ប័ណ្ណសារព័ត៌មាន
2024-03-28
ពលរដ្ឋរងគ្រោះដីធ្លីនៅខេត្តព្រះវិហារ ដែលកំពុងរត់ពួនក្នុងព្រៃ គេចពីការតាមចាប់របស់អាជ្ញាធរ គ្រោងនាំគ្នាដើរកាត់ព្រៃឆ្លងដែនទៅសុំរដ្ឋាភិបាលថៃបោះជុំរុំរស់នៅទីនោះ ដើម្បីចិញ្ចឹមជីវិត និងកូនៗ បានសិក្សារៀនសូត្រ ប្រសិនបើអាជ្ញាធរខេត្តព្រះវិហារមិនព្រមដោះលែងពលរដ្ឋជាប់ឃុំ និងដោះស្រាយបញ្ហាដីធ្លីឲ្យពួកគេ។
2024-03-28
ការស្រាវជ្រាវជាច្រើនរកឃើញថា ៩០% នៃអ្នកកើតជំងឺមហារីកពោះវៀនធំ គឺភាគច្រើនមានអាយុលើសពី ៥០ឆ្នាំឡើងទៅ បណ្តាលមកពីកត្តាពូជរបបអាហារទទួលទានប្រចាំថ្ងៃ ដូចជាអាហារមានជាតិខ្លាញ់ច្រើន (high-fat diet) មានជាតិសរសៃតិច (lower fiber) ការសេពសុរាច្រើន និងការជក់បារី ជាដើម។
2024-03-28
ប្រធានសហជីពប្រចាំរោងចក្រ សេងបូ ហ្គាមិន (Shengbo Garment) ចូលបំភ្លឺនៅសាលាដំបូងខេត្តកំពង់ស្ពឺ ទាក់ទងករណីមេសហជីពរូបនេះ ប្ដឹងរោងចក្ររើសអើងសហជីពនៅកន្លែងការងារ។ សាលាដំបូងខេត្តកំពង់ស្ពឺ បានកំណត់យកថ្ងៃទី១២ មិថុនា ដើម្បីបើកសវនាការម្ដងទៀត ជុំវិញករណីនេះ។
2024-03-28
មន្ត្រីរដ្ឋាភិបាលអះអាងថា រយៈពេល២ខែដើមឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួនជិត ១លាននាក់(៩៨៨.៥៧៤ )។ ចំនួននេះបានកើនឡើងប្រមាណ ១៨ភាគរយ បើធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំមុន។
2024-03-27
ពលករខ្មែរធ្វើការនៅប្រទេសថៃ ស្នើឱ្យរដ្ឋាភិបាលលុបបំបាត់អំពើពុករលួយនៅតាមច្រកព្រំដែន ឱ្យបានមុនពិធីបុណ្យចូលឆ្នាំថ្មី។ ការស្នើសុំនេះ ដោយសារពួកគាត់បារម្ភ អំពីករណីនគរបាលអន្តោប្រវេសន៍ទារប្រាក់ និងការចំណាយលើសេវាដឹកជញ្ជូន ថ្លៃលើសកម្រិត នៅពេលពួកគាត់ឆ្លងដែនមកស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដូចកាលពីឆ្នាំមុនដែរ។
2024-03-27
រឿងរ៉ាវអាស្រូវហិរញ្ញវត្ថុទ្រង់ទ្រាយធំនៃអាជីវកម្មវិនិយោគបែបឆបោករបស់ក្រុមហ៊ុន Cambodian Investors Corporation Plc. (CIC) កំពុងផ្ទុះកក្រើកក្នុងសង្គមកម្ពុជា ដែលមានប្រព័ន្ធច្បាប់ទន់ខ្សោយ។ ក្រុមហ៊ុននេះ រងនូវការចោទប្រកាន់ថាបានធ្វើឱ្យបាត់បង់ទន់វិនិយោគរាប់លានដុល្លារ ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៣មក ដោយគ្មានមូលហេតុច្បាស់លាស់។
2024-03-27
អ្នកការពារបរិស្ថានមិនរំពឹងថាយុទ្ធសាស្ត្រថ្មីរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត អាចការពារបរិស្ថាន ធនធានធម្មជាតិ និងជួយឱ្យពលរដ្ឋបានទទួលអត្ថប្រយោជន៍ ឬកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុបានទេ ប្រសិនបើមិនចាប់ផ្ដើមពង្រឹងអនុវត្តច្បាប់ និងលុបបំបាត់អំពើពុករលួយ។ តើពលរដ្ឋរងផលប៉ះពាល់យ៉ាងណាខ្លះពីការប្រែប្រួលអាកាសធាតុ និងការមិនយកចិត្តទុកដាក់រក្សាបរិស្ថាន? សូមលោកអ្នកនាងកញ្ញាទស្សនាបទសម្ភាសរវាងអ្នកស្រី សុជីវី ជាមួយអតីតនាយកប្រចាំតំបន់អាស៊ី នៃអង្គការការពារសិទ្ធិមនុស្សអន្តរជាតិ និងជានាយកអង្គការថែរក្សាអាកាសធាតុអន្តរជាតិ លោក ប្រេដ អាដាមស៍ (Brad Adams) អំពីរឿងនេះ៖
2024-03-27
ជនជាតិដើមភាគតិចព្នង ៣ភូមិព្រមានធ្វើបាតុកម្មដេកនៅខាងមុខ សាលាខេត្តមណ្ឌលគិរី ប្រសិនបើអាជ្ញាធរមិនប្រគល់ដីសមូហភាពសហគមន៍ជូនពួកគាត់ធ្វើចម្ការវិលជុំចិញ្ចឹមជីវិត និងអាស្រ័យផលបែបប្រពៃណីវិញទេ។
2024-03-27
ពលរដ្ឋខ្មែរក្រោមចាត់ទុកការផ្សឹកសកម្មជនសង្ឃ និងចាប់ខ្លួនសកម្មជនខ្មែរក្រោមពីរនាក់ជាអំពើរំលោភច្បាប់ និងអមនុស្សធម៌។ មន្ត្រីសិទ្ធិមនុស្សអន្តរជាតិចាត់ទុកចំណាត់ការរបស់ប្រទេសវៀតណាមនេះ គឺការរំលោភលើសិទ្ធិជំនឿសាសនាធ្ងន់ធ្ងរ ហើយបណ្ដាប្រទេសប្រជាធិបតេយ្យគួរដាក់ទណ្ឌកម្មលើប្រទេសវៀតណាមលើករណីទាំងនេះ។
2024-03-27
កម្មករនៅរោងចក្រផលិតស្បែកជើង អ.ជី ហ៊្វូតវែរ ខេមបូឌា (R.G. Footwear Cambodia CO., Ltd) ភាគច្រើនកំពុងប្រឈមនឹងបាត់បង់ការធ្វើទាំងស្រុង ខណៈកម្មករខ្លះដាក់ពាក្យធ្វើការនៅក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់រោងចក្រ អ.ជី ហ៊្វូតវែរ ប៉ុន្តែថៅកែមិនទទួលយក។
2024-03-27
បណ្ដាញសហគមន៍ព្រៃឡង់ ជំរុញឲ្យអាជ្ញាធរថ្នាក់ជាតិចុះទប់ស្កាត់បទល្មើស និងស្វែងរកចាប់ខ្លួនជនដែលកាប់បំផ្លាញនៅក្នុងតំបន់ព្រៃឡង់ ឱ្យបានទាន់ពេលវេលាដើម្បីការពារព្រៃឈើក្នុងតំបន់នោះវិនាសហិនហោច ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសប្រាប់ឲ្យសហគមន៍រាយការណ៍និងប្ដឹងទៅអាជ្ញាធរថ្នាក់ខេត្តដើម្បីអន្តរាគមន៍។
2024-03-27
ពលរដ្ឋមួយចំនួននៅ សង្កាត់កោះតូច ខេត្តកំពត មុជទឹកសមុទ្រ រកខ្យងដើម្បីលក់ផ្គត់ផ្គង់គ្រួសារ។ ពួកគាត់ថា ការងាកមករកខ្យងសមុទ្រលក់នេះ ក្រោយពីការនេសាទត្រី ពុំសូវបានដូចមុន ដោយសារតែ បទល្មើសនេសាទ នៅតែមាន បណ្ដាលឱ្យត្រីភាគច្រើនហិនហោច។
2024-03-27
បញ្ហាឆបោកតាមអនឡាញ (Scammed Online) កំពុងបន្តកើតមាននៅកម្ពុជា ជាពិសេស ក្នុងខេត្តព្រះសីហនុ ហើយរដ្ឋាភិបាលនៅតែមិនអាចដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាព។ បុគ្គលិកកំពុងធ្វើការឱ្យក្រុមហ៊ុនអនឡាញទម្លាយថា សមត្ថកិច្ចមិនហ៊ានបង្ក្រាបមេខ្លោងធំៗទេ ដោយសារតែខ្លាចប៉ះពាល់ផលប្រយោជន៍ និងបណ្ដែតបណ្ដោយឱ្យក្រុមហ៊ុនមួយចំនួនដំណើរការដោយសេរី។
2024-03-27
ព្រះសង្ឃខ្មែរក្រោមនៅខេត្តព្រះត្រពាំងមួយអង្គគ្រោងសាងសង់កុដិនៅក្បែរផ្ទះ ដើម្បីគង់នៅ ក្រោយអាជ្ញាធរវៀតណាមបណ្ដេញចេញព្រះអង្គពីវត្ត និងបដិសេធមិនទទួលស្គាល់ព្រះអង្គជាព្រះសង្ឃបន្តទៀត។ មន្ត្រីសិទ្ធិមនុស្សខ្មែរក្រោមចាត់ទុកចំណាត់ការរបស់អាជ្ញាធរវៀតណាមនៅពេល គឺជាការរើសអើង និងរំលោភច្បាប់អន្តរជាតិ។
2024-03-26
អាជ្ញាធរវៀតណាមចាប់ផ្សឹក និងឃុំព្រះកាយព្រះតេជព្រះគុណ ថាច់ ច័ន្ទដារ៉ា និងលោក គឹម ឃីម ជាសកម្មជនសិទ្ធិខ្មែរក្រោម នៅថ្ងៃទី២៦ ខែមីនា ដោយចោទប្រកាន់អ្នកទាំងពីរ ពីបទ រំលោភសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ។