ប័ណ្ណសារព័ត៌មាន
2024-04-18
ស្នងការនគរបាលខេត្តបាត់ដំបងថា សមត្ថកិច្ចនៅមិនទាន់ចាប់ជនល្មើសមួយក្រុមដែលបានវាយអ្នកគាំទ្រគណបក្សប្រឆាំង និងជាអ្នកបញ្ចេញមតិលើបណ្ដាញសង្គមដ៏សកម្មម្នាក់គឺលោក សាន ប៊ុនឆាយ ឱ្យបែកក្បាល កាលពីថ្ងៃទី១០ ខែមេសា នៅឡើយទេ។
2024-04-18
នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (HRW) លោក ហ្វីល រ៉ូប៉ឺតសុន (Phil Robertson) បានប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃ១៧ ខែមេសា ថា លោកនឹងលាឈប់បម្រើការនៅអង្គការអន្តរជាតិមួយនេះ បន្ទាប់ពីបានបំពេញការងារក្នុងរយៈពេល ១៥ឆ្នាំ។
2024-04-18
អ្នកតាមដានស្ថានភាពនយោបាយមើលឃើញថា ក្នុងគ្រាកម្ពុជាកំពុងមានវិបត្តិសេដ្ឋកិច្ច និងខ្វះអ្នកវិនិយោគទុន រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នឹងបន្តខ្ចីបុលពីប្រទេសចិន និងស្នើឱ្យមានអ្នកជំនួញចិនចូលមករកស៊ីបន្ថែមទៀត ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា។
2024-04-18
គណបក្សភ្លើងទៀនបានជួបជុំរៀបចំពិធីរំឭកព្រឹត្តិការណ៍ថ្ងៃទី១៧ មេសា ឆ្នាំ២០២៤ ជាថ្ងៃខួបទី៤៩ឆ្នាំ នៃការដួលរលំនៃរបបសាធារណរដ្ឋខ្មែរ និងការកកើតឡើងនូវរបបខ្មែរក្រហមបណ្តាលឱ្យពលរដ្ឋខ្មែរស្លាប់ជិត ២លាននាក់។ ពួកគេអំពាវនាវដល់អ្នកនយោបាយទាំងអស់ដកស្រង់រឿងនេះធ្វើជាមេរៀនសម្រាប់ខ្មែរត្រូវរួបរួមសាមគ្គីគ្នា ដើម្បីផលប្រផលប្រយោជន៍ជាតិ និងទប់ស្កាត់កុំឱ្យកើតឡើងម្តងទៀត។
2024-04-18
អ្នកឃ្លាំមើល និងប្រជាពលរដ្ឋថា រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត ព្យាយាមកេងចំណេញនយោបាយ ពីការរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ។ ពួកគាត់សង្កេតឃើញថា ព្រឹត្តិការណ៍ទាំងនោះបានផ្សារភ្ជាប់ការផ្សព្វផ្សាយគ្រឿងស្រវឹង និងសារអរគុណសន្តិភាព គ្រប់ទីកន្លែង ដោយឱ្យពលរដ្ឋដឹងគុណការដឹកនាំ របស់បក្សកាន់អំណាច ជាជាងធ្វើឡើងដើម្បីអបអរបុណ្យប្រពៃណីជាតិ។
2024-04-17
ក្រុមគ្រួសារអ្នកជាប់ពន្ធនាគារអះអាងថាអំឡុងពេល ដែលអាកាសធាតុក្ដៅខ្លាំងធ្វើឱ្យការរស់នៅក្នុងពន្ធនាគារកាន់តែលំបាក ដោយសារតែការផ្គត់ផ្គង់ទឹកមិនបានគ្រប់គ្រាន់ ហើយមន្ត្រីពន្ធនាគារមិនបានដោះស្រាយបញ្ហានេះ។ ទោះជាយ៉ាងណាក្ដី មន្ត្រីរដ្ឋាភិបាលថា ក្រសួងមហាផ្ទៃបានដឹងពីកង្វះខាតទឹក ហើយក្រសួងកំពុងដោះស្រាយបញ្ហានេះ។
2024-04-17
ព្រឹត្តិការណ៍ថ្ងៃទី១៧ ខែមេសា កាលពី ៤៩ឆ្នាំមុន ជាពេលឡើងកាន់អំណាចរបស់ក្រុមខ្មែរក្រហម ដែលរបបដឹកនាំរបស់ក្រុមនេះ បណ្ដាលឲ្យមនុស្សជិត ២លាននាក់បានស្លាប់។
2024-04-17
បើទោះបីមានការរឹតត្បិតសិទ្ធិសេរីភាពពីមេដឹកនាំវៀតណាមក្ដី ប្រជាពលរដ្ឋខ្មែរក្រោម ព្យាយាមប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែររយៈពេល ៤ថ្ងៃយ៉ាងខ្ជាប់ខ្ជួន ដោយមានការតុបតែងលម្អវត្តអារាម មុខផ្ទះ និងការស្លៀកពាក់បែបប្រពៃណីបុរាណយ៉ាងប្រណិត ជាពិសេស នៅខេត្តព្រះត្រពាំង និងខេត្តឃ្លាំងជាដើម។
2024-04-16
ពលរដ្ឋដែលបានដាក់ទុនរកស៊ីជាមួយក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី របស់អ្នកស្រី ឡេង ចាន់ណា និងពលរដ្ឋដែលបង់រំលោះបុរីពិភពថ្មីអះអាងថា ពួកគាត់មិនទាន់ទទួលយកដំណោះស្រាយពីក្រុមហ៊ុននៅឡើយទេ ហើយពួកគាត់នឹងបន្តតវ៉ាដោយសន្តិវិធីនៅក្រោយចូលឆ្នាំ។ មន្ត្រីសង្គមស៊ីវិលថារដ្ឋាភិបាលគួរដោះស្រាយបញ្ហាឱ្យបានឆាប់រហ័សដើម្បីកសាងប្រព័ន្ធយុត្តិធម៌សង្គមឡើងវិញ។
2024-04-16
ថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ គឺជាថ្ងៃមហាជោគជ័យរបស់ក្រុមឧទ្ទាមខ្មែរក្រហម ប៉ុន្តែវាជាថ្ងៃមហាសោកសៅ នៃប្រជាជាតិខ្មែរ។ ប៉ុន្តែ ប៉ុន្មានម៉ោងក្រោយដណ្ដើមបានទីក្រុងភ្នំពេញ ខ្មែរក្រហមបានធ្វើរឿងមួយ ដែលពិភពលោកមិននឹកស្មានដល់ នោះគឺ ការបណ្ដេញមនុស្សចេញពីទីក្រុងទាំងអស់ ឱ្យទៅរស់នៅតាមទីជនបទ ហើយចាប់ផ្ដើមធ្វើបដិវត្តន៍ជ្រុលនិយមស្រដៀងគ្នានឹងបដិវត្តន៍នៅប្រទេសចិនដែរ។
2024-04-16
ពិធីបុណ្យចូលឆ្នាំខ្មែរឈានចូលថ្ងៃទី៣ គឺថ្ងៃទី១៥ ខែមេសា នៅខេត្តសៀមរាបមានសភាពស្ងប់ស្ងាត់ជាងឆ្នាំមុន ពុំសូវមានមនុស្សធ្វើដំណើរច្រើនរហូតដល់កកស្ទះចរាចរណ៍តាមដងផ្លូវនោះទេ។
2024-04-15
ពលករខ្មែរ និងជនភៀសខ្លួននៅប្រទេសថៃ (Thailand) មិនបានទៅជួបជុំក្រុមគ្រួសារនៅស្រុកកំណើតបាននាំគ្នារៀបចំពិធីអបអរបុណ្យចូលឆ្នាំខ្មែរនៅតាមតំបន់ ដែលពួកគេរស់នៅ និងធ្វើការ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន និងលេងល្បែងប្រជាប្រិយចូលរួមថែរក្សាប្រពៃណីជាតិ។
2024-04-15
មន្ត្រីជំនាញរបស់រដ្ឋាភិបាល លើកឡើងថា ការសាងសង់ព្រែកហ្វូណន គឺជាសិទ្ធិអធិបតេយ្យរបស់កម្ពុជា គ្មានការចាំបាច់ទៅបំភ្លឺគ្រប់រឿងដល់វៀតណាមនោះទេ ខណៈអ្នកឃ្លាំមើលថា ភាគីវៀតណាមកំពុងកកូរកម្ពុជា មិនឱ្យសង់ព្រែកជីកហ្វូណន មិនឱ្យសាងសង់ព្រែកជីកហ្វូណន។
2024-04-15
ជនជាតិដើមភាគតិចរស់នៅខេត្តភាគឦសានមួយចំនួនបន្តផ្លាស់ប្ដូរប្រពៃណី និងវប្បធម៌ផ្សារភ្ជាប់ជាមួយពលរដ្ឋខ្មែរ។ ការទទួលយកវប្បធម៌ថ្មីរបស់ពួកគេ រួមមាន ការប្រើប្រាស់ភាសា សម្លៀកបំពាក់ និងប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរជាដើម។
2024-04-14
ខណៈប្រជាពលរដ្ឋ កំពុងញាំញីដោយវិបត្តិសេដ្ឋកិច្ច និងទទួលរងអំពើអយុត្តិធម៌នោះ គ្រួសារលោក ហ៊ុន សែន ឯណោះវិញ បែរជាឆ្លៀតយកឱកាសបុណ្យចូលឆ្នាំថ្មី រៀបចំកម្មវិធីជប់លៀងច្រៀងរាំ សប្បាយក្អាកក្អាយជាមួយក្រុមគ្រួសារ និងបក្ខពួកដែលជាប់ឈ្មោះពុករលួយ រំលោភសិទ្ធិពលរដ្ឋ រំលោភអំណាច និងក្រុមអ្នកជំនួញជាប់ឈ្មោះអាស្រូវរឿងរកស៊ីបំផ្លាញព្រៃឈើ លុបបឹងលុបទន្លេ និងប្លន់ដីពីប្រជាពលរដ្ឋ។