ប័ណ្ណសារព័ត៌មាន
2010-01-11
មន្រ្តីជាន់ខ្ពស់គណបក្សសមរង្ស៊ីបានថ្លែងឲ្យដឹងនៅថ្ងៃទី១១ មករា ថា ប្រជាពលរដ្ឋមួយចំនួននៅគ្រប់ខែត្រក្រុងកំពុងធ្វើញត្តិមួយថ្វាយព្រះមហាក្សត្រដើម្បីសុំឲ្យព្រះអង្គធ្វើអន្តរាគមន៍រកយុត្តិធម៌ក្នុងជម្លោះដកតម្រុយបង្គោលព្រំដែនកម្ពុជាវៀតណាម នៅខែត្រស្វាយរៀង និងផ្តល់អភ័យឯកសិទ្ធិជូនលោក សម រង្ស៊ី វិញ។
2010-01-11
មន្រ្តីនគរបាលនិងកងរាជអាវុធហត្ថប្រចាំការនៅសាលាក្តីខ្មែរក្រហមកំពុងទន្ទឹងរង់ចាំបើកប្រាក់អាហារប្រចាំថ្ងៃរបស់ពួកគេដែលបាត់ជាង ៣ខែមកហើយនោះ នៅតែមិនទាន់បើកឲ្យទៀត នៅគ្រាដែលមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានសន្យាបើកឲ្យតាំងពីពាក់កណ្តាលខែធ្នូ ឆ្នាំមុន។
2010-01-11
អាជ្ញាធរខេត្តបាត់ដំបងកំពុងស្វះស្វែងជួយប្រជាពលរដ្ឋច្រើនគ្រួសារដែលកំពុងមានទំនាស់ដីធ្លីជាមួយមន្ត្រីយោធាខេត្តបាត់ដំបងម្នាក់ដើម្បីយកដីពីនាយទាហាននេះមកធ្វើជាកម្មសិទ្ធិវិញ។
2010-01-11
មន្ត្រីជាន់ខ្ពស់កម្មវិធីជាតិចាក់ថ្នាំបង្ការនៃក្រសួងសុខាភិបាលកម្ពុជា បានថ្លែងឲ្យដឹងនៅពេលថ្មីៗមកនេះថា ក្រសួងសុខាភិបាលគ្រោងចំណាយថវិកាជាង៤លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងយុទ្ធនាការចាក់ថ្នាំបង្ការជំងឺ៨មុខដោយមិនគិតថ្លៃ ដល់ស្ត្រីជាមាតានិងទារកក្នុងឆ្នាំ២០១០នេះ។
2010-01-11
អ្នកទេសចរណ៍ជាតិនិងអន្តរជាតិ ព្រមទាំងអាជីវករនៅក្រុងព្រះសីហនុមួយចំនួន បានសម្ដែងពីភាពស្រងាកចិត្តដោយសារភោជនីយដ្ឋានមួយចំនួនបានបង្ហូរទឹកកខ្វក់និងសំណល់នានាទៅក្នុងសមុទ្រ។
2010-01-11
គណបក្សសមរង្ស៊ីប្រមូលអ្នកគាំទ្របានជាង ២០ម៉ឺននាក់ ដើម្បីទូលសុំព្រះមហាក្សត្រខ្មែរនិងរដ្ឋសភាលើកលែងការចោទប្រកាន់ដល់លោកប្រធានគណបក្សសមរង្ស៊ី។
2010-01-10
មន្រ្តីអ្នកនាំពាក្យនិងជាតំណាងរាស្រ្តនៃគណបក្សសមរង្ស៊ី បានមានប្រសាសន៍ថា នៅថ្ងៃ១៩ ខែមករាខាងមុខនេះ តំណាងរាស្រ្ត២៥រូបនិងមន្រ្តីគណបក្សមួយចំនួនទៀត មានគម្រោងទៅសួរសុខទុក្ខអ្នកស្រី មាស ស្រី និងលោក ព្រំ ជា ដែលកំពុងជាប់ក្នុងពន្ធនាគារក្នុងខេត្តស្វាយរៀង។
2010-01-10
ប្រជាពលរដ្ឋប្រមាណ១០០នាក់ក្នុងភូមិព្រែកតាមូងនិងភូមិភ្នាត ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានប្រតិកម្មតវ៉ាចំពោះសមាគមមួយដែលបានយកឈ្មោះថ្ងៃ៧មករាមកដាក់ឲ្យខ្លួនឯង ហើយប្រើឥទ្ធិពលនៃឈ្មោះនេះដើម្បីគាបសង្កត់ប្រជាពលរដ្ឋក្នុងមុខរបរកើបខ្សាច់លក់ប្រចាំថ្ងៃ។
2010-01-08
នាទីវេទិកាអ្នកស្តាប់វិទ្យុឤស៊ីសេរី បានធ្វើកិច្ចពិភាក្សា ជុំវិញប្រធានបទ “សិទ្ធិរបស់ជនពិការនិងការគាំពារពីសង្គម” នៅយប់ថ្ងៃសុក្រ ទី៨ ខែធ្នូ ឆ្នាំ២០០៩។
2010-01-08
នាយទាហានជាន់ខ្ពស់នៅយោធភូមិភាគទី៤ បានឲ្យដឹងថា កងទ័ពយោធភូមិភាគទី៤នៅទិសអន្លង់វែងបានសហការជាមួយអាជ្ញាធរមូលដ្ឋានទប់ស្កាត់អ្នកស្រុកមិនឲ្យលួចឆ្លងកាត់ច្រកព្រំដែនចូលប្រទេសថៃកាប់ឈើ ឬស្វែងរកអនុផលព្រៃឈើដូចមុនឡើយ ដោយសារខ្លាចមានគ្រោះថ្នាក់។
2010-01-08
គណបក្សកំពុងកាន់អំណាចនៅកម្ពុជាបានព្រមានតុលាការខ្មែរក្រហមសូមកុំជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា។
2010-01-08
ក្នុងខួបលើកទី៣១ នៃថ្ងៃរំដោះ ៧មករា ឆ្នាំនេះ តើគណបក្សប្រជាជនកម្ពុជាដែលបានកាន់អំណាច ៣ទសវត្សរ៍កន្លងទៅហើយនេះ មានគម្រោងអ្វីខ្លះសម្រាប់ការដឹកនាំរបស់ខ្លួន?
2010-01-07
មានព័ត៌មានថា នៅកម្ពុជាមនុស្សច្រើនណាស់មិនដឹង មិនឮ ឬមិនស្គាល់អំពីសរីរាង្គសំខាន់មួយរបស់បុរស គឺប្រស្តេតឬប្រស្តាត ដែលគ្រូពេទ្យមានប្រសាសន៍ថា ក្នុងមួយជីវិតខ្លួន បុរសសឹងតែមិនអាចចៀសផុតពីជំងឺទាក់ទងនឹងប្រស្តេតនោះឡើយ។
2010-01-07
នាទីវេទិកាអ្នកស្តាប់វិទ្យុឤស៊ីសេរី បានធ្វើកិច្ចពិភាក្សា ជុំវិញប្រធានបទ “ភាពចម្រូងចម្រាសនៃអត្ថន័យទិវា ៧មករា និងបញ្ហាព្រំដែនខាងកើត” នៅយប់ថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ ឆ្នាំ២០០៩។
2010-01-07
អ្នករស់នៅតាមដងទន្លេសេសាននិងទន្លេស្រែពករាប់រយនាក់កំពុងមានជំងឺរាករូសនិងជំងឺសើស្បែក ចំណែកឯសត្វគោ ក្របី កំពុងបន្តងាប់ជាប្រចាំថ្ងៃ ដោយសារតែផឹកទឹកទន្លេសេសាននិងទន្លេស្រែពកដែលល្អក់ក្រហមខាប់ខុសធម្មតា។