ប័ណ្ណសារព័ត៌មាន
2010-03-31
មន្ត្រីនគរបាលមួយចំនួនបម្រើការនៅខេត្តព្រៃវែង បានចោទប្រកាន់ថ្នាក់ដឹកនាំរបស់ខ្លួនថា បានកាត់ប្រាក់បៀវត្សរ៍របស់ពួកគេចាប់ពី ៤ពាន់រៀលរហូតដល់ ៥ម៉ឺនរៀល ទៅតាមឋានៈ និងតួនាទី ដោយមិនបានសួរនាំ ឬមានការឯកភាពពីម្ចាស់ខ្លួនជាមុន។
2010-03-31
ប្រជាពលរដ្ឋបានឲ្យដឹងថា ទំនាស់ដីនៅឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រវាងប្រជាពលរដ្ឋជាមួយមន្ត្រីយោធា បានធ្វើឲ្យការចុះបញ្ជីដីចេញប័ណ្ណកម្មសិទ្ធិរាំងស្ទះមិនអាចដំណើរការបាន។
2010-03-31
ការប្រឈមនានាក្នុងការបង្កើត និងដំណើរការសហគមន៍ព្រៃឈើ ត្រូវបានលើកយកមកពិភាក្សាក្នុងអង្គសិក្ខាសាលារយៈពេលពីរថ្ងៃនៅរាជធានីភ្នំពេញ ដើម្បីស្វែងរកដំណោះស្រាយ។
2010-03-31
ការសិក្សាបានឲ្យឃើញថា ព្យុះកេតសាណាធ្វើឲ្យខូចខាតគិតជាទឹកប្រាក់អស់ជាង ១៩១លានដុល្លារអាមេរិក ហើយរដ្ឋាភិបាលកម្ពុជាកំពុងតែស្វែងរកជំនួយដើម្បីស្ដារការខូចខាតនេះឡើងវិញ។
2010-03-31
គណៈកម្មាធិការប្រព្រឹត្តិកម្មដែលមានក្រុមអ្នកការពារសិទ្ធិមនុស្ស និងអង្គការសង្គមស៊ីវិលរួមបញ្ចូលគ្នាប្រហែល ២០អង្គការបានគ្រោងថា នឹងចូលជួបអាជ្ញាធរខេត្តកំពង់ស្ពឺ នៅថ្ងៃទី១ ខែមេសានេះ ដើម្បីជំរុញឲ្យមានការដោះស្រាយវិបត្តិដីធ្លីនៅក្នុងខេត្តកំពង់ស្ពឺ ដូចជានៅស្រុកថ្ពង និងស្រុកឧត្តុង្គ។
2010-03-31
ព្រះករុណាព្រះមហាក្សត្រខ្មែរ ព្រះបាទ បរមនាថ នរោត្តម សីហមុនី សម្ដេចតា និងសម្ដេចយាយ នៅថ្ងៃ៣១ មីនានេះ បានយាងមកដល់ប្រទេសកម្ពុជាវិញហើយ តាមជើងយន្តហោះពិសេសឈ្មោះ Cambodia Angkor Air ពីទីក្រុងប៉េកាំង ប្រទេសចិន។
2010-03-31
ក្រុមប្រជាពលរដ្ឋរស់នៅភូមិតាព្រំ ឃុំទ្រាល ស្រុកកញ្ជៀច ខេត្តព្រៃវែង បានអះអាងថា អ្នកភូមិជាង ២០០គ្រួសារ ត្រូវបានអាជ្ញាធរភូមិ ឃុំ និងស្រុក បង្ខំឲ្យបង់ប្រាក់ចំនួន ៣០ម៉ឺនរៀលជាថ្នូរទទួលបានប័ណ្ណកម្មសិទ្ធិគ្រប់គ្រងដីធ្លីកសិកម្មបណ្ដោះអាសន្នក្នុងដីមួយហិកតា។
2010-03-31
ដីព្រៃចំនួន ២លានហិកតាត្រូវបានរាជរដ្ឋាភិបាលសន្យាថា នឹងប្រគល់ឲ្យប្រជាសហគមន៍ក្នុងទូទាំងប្រទេសគ្រប់គ្រងយ៉ាងយូរបំផុតត្រឹមឆ្នាំ២០២៩ ខាងមុខនេះ។
2010-03-31
មនុស្សប្រមាណ ៣០០នាក់ចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយមួយស្តីអំពីខ្លឹមសាររដ្ឋធម្មនុញ្ញ និងសមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ នៅរាជធានីភ្នំពេញ នៅថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០១០។
2010-03-31
តំណាងសង្គមស៊ីវិល និងរដ្ឋាភិបាល មកពីប្រទេស ១៥ បានជួបប្រជុំគ្នាក្នុងសិក្ខាសាលាមួយ ក្នុងគោលដៅស្វែងរកយុទ្ធសាស្ត្ររួមគ្នា និងសហការគ្នា ស្ដីពីអភិបាលកិច្ចល្អខាងវិស័យឧស្សាហកម្ម រ៉ែ ប្រេង និងឧស្ម័ន ក្នុងតំបន់អាស៊ីអាគ្នេយ៍។
2010-03-31
អង្គការការពារសិទ្ធិមនុស្សឈ្មោះ Human Rights Watch បានចេញសេចក្ដីប្រកាសមួយពីបុរីញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃ២៩ មីនា ក្នុងពេលគណបក្សសមរង្ស៊ីប្រារព្ធខួបដើម្បីរំឭកវិញ្ញាណក្ខន្ធមរណជនដែលរងគ្រោះក្នុងព្រឹត្តិការណ៍នោះ ថា ការិយាល័យភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) គួរតែសើរើរឿងស៊ើបអង្កេតនោះឡើងវិញ។
2010-03-30
សមាជិកសភាមួយចំនួនពីគណបក្សសមរង្ស៊ី បានស្នើសុំឲ្យរដ្ឋាភិបាលពិនិត្យឡើងវិញអំពីការផ្ដល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុន Phnom Penh Sugar Industry Co., Ltd. របស់លោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា ដែលធ្វើឲ្យប៉ះពាល់ដីស្រែប្រជាពលរដ្ឋនៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
2010-03-30
ពលរដ្ឋជាង ៤០គ្រួសារ នៅភូមិអង្កាញ់ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប បានលើកគ្នាមកឈរនៅមុខសាលាដំបូងខេត្ត កាលពីរសៀលថ្ងៃ៣០ មីនា ដើម្បីទាមទារឲ្យតុលាការដោះលែងបុរសអ្នកភូមិម្នាក់ ដែលមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើបានចាប់ខ្លួនពីបទថា បានកាប់រានតំបន់ព្រៃពូជដើម្បីយកដីជាកម្មសិទ្ធិ។
2010-03-30
មន្ត្រីរដ្ឋបាលព្រៃឈើមានប្រសាសន៍ថា គេរឹបអូសឈើប្រណីតបានប្រមាណ ៣០០០ម៉ែត្រគូបក្នុងប្រតិបត្តិការអំឡុង ២ខែកន្លងមក ខណៈដែលអាជ្ញាធរក្រុងភ្នំពេញក៏បានឆ្មក់ឆែកឆេរឃ្លាំងស្តុកឈើខុសច្បាប់នៅខណ្ឌឫស្សីកែវ កាលពីចុងសប្ដាហ៍កន្លងទៅដែរនោះ។
2010-03-30
ប្រធានបក្សសមរង្ស៊ី និងគ្រួសារជនរងគ្រោះនៅក្នុងព្រឹត្តិការណ៍គប់គ្រាប់បែកនៅមុខរដ្ឋសភា កាលពីថ្ងៃ៣០ មីនា ១៩៩៧ បានទទូចសុំឲ្យអាជ្ញាធរ និង FBI បន្តស៊ើបអង្កេតរកជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់។