ប័ណ្ណសារព័ត៌មាន
2010-04-17
របាយការណ៍ពីក្រុមប៉ូលិសខេត្តរតនគិរីឲ្យដឹងថា មនុស្ស ៧នាក់ស្លាប់ និងប្រមាណជិត ៥០នាក់ផ្សេងទៀតរងរបួស ដោយសារគ្រោះថ្នាក់ដោយឡែកៗផ្សេងគ្នា នៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ រយៈពេលបីថ្ងៃកន្លងមកនេះ។
2010-04-17
ថ្នាក់ដឹកនាំគណបក្សសមរង្ស៊ី និងអ្នកគាំទ្របានមកជួបជុំគ្នានៅវាលពិឃាតបឹងជើងឯក ដើម្បីរំឭកវិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង ២ម៉ឺននាក់ដែលត្រូវបានខ្មែរក្រហមសម្លាប់។
2010-04-17
កងយោធាខ្មែរបានប៉ះទង្គិចជាមួយនឹងទាហានថៃ ២លើក រយៈពេលខ្លី នៅតាមខ្សែបន្ទាត់ព្រំដែននៅតំបន់អូរស្មាច់ ខេត្តឧត្តរមានជ័យ។
2010-04-17
មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ដែលកើតមានក្នុងពេលបុណ្យចូលឆ្នាំថ្មីនេះ គឺបានថយចុះទាំងចំនួនគ្រោះថ្នាក់ និងចំនួនមនុស្សស្លាប់ និងរបួស។
2010-04-17
នៅថ្ងៃទី១៦ មេសា ជាថ្ងៃបញ្ចប់នៃពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរហើយ។ ពលរដ្ឋខ្លះឲ្យដឹងថា ក្នុងឆ្នាំនេះគាត់មានអារម្មណ៍សប្បាយជាងឆ្នាំមុន ឯអ្នកខ្លះទៀតឲ្យដឹងថា ឆ្នាំនេះហាក់មិនសូវអ៊ូអរដូចឆ្នាំកន្លងផុតទៅទេ។
2010-04-17
មន្ត្រីអភិរក្សសួនសត្វភ្នំតាម៉ៅ លោក ទ្រី ស៊ីថេង ជាប្រធានផ្នែកសត្វ បានឲ្យដឹងថា ក្នុងឱកាសចូលឆ្នាំខ្មែរ ប្រជាជនមកកម្សាន្តនៅរមណីយដ្ឋានភ្នំតាម៉ៅមានចំនួនតិចជាងឆ្នាំ២០០៨ ប្រមាណ ៤០% បើប្រៀបធៀបថ្ងៃចូលឆ្នាំដូចគ្នា។
2010-04-16
ធនាគារអភិវឌ្ឍន៍អាស៊ី ADB កាលពីថ្ងៃអង្គារបានចេញនូវសេចក្ដីរាយការណ៍មួយបង្ហាញថា សេដ្ឋកិច្ចនៅប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយនៅក្នុងទ្វីបអាស៊ីកំពុងតែមានការងើបឡើងវិញយ៉ាងខ្លាំងក្លា។
2010-04-16
តំបន់ទេសចរណ៍នានាក្នុងខេត្តពោធិ៍សាត់ មានទេសចរមកកម្សាន្តយ៉ាងច្រើនកុះករនារដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃក្នុងឆ្នាំនេះ។
2010-04-16
នៅពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គេតែងតែឃើញនៅតាមវត្តដាក់ពំនូកខ្សាច់នៅក្បែរព្រះវិហារ ដោយមានធូបដោតនៅពីលើពំនូកខ្សាច់នោះផង។
2010-04-16
នៅថ្ងៃទីពីរនៃពិធីបុណ្យចូលឆ្នាំខ្មែរ គឺថ្ងៃទី១៥ មេសា ភ្ញៀវទេសចរក្នុងស្រុកពីរនាក់ផុងខ្សាច់លិចទៅក្នុងទឹកស្លាប់នៅឯរមណីយដ្ឋានតាតតៃ ឬហៅថា កែបថ្មី ក្នុងស្រុកលំផាត់ ខេត្តរតនគិរី។
2010-04-16
ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ភាគច្រើនកាន់ព្រះពុទ្ធសាសនា បើទោះបីគាត់រស់នៅឯដែនដីកម្ពុជាក្រោម ស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាមជាង ៦០ឆ្នាំកន្លងមកក្តី ជារៀងរាល់ឆ្នាំតែងនាំគ្នាប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីទៅតាមប្រពៃណីខ្មែរ។
2010-04-16
លោក តាំង សារ៉ាដា ធ្វើកិច្ចសម្ភាសន៍ជាមួយលោកឧត្ដមសេនីយ៍ ស្រី ឌឹក មេបញ្ជាការយោធាខ្មែរប្រចាំការនៅតំបន់ប្រាសាទព្រះវិហារ អំពីស្ថានការណ៍ទូទៅតាមបណ្ដោយព្រំដែនខ្មែរ-ថៃ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ។
2010-04-16
មានមនុស្ស ២នាក់បានស្លាប់ និង៦នាក់ផ្សេងទៀតរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឡានមួយនៅក្នុងស្រុកស្នួល ខេត្តក្រចេះ កាលពីវេលាម៉ោងប្រមាណ ១២ និង ២៥នាទី ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១០នេះ។
2010-04-16
ប្រជាពលរដ្ឋ និងក្រុមយុវជនប្រមាណ ៣ពាន់នាក់បានចូលរួមលេងល្បែងប្រជាប្រិយប្រពៃណីខ្មែរ និងធ្វើពិធីសុំខមាទោសពីចាស់ទុំក្នុងភូមិស្រុក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី នៅឯស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
2010-04-15
បុគ្គលិកក្រុមហ៊ុន NAGA WORLD ដែលក្រុមហ៊ុនបានបញ្ចប់កិច្ចសន្យាការងារនៅពេលកន្លងមក គំរាមធ្វើមហាកូដកម្ម នៅគ្រាដែលបុគ្គលិកជាច្រើននាក់ទៀតត្រូវបានអ្នកគ្រប់គ្រងក្រុមហ៊ុនបានបញ្ចប់កិច្ចសន្យាជាបន្តបន្ទាប់នោះ។