៤៧ឆ្នាំ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ពីបទ «រួមគំនិតក្បត់» តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ក្រោយសង្ស័យថាអ្នកស្រីបានធ្វើសកម្មភាពប្រមូលផ្តុំប្រជាពលរដ្ឋ ឃោសនាគាំទ្រផែនការវិលត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្ស៉ី។
ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ លោក តុប ឈុនសុង បានសម្រេចចោទប្រកាន់សកម្មជនគណបក្សសង្គ្រោះជាតិ និងជាកសិករ លោក ឈឹម ម៉ារ៉ាឌី អាយុ ៤០ឆ្នាំ ពីបទ «សមគំនិតក្នុងអំពើញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ប្រព្រឹត្តនៅចំណុចភូមិទី៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ បទល្មើសព្រហ្មទណ្ឌ និងទោស ដែលមានចែងក្នុងមាត្រា២៩ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។ សមត្ថកិច្ចបានចាប់ខ្លួនលោក នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ១០១៩នេះ។
សមត្ថកិច្ចខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ បានចាប់ខ្លួនអនុប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ លោក អ៊ុំ យ៉ុន អាយុ ៦១ឆ្នាំ ពីបទធ្វើឱ្យបាត់ជំនឿលើការសម្រេចរបស់តុលាការ និងបទញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍។
សមត្ថកិច្ចខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ បានចាប់ខ្លួនលោក ហ៊ុន ទីន ដែលជាប្អូនប្រុសរបស់ អនុប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ លោក ពុយ តាក់ អាយុ ៣៧ឆ្នាំ ដោយចោទពីបទរារាំង សមត្ថកិច្ចអនុវត្តសាលដីកាចាប់ខ្លួនលោក ពុយ តាក់។
សមត្ថកិច្ចខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ បានចាប់ខ្លួនអនុប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ លោក ពុយ តាក់ អាយុ ៣៧ឆ្នាំ ពីបទធ្វើឱ្យបាត់ជំនឿលើការសម្រេចរបស់តុលាការ និងបទញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍។
សមត្ថកិច្ចខេត្តកំពង់ចាម បានចាប់ខ្លួនអនុប្រធានប្រតិបត្តិ និងជាសមាជិកក្រុមប្រឹក្សាស្រុកបាធាយគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ចាម លោក ហម វុទ្ធី អាយុ ៤៧ ឆ្នាំ កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ រួចបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្រោមបទចោទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ អយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចោទប្រកាន់លោកពីបទ «រួមគំនិតក្បត់» តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ។
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែតុលា បានចេញដីកាឃុំខ្លួនចៅសង្កាត់ព្រែកប្រាជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ លោក ឃិន សុខហៀង អាយុ ៥១ឆ្នាំ ពីបទ «រួមគំនិតក្បត់» តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ក្រោយសង្ស័យថាលោកបានធ្វើសកម្មភាពប្រមូលផ្តុំប្រជាពលរដ្ឋ ឃោសនាគាំទ្រផែនការវិលត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្ស៉ី។
ប៉ូលិសនៃស្នងការនគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនចៅសង្កាត់រងទី១គណបក្សសង្គ្រោះជាតិ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក អ្នកស្រី ទិត្យ សុផាត កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩។ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់អ្នកស្រី ពីបទ «រួមគំនិតក្បត់» តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ក្រោយសង្ស័យថាលោកបានធ្វើសកម្មភាពប្រមូលផ្តុំប្រជាពលរដ្ឋ ឃោសនាគាំទ្រផែនការវិលត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្ស៉ី។
ប៉ូលិសខេត្តត្បូងឃ្មុំបានចាប់ខ្លួនសមាជិកក្រុមប្រឹក្សាឃុំដូនតីជាប់ឆ្នោតមកពីគណបក្សសង្គ្រោះជាតិ អ្នកស្រី មាន ឡា កាលពីថ្ងៃទី0៦ ខែតុលា ឆ្នាំ២០១៩ នៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត។ ការចាប់ខ្លួននេះធ្វើឡើង២ថ្ងៃ ក្រោយចៅក្រមស៊ើបសួរសាលាដំបូងខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនអ្នកស្រីពីបទ «រួមគំនិតក្បត់» តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ក្រោយសង្ស័យថាលោកបានធ្វើសកម្មភាពប្រមូលផ្តុំប្រជាពលរដ្ឋ ឃោសនាគាំទ្រផែនការវិលត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្ស៉ី។
អអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ បានសម្រេចចោទប្រកាន់សកម្មជនគណបក្សសង្គ្រោះជាតិស្រុកបាធាយ លោក ដុង សុវណ្ណារិទ្ធ អាយុ ៤៧ឆ្នាំ ពីបទ «រួមគំនិតក្បត់» តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ក្រោយសង្ស័យថាលោកបានធ្វើសកម្មភាពប្រមូលផ្តុំប្រជាពលរដ្ឋ ឃោសនាគាំទ្រផែនការវិលត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្ស៉ី។
អយ្យការអមសាលាដំបូងខេត្តកំពង់ចាម នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ បានសម្រេចចោទប្រកាន់សកម្មជនគណបក្សសង្គ្រោះជាតិ លោក ស្រឿន ស្រ៊ាង អាយុ៤៣ឆ្នាំ ពីបទ «រួមគំនិតក្បត់» តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ក្រោយសង្ស័យថាលោកបានធ្វើសកម្មភាពប្រមូលផ្តុំប្រជាពលរដ្ឋ ឃោសនាគាំទ្រផែនការវិលត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្ស៉ី។
សមត្ថកិច្ចខេត្តរតនគិរី បានចាប់ខ្លួនលេខាធិការគណបក្សសង្គ្រោះជាតិខេត្តរតនគិរី លោក ងិន សុផាត នៅខេត្តរតនគិរី ដោយគ្មានដីការ កាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩។ ចៅក្រមសាលាដំបូងខេត្តរតនគិរី បានសម្រេចបញ្ជូនលោកទៅឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារខេត្តនេះ នៅថ្ងៃទី២៣ ខែកញ្ញា ក្រោមបទចោទ «រួមគំនិតក្បត់ជាតិ» និង «ញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងងរដល់សន្តិសុខសង្គម» ដោយសារតែលោកបានបង្ហោះសារនៅលើហ្វេសប៊ុក (Facebook) ពាក់ព័ន្ធនឹងគម្រោងវិលចូលស្រុកវិញរបស់លោក សម រង្ស៊ី។
សមត្ថកិច្ចខេត្តរតនគិរី បានចាប់ខ្លួនប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិក្រុងបានលុង លោក ធឿន ប៊ុនធន នៅខេត្តរតនគិរី ដោយគ្មានដីការ កាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩។ ចៅក្រមសាលាដំបូងខេត្តរតនគិរី បានសម្រេចបញ្ជូនលោកទៅឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារខេត្តនេះ នៅថ្ងៃទី២៣ ខែកញ្ញា ក្រោមបទចោទ «រួមគំនិតក្បត់ជាតិ» និង «ញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងងរដល់សន្តិសុខសង្គម» ដោយសារតែលោកបានបង្ហោះសារនៅលើហ្វេសប៊ុក (Facebook) ពាក់ព័ន្ធនឹងគម្រោងវិលចូលស្រុកវិញរបស់លោក សម រង្ស៊ី។
សមត្ថកិច្ចរបបលោក ហ៊ុន សែន បានចាប់ខ្លួនសមាជិកគណៈកម្មាធិការប្រតិបត្តិស្រុកស្អាងលោក លី ម៉េងឃាង ដោយគ្មានដីកា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ក្រោយសង្ស័យថា លោកបានទៅជួបប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី កាលពីខែសីហា ឆ្នាំ២០១៩ ដើម្បីទទួលយកផែនការប្រឆាំងសាលដីការម្លាយគណបក្សសង្គ្រោះជាតិ និងផ្តួលរំលំរបបក្រុងភ្នំពេញ។ មួយថ្ងៃក្រោយមក សាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនលោក នៅក្នុងពន្ធនាគារខេត្តកណ្តាល។
សមត្ថកិច្ចរបបលោក ហ៊ុន សែន បានចាប់ខ្លួនមេឃុំជាប់ឆ្នោតឃុំសំរោងធំ ស្រុកកៀនស្វាយលោក លី លីន ដោយគ្មានដីកា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ក្រោយសង្ស័យថា លោកបានទៅជួបប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី កាលពីខែសីហា ឆ្នាំ២០១៩ ដើម្បីទទួលយកផែនការប្រឆាំងសាលដីការម្លាយគណបក្សសង្គ្រោះជាតិ និងផ្តួលរំលំរបបក្រុងភ្នំពេញ។ មួយថ្ងៃក្រោយមក សាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនលោក នៅក្នុងពន្ធនាគារខេត្តកណ្តាល។
សមត្ថកិច្ចរបបលោក ហ៊ុន សែន បានចាប់ខ្លួនជំទប់ទី១ជាប់ឆ្នោតឃុំព្រែកស្តី ស្រុកកោះធំ លោក ឈុន ថៃយុទ្ធ ដោយគ្មានដីកា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ក្រោយសង្ស័យថា លោកបានទៅជួបប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី កាលពីខែសីហា ឆ្នាំ២០១៩ ដើម្បីទទួលយកផែនការប្រឆាំងសាលដីការម្លាយគណបក្សសង្គ្រោះជាតិ និងផ្តួលរំលំរបបក្រុងភ្នំពេញ។ មួយថ្ងៃក្រោយមក សាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនលោក នៅក្នុងពន្ធនាគារខេត្តកណ្តាល
សមត្ថកិច្ចរបបលោក ហ៊ុន សែន បានចាប់ខ្លួនសមាជិកទ្រទ្រង់ និងជាបេក្ខជនក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ សង្កាត់ផ្សារដេប៉ូ២ លោក ទុំ ប៊ុនថន ហៅ សុខ វ័យ៤៣ ឆ្នាំ ក្នុងពេលលោកទៅទិញលក់អចលនទ្រព្យនៅខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩។ មួយថ្ងៃក្រោយមក នៅថ្ងៃទី១៤ ខែកញ្ញា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនលោក នៅពន្ធនាគារព្រៃស «ម១» ជាបណ្តោះអាសន្ន ក្រោមបទចោទ «រួមគំនិតក្បត់ និងញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងងរដល់សន្តិសុខសង្គម» ប្រព្រឹត្តិនៅកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ២០១៩ តាមបញ្ញត្តិមាត្រា ៤៥៣ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ លោករងការចោទប្រកាន់ថា បានទៅទទួលយកផែនការពីលោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី កាលពីខែសីហា ឆ្នាំ២០១៩ ដើម្បីប្រឆាំងសាលដីកាតុលាការកំពូលរម្លាយគណបក្សសង្គ្រោះជាតិ និងផ្តួលរំលំរដ្ឋាភិបាល។
សមត្ថកិច្ចរបបក្រុងភ្នំពេញបានឃាត់ខ្លួនអតីតអ្នកអានព័ត៌មានទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី កញ្ញា យូ ចាន់ធានី វ័យ ២៥ ឆ្នាំ ខណៈកញ្ញាកំពុងបំពេញការងារនៅធនាគារ ABA ក្រុងភ្នំពេញ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩។ មួយថ្ងៃក្រោយមក នៅថ្ងៃទី១៤ ខែកញ្ញា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនកញ្ញា នៅពន្ធនាគារព្រៃស «ម២» ជាបណ្តោះអាសន្ន ក្រោមបទចោទ «រួមគំនិតក្បត់ និងញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងងរដល់សន្តិសុខសង្គម» ប្រព្រឹត្តិនៅកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ២០១៩ តាមបញ្ញត្តិមាត្រា ៤៥៣ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ កញ្ញារងការចោទប្រកាន់ថា បានទៅទទួលយកផែនការពីលោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី កាលពីខែសីហា ឆ្នាំ២០១៩ ដើម្បីប្រឆាំងសាលដីកាតុលាការកំពូលរម្លាយគណបក្សសង្គ្រោះជាតិ និងផ្តួលរំលំរដ្ឋាភិបាល។
សមត្ថកិច្ចខេត្តបន្ទាយមានជ័យ បានចាប់ខ្លួនប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ លោក យ៉ាត ភារម្យ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នៅផ្ទះរបស់លោក ដោយគ្មានដីកា រួចបញ្ជូនទៅឃុំខ្លួនបន្តនៅពន្ធនាគារខេត្តបន្ទាយមានជ័យ។ មុនពេលចាប់ខ្លួន លោកតែងជួបប្រជុំគ្នាពង្រឹងសាមគ្គីភាពសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតគណបក្សសង្គ្រោះជាតិខេត្តបន្ទាយមានជ័យជាញឹកញាប់ ហើយបានបង្ហោះសារនៅក្នុងហ្វេសប៊ុករបស់លោក ត្រៀមចាំស្វាគមន៍លោក សម រង្ស៊ី ពេលវិលចូលស្រុកវិញ។
សមត្ថកិច្ចខេត្តកំពង់ធំ បានចាប់ខ្លួនសមាជិកគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិឃុំបារាយ ខេត្តកំពង់ធំ លោក ស៊ុន ប៊ុនថុន កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩។ លោកត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ធំ នៅថ្ងៃទី២ ខែកញ្ញា ក្រោមបទចោទ “ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” ធ្វើឱ្យបាត់ជំនឿលើសេចក្ដីសម្រេចរបស់តុលាការ និងបទបន្តធ្វើសកម្មភាពជាមន្ត្រីគណបក្សនយោបាយ ប្រឆាំងនឹងសាលដីការបស់តុលាការកំពូលរម្លាយគណបក្សសង្គ្រោះជាតិ។
សមត្ថកិច្ចខេត្តកំពង់ធំ បានចាប់ខ្លួនសមាជិកគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិឃុំបារាយ ខេត្តកំពង់ធំ លោក នូ ភឿន កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩។ លោកត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ធំ នៅថ្ងៃទី២ ខែកញ្ញា ក្រោមបទចោទ “ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” ធ្វើឱ្យបាត់ជំនឿលើសេចក្ដីសម្រេចរបស់តុលាការ និងបទបន្តធ្វើសកម្មភាពជាមន្ត្រីគណបក្សនយោបាយ ប្រឆាំងនឹងសាលដីការបស់តុលាការកំពូលរម្លាយគណបក្សសង្គ្រោះជាតិ។
សមត្ថកិច្ចខេត្តកំពង់ធំ បានចាប់ខ្លួនប្រធានចលនាយុវជណគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ធំ លោក រស់ គឹមស្រៀង កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩។ លោកត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ធំ នៅថ្ងៃទី៣ ខែកញ្ញា ពាក់ព័ន្ធនឹងបទចែកចាយសារតាមបណ្ដាញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យប៉ះពាល់ដល់របបក្រុងភ្នំពេញ។

សមត្ថកិច្ចបានចាប់ខ្លួននាយកគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ និងជាមេឃុំបុស្សខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម លោក ហ៊ុន សុគង់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ដោយគ្មានដីកា ខណៈលោកកំពុងរត់ម៉ូតូឌុបនៅទីនោះ។ ក្រោយមក សមត្ថកិច្ចបានបញ្ជូនលោកទៅសាកសួរបន្តនៅស្នងការនគរបាលខេត្តកំពង់ចាម នៅថ្ងៃទី៦ ខែកញ្ញា ដោយដាក់ការសង្ស័យថា លោកបានទៅទទួលយកផែនការពីលោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី កាលពីខែសីហា ឆ្នាំ២០១៩ ដើម្បីប្រឆាំងសាលដីកាតុលាការកំពូលរម្លាយគណបក្សសង្គ្រោះជាតិ និងផ្តួលរំលំរដ្ឋាភិបាល។

សមាជិកក្រុមប្រឹក្សាជាប់ឆ្នោត និងជាអនុប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិស្រុកឈូក ខេត្តកំពត លោក នុត ពេជ វ័យ៦៥ឆ្នាំ ត្រូវបានសមត្ថកិច្ចខេត្តកំពត ឡោមព័ទ្ធចាប់ខ្លួនពីកណ្ដាលវាលស្រែ ក្នុងពេលដែលលោកកំពុងស្ទូងស្រូវ និងលើកភ្លឺស្រែ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩។ សមត្ថកិច្ចបានចាប់វាយខ្នោះដៃលោក រួចបណ្ដើរចេញពីវាលស្រែ ដោយគ្មានឱ្យពាក់ស្បែកជើង តាំងពីស្រែរហូតដល់ក្នុងពន្ធនាគារខេត្ត ហើយក្រោយមកបានចាប់លោកកោរសក់។ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពត បានចេញដីកាចោទប្រកាន់លោក ពីបទប្រឆាំងសាលដីកាតុលាការកំពូលដែលបានរម្លាយគណបក្សសង្គ្រោះជាតិ និងបទញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ ប្រព្រឹត្តិកាលពីខែមេសា និងឧសភា ឆ្នាំ២០១៩ នៅភូមិព្រៃសំណាងលើ ឃុំខ្ជាយខាងជើង ស្រុកដងទង់ ខេត្តកំពត ក្រោយពីរូបលោក និងមន្ត្រីបក្សសង្រ្គោះជាតិផ្សេងទៀត ជួបជុំគ្នានិយាយពីរឿងគាំទ្រប្រធានស្តីទីគណបក្សសង្រ្គោះជាតិលោកសម រង្សី វិលចូលស្រុក។ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ លោកត្រូវបានចៅក្រមស៊ើបសួរសម្រេចចេញដីកាឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារខេត្តកំពត។

អាជ្ញាធរបានចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិខេត្តព្រះសីហនុ លោក ម៉ៃ ហុងស្រៀង វ័យ៣៦ឆ្នាំ កាលពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ក្រោមការចោទប្រកាន់ថា លោកបានជេរប្រមាថក្រុមមេដឹកនាំរបបក្រុងភ្នំពេញ និងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម។ តុលាការរបបលោក ហ៊ុន សែន សម្រេចចោទប្រកាន់លោកចំនួនពីរករណី គឺពីបទ «ញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ» និងបទ «ញុះញង់ឲ្យមានការរើសអើង» តាមមាត្រា ៤៩៤, ៤៩៥ និង ៤៩៦ នៃក្រមព្រហ្មទណ្ឌ។ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ លោកត្រូវបានចៅក្រមតុលាការក្រុងភ្នំពេញ សម្រេចបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅឯពន្ធនាគារព្រៃស រង់ចាំសវនាការលើអង្គសេចក្តី។ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក លី សុខា បានប្រកាសសាលក្រមផ្តន្ទាទោស លោក ម៉ៃ ហុងស្រៀង ដាក់ពន្ធនាគារកំណត់១៨ខែ ពីបទញុះញង់ឱ្យមានការរើសអើង និងញុះញង់ឱ្យប្រព្រិត្តបទឧក្រិដ្ឋជាអាទិ៍ តាមបទបញ្ញត្តិមាត្រា ៤៩៥ និង៥០២ នៃក្រមព្រហ្មទណ្ឌ។

ប្រធានគណបក្សសង្គ្រោះជាតិស្រុកវាលវែង ខេត្តពោធិ៍សាត់ លោក ឡុង ខន វ័យ៧៤ឆ្នាំ ត្រូវបានមន្ត្រីប៉ូលិសឡោមព័ទ្ធចាប់ខ្លួន នៅពេលលោកកំពុងលាក់ខ្លួននៅផ្ទះកូនស្រីរបស់លោកនៅឯខេត្តកំពត កាលពីព្រឹកថ្ងៃទី២៥ កក្កដា។ មួយថ្ងៃក្រោយមក សមត្ថកិច្ចបានបញ្ជូនខ្លួនលោកទៅឃុំក្នុងពន្ធនាគារខេត្តពោធិ៍សាត់ ក្រោមការចោទប្រកាន់ពីបទចោទកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធិ ប្រព្រឹត្តិនៅចំណុចស្រែតាំងយ៉ ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីអំឡុងឆ្នាំ២០១៨ តាមបញ្ញត្តិមាត្រា៦២ ចំណុច១ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។ ក៏ប៉ុន្តែ មន្ត្រីសិទ្ធិមនុស្ស និងភរិយាលោក អះអាងថានេះជាការគំរាមកំហែងផ្នែកនយោបាយ ហើយជាការប្រឌិតរឿងទម្លាក់កំហុសចោទប្រកាន់មកលើលោក ដោយសារលោកជាឆ្អឹងទទឹងករបស់អាជ្ញាធរគណបក្សកាន់អំណាច។

តុលាការខេត្តពោធិ៍សាត់បានបញ្ជាឱ្យសមត្ថកិច្ចចាប់ខ្លួនអនុប្រធានគណបក្សសង្គ្រោះជាតិស្រុកវាលវែង ខេត្តពោធិ៍សាត់ លោក ទួន សំអាត វ័យ៧០ឆ្នាំ បញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តពោធិ៍សាត់កាលពីថ្ងៃីទី២៩ ខែឧសភា ឆ្នាំ២០១៩កន្លងទៅ ក្រោមបទចោទប្រកាន់ «ទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិដោយខុសច្បាប់»។ ប៉ុន្តែ សាច់ញាតិរបស់ជនជាប់ឃុំអះអាងថា លោកមិនមានកំហុសដូចការចោទប្រកាន់នោះទេ ហើយចាត់ទុកការចាប់ខ្លួននេះថា ជារឿងនយោបាយ។ សមត្ថកិច្ចចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះស្រុកវាលវែង សរុបចំនួន ៧នាក់ហើយបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តពោធិ៍សាត់ ក្រោមបទចោទប្រកាន់តែមួយ។ ចំណែកសកម្មជនបក្សប្រឆាំងស្រុកវាលវែងជាច្រើននាក់ទៀត កំពុងរត់គេចខ្លួនរកទីសុវត្ថិភាព មិនហ៊ានត្រឡប់ទៅផ្ទះវិញនៅឡើយទេ។

តុលាការខេត្តពោធិ៍សាត់បានបញ្ជាឱ្យសមត្ថកិច្ចចាប់ខ្លួនសមាជិកគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ លោក ចាន់ សុផល វ័យ៦២ឆ្នាំ បញ្ជូនទៅឃុំនៅពន្ធនាគារខេត្តពោធិ៍សាត់កាលពីខែឧសភា ឆ្នាំ២០១៩កន្លងទៅ ក្រោមបទចោទប្រកាន់ «ទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិដោយខុសច្បាប់»។ ប៉ុន្តែ សាច់ញាតិរបស់ជនជាប់ឃុំអះអាងថា លោកមិនមានកំហុសដូចការចោទប្រកាន់នោះទេ ហើយចាត់ទុកការចាប់ខ្លួននេះថា ជារឿងនយោបាយ។ សមត្ថកិច្ចចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះស្រុកវាលវែង សរុបចំនួន ៧នាក់ហើយបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តពោធិ៍សាត់ ក្រោមបទចោទប្រកាន់តែមួយ។ ចំណែកសកម្មជនបក្សប្រឆាំងស្រុកវាលវែងជាច្រើននាក់ទៀត កំពុងរត់គេចខ្លួនរកទីសុវត្ថិភាព មិនហ៊ានត្រឡប់ទៅផ្ទះវិញនៅឡើយទេ។
តុលាការខេត្តពោធិ៍សាត់បានបញ្ជាឱ្យសមត្ថកិច្ចចាប់ខ្លួនបេក្ខជនលេខរៀងទី៥ក្រុមប្រឹក្សាឃុំអូរសោមគណបក្សសង្គ្រោះជាតិ ស្រុកវាលវែង ខេត្តពោធិ៍សាត់ លោក នួន លីម វ័យ៤១ឆ្នាំ បញ្ជូនទៅឃុំនៅពន្ធនាគារខេត្តពោធិ៍សាត់កាលពីខែឧសភា ឆ្នាំ២០១៩កន្លងទៅ ក្រោមបទចោទប្រកាន់ «ទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិដោយខុសច្បាប់»។ ប៉ុន្តែ សាច់ញាតិរបស់ជនជាប់ឃុំអះអាងថា លោកមិនមានកំហុសដូចការចោទប្រកាន់នោះទេ ហើយចាត់ទុកការចាប់ខ្លួននេះថា ជារឿងនយោបាយ។ សមត្ថកិច្ចចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះស្រុកវាលវែង សរុបចំនួន ៧នាក់ហើយបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តពោធិ៍សាត់ ក្រោមបទចោទប្រកាន់តែមួយ។ ចំណែកសកម្មជនបក្សប្រឆាំងស្រុកវាលវែងជាច្រើននាក់ទៀត កំពុងរត់គេចខ្លួនរកទីសុវត្ថិភាព មិនហ៊ានត្រឡប់ទៅផ្ទះវិញនៅឡើយទេ។
តុលាការខេត្តពោធិ៍សាត់បានបញ្ជាឱ្យសមត្ថកិច្ចចាប់ខ្លួនបេក្ខជនលេខរៀងទី៣ក្រុមប្រឹក្សាឃុំប្រម៉ោយគណបក្សសង្គ្រោះជាតិ ស្រុកវាលវែង ខេត្តពោធិ៍សាត់ លោក ណែម ណាត វ័យ៤០ឆ្នាំ បញ្ជូនទៅឃុំនៅពន្ធនាគារខេត្តពោធិ៍សាត់កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅ ក្រោមការចោទប្រកាន់ពីបទចោទកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធិ ប្រព្រឹត្តិនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីអំឡុងឆ្នាំ២០១៥ តាមបញ្ញត្តិមាត្រា៥៦ ចំណុច៤ និងមាត្រា៦២ ចំណុច១ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។ ប៉ុន្តែ សាច់ញាតិរបស់ជនជាប់ឃុំអះអាងថា លោកមិនមានកំហុសដូចការចោទប្រកាន់នោះទេ ហើយចាត់ទុកការចាប់ខ្លួននេះថា ជារឿងនយោបាយ។ សមត្ថកិច្ចចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះស្រុកវាលវែង សរុបចំនួន ៧នាក់ហើយបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តពោធិ៍សាត់ ក្រោមបទចោទប្រកាន់តែមួយ។ ចំណែកសកម្មជនបក្សប្រឆាំងស្រុកវាលវែងជាច្រើននាក់ទៀត កំពុងរត់គេចខ្លួនរកទីសុវត្ថិភាព មិនហ៊ានត្រឡប់ទៅផ្ទះវិញនៅឡើយទេ។
តុលាការខេត្តពោធិ៍សាត់បានបញ្ជាឱ្យសមត្ថកិច្ចចាប់ខ្លួននាយកគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ លោក មុំ ភី បញ្ជូនទៅឃុំនៅពន្ធនាគារខេត្តពោធិ៍សាត់កាលពីខែមិថុនា ឆ្នាំ២០១៩កន្លងទៅ ក្រោមបទចោទប្រកាន់ «ទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិដោយខុសច្បាប់»។ ប៉ុន្តែ សាច់ញាតិរបស់ជនជាប់ឃុំអះអាងថា លោកមិនមានកំហុសដូចការចោទប្រកាន់នោះទេ ហើយចាត់ទុកការចាប់ខ្លួននេះថា ជារឿងនយោបាយ។ សមត្ថកិច្ចចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះស្រុកវាលវែង សរុបចំនួន ៧នាក់ហើយបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តពោធិ៍សាត់ ក្រោមបទចោទប្រកាន់តែមួយ។ ចំណែកសកម្មជនបក្សប្រឆាំងស្រុកវាលវែងជាច្រើននាក់ទៀត កំពុងរត់គេចខ្លួនរកទីសុវត្ថិភាព មិនហ៊ានត្រឡប់ទៅផ្ទះវិញនៅឡើយទេ។
តុលាការខេត្តពោធិ៍សាត់បានបញ្ជាឱ្យសមត្ថកិច្ចចាប់ខ្លួនជំទប់ទី២គណបក្សសង្គ្រោះជាតិឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ លោក ប្រាក់ រិន វ័យ៦៤ឆ្នាំ បញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តពោធិ៍សាត់កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅ ក្រោមការចោទប្រកាន់ពីបទចោទកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធិ ប្រព្រឹត្តិនៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ តាមបញ្ញត្តិមាត្រា៥៦ ចំណុច៤ មាត្រា៦២ ចំណុច១ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។ ប៉ុន្តែ សាច់ញាតិរបស់ជនជាប់ឃុំអះអាងថា លោកមិនមានកំហុសដូចការចោទប្រកាន់នោះទេ ហើយចាត់ទុកការចាប់ខ្លួននេះថា ជារឿងនយោបាយ។ សមត្ថកិច្ចចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះស្រុកវាលវែង សរុបចំនួន ៧នាក់ហើយបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តពោធិ៍សាត់ ក្រោមបទចោទប្រកាន់តែមួយ។ ចំណែកសកម្មជនបក្សប្រឆាំងស្រុកវាលវែងជាច្រើននាក់ទៀត កំពុងរត់គេចខ្លួនរកទីសុវត្ថិភាព មិនហ៊ានត្រឡប់ទៅផ្ទះវិញនៅឡើយទេ។
តុលាការរបបក្រុងភ្នំពេញ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ បានចោទប្រកាន់យុវជន កែម ឡី និយមលោក សួង នាគព័ន្ធ ពីបទ«ញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ» និងបានបញ្ជូនលោកទៅឃុំខ្លួន បណ្ដោះអាសន្ននៅគុកព្រៃស។ យុវជនរូបនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅពេលលោកទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី នៅទីតាំង ស្តារម៉ាត កាល់តិច ស្តុបបូកគោ ជាកន្លែងឃាតកសម្លាប់បណ្ឌិត កែម ឡី។ សមត្ថកិច្ចចោទប្រកាន់លោកថា បានចែកខិត្តប័ណ្ណញុះញង់ពាក់ព័ន្ធនឹងឃាតកម្ម ជាថ្ងៃគម្រប់ ៣ឆ្នាំនៃឃាតកម្មបណ្ឌិត កែម ឡី។ បច្ចុប្បន្ន មេធាវីការពារក្ដីឲ្យលោក កំពុងបន្តដាក់បណ្ដឹងទៅតុលាការកំពូល ស្នើសុំឱ្យលោកអាចនៅក្រៅឃុំបណ្ដោះអាសន្ន បន្ទាប់ពីសាលាឧទ្ធរណ៍ បានបដិសេធបណ្តឹងសុំនៅក្រៅឃុំរបស់លោកកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩។
កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ តុលាការរបបក្រុងភ្នំពេញ បានចោទប្រកាន់យុវជន កែម ឡី និយមលោក គង់ រ៉ៃយ៉ា ពីបទ«ញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ» និងត្រូវបានគេបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅគុកព្រៃស។ សកម្មជនសង្គមលោក គង់ រ៉ៃយ៉ា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនមួយថ្ងៃ មុនថ្ងៃខួបគម្រប់ខួបគម្រប់៣ឆ្នាំ នៃឃាតកម្មបណ្ឌិត កែម ឡី បន្ទាប់ពីលោកបានប្រកាសលក់អាវយឺតដែលមានរូបបណ្ឌិត កែម ឡី និងប្រសាសន៍របស់លោកថា «បើអ្នកមិនធ្វើអ្វីសោះ ក៏គង់នឹងរងគ្រោះដែរ គ្រាន់តែមិនទាន់ដល់វេនអ្នកប៉ុណ្ណោះ»។ បច្ចុប្បន្ន មេធាវីការពារក្ដីឲ្យលោក កំពុងបន្តដាក់បណ្ដឹងទៅតុលាការកំពូល ស្នើសុំឱ្យលោកអាចនៅក្រៅឃុំបណ្ដោះអាសន្ន បន្ទាប់ពីសាលាឧទ្ធរណ៍ បានបដិសេធបណ្តឹងសុំនៅក្រៅឃុំរបស់លោកកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩។
អាជ្ញាធរបានចាប់ខ្លួនអនុប្រធានបក្សប្រឆាំងស្រុកត្បូងឃ្មុំ លោក ស៊ូ យាន កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ បញ្ជូនទៅតុលាការដោយចោទពីបទជេរប្រមាថ។ សមត្ថកិច្ចខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២២ មេសា បានចាប់ខ្លួនអនុប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិស្រុកត្បូងឃ្មុំ លោក ស៊ូ យាន ក្រោយពេល លោក បានបង្ហោះសារតាមបណ្ដាញសង្គមហ្វេសប៊ុក (facebook) រិះគន់របបឯកបក្ស ហើយរបបនេះ ចាត់ទុកការបង្ហោះសារបែបនេះ ជាការប្រមាថ មេដឹកនាំរបប គឺលោក ហ៊ុន សែន។ អាជ្ញាធរខេត្តត្បូងឃ្មុំ ប្រាប់អាស៊ីសេរី ថា លោក ស៊ូ យាន មិនមែនចាប់ខ្លួន ដោយសារការបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុក ឬដោយសារករណីនយោបាយឡើយ គឺ ដោយសារមានពាក្យបណ្ដឹងពីពលរដ្ឋ ៦ខេត្ត ប្ដឹងថា លោក ស៊ូ យាន ជេរប្រមាថពួកគេ។
អាជ្ញាធររបបក្រុងភ្នំពេញបានចាប់ខ្លួនអនុប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោត និង នីតិកម្មគណបក្សសង្គ្រោះជាតិខេត្ដស្វាយរៀង លោក គង់ ម៉ាស់ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩។ តុលាការក្រុងភ្នំពេញបានសម្រេចបញ្ជូនលោក គង់ ម៉ាស់ ទៅឃុំខ្លួនបណ្ដោះអាសន្ននៅគុកព្រៃស កាលពី១៩ ខែមករា ឆ្នាំ២០១៩។ លោក គង់ ម៉ាស់ ជាប់ចោទចំនួនពីរបទល្មើសគឺ បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និងបទមជ្ឈិមជាអាទិ៍ និងបទប្រមាថ ដែលមានចែងក្នុងមាត្រា៤៩៥ និងមាត្រា ៥០២នៃក្រមព្រហ្មទណ្ឌ ជុំវិញរឿង បង្ហោះសារម្រាមដៃស្អាត ការបង្ហោះរូបភាពជួបជុំសកម្មជនជនតាមមូលដ្ឋាន និងការសរសេរសារ រិះគន់របបក្រុងភ្នំពេញតាមបណ្ដាញសង្គមហ្វេសប៊ុក(Facebook)។ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ កាត់ទោសលោកដាក់ពន្ធនាគារ ១ឆ្នាំ៦ខែ ពីបទប្រមាថ និងញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍តាមបញ្ញត្តិមាត្រា ៤៩៥ និង ៥០២ នៃក្រមព្រហ្មទណ្ឌ។
តុលាការក្រុងភ្នំពេញ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ បានកាត់ទោសសកម្មជនសិទ្ធិការងារ និងជាប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជា លោក រ៉ាត់ រត្នមុនី វ័យ ៤៨ឆ្នាំ ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ និងសងសំណងរដ្ឋប្បវេណីចំនួន ៧០លានរៀល ស្មើនឹងជិត ២ម៉ឺនដុល្លារអាមេរិក ពីបទ “ញុះញង់ឱ្យមានការរើសអើង”។ ដើមហេតុនៃទោសទណ្ឌនេះ គឺដោយសារលោកបានជួយផលិតភាពយន្តឯកសារស្ដីពីការជួញដូរផ្លូវភេទនៅកម្ពុជា ក្រោមចំណងជើងថា “ម្ដាយខ្ញុំ លក់ខ្ញុំ” ឱ្យសារព័ត៌មាន RT (Russia Today) របស់រុស្ស៊ី។ អាជ្ញាធររបបក្រុងភ្នំពេញបានចាត់ទុកភាពយន្តឯកសារនេះ ថាជា «វីដេអូប្រឌិត» ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសស្ត្រីខ្មែរ និងបំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជា រួចក៏បានតាមចាប់លោក រ៉ាត់ រត្នមុនី ដល់ប្រទេសថៃ ដោយចោទថា លោកបានឱ្យលុយតួអង្គទាំងនោះ ដើម្បីនិយាយប្រឌិតសាច់រឿង។អាជ្ញាធរថៃបានឃាត់ខ្លួនលោកកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងបាងកក ទីដែលលោក និងក្រុមគ្រួសារកំពុងស្វែងរកសិទ្ធិជ្រកកោណផ្នែកនយោបាយទៅប្រទេសទីបី តាមសំណើរបស់របបក្រុងភ្នំពេញ រួចបញ្ជូនលោកមកកម្ពុជាវិញកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។ បច្ចុប្បន្ន មេធាវីការពារក្តីឲ្យលោក កំពុងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមតុលាការក្រុងភ្នំពេញ ហើយសាលាឧទ្ធរណ៍គ្រោងបើកសវនាការលើបណ្តឹងឧទ្ធរណ៍នេះ នៅថ្ងៃទី០៧ ខែតុលា។
សមត្ថកិច្ចក្រុងភ្នំពេញ កាលពីថ្ងៃទីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ បានចាប់ខ្លួនប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល លោក ប៉ាន សុខសុវណ្ណនី នៅពេលលោកកំពុងត្រៀមជិះរថយន្តក្រុងធ្វើដំណើរពីភ្នំពេញទៅខេត្តកំពង់ធំ។ លោករងការចោទប្រកាន់ថា បានផ្សាយរិះគន់រដ្ឋាភិបាលតាមបណ្ដាញសង្គមហ្វេសប៊ុក និងគាំទ្រលោក សម រង្ស៊ី។ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ ចៅក្រមសាលាដំបូងក្រុងភ្នំពេញ បានចោទប្រកាន់លោកចំនួន៤បទល្មើស រួមមាន៖ បទបរិហាកេរ្តិ៍ បទញុះញ៉ង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ បទលាក់អាវុធខុសច្បាប់ និងបទប៉ុនប៉ងប្រព្រឹត្តិឃាតកម្ម ហើយបានបញ្ជូនលោកទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស។
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ បានសម្រេចផ្ដន្ទាទោសសកម្មជនគណបក្សសង្គ្រោះជាតិ អ្នកនាង ហ៊ីន វ៉ាន់ស្រីពៅ ហៅ ហេង លក្ខិណា ឲ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ និងពិន័យជាប្រាក់ ១លានរៀល ក្រោមបទចោទថា បាន«ញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ»។ អាជ្ញាធរបានចាប់ខ្លួនស្ត្រីឈ្មោះ ហ៊ីន វ៉ាន់ស្រីពៅ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ក្រោយពីស្ត្រីរូបនេះ បានបង្ហោះវីដេអូផ្សាយផ្ទាល់មួយ នៅលើទំព័រហ្វេសប៊ុក ចោទថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមគ្រួសារ ជាអ្នកនៅពីក្រោយការបញ្ជាឲ្យសម្លាប់លោក កែម ឡី ដែលជាអ្នកវិភាគបញ្ហាសង្គម និងនយោបាយដ៏ល្បីល្បាញនៅកម្ពុជា និងត្រូវបានឃាតកបាញ់សម្លាប់កណ្ដាលក្រុងភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
តុលាការខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៥ មករា ឆ្នាំ២០១៨ បានកាត់ទោសកំបាំងមុខអ្នកគាំទ្រគណបក្សសង្គ្រោះជាតិលោកស្រី សំ សុខា អាយុ ៣៨ឆ្នាំ ឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និងពិន័យជាទឹកប្រាក់ចំនួន ៥លានរៀល ពីបទប្រមាថមន្ត្រីសាធារណៈ និងញុះញង់ឲ្យមានការរើសអើង ស្របតាមមាត្រា ៤៩៤ មាត្រា ៤៩៦ និងមាត្រា ៥០២ នៃក្រមព្រហ្មទណ្ឌ។ កាលពីថ្ងៃ១ មេសា ឆ្នាំ២០១៧ លោកស្រី សំ សុខា បានបង្ហោះវីដេអូឃ្លីបមួយ ដែលបង្ហាញថា លោកស្រីបានយកស្បែកជើងគប់លើស្លាកគណបក្សប្រជាជនកម្ពុជា ដែលមានរូបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ហេង សំរិន ប្រធានរដ្ឋសភាជាតិ ដែលលោកស្រីចោទថា ជាមនុស្សបំផ្លាញជាតិ។ ភ្លាមៗ ក្រោយវីដេអូឃ្លីបអំពីការគប់ស្បែកជើងរបស់លោកស្រី បានទទួលការចាប់អារម្មណ៍ខ្លាំងនៅលើបណ្ដាញសង្គម លោកស្រីបានភៀសខ្លួនទៅប្រទេសថៃ ដើម្បីសុំសិទ្ធិជ្រកកោនផ្នែកនយោបាយ ក្រោយទទួលរងការគំរាមកំហែងពីអ្នកគាំទ្រគណបក្សកាន់អំណាច និងអាជ្ញាធរ។ នៅខែមករា ឆ្នាំ២០១៨ អាជ្ញាធរថៃ បានចាប់ និងឃុំខ្លួនលោកស្រី ដោយសារស្នាក់នៅប្រទេសថៃ ហួសថ្ងៃកំណត់ក្នុងទិដ្ឋាការ បើទោះជាលោកស្រី ត្រូវបានឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការជនភៀសខ្លួន (UNHCR) ផ្ដល់សិទ្ធិទទួលស្គាល់ថា ជាជនភៀសខ្លួនស្របច្បាប់ក៏ដោយ។ អាជ្ញាធរថៃ បានប្រគល់ខ្លួនលោកស្រី ឲ្យអាជ្ញាធរខ្មែរ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨។ លោកស្រីត្រូវបានបញ្ជូនទៅពន្ធនាគារខេត្តកំពង់ស្ពឺ នៅថ្ងៃបន្ទាប់ ដើម្បីទទួលទោសតាមអំណាចសាលក្រមតុលាការខេត្តកំពង់ស្ពឺ។
ចៅសង្កាត់ប៉ោយប៉ែតខេត្តបន្ទាយមានជ័យ មកពីគណបក្សសង្គ្រោះជាតិ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបន្ទាយមានជ័យ សម្រេចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ បន្ទាប់ពីសាកសួរអស់ជាង ៤ម៉ោង ដោយចោទប្រកាន់ពីបទញុះញង់ឲ្យប្រើអំពើហិង្សាមានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តនៅមុខទីស្នាក់ការគយ និងរដ្ឋាករក្រុងប៉ោយប៉ែត កាលពីខែឧសភា ឆ្នាំ២០១៥។ លោកត្រូវបានសាលាដំបូងខេត្តបន្ទាយមានជ័យ កាត់ទោសនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ ឲ្យជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ។ លោក រួមជាមួយនឹងកម្មករអូសរទេះ ៧នាក់ផ្សេងទៀត ក៏ត្រូវបានតុលាការបង្គាប់ឲ្យបង់ប្រាក់សំណងខូចខាតសរុបប្រមាណ ១ម៉ឺន ៥ពាន់ដុល្លារ ដល់ទីស្នាក់ការគយ និងរដ្ឋាករក្រុងប៉ោយប៉ែត ផងដែរ។
បេក្ខជនតំណាងរាស្ត្រមិនជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិប្រចាំមណ្ឌលកំពង់ចាម លោក អ៊ីស្មាអែល ពិនឧស្មាន អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម ត្រូវបានកម្លាំងនគរបាលនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចាប់ខ្លួនកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមការចោទប្រកាន់ថា ជាប់ពាក់ព័ន្ធករណីនាំពលករទៅធ្វើការខុសច្បាប់នៅក្រៅប្រទេស។ នៅមុនពេលចាប់ខ្លួន លោកធ្លាប់បានភៀសខ្លួនទៅនៅប្រទេសថៃមួយរយៈ ដើម្បីសុវត្ថិភាព ដោយសារមន្ត្រីគណបក្សប្រជាជនកម្ពុជា បានបញ្ចុះបញ្ចូលលោកឲ្យចុះចូលជាមួយខ្លួនជាច្រើនដង ក្រោយពេលរបបលោក ហ៊ុន សែន បានរំលាយគណបក្សសង្គ្រោះជាតិ ក៏ប៉ុន្តែត្រូវបានលោកបដិសេធ ដោយមិនព្រមក្បត់ឆន្ទៈ។ លោក អ៊ីស្មាអែល ពិនឧស្មាន ធ្លាប់ឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ ប្រចាំមណ្ឌលកំពង់ចាម នៅក្នុងអំឡុងពេលបោះឆ្នោតជាតិឆ្នាំ២០១៣ កន្លងទៅ។ សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ បានផ្ដន្ទាទោសលោកឲ្យជាប់ពន្ធនាគារ ១៥ឆ្នាំ និងពិន័យជាប្រាក់រួមគ្នាជាមួយលោក អះម៉ាត់ យ៉ះយ៉ា (ត្រូវជាពូ) ចំនួន ២០០លានរៀល ស្មើនឹងប្រមាណ ៥ម៉ឺនដុល្លារអាមេរិក ទៅឱ្យជនរងគ្រោះពីរនាក់ តាមមាត្រា១១ នៃច្បាប់ប្រឆាំងការជួញដូរមនុស្ស។
នាយកសាលាបឋមសិក្សានៅខេត្ដកំង់ធំ លោក ឃាង ណាវី វ័យ ៥០ឆ្នាំ ត្រូវបានអាជ្ញាធរខេត្តកំពង់ធំ ចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ បន្ទាប់ពីបានសម្ដែងមតិ ក្នុងបណ្ដាញសង្គម ដោយលើកឡើងថា ព្រះមហាក្សត្រ និងសមាជិករាជវង្ស បានចូលដៃជើង ជាមួយរបប លោក ហ៊ុន សែន រំលាយបក្សសង្គ្រោះជាតិ។ បច្ចុប្បន្ន លោកត្រូវបានឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារខេត្តកំពង់ធំ រង់ចាំតុលាការបើកសវនាការជំនុំជម្រះលើអង្គសេចក្តី។ លោកអាចប្រឈមជាប់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១០ លានរៀល ឬស្មើនឹងប្រាក់ ៥០០ទៅ ២.៥០០ដុល្លារអាមេរិក។
តុលាការខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ បានសម្រេច ដោះលែងគ្រូបង្រៀន និងជាប្រធានផ្នែកហិរញ្ញវត្ថុគណបក្សសង្គ្រោះជាតិខេត្តកំពង់ឆ្នាំង លោក ប៉ុល ទិត្យធានី ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន តែមិនទាន់ទម្លាក់បទចោទក្រោយពីចាប់ឃុំខ្លួនលោកក្នុងពន្ធនាគារអស់ជិត៣ខែ។ លោកត្រូវប៉ូលិសខេត្តកំពង់ឆ្នាំ ឃាត់ខ្លួនខណៈកំពុងហូបបាយនៅតូបលក់ដូរក្នុងផ្សារថ្នល់ទទឹង ស្រុកកំពង់ត្រឡាច កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩។ ការចាប់ខ្លួននេះ តុលាការខេត្តកំពង់ឆ្នាំង បានចោទប្រកាន់លោកពីបទបើកអាជីវកម្មផ្នែកសុខាភិបាលដោយពុំមានវិជ្ជាជីវៈសុខាភិបាលដែលជាអំពើខុសច្បាប់ ក៏ប៉ុន្តែក្រុមគ្រួសារលោក បានច្រានចោលការចោទប្រកាន់នេះភ្លាមៗ ថាជាការមិនពិត។ លោក ប៉ុល ទិត្យធានី ឲ្យដឹងក្រោយពីការដោះលែងថា ការដោះលែងនេះ គឺបន្ទាប់ពីលោក បានដាក់ពាក្យស្នើសុំនៅក្រៅឃុំ បណ្តោះអាសន្ន កាលពីថ្ងៃទី ១៩ សីហា ដោយលោក មានបញ្ហាសុខភាពធ្ងន់ធ្ងរ ម្យ៉ាងទៀតលោកក៏មានកាតព្វកិច្ចទៅធ្វើជាប្រធានកំណែរវិញ្ញសារប្រឡងបាក់ឌុប ផ្នែកភាសាអង់គ្លេស។ ប៉ុន្តែ អតីតប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ឆ្នាំង លោក កែវ ថៃ ឲ្យដឹងពីរឿងក្រៅឆាកពាក់ព័ន្ធនឹងការដោះលែងនេះ ថាដោយសារតែលោក ប៉ុល ទិត្យធានី មានការចរចានយោបាយ យល់ព្រមចុះចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅម៉ោងជាង ១២រំលងអធ្រាត្រ ចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ និងបញ្ជូនទៅឃុំខ្លួនភ្លាមៗ នៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ។ ព្រះរាជអាជ្ញារងនៃតុលាការក្រុងភ្នំពេញលោក សៀង សុខ បានចោទប្រកាន់លោក កឹម សុខា ពីបទក្បត់ជាតិ។ ចំណាត់ការរបស់តុលាការក្រុងភ្នំពេញនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្មដោយចោទថា លោក កឹម សុខា មានចេតនាចង់ផ្ដួលរំលំរដ្ឋាភិបាល ដែលមានអង្គការចាត់តាំងនៅពីក្រោយខ្នង គឺសហរដ្ឋអាមេរិក។ លោកត្រូវបានដោះលែងឲ្យនៅក្រៅពន្ធនាគារជាបណ្តោះអាសន្ន នៅថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៨ ប៉ុន្តែ ត្រូវបានដាក់ឃុំក្នុងផ្ទះជំនួសវិញ។
អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ លោក គឹម សុខ ត្រូវតុលាការក្រុងភ្នំពេញ ផ្ដន្ទាទោសនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ដាក់ពន្ធនាគារចំនួន១៨ខែ និងពិន័យជាប្រាក់ចូលរដ្ឋ ៨លានរៀល រួមនឹងប្រាក់សងជំងឺចិត្តដល់នាយករដ្ឋមន្ត្រី ហ៊ុន សែន ៨០០លានរៀល។ លោក គឹម សុខ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ តាមបណ្ដឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោមបទចោទ បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានភាពវឹកវរចលាចលដល់សន្តិសុខសង្គម ជុំវិញការនិយាយរបស់លោកជាប្រយោលថា គណបក្សប្រជាជនកម្ពុជា ជាអ្នកនៅពីក្រោយការសម្លាប់បណ្ឌិត កែម ឡី។ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ក្រោយបញ្ចប់រយៈពេលទទួលទោសនៅពន្ធនាគារ លោក គឹម សុខ ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ។ ក៏ប៉ុន្តែ លោកនៅតែត្រូវប្រឈមនឹងបណ្ដឹងមួយទៀត ប្ដឹងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធនឹងការណ៍ដែលលោកធ្លាប់បាននិយាយថា រដ្ឋាភិបាលបានបង្កើតនូវប្រព័ន្ធមួយដែលមិនអាចវែកមុខឃាតកសម្លាប់មនុស្សឃើញ ដែលក្នុងនោះមានជនរងគ្រោះជាច្រើន ដូចជាបណ្ឌិត កែម ឡី ព្រះអង្គ សំ ប៊ុនធឿន លោក ឈុត វុទ្ធី និងសកម្មជនដទៃទៀតជាដើម។ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលោក ពាក់ព័ន្ធនឹងសំណុំរឿងថ្មីនេះ បន្ទាប់ពីលោកបានគេចខ្លួនទៅកាន់ទីមានសុវត្ថិភាព។លោកត្រូវបានរដ្ឋាភិបាលនៃប្រទេសហ្វាំងឡង់ ផ្តល់សិទ្ធិជ្រកកោនផ្នែកនយោបាយ ហើយបានទៅតាំងទីលំនៅអចិន្ត្រៃយ៍នៅទីនោះតាំងពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨មក។
អតីតអ្នកយកព័ត៌មានឲ្យអាស៊ីសេរី លោក អ៊ួន ឈិន ត្រូវបានអាជ្ញាធរឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសណ្ឋាគារ ម៉ារ៉ាឌី ខណ្ឌមានជ័យ ជិតគល់ស្ទឹងមានជ័យ ក្រុងភ្នំពេញ ជុំវិញករណីសង្ស័យថា លួចផលិតព័ត៌មានបញ្ជូនទៅក្រៅប្រទេស។ លោកត្រូវបានព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ជាផ្លូវការ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ពីបទប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ ដែលបង្កឲ្យមានការអន្តរាយដល់ការការពារជាតិ តាមបញ្ញត្តិមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមនឹងការជាប់ពន្ធនាគារពី ៧ ទៅ១៥ឆ្នាំ។ បណ្ដឹងសុំនៅក្រៅឃុំរបស់លោក ត្រូវបានតុលាការគ្រប់ជាន់ថ្នាក់បដិសេធ។ ក្រោយពីបានឃុំខ្លួននៅពន្ធនាគារព្រៃស អស់រយៈពេល ២៨០ថ្ងៃ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ លោកត្រូវបានចៅក្រមស៊ើបសួរ ដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន តែស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដែលរួមមានតម្រូវឲ្យឆ្លើយតបនឹងការកោះហៅពីគ្រប់បុគ្គលដែលចាត់តាំងដោយចៅក្រមស៊ើបសួរ មិនត្រូវផ្លាស់ប្ដូរលំនៅឋានដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ មិនត្រូវចេញទៅក្រៅប្រទេស និងត្រូវបង្ហាញខ្លួននៅសប្ដាហ៍ទី១ រៀងរាល់ខែ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ។ ក្នុងករណីដែលលោកមានបំណងចង់គេចវេះដោយចេតនា មិនអនុវត្តតាមលក្ខខណ្ឌណាមួយនេះ លោកអាចនឹងត្រូវតុលាការចាប់ឃុំខ្លួនឡើងវិញបាន។ លោកក៏អាចប្រឈមនឹងបទចោទថ្មីមួយទៀត ពាក់ព័ន្ធនឹងការផលិតវីដេអូអាសអាភាស ដូចមានចែងក្នុងមាត្រា ៣៩ នៃច្បាប់ស្ដីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ ខណៈរយៈពេលជាង៩ខែ នៃការឃុំខ្លួន តុលាការមិនបានបង្ហាញភស្តុតាងអ្វីសោះប្រឆាំងនឹងលោក អ៊ួន ឈិន។ ទាំងលោក អ៊ួន ឈិន និងអ្នកច្បាប់ព្រមទាំងអង្គការសិទ្ធិមនុស្ស ទាមទារឲ្យតុលាការលើកលែងការចោទប្រកាន់ដែលគ្មានភស្តុតាង និងមូលដ្ឋានច្បាប់នេះ។ តុលាការក្រុងភ្នំពេញ ដំបូងឡើយ គ្រោងប្រកាសសាលក្រមលើសំណុំរឿងប្រឆាំងនឹងរូបលោក ទាំងពីរបទចោទ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ក្រោយបិទបញ្ចប់សវនាជំនុំជម្រះលើអង្គសេចក្តី កាលពីថ្ងៃទី៩ សីហា។ ក៏ប៉ុន្តែ ក្រោយមក បានលើកពេលប្រកាសសាលក្រមលើសំណុំរឿងនេះទៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩វិញ។
អតីតអ្នកយកព័ត៌មានឲ្យអាស៊ីសេរី លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា ត្រូវបានអាជ្ញាធរឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសណ្ឋាគារ ម៉ារ៉ាឌី ខណ្ឌមានជ័យ ជិតគល់ស្ទឹងមានជ័យ ក្រុងភ្នំពេញ ជុំវិញករណីសង្ស័យថា លួចផលិតព័ត៌មានបញ្ជូនទៅក្រៅប្រទេស។ លោកត្រូវបានព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ជាផ្លូវការ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ពីបទប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ ដែលបង្កឲ្យមានការអន្តរាយដល់ការការពារជាតិ តាមបញ្ញត្តិមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមនឹងការជាប់ពន្ធនាគារពី ៧ ទៅ១៥ឆ្នាំ។ បណ្តឹងសុំនៅក្រៅឃុំរបស់លោក ត្រូវបានតុលាការគ្រប់ជាន់ថ្នាក់បដិសេធ។ ក្រោយពីបានឃុំខ្លួននៅពន្ធនាគារព្រៃស អស់រយៈពេល ២៨០ថ្ងៃ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ លោកត្រូវបានចៅក្រមស៊ើបសួរ ដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន តែស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដែលរួមមានតម្រូវឲ្យឆ្លើយតបនឹងការកោះហៅពីគ្រប់បុគ្គលដែលចាត់តាំងដោយចៅក្រមស៊ើបសួរ មិនត្រូវផ្លាស់ប្ដូរលំនៅឋានដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ មិនត្រូវចេញទៅក្រៅប្រទេស និងត្រូវបង្ហាញខ្លួននៅសប្ដាហ៍ទី១ រៀងរាល់ខែ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ។ ក្នុងករណីដែលលោកមានបំណងចង់គេចវេះដោយចេតនា មិនអនុវត្តតាមលក្ខខណ្ឌណាមួយនេះ លោកអាចនឹងត្រូវតុលាការចាប់ឃុំខ្លួនឡើងវិញបាន។ លោកក៏អាចប្រឈមនឹងបទចោទថ្មីមួយទៀត ពាក់ព័ន្ធនឹងការផលិតវីដេអូអាសអាភាស ដូចមានចែងក្នុងមាត្រា ៣៩ នៃច្បាប់ស្ដីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ ខណៈរយៈពេលជាង៩ខែ នៃការឃុំខ្លួន តុលាការមិនបានបង្ហាញភស្តុតាងអ្វីសោះប្រឆាំងនឹងលោក យាង សុធារិន្ទ។ ទាំងលោក យាង សុធារិន្ទ និងអ្នកច្បាប់ព្រមទាំងអង្គការសិទ្ធិមនុស្ស ទាមទារឲ្យតុលាការលើកលែងការចោទប្រកាន់ដែលគ្មានភស្តុតាង និងមូលដ្ឋានច្បាប់នេះ។ តុលាការក្រុងភ្នំពេញ ដំបូងឡើយ គ្រោងប្រកាសសាលក្រមលើសំណុំរឿងប្រឆាំងនឹងរូបលោក ទាំងពីរបទចោទ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ក្រោយបិទបញ្ចប់សវនាជំនុំជម្រះលើអង្គសេចក្តី កាលពីថ្ងៃទី៩ សីហា។ ក៏ប៉ុន្តែ ក្រោយមក បានលើកពេលប្រកាសសាលក្រមលើសំណុំរឿងនេះទៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩វិញ។
សកម្មជនដីធ្លីសហគមន៍បឹងកក់ អ្នកស្រី ទេព វន្នី ត្រូវបានតុលាការក្រុងភ្នំពេញ សម្រេចផ្ដន្ទាទោសនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ដាក់ពន្ធនាគាររយៈពេល ២ឆ្នាំកន្លះ និងពិន័យប្រាក់បង់ចូលរដ្ឋចំនួន៥លានរៀល និងសងជំងឺចិត្តសន្តិសុខពីរនាក់ជាដើមបណ្ដឹង ចំនួន៩លានរៀល ក្រោមបទចោទ ប្រើហិង្សាលើសន្តិសុខ សាលាខណ្ឌដូនពេញ នៅក្បែរផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែមីនា ឆ្នាំ២០១៣ តាមមាត្រា ២១៧ និង២១៨ នៃក្រមព្រហ្មទណ្ឌ។ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ អ្នកស្រី ទេព វន្នី រួមនឹងសកម្មជន៣នាក់ទៀត ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល ៦ខែ ពីបទប្រមាថ និងប្រឆាំងអ្នករាជការសាធារណៈ ពេលដែលពួកគេតវ៉ាសុំអន្តរាគមន៍ដោះស្រាយវិវាទដីធ្លីតំបន់បឹងកក់ កាលពីឆ្នាំ២០១១។ អ្នកស្រី ទេព វន្នី ត្រូវបានចាប់ខ្លួនកាលពីល្ងាចថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០១៦ ក្នុងពេលធ្វើយុទ្ធនាការ «ថ្ងៃច័ន្ទពណ៌ខ្មៅ» នៅក្នុងសហគមន៍បឹងកក់ ដើម្បីទាមទារឲ្យមានការដោះលែងអ្នកទោសនយោបាយ និងសកម្មជនសិទ្ធិមនុស្សនានា។ បណ្តឹងទាស់របស់អ្នកស្រី ប្រឆាំងនឹងសេចក្តីសម្រេចរបស់តុលាការក្រុងភ្នំពេញ ត្រូវសាលាឧទ្ធរណ៍សម្រេច បដិសេធនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ និងត្រូវតុលាការកំពូល បដិសេធនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧។ ក្រោយពីបានជាប់ពន្ធនាគារអស់រយៈពេល ៧៣៥ថ្ងៃ អ្នកស្រីត្រូវបានព្រះមហាក្សត្រសម្តេចព្រះបរមនាថ សីហមុនី ព្រះរាជទានលើកលែងទោស និងដោះលែងឲ្យមានសេរីភាពឡើងវិញនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨។ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ថា អ្នកស្រី ទេព វន្នី មិនគួរត្រូវបានចោទប្រកាន់តាំងពីដំបូងម្ល៉េះ។
អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក នី ចរិយាត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគាររាជធានីភ្នំពេញ (PJ) ក្រោមបទចោទ សមគំនិតសូកប៉ាន់សាក្សី តាមមាត្រា២៩ និងមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ។ អង្គភាពប្រឆាំងអំពើពុករលួយបានសាកសួរលោក តាំងពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ហើយឈានដល់ឃាត់ខ្លួនបញ្ជូនមកតុលាការបន្តនីតិវិធី អស់រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ ពាក់ព័ន្ធនឹងអំពើពុករលួយ ជុំវិញការចោទប្រកាន់របស់អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ តុលាការបានដោះលែងលោកឲ្យមានសេរីភាពវិញ ក្រោយឃុំខ្លួនបណ្ដោះអាសន្នអស់រយៈពេល ៤២៧ថ្ងៃ។ ក៏ប៉ុន្តែ លោកត្រូវបានដាក់ឲ្យស្ថិតក្រោមការឃ្លាំមើលរបស់តុលាការ និងហាមប្រាមមិនឲ្យធ្វើដំណើរចេញក្រៅប្រទេសកម្ពុជា ឬផ្លាស់ប្តូរអាសយដ្ឋានឡើយ។ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ តុលាការក្រុងភ្នំពេញ បានកាត់ទោសលោក ឲ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ ពីបទសមគំនិតតាមមាត្រា២៩ និងមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ ដោយអនុវត្តទោសក្នុងពេលឃុំខ្លួនបណ្ដោះអាសន្ន ហើយទោសដែលនៅសល់ចំនួន៣ឆ្នាំ ១០ ខែទៀត ត្រូវព្យួរ។ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ លោក និងមន្ត្រីអាដហុក៤នាក់ទៀត បានដាក់បណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមតុលាការក្រុងភ្នំពេញ ក៏ប៉ុន្តែ គិតរហូតមកទល់ពេលនេះ សំណុំរឿងនេះ នៅមិនទាន់មានការសម្រេចណាមួយពីសាលាឧទ្ធរណ៍ នៅឡើយទេ។ ក្រៅពីសំណុំរឿងនេះ លោក នី ចរិយា ក៏មានជាប់ពាក់ព័ន្ធនឹងបណ្តឹងមួយទៀត ក្នុងសំណុំរឿងប្តឹងដោយមន្ត្រីតុលាការខេត្តសៀមរាបពីររូប ដោយចោទលោកថា បានបរិហារកេរ្តិ៍ពួកគេ។ ក្នុងសំណុំរឿងនេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីខែកញ្ញា ឆ្នាំ២០១៦ បានផ្ដន្ទាទោសលោកឱ្យជាប់ពន្ធនាគាររយៈពេល ៦ ខែ និងពិន័យជាប្រាក់ ៦ លានរៀល ក្រោមបទចោទចំនួន ៣ គឺបទបរិហារកេរ្តិ៍ជាសាធារណៈ មួលបង្កាច់កេរ្តិ៍ និងផ្សព្វផ្សាយនូវការអត្ថាធិប្បាយដើម្បីដាក់សម្ពាធលើយុត្តាធិការ។មេធាវីរបស់លោកបានប្តឹងទៅសាលាឧទ្ធរណ៍សុំទម្លាក់បទចោទទាំងនេះ ក៏ប៉ុន្តែសាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមរបស់តុលាការក្រុងភ្នំពេញទុកជាបានការដដែល។ ក្រោយមក នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ តុលាការកំពូលបានសម្រេចបដិសេធចោលសាលដីកាសាលាឧទ្ធរណ៍ និងតម្រូវឲ្យសាលាឧទ្ធរណ៍បើកសវនាការឡើងវិញ។
អនុប្រធានកម្មវិធីស្ត្រីនិងកុមារនៃសមាគមអាដហុក (ADHOC) អ្នកស្រី លឹម មុន្នី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារព្រៃស (ម២) ក្រោមបទចោទសូកប៉ាន់សាក្សី តាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ។ អង្គភាពប្រឆាំងអំពើពុករលួយបានសាកសួរអ្នកស្រី តាំងពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ហើយឈានដល់ឃាត់ខ្លួនបញ្ជូនមកតុលាការបន្តនីតិវិធី អស់រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ ពាក់ព័ន្ធនឹងអំពើពុករលួយ ជុំវិញការចោទប្រកាន់របស់អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ តុលាការបានដោះលែងអ្នកស្រីឲ្យមានសេរីភាពវិញ ក្រោយឃុំខ្លួនបណ្ដោះអាសន្នអស់រយៈពេល ៤២៧ថ្ងៃ។ ក៏ប៉ុន្តែ អ្នកស្រីត្រូវបានដាក់ឲ្យស្ថិតក្រោមការឃ្លាំមើលរបស់តុលាការ និងហាមប្រាមមិនឲ្យធ្វើដំណើរចេញក្រៅប្រទេសកម្ពុជា ឬផ្លាស់ប្តូរអាសយដ្ឋានឡើយ។ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ តុលាការក្រុងភ្នំពេញ បានកាត់ទោសអ្នកស្រី និងមន្ត្រីសមាគមអាដហុក ៣នាក់ទៀត ឲ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ ពីបទសូកប៉ាន់សាក្សី ដោយអនុវត្តទោសក្នុងពេលឃុំខ្លួនបណ្ដោះអាសន្ន ហើយទោសដែលនៅសល់ចំនួន៣ឆ្នាំ ១០ ខែទៀត ត្រូវព្យួរ។ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ អ្នកស្រី និងមន្ត្រីអាដហុក៤នាក់ទៀត បានដាក់បណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមតុលាការក្រុងភ្នំពេញ ក៏ប៉ុន្តែ គិតរហូតមកទល់ពេលនេះ សំណុំរឿងនេះ នៅមិនទាន់មានការសម្រេចណាមួយពីសាលាឧទ្ធរណ៍ នៅឡើយទេ។
ប្រធានផ្នែកអង្កេតសិទិ្ធមនុស្សនៃសមាគមអាដហុក (ADHOC) លោក នី សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារព្រៃស (ម១) ក្រោមបទចោទសូកប៉ាន់សាក្សី តាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ។ អង្គភាពប្រឆាំងអំពើពុករលួយបានសាកសួរលោក តាំងពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ ហើយឈានដល់ឃាត់ខ្លួនបញ្ជូនមកតុលាការបន្តនីតិវិធី អស់រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ ពាក់ព័ន្ធនឹងអំពើពុករលួយ ជុំវិញការចោទប្រកាន់របស់អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ តុលាការបានដោះលែងលោកឲ្យមានសេរីភាពវិញ ក្រោយឃុំខ្លួនបណ្ដោះអាសន្នអស់រយៈពេល ៤២៧ថ្ងៃ។ ក៏ប៉ុន្តែ លោកត្រូវបានដាក់ឲ្យស្ថិតក្រោមការឃ្លាំមើលរបស់តុលាការ និងហាមប្រាមមិនឲ្យធ្វើដំណើរចេញក្រៅប្រទេសកម្ពុជា ឬផ្លាស់ប្តូរអាសយដ្ឋានឡើយ។ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ តុលាការក្រុងភ្នំពេញ បានកាត់ទោសលោក និងមន្ត្រីសមាគមអាដហុក ៣នាក់ទៀត ឲ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ ពីបទសូកប៉ាន់សាក្សី ដោយអនុវត្តទោសក្នុងពេលឃុំខ្លួនបណ្ដោះអាសន្ន ហើយទោសដែលនៅសល់ចំនួន៣ឆ្នាំ ១០ ខែទៀត ត្រូវព្យួរ។ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ លោក និងមន្ត្រីអាដហុក៤នាក់ទៀត បានដាក់បណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមតុលាការក្រុងភ្នំពេញ ក៏ប៉ុន្តែ គិតរហូតមកទល់ពេលនេះ សំណុំរឿងនេះ នៅមិនទាន់មានការសម្រេចណាមួយពីសាលាឧទ្ធរណ៍ នៅឡើយទេ។
អនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគមអាដហុក (ADHOC) លោក ណៃ វ៉ង់ដា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារព្រៃស (ម១) ក្រោមបទចោទសូកប៉ាន់សាក្សី តាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ។ អង្គភាពប្រឆាំងអំពើពុករលួយបានសាកសួរលោក តាំងពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ ហើយឈានដល់ឃាត់ខ្លួនបញ្ជូនមកតុលាការបន្តនីតិវិធី អស់រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ ពាក់ព័ន្ធនឹងអំពើពុករលួយ ជុំវិញការចោទប្រកាន់របស់អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ តុលាការបានដោះលែងលោកឲ្យមានសេរីភាពវិញ ក្រោយឃុំខ្លួនបណ្ដោះអាសន្នអស់រយៈពេល ៤២៧ថ្ងៃ។ ក៏ប៉ុន្តែ លោកត្រូវបានដាក់ឲ្យស្ថិតក្រោមការឃ្លាំមើលរបស់តុលាការ និងហាមប្រាមមិនឲ្យធ្វើដំណើរចេញក្រៅប្រទេសកម្ពុជា ឬផ្លាស់ប្តូរអាសយដ្ឋានឡើយ។ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ តុលាការក្រុងភ្នំពេញ បានកាត់ទោសលោក និងមន្ត្រីសមាគមអាដហុក ៣នាក់ទៀត ឲ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ ពីបទសូកប៉ាន់សាក្សី ដោយអនុវត្តទោសក្នុងពេលឃុំខ្លួនបណ្ដោះអាសន្ន ហើយទោសដែលនៅសល់ចំនួន៣ឆ្នាំ ១០ ខែទៀត ត្រូវព្យួរ។ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ លោក និងមន្ត្រីអាដហុក៤នាក់ទៀត បានដាក់បណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមតុលាការក្រុងភ្នំពេញ ក៏ប៉ុន្តែ គិតរហូតមកទល់ពេលនេះ សំណុំរឿងនេះ នៅមិនទាន់មានការសម្រេចណាមួយពីសាលាឧទ្ធរណ៍ នៅឡើយទេ។
ប្រធានកម្មវិធីដីធ្លីនៃសមាគមអាដហុក (ADHOC) លោក យី សុខសាន្ត ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារព្រៃស (ម១) ក្រោមបទចោទសូកប៉ាន់សាក្សី តាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ។ អង្គភាពប្រឆាំងអំពើពុករលួយបានសាកសួរលោក តាំងពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ ហើយឈានដល់ឃាត់ខ្លួនបញ្ជូនមកតុលាការបន្តនីតិវិធី អស់រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ ពាក់ព័ន្ធនឹងអំពើពុករលួយ ជុំវិញការចោទប្រកាន់របស់អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ តុលាការបានដោះលែងលោកឲ្យមានសេរីភាពវិញ ក្រោយឃុំខ្លួនបណ្ដោះអាសន្នអស់រយៈពេល ៤២៧ថ្ងៃ។ ក៏ប៉ុន្តែ លោកត្រូវបានដាក់ឲ្យស្ថិតក្រោមការឃ្លាំមើលរបស់តុលាការ និងហាមប្រាមមិនឲ្យធ្វើដំណើរចេញក្រៅប្រទេសកម្ពុជា ឬផ្លាស់ប្តូរអាសយដ្ឋានឡើយ។ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ តុលាការក្រុងភ្នំពេញ បានកាត់ទោសលោក និងមន្ត្រីសមាគមអាដហុក ៣នាក់ទៀត ឲ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ ពីបទសូកប៉ាន់សាក្សី ដោយអនុវត្តទោសក្នុងពេលឃុំខ្លួនបណ្ដោះអាសន្ន ហើយទោសដែលនៅសល់ចំនួន៣ឆ្នាំ ១០ ខែទៀត ត្រូវព្យួរ។ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ លោក និងមន្ត្រីអាដហុក៤នាក់ទៀត បានដាក់បណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមតុលាការក្រុងភ្នំពេញ ក៏ប៉ុន្តែ គិតរហូតមកទល់ពេលនេះ សំណុំរឿងនេះ នៅមិនទាន់មានការសម្រេចណាមួយពីសាលាឧទ្ធរណ៍ នៅឡើយទេ។
អតីតប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តសៀមរាប លោក បាន សម្ភីរ វ័យ ៧០ឆ្នាំ រស់នៅភូមិពន្លឺព្រះផុស ឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប មានមុខរបរជាជាងកាត់សក់ និងជាអតីតប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តសៀមរាប។ លោកត្រូវបានប្រធានសាលាដំបូងខេត្តសៀមរាប ចេញដីកាបង្គាប់ឱ្យឃុំខ្លួន កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ពីបទ «ប្រមាថចំពោះអង្គព្រះមហាក្សត្រ» ដែលបានប្រព្រឹត្តិនៅភូមិពន្លឺព្រះផុស ឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប កាលពីថ្ងៃទី១៣ ឧសភា ស្របតាមមាត្រា ៤៣៧ (ស្ទួន) នៃច្បាប់ស្ដីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ។ តុលាការខេត្តសៀមរាប កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ បានសម្រេចផ្តន្ទាទោសលោកឱ្យជាប់ពន្ធនាគារ ១ឆ្នាំ ដោយអនុវត្តទោស៧ខែ ហើយទោសសល់ពីនេះ ត្រូវព្យួរក្រោយពីលោកបានជាប់ឃុំក្នុងពន្ធនាគាបណ្ដោះអាសន្នអស់រយៈពេល ៤ខែមក។ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ សាលាឧទ្ធរណ៍បានដោះលែងលោកឱ្យមានសេរីភាពវិញ ក្រោយពីបានអនុវត្តទោសក្នុងពន្ធនាគារគ្រប់ចំនួន។
សមាជិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះអង្គ ហន សុផាន្នីទទួលបានសេរីភាពវិញកាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីអនុវត្តទោសគ្រប់ចំនួន។ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ សាលាដំបូងខេត្តបាត់ដំបងបានកាត់ទោសព្រះអង្គ ឲ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ក្រោមបទចោទថាបាន «ញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋ»។ សមត្ថកិច្ចបានឃាត់ព្រះកាយព្រះអង្គ ហន សុផាន្នី កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ បន្ទាប់ពីបានសង្ស័យថា បានប្រើប្រាស់អាវុធខុសច្បាប់ ក្រោយពេលដែលព្រះអង្គបានបង្ហោះរូបភាព របស់ព្រះអង្គកាន់កាំភ្លើងជ័រនៅលើបណ្ដាញសង្គម។ ព្រះអង្គ ហន សុផាន្នី ជាសមាជិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម។
តុលាការខេត្តប៉ៃលិន បានដោះលែងសមាជិកក្រុមប្រឹក្សាឃុំស្ទឹងកាច់ ខេត្តប៉ៃលិន នៃគណបក្សសង្គ្រោះជាតិ លោក ឈុន សិទ្ធី ឲ្យមានសេរីភាពឡើងវិញ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ក្រោយពីលោកបានបំពេញទោសគ្រប់កំណត់ ១ឆ្នាំ ក្នុងពន្ធនាគារ។ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ លោក ឈុន សិទ្ធី ត្រូវបានតុលាការខេត្តប៉ៃលិន កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ និងពិន័យជាប្រាក់ទៅឲ្យដើមបណ្ដឹងចំនួន ២នាក់ ម្នាក់ ៤លានរៀល សរុបទាំងអស់ចំនួន ៨លានរៀល ពីបទប្រមាថមន្ត្រីសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ។ ប៉ូលិសនៃស្នងការនគរបាលខេត្តប៉ៃលិន បានចាប់ខ្លួនលោកកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ បន្ទាប់ពីលោកបានបង្ហោះវីដេអូឃ្លីប១ កាលពីថ្ងៃទី២៣ តុលា ២០១៧ ដោយបានផ្ដាំទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបំណងដែលលោកថា នឹងមិនចុះចូលជាមួយបក្សកាន់អំណាចទេ ទោះគណបក្សប្រឆាំងត្រូវរំលាយ និងអស់តួនាទីក៏ដោយ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលសៀមរាប លោក អ៊ុំ សំអាន ត្រូវចៅបានក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ ៦ខែ និងពិន័យជាប្រាក់ចំនួន ៤លានរៀល កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ក្រោមបទចោទប្រកាន់ពីបទញុះញង់នាំឲ្យមានការរើសអើង និងប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ទាក់ទងនឹងផ្សព្វផ្សាយឯកសារផែនទីព្រំដែនកម្ពុជា-វៀតណាម ក្លែងក្លាយ តាមមាត្រា៤៩៥ និងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ។ លោកត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីម៉ោងជាង ១២យប់ថ្ងៃអាទិត្យ ទី១០ ឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីលោកវិលត្រឡប់ពីសហរដ្ឋអាមេរិក មកដល់ខេត្តសៀមរាប។ ក្រោយពីបានជាប់ពន្ធនាគារអស់រយៈពេល ៨៦៦ ថ្ងៃ លោកត្រូវបានព្រះមហាក្សត្រ សម្ដេច ព្រះបរមនាថ សីហមុនី ព្រះរាជទានលើកលែងទោស និងដោះលែងឲ្យមានសេរីភាពឡើងវិញ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសជាប់ពន្ធនាគារចំនួន២០ឆ្នាំ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ពីបទចូលរួម និងដឹកនាំចលនាកុប្បកម្ម ដែលបានប្រព្រឹត្តនៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ ក្រោយពីបានជាប់ពន្ធនាគារអស់រយៈពេល ១.១៣៤ ថ្ងៃ លោកត្រូវបានព្រះមហាក្សត្រ សម្ដេច ព្រះបរមនាថ សីហមុនី ព្រះរាជទានលើកលែងទោស និងដោះលែងឲ្យមានសេរីភាពឡើងវិញ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។
សកម្មជនបក្សសង្គ្រោះជាតិ លោក អឿ ណារិត ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសជាប់ពន្ធនាគារចំនួន២០ឆ្នាំ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ពីបទចូលរួម និងដឹកនាំចលនាកុប្បកម្ម ដែលបានប្រព្រឹត្តនៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ ក្រោយពីបានជាប់ពន្ធនាគារអស់រយៈពេល ១.១៣៤ ថ្ងៃ លោកត្រូវបានព្រះមហាក្សត្រ សម្ដេច ព្រះបរមនាថ សីហមុនី ព្រះរាជទានលើកលែងទោស និងដោះលែងឲ្យមានសេរីភាពឡើងវិញ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។
សកម្មជនបក្សសង្គ្រោះជាតិ លោក អ៊ុក ពេជ្រសំណាង ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសជាប់ពន្ធនាគារចំនួន៧ឆ្នាំ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ពីបទចូលរួមចលនាកុប្បកម្ម ដែលបានប្រព្រឹត្តនៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ ក្រោយពីបានជាប់ពន្ធនាគារអស់រយៈពេល ១.១៣៤ ថ្ងៃ លោកត្រូវបានព្រះមហាក្សត្រ សម្ដេច ព្រះបរមនាថ សីហមុនី ព្រះរាជទានលើកលែងទោស និងដោះលែងឲ្យមានសេរីភាពឡើងវិញ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។
សកម្មជនបក្សសង្គ្រោះជាតិ លោក នាង សុឃុន ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសជាប់ពន្ធនាគារចំនួន៧ឆ្នាំ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ពីបទចូលរួមចលនាកុប្បកម្ម ដែលបានប្រព្រឹត្តនៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ ក្រោយពីបានជាប់ពន្ធនាគារអស់រយៈពេល ១.១៣៤ ថ្ងៃ លោកត្រូវបានព្រះមហាក្សត្រ សម្ដេច ព្រះបរមនាថ សីហមុនី ព្រះរាជទានលើកលែងទោស និងដោះលែងឲ្យមានសេរីភាពឡើងវិញ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។
សកម្មជនបក្សសង្គ្រោះជាតិ លោក អាន បឋម ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសជាប់ពន្ធនាគារចំនួន៧ឆ្នាំ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ពីបទចូលរួមចលនាកុប្បកម្ម ដែលបានប្រព្រឹត្តនៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ ក្រោយពីបានជាប់ពន្ធនាគារអស់រយៈពេល ១.១៣៤ ថ្ងៃ លោកត្រូវបានព្រះមហាក្សត្រ សម្ដេច ព្រះបរមនាថ សីហមុនី ព្រះរាជទានលើកលែងទោស និងដោះលែងឲ្យមានសេរីភាពឡើងវិញ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។
សកម្មជនបក្សសង្គ្រោះជាតិ លោក ស៊ុំ ពុទ្ធី ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសជាប់ពន្ធនាគារចំនួន៧ឆ្នាំ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ពីបទចូលរួមចលនាកុប្បកម្ម ដែលបានប្រព្រឹត្តនៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ ក្រោយពីបានជាប់ពន្ធនាគារអស់រយៈពេល ១.១៣៤ ថ្ងៃ លោកត្រូវបានព្រះមហាក្សត្រ សម្ដេច ព្រះបរមនាថ សីហមុនី ព្រះរាជទានលើកលែងទោស និងដោះលែងឲ្យមានសេរីភាពឡើងវិញ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។
សកម្មជនបក្សសង្គ្រោះជាតិ ; លោក ឃិន ជំរឿន ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសជាប់ពន្ធនាគារចំនួន២០ឆ្នាំ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ពីបទចូលរួម និងដឹកនាំចលនាកុប្បកម្ម ដែលបានប្រព្រឹត្តនៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ ក្រោយពីបានជាប់ពន្ធនាគារអស់រយៈពេល ១.១៣៤ ថ្ងៃ លោកត្រូវបានព្រះមហាក្សត្រ សម្ដេច ព្រះបរមនាថ សីហមុនី ព្រះរាជទានលើកលែងទោស និងដោះលែងឲ្យមានសេរីភាពឡើងវិញ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។
សកម្មជនបក្សសង្គ្រោះជាតិ លោក កែវ ឃីម ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសជាប់ពន្ធនាគារចំនួន៧ឆ្នាំ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ពីបទចូលរួមចលនាកុប្បកម្ម ដែលបានប្រព្រឹត្តនៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ ក្រោយពីបានជាប់ពន្ធនាគារអស់រយៈពេល ១.១៣៤ ថ្ងៃ លោកត្រូវបានព្រះមហាក្សត្រ សម្ដេច ព្រះបរមនាថ សីហមុនី ព្រះរាជទានលើកលែងទោស និងដោះលែងឲ្យមានសេរីភាពឡើងវិញ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។
សកម្មជនបក្សសង្គ្រោះជាតិ លោក យន់ គឹមហួរ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួន និងបញ្ជូនទៅពន្ធនាគារព្រៃស នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៥ ក្រោមបទចោទចូលរួមអំពើកុបកម្ម ដែលបានប្រព្រឹត្តនៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ លោកត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន ៧ឆ្នាំ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦។ ក្រោយពីបានជាប់ពន្ធនាគារអស់រយៈពេល ១.១២០ ថ្ងៃ លោកត្រូវបានព្រះមហាក្សត្រសម្តេច ព្រះបរមនាថ សីហមុនី ព្រះរាជទានលើកលែងទោស និងដោះលែងឲ្យមានសេរីភាពឡើងវិញ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។
សកម្មជនបក្សសង្គ្រោះជាតិ លោក សាន គីមហេង ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសជាប់ពន្ធនាគារចំនួន៧ឆ្នាំ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ពីបទចូលរួមចលនាកុប្បកម្ម ដែលបានប្រព្រឹត្តនៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ ក្រោយពីបានជាប់ពន្ធនាគារអស់រយៈពេល ១.១៣៤ ថ្ងៃ លោកត្រូវបានព្រះមហាក្សត្រ សម្ដេច ព្រះបរមនាថ សីហមុនី ព្រះរាជទានលើកលែងទោស និងដោះលែងឲ្យមានសេរីភាពឡើងវិញ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។
សកម្មជនបក្សសង្គ្រោះជាតិ លោក រឿន ចិត្រា ត្រូវបានចៅក្រមសាលាដំបូងក្រុងភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួន លោក រឿន ចិត្រា និងបញ្ជូនលោកទៅឃុំខ្លួននៅពន្ធនាគារព្រៃស នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៥ ពីបទចូលរួមចលនាកុប្បកម្ម ដែលបានប្រព្រឹត្តិទៅនៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ លោកត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន ៧ ឆ្នាំ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦។ ក្រោយពីបានជាប់ពន្ធនាគារអស់រយៈពេល ១.១២០ ថ្ងៃ លោកត្រូវបានព្រះមហាក្សត្រ សម្តេចព្រះបរមនាថ សីហមុនី ព្រះរាជទានលើកលែងទោស និងដោះលែងឲ្យមានសេរីភាពឡើងវិញ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។
សកម្មជនគណបក្សសង្គ្រោះជាតិ(ស្លាប់) លោក យា ថុង ត្រូវបានចៅក្រមសាលាដំបូងក្រុងភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួន លោក យា ថុង និងបញ្ជូនលោកទៅឃុំខ្លួននៅពន្ធនាគារព្រៃស នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៥ ពីបទចូលរួមចលនាកុប្បកម្ម ដែលបានប្រព្រឹត្តិទៅនៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ លោកត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន ៧ឆ្នាំ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦។ ក្រោយពីបានជាប់ពន្ធនាគារអស់រយៈពេល ១.១១៩ ថ្ងៃ លោកត្រូវបានព្រះមហាក្សត្រសម្តេច ព្រះបរមនាថ សីហមុនី ព្រះរាជទានលើកលែងទោស និងដោះលែងឲ្យមានសេរីភាពឡើងវិញ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។
សកម្មជនគណបក្សសង្គ្រោះជាតិ លោក សាន សីហៈ ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសជាប់ពន្ធនាគារចំនួន៧ឆ្នាំ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ពីបទចូលរួមចលនាកុប្បកម្ម ដែលបានប្រព្រឹត្តនៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ ក្រោយពីបានជាប់ពន្ធនាគារអស់រយៈពេល ១.១៣៤ ថ្ងៃ លោកត្រូវបានព្រះមហាក្សត្រ សម្ដេច ព្រះបរមនាថ សីហមុនី ព្រះរាជទានលើកលែងទោស និងដោះលែងឲ្យមានសេរីភាពឡើងវិញ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។
សកម្មជនគណបក្សសង្គ្រោះជាតិ លោក ទេព ណារិន ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសជាប់ពន្ធនាគារចំនួន៧ឆ្នាំ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ពីបទចូលរួមចលនាកុប្បកម្ម ដែលបានប្រព្រឹត្តនៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ ក្រោយពីបានជាប់ពន្ធនាគារអស់រយៈពេល ១.១៣៤ ថ្ងៃ លោកត្រូវបានព្រះមហាក្សត្រ សម្ដេច ព្រះបរមនាថ សីហមុនី ព្រះរាជទានលើកលែងទោស និងដោះលែងឲ្យមានសេរីភាពឡើងវិញ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។
សមាជិកព្រឹទ្ធសភាបក្សសម រង្ស៊ី និងជាមន្ត្រីជាន់ខ្ពស់បក្សសង្គ្រោះជាតិ លោក ហុង សុខហួរ ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពវិញហើយនៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ បន្ទាប់ពីព្រះមហាក្សត្រ ត្រាប់បង្គាប់ព្រះរាជទានលើកលែងទោស។ សមាជិកព្រឹទ្ធសភារូបនេះ ត្រូវជាប់ចោទពីបទថា បានក្លែងឯកសារផែនទីព្រំដែនរវាងកម្ពុជា និងវៀតណាម។ លោកត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន ៧ឆ្នាំ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោមបទចោទចំនួន ៣បទល្មើសទាក់ទងនឹងបញ្ហាព្រំដែនកម្ពុជា-វៀតណាម។ លោកត្រូវបានតុលាការក្រុងភ្នំពេញ ចេញដីកាឲ្យឃុំខ្លួនកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ ក្នុងរយៈពេលពីរថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យចាប់ខ្លួនទាំងលោកនៅមានអភ័យឯកសិទ្ធិ ដោយចោទប្រកាន់ថា លោក ហុង សុខហួរ ក្បត់ជាតិ ដែលហ៊ានលួចក្លែងឯកសារសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ១៩៧៩ ដែលថាសន្ធិសញ្ញារំលាយព្រំដែនប្រទេសទាំងពីរ។
តំណាងរាស្ត្រសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ត្រូវបានតុលាការដោះលែងពីពន្ធនាគារព្រៃស នៅថ្ងៃទី២២ កក្កដា ឆ្នាំ២០១៤ បន្ទាប់ពីបក្សទាំងពីរបានចរចាជាកញ្ចប់ដើម្បីបញ្ចប់ជម្លោះនយោបាយ។ អ្នកស្រីត្រូវបានចាប់ខ្លួនជុំវិញហិង្សានៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក រៀល ខេមរិន្ទ្រ ត្រូវបានតុលាការដោះលែងពីពន្ធនាគារព្រៃស នៅថ្ងៃទី២២ កក្កដា ឆ្នាំ២០១៤ បន្ទាប់ពីបក្សទាំងពីរបានចរចាជាកញ្ចប់ដើម្បីបញ្ចប់ជម្លោះនយោបាយ។ លោកត្រូវបានចាប់ខ្លួនជុំវិញហិង្សានៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ឡុង រី ត្រូវបានតុលាការដោះលែងពីពន្ធនាគារព្រៃស នៅថ្ងៃទី២២ កក្កដា ឆ្នាំ២០១៤ បន្ទាប់ពីបក្សទាំងពីរបានចរចាជាកញ្ចប់ដើម្បីបញ្ចប់ជម្លោះនយោបាយ។ លោកត្រូវបានចាប់ខ្លួនជុំវិញហិង្សានៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ម៉ែន សុថាវរិន្ទ្រ ត្រូវបានតុលាការដោះលែងពីពន្ធនាគារព្រៃស នៅថ្ងៃទី២២ កក្កដា ឆ្នាំ២០១៤ បន្ទាប់ពីបក្សទាំងពីរបានចរចាជាកញ្ចប់ដើម្បីបញ្ចប់ជម្លោះនយោបាយ។ លោកត្រូវបានចាប់ខ្លួនជុំវិញហិង្សានៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក កែវ ភិរម្យ ត្រូវបានតុលាការដោះលែងពីពន្ធនាគារព្រៃស នៅថ្ងៃទី២២ កក្កដា ឆ្នាំ២០១៤ បន្ទាប់ពីបក្សទាំងពីរបានចរចាជាកញ្ចប់ដើម្បីបញ្ចប់ជម្លោះនយោបាយ។ លោកត្រូវបានចាប់ខ្លួនជុំវិញហិង្សានៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ហូរ វ៉ាន់ ត្រូវបានតុលាការដោះលែងពីពន្ធនាគារព្រៃស នៅថ្ងៃទី២២ កក្កដា ឆ្នាំ២០១៤ បន្ទាប់ពីបក្សទាំងពីរបានចរចាជាកញ្ចប់ដើម្បីបញ្ចប់ជម្លោះនយោបាយ។ លោកត្រូវបានចាប់ខ្លួនជុំវិញហិង្សានៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក នុត រំដួល ត្រូវបានតុលាការដោះលែងពីពន្ធនាគារព្រៃស នៅថ្ងៃទី២២ កក្កដា ឆ្នាំ២០១៤ បន្ទាប់ពីបក្សទាំងពីរបានចរចាជាកញ្ចប់ដើម្បីបញ្ចប់ជម្លោះនយោបាយ។ លោកត្រូវបានចាប់ខ្លួនជុំវិញហិង្សានៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។
សកម្មជនបរិស្ថាន និងជាអតីតសមាជិកអង្គការមាតាធម្មជាតិ លោក ហ៊ុន វណ្ណៈ ត្រូវបានសាលាដំបូងខេត្តកោះកុង ផ្ដន្ទាទោសកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ឲ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ និងពិន័យប្រាក់ ១លានរៀល ក្រោមបទចោទថា បានញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ និងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិខាងរូបភាពបុគ្គល។ លោកត្រូវបានតុលាការដោះលែង កាលពីថ្ងៃទី១៣ កុម្ភៈ ដោយទោសរបស់លោកត្រូវបានព្យួរ និងអនុវត្តទោសមកនៅត្រឹមរយៈពេល ៥ ខែវិញ ដោយសារតែរយៈពេលដែលលោកបានជាប់ឃុំមុនសវនាការលើអង្គសេចក្ដី។ លោក ហ៊ុន វណ្ណៈ ត្រូវបានអាជ្ញាធរខេត្តកោះកុងចាប់ខ្លួនកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ខណៈដែលលោក និងសកម្មជនបរិស្ថានម្នាក់ទៀត គឺលោក ឌឹម គុណឌី បានជិះទូកថតរូបភាព និងវីដេអូ សកម្មភាពកប៉ាល់ដឹកខ្សាច់ក្នុងលំហសមុទ្រនៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង របស់ក្រុមហ៊ុនលោកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា។
សកម្មជនបរិស្ថាន និងជាអតីតសមាជិកអង្គការមាតាធម្មជាតិ លោក ឌឹម គុនឌី ត្រូវបានសាលាដំបូងខេត្តកោះកុង ផ្ដន្ទាទោសកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ឲ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ និងពិន័យប្រាក់ ១លានរៀល ក្រោមបទចោទថា បានញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ និងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិខាងរូបភាពបុគ្គល។ លោកត្រូវបានតុលាការដោះលែង កាលពីថ្ងៃទី១៣ កុម្ភៈ ដោយទោសរបស់លោកត្រូវបានព្យួរ និងអនុវត្តទោសមកនៅត្រឹមរយៈពេល ៥ ខែវិញ ដោយសារតែរយៈពេលដែលលោកបានជាប់ឃុំមុនសវនាការលើអង្គសេចក្ដី។ លោក ឌឹម គុណឌី ត្រូវបានអាជ្ញាធរខេត្តកោះកុងចាប់ខ្លួនកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ខណៈដែលលោក និងសកម្មជនបរិស្ថានម្នាក់ទៀត គឺលោក ហ៊ុន វណ្ណៈ បានជិះទូកថតរូបភាព និងវីដេអូ សកម្មភាពកប៉ាល់ដឹកខ្សាច់ក្នុងលំហសមុទ្រនៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង របស់ក្រុមហ៊ុនលោកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា។
សមាជិកអង្គការចលនាមាតាធម្មជាតិ លោក សាន់ ម៉ាឡា ត្រូវបានសាលាឧទ្ធរណ៍នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ សម្រេចរក្សាសាលក្រមរបស់តុលាការខេត្តកោះកុង ដែលផ្ដន្ទាទោសសមាជិកអង្គការចលនាមាតាធម្មជាតិ លោក សាន់ ម៉ាឡា ១ឆ្នាំ ៦ខែដដែល ពីបទគំរាមកំហែង ថានឹងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ជាអ្វីមួយតាមមាត្រា៤២៤ នៃក្រមព្រហ្មទណ្ឌ។ លោក សាន់ ម៉ាឡា ត្រូវបានតុលាការដោះលែងកាលពីឆ្នាំ១ ខែកក្កដា ឆ្នាំ២០១៦ ដោយអនុវត្តទោសត្រឹម ១០ខែ ១៥ថ្ងៃ ខណៈទោសនៅសល់ត្រូវព្យួរ។
សមាជិកអង្គការចលនាមាតាធម្មជាតិ លោក ទ្រី សុវីគា ត្រូវបានសាលាឧទ្ធរណ៍នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ សម្រេចរក្សាសាលក្រមរបស់តុលាការខេត្តកោះកុង ដែលផ្ដន្ទាទោសសមាជិកអង្គការចលនាមាតាធម្មជាតិ លោក ទ្រី សុវីគា ១ឆ្នាំ ៦ខែដដែល ពីបទគំរាមកំហែង ថានឹងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ជាអ្វីមួយតាមមាត្រា៤២៤ នៃក្រមព្រហ្មទណ្ឌ។ លោក ទ្រី សុវីគា ត្រូវបានតុលាការដោះលែងកាលពីឆ្នាំ១ ខែកក្កដា ឆ្នាំ២០១៦ ដោយអនុវត្តទោសត្រឹម ១០ខែ ១៥ថ្ងៃ ខណៈទោសនៅសល់ត្រូវព្យួរ។
សមាជិកអង្គការចលនាមាតាធម្មជាតិ លោក ស៊ីម សំណាង ត្រូវបានសាលាឧទ្ធរណ៍នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ សម្រេចរក្សាសាលក្រមរបស់តុលាការខេត្តកោះកុង ដែលផ្ដន្ទាទោសសមាជិកអង្គការចលនាមាតាធម្មជាតិ លោក ស៊ីម សំណាង ១ឆ្នាំ ៦ខែដដែល ពីបទគំរាមកំហែង ថានឹងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ជាអ្វីមួយតាមមាត្រា៤២៤ នៃក្រមព្រហ្មទណ្ឌ។ លោក ស៊ីម សំណាង ត្រូវបានតុលាការដោះលែងកាលពីឆ្នាំ១ ខែកក្កដា ឆ្នាំ២០១៦ ដោយអនុវត្តទោសត្រឹម ១០ខែ ១៥ថ្ងៃ ខណៈទោសនៅសល់ត្រូវព្យួរ។
តំណាងសហគមន៍អារ៉ែង លោក វ៉ែន វ៉ន ត្រូវបានតុលាការខេត្តកោះកុង សម្រេចដោះលែងឲ្យនៅក្រៅឃុំ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦ តែត្រូវព្យួរទោស ១ឆ្នាំ ក្រោមបទចោទប្រមូលផលអនុផលព្រៃឈើដោយគ្មានការអនុញ្ញាត។ លោក វ៉ែន វ៉ន ត្រូវបានតុលាការចោទប្រកាន់ និងចាប់ខ្លួនបញ្ជូនទៅពន្ធនាគារខេត្តកោះកុង កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ បន្ទាប់ពីលោកទិញឈើធ្វើផ្ទះសហគមន៍ជាប្រយោជន៍ក្នុងតំបន់អារ៉ែង។