ប័ណ្ណសារព័ត៌មាន
2010-01-26
នាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ប្រមូលយកដីសម្បទានពីអ្នកវិនិយោគដែលមិនប្រើប្រាស់ដីនោះមកឲ្យក្រុមហ៊ុន Koh Kong Sugar Industry វិញ ដែលកំពុងខ្វះដីដាំអំពៅ។
2010-01-26
បុរសម្នាក់បានចោទប្រកាន់ថា មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសមួយរូបបានប្រើអំពើហិង្សាមកលើរូបគាត់បណ្តាលឲ្យគាត់រងគ្រោះថ្នាក់ពិការជើងទាំងសងខាង។
2010-01-26
លោកសាស្ត្រាចារ្យ សុរិយា ស៊ូប៊ែឌី (Surya Subedi) អ្នករាយការណ៍ពិសេសនៃឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា គ្រោងប្រារព្ធធ្វើសន្និសីទកាសែតមួយស្តីពីការពិនិត្យមើលបញ្ហាសំខាន់ៗមួយចំនួនដែលបានកើតមានឡើងនៅកម្ពុជា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចរបស់លោកនៅក្នុងប្រទេសកម្ពុជា។
2010-01-25
អ្នកស្រាវជ្រាវបានឲ្យដឹងថា ចាប៉ីដងវែងមានអាយុកាលតាំងពីយូរលង់ណាស់មកហើយ គឺតាំងពីមុនសម័យអង្គរទៅទៀត ហើយបច្ចុប្បន្នឧបករណ៍តន្រ្តីចាប៉ី ត្រូវក្រសួងវប្បធម៌និងវិចិត្រសិល្បៈកំពុងតែរៀបចំបញ្ចូលទៅជាសម្បត្តិបេតិកភណ្ឌពិភពលោក។
2010-01-25
សាទ្បង់និងទូកធំៗជាច្រើនគ្រឿងដែលកំពុងបូមខ្សាច់នៅតាមដងព្រែកក្នុងឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានអាជ្ញាធរផ្អាកជាបណ្តោះអាសន្ន។
2010-01-25
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានចោទប្រកាន់បន្ថែមទៅលើអតីតមេដឹកនាំខ្មែរក្រហមពីបទប្រល័យពូជសាសន៍ និងប្រឆាំងមនុស្សជាតិលើជនជាតិចាម ប៉ុន្តែតុលាការខ្មែរក្រហមមិនបានយកចិត្តទុកដាក់អំពីបញ្ហានេះទេ។
2010-01-25
រដ្ឋាភិបាលខ្មែរបានអនុញ្ញាត្តឲ្យកងទ័ពកាប់ឈើធ្វើជំរំយោធាបន្ទាប់ពីស្ថានការណ៍យោធារវាងកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារតានតឹង តែក្រោយមកឈើទាំងនោះត្រូវបានគេកាប់យកទៅលក់បណ្តាលឲ្យរដ្ឋាភិបាលប្រកាសហាមកាប់ឈើវិញ។
2010-01-25
បន្ទាប់ពីមានការប៉ះទង្គិចគ្នាមួយប្រាវរវាងកងទាហានខ្មែរនិងថៃនៅតំបន់ជាំតែជិតប្រាសាទព្រះវិហារកាលពីថ្ងៃ២៤ មករានេះមក ស្ថានការណ៍នៅតំបន់នោះបានវិលទៅរកភាពស្ងប់ស្ងាត់ជាធម្មតាវិញហើយ។
2010-01-25
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា (CWC) នៅថ្ងៃ២៥ មករានេះ បានចេញសេចក្តីថ្លែងការណ៍អំពាវនាវឲ្យព្រះរាជអាជ្ញាសាលាដំបូងខេត្តស្វាយរៀង លើកលែងការចោទប្រកាន់និងផ្តល់យុត្តិធម៌ជូនលោក សម រង្ស៊ី និងដោះលែងអ្នកភូមិពីរនាក់ដែលកំពុងជាប់ក្នុងពន្ធនាគារឲ្យមានសេរីភាព។
2010-01-25
មន្ត្រីការពារព្រៃឈើខេត្តកំពង់ស្ពឺត្រូវបានគេបាញ់ឲ្យរបួសធ្ងន់ហើយប៉ូលិសបានចាប់ឃាត់ខ្លួនជនសង្ស័យជាអ្នកបាញ់នោះភ្លាមដែរ។
2010-01-25
សកម្មជនគណបក្សសមរង្ស៊ី២រូបដែលបានគេចខ្លួនពីស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី នៅតែមានការភ័យខ្លាចហើយស្ទាក់ស្ទើរក្នុងការចូលទៅតុលាការដោយសារមកដល់ថ្ងៃនេះគណបក្សសមរង្ស៊ីមិនទាន់រកមេធាវីសម្រាប់ការពារពួកគេបាននៅឡើយ។
2010-01-24
សម្រាប់ប្រជាកសិករខ្មែរក្រៅពីធ្វើស្រែចម្ការដាំដំណាំដាំដុះផ្សេងៗ ប្រសិនបើមានលទ្ធភាពកសិករអាចចិញ្ចឹមសត្វពាហនៈ គោ ក្របី ជ្រូក មាន់ ទានិងក៏អាចចិញ្ចឹមត្រី អន្ទង់ ឬកង្កែបជាដើម។
2010-01-24
អតីតអ្នករស់នៅតំបន់ដីក្រហមប្រមាណ១៥០នាក់ តំណាងឲ្យប្រជាពលរដ្ឋ១៤៤គ្រួសារដែលត្រូវបានគេបណ្ដេញចេញពីដីធ្លីនិងផ្ទះសម្បែងនៅសហគមន៍ដីក្រហមក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ កាលពីថ្ងៃ២៤ មករា ឆ្នាំ២០០៩ បានប្រារព្ធខួបគម្រប់មួយឆ្នាំនៃការបណ្ដេញចេញនេះ។
2010-01-24
ពលរដ្ឋអ្នករស់នៅភូមិខ្នងក្រពើកើតនិងភូមិខ្នងក្រពើលិច ឃុំត្រមូង ស្រុកមេមត់ ខែត្រកំពង់ចាម បានថ្លែងឲ្យដឹងនៅថ្ងៃ២៤ មករាថា ពួកគេមានការព្រួយបារម្ភខ្លាចគ្មានទីលំនៅដោយសារតែអាជ្ញាធរឃុំនិងស្រុកបានបណ្តេញពួកគេចេញពីដីដែលធ្លាប់រស់នៅជិត២០ឆ្នាំមកដើម្បីយកដីឲ្យក្រុមហ៊ុនចម្ការកៅស៊ូមេមត់។
2010-01-24
នៅឯខេត្តពោធិ៍សាត់ មានសេចក្ដីរាយការណ៍មកថា ការកាប់ព្រៃឈើដោយមិនមានច្បាប់អនុញ្ញាតនៅតែកើតមាននៅតំបន់ព្រៃជ្រៅនៃជួរភ្នំក្រវាញ។