សេចក្ដី​ប្រកាស​ព័ត៌មាន​ជុំវិញ​ការចោទប្រកាន់​របស់​លោក ហ៊ុន សែន

ដោយ អាស៊ីសេរី
2018-04-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អាស៊ីសេរី ជុំវិញ​ការចោទប្រកាន់​របស់​លោក​នាយករដ្ឋ ហ៊ុន សែន និង​មន្ត្រី​របស់​លោក មក​លើ​លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ អនុប្រធាន​វិទ្យុ​អាស៊ីសេរី​ជា​ភាសា​ខ្មែរ។
សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អាស៊ីសេរី ជុំវិញ​ការចោទប្រកាន់​របស់​លោក​នាយករដ្ឋ ហ៊ុន សែន និង​មន្ត្រី​របស់​លោក មក​លើ​លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ អនុប្រធាន​វិទ្យុ​អាស៊ីសេរី​ជា​ភាសា​ខ្មែរ។
Photo: RFA

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អាស៊ីសេរី ជុំវិញ​ការចោទប្រកាន់​របស់​លោក ហ៊ុន សែន និង​មន្ត្រី​របស់​លោក មក​លើ​លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ អនុប្រធាន​វិទ្យុ​អាស៊ីសេរី​ជា​ភាសា​ខ្មែរ។

"ការ​ចោទ​ប្រកាន់​ចុងក្រោយ ទាំង​អំបាលម៉ាន​នេះ មិន​ត្រឹមតែ​ជា​អំពើ​ខ្វះ​ភាព​សុចរិត និង​ខ្វះ​សច្ចៈ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​ឆាក​កំប្លែង​ឆ្កួត​លីលា​មួយ ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅតែ​ចិញ្ចឹម​ចិត្ត យក​មក​ថ្លែង​ជា​សាធារណៈ ហើយ​បន្ត​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​ជា​ឧបករណ៍​ឃោសនា និង ជា​សត្វ​សេក​របស់​លោក ខំ​បំពង​សំឡេង​បន្ថែម។

ផ្ទុយទៅវិញ អ្វី​ដែល​ជា​ភាព​សុចរិត និង​សេចក្ដី​ពិត​នោះ គឺ​បុគ្គលិក​អាស៊ីសេរី​លោក ជុន ច័ន្ទ​បុត្រ មិន​បាន​រំលោភ​គោលការណ៍ របស់​ស្ថាប័ន​អាស៊ីសេរី​នោះ​ទេ ចំពោះ​ការទាក់ទង​រក​ប្រភព​ផ្សេងៗ ដើម្បី​រក​លទ្ធភាព​ជួប​សម្ភាស​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ឆ្នាំមុន​នោះ។

អ្នកសារព័ត៌មាន នៅ​ស្ថាប័ន​អាស៊ីសេរី ក៏​ដូច​នៅ​ស្ថាប័ន​ព័ត៌មាន​ដ៏​គួរ​ទុកចិត្ត​ដទៃ​ទៀត​ដែរ គឺ​សុទ្ធ​តែ​មាន​សេរីភាព​ពេញលេញ ក្នុង​ការ​និយាយ​ទាក់ទង​ជាមួយ​មន្ត្រី​ណា​ក៏បាន។ លោក ហួត វុទ្ធី ពិត​ជា​បាន​ជូន​ដំណឹង​ជា​ផ្លូវការ ទៅ​ថ្នាក់ដឹកនាំ​របស់​អាស៊ីសេរី អំពី​ជំនួប​ជាមួយ​មន្ត្រី​របប​លោក ហ៊ុន សែន និង​បាន​កត់ត្រា​ទុក​នូវ​កិច្ច​សន្ទនា​គ្នា ជាមួយ​លោក ហ៊ុន ម៉ាណែត និង លោក ម៉ៅ សុផាន់ នោះ​ផង​ដែរ។

ការ​មួលបង្កាច់​ការ​ពិត និង​បញ្ចេញ​ខ្សែអាត់​សំឡេង​តែមួយ​ផ្នែក ហើយ​កែ និង​កាត់ត​ផង គឺ​គ្មាន​បង្ហាញ​អ្វី ក្រៅពី​ភស្តុតាង ដែល​ស​បញ្ជាក់​ឲ្យ​ឃើញច្បាស់​ថា អាជ្ញាធរ​កំពុង​ប៉ុនប៉ង បន្សាប​សំឡេង​ឯករាជ្យ។ ទោះបី​អាស៊ីសេរី បាន​ព្យាយាម​អញ្ជើញ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង មន្ត្រី​របស់​លោក ជាច្រើនលើក​ច្រើន​សា ដើម្បី​សុំ​សម្ភាស និង​សុំ​ឲ្យ​ពួក​លោក​បំភ្លឺ​នូវ​ការចោទប្រកាន់​ទាំងអស់​នោះ ប៉ុន្តែ​លោក ហ៊ុន សែន និង មន្ត្រី​របស់​លោក មិន​ព្រម​ផ្ដល់​បទសម្ភាសន៍​ទេ តែ​បែរជា​ជ្រើស​រើស​យក​វិធី​មិន​សុចរិត បំភ័ន្ត​មតិ ដើម្បី​បង្កើន​ការ​បង្ក្រាប​លើ​សេរីភាព​សារព័ត៌មាន បែប​នេះ​ទៅវិញ

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អាស៊ីសេរី​ជា​ភាសាអង់គ្លេស

“These latest claims are as inauthentic as the ridiculous tale that Prime

Minister Hun Sen insists on peddling in mouthpiece media and speeches. Contrary to fiction, RFA’s Vuthy Huot did not violate company policy in talking to sources in trying to set up an interview with the Prime Minister last year. As with journalists at any credible news organization, RFA’s reporters can freely speak with officials. In this case, Mr. Huot notified RFA management about his communications and documented the conversations with Hun Manet and Mao Sophann. Twisting key facts and providing selective audio clips, which have dubiously been altered, prove nothing, except the extent to which authorities will go in discrediting independent voices. Instead of accepting RFA’s repeated invitations to be interviewed and clarify or substantiate his comments, the Prime Minister and his officials have chosen to engage in a pattern of deception that underscores Cambodia’s crackdown on press freedom”.

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល