ប័ណ្ណសារព័ត៌មាន
2010-09-22
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូចាកចេញពីកម្ពុជា ទៅបុរីញូវយ៉ក សហរដ្ឋអាមេរិក នៅថ្ងៃ២២ កញ្ញានេះ ដើម្បីត្រៀមចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំប្រទេសជាសមាជិកអាស៊ាន និងសហរដ្ឋអាមេរិកលើកទី២ ដែលធ្វើឡើងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១០។
2010-09-22
តុលាការសាលាដំបូងក្រុងភ្នំពេញ បានកោះហៅអ្នកតំណាងរាស្ត្របក្ស សម រង្ស៊ី ខេត្តព្រៃវែងមួយរូប ឈ្មោះ ជា ប៉ូច ទៅធ្វើសវនាការជំនុំជម្រះក្ដីពីបទបរិហារកេរ្តិ៍ នៅថ្ងៃ២៩ កញ្ញា ខាងមុខនេះ តាមដើមបណ្ដឹងព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ជាអតីតប្រធានគណបក្សហ៊្វុនស៊ីនប៉ិច ដែលបានប្ដឹងតាំងពីឆ្នាំ២០០៤មកនោះ។
2010-09-22
កន្លងមកនេះវិទ្យុអាស៊ីសេរីបានជម្រាបជូនអំពីកត្តាផ្សេងៗ ដែលបណ្ដាលឱ្យកើតមានការឆ្លងចរន្តអគ្គិសនី ឬទុស្សេខ្សែភ្លើង ដែលអាចបណ្ដាលឲ្យឆក់មនុស្សស្លាប់ ឬរងរបួស ព្រមទាំងបង្កជាអគ្គីភ័យឆេះផ្ទះសម្បែង ទ្រព្យសម្បត្តិ។
2010-09-22
តុលាការសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃ២២ កញ្ញា បានផ្ដន្ទាទោសជនសង្ស័យឈ្មោះ សោម ឯក អាយុ ៤៤ឆ្នាំ ឲ្យជាប់គុក ១៨ឆ្នាំ ក្រោមបទចោទថា លោកគឺជាមេខ្លោងនៃចលនារណសិរ្សរួបរួមជាតិ រូបសញ្ញាក្បាលខ្លា ដែលបានបង្កៃគ្រឿងផ្ទុះ កាលពីថ្ងៃ២៩ កក្កដា ឆ្នាំ២០០៧ នៅក្នុងទីក្រុងភ្នំពេញ ដើម្បីបំផ្លាញស្តូបមិត្តភាពកម្ពុជា-វៀតណាម ប៉ុន្តែមិនបានសម្រេច។
2010-09-22
អាជ្ញាធរខេត្តប៉ៃលិនបានលើកដាក់តម្កល់រូបព្រះបរមរូប ព្រះបាទស្រីជេដ្ឋា ព្រះស្ដេច កន នៅទីសាធារណៈជំនួសរូបសំណាកមេទ័ពខ្មែរ តេជោ តំ ឌិន ដែលជាអតីតវីរបុរសខ្មែរមួយអង្គមានឈ្មោះល្បីល្បាញក្នុងការដឹកនាំកងទ័ពធ្វើពិជ័យសង្គ្រាមការពារទឹកដីខ្មែរ។
2010-09-22
អ្នកវិភាគស្ថានភាពនយោបាយទំនាក់ទំនងខ្មែរ-ថៃ កំពុងយកចិត្តទុកដាក់លើជំនួបទ្វេភាគីរវាងមេដឹកនាំនៃប្រទេសទាំងពីរ ដែលគេគ្រោងនឹងជួបនៅក្នុងឱកាសកិច្ចប្រជុំមេដឹកនាំអាស៊ាន-សហរដ្ឋអាមេរិក នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១០ នៅបុរីញូវយ៉ក សហរដ្ឋអាមេរិក។
2010-09-22
លោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្នុងប្រទេសបារាំង បានឲ្យដឹងថា ដោយសារតែប្រជាប្រិយភាពរបស់លោក ទើបអាជ្ញាធរក្រុងភ្នំពេញ មិនអនុញ្ញាតឲ្យលោកវិលត្រឡប់ចូលស្រុកវិញ។
2010-09-22
ក្រុមសង្គមស៊ីវិលប្រមាណជាង ៣០អង្គការសមាគម បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការបំភិតបំភ័យ និងការគំរាមកំហែងតាមផ្លូវតុលាការ មកលើកម្មករ សហជីព និងមេដឹកនាំសហជីព។ ការស្នើនេះ បន្ទាប់ពីពួកគេបានធ្វើកូដកម្មក្នុងរយៈពេល ៤ថ្ងៃ កាលពីសប្ដាហ៍កន្លងទៅ។
2010-09-22
ប្រជាពលរដ្ឋប្រមាណជាង ១០០នាក់ នាំគ្នាបិទផ្លូវជាតិលេខ៥ មិនឲ្យយានយន្តធ្វើចរាចរណ៍ទៅមកនៅចំណុចស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីធ្វើការតវ៉ាចំពោះក្រុមហ៊ុនភាពីម៉ិច ដោយពួកគាត់បានចោទប្រកាន់ថា ថៅកែក្រុមហ៊ុននេះបានរំលោភយកដីធ្លីរបស់ពួកគាត់។
2010-09-22
កម្មករធ្វើការក្នុងក្រុមហ៊ុនដាំពោតក្រហម អេច្ឆឡិលអេច្ឆ អេហ្គ្រីខលឈ័រ (HLH Agriculture Co.,Ltd.) នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ចំនួន ៨នាក់ បានដួលសន្លប់បន្តបន្ទាប់ ក្នុងពេលកំពុងធ្វើការ។
2010-09-21
នៅព្រឹកថ្ងៃទី២១ ខែកញ្ញានេះ ប្រជាពលរដ្ឋដែលមានបញ្ហាជម្លោះដីធ្លីជាមួយក្រុមហ៊ុននៅតាមបណ្ដាខែត្រចំនួន ៧ បាននាំគ្នាធ្វើយុទ្ធនាការរួមមួយ ឡើងមកតវ៉ានៅមុខតុលាការខែត្រព្រមៗគ្នា។
2010-09-21
កម្មករកម្មការិនីរោងចក្រដេរសម្លៀកបំពាក់ ញូវ អាក់ឃីត ៣នាក់បានសន្លប់ និងជិត ១០នាក់ទៀតរងរបួសស្រាល នៅថ្ងៃទី២១ ខែកញ្ញានេះ ក្នុងគ្រាដែលកម្លាំងប៉ូលិសប៉េអឹមស្រុកអង្គស្នួល ខេត្តកណ្ដាល ប្រើដំបងឆក់ ដើម្បីបំបែកហ្វូងកម្មករធ្វើកូដកម្មចំនួន ២ពាន់នាក់។
2010-09-21
យ៉ាងហោចណាស់មានផ្ទះប្រជាពលរដ្ឋប្រមាណ ៥ល្វែង រថយន្តទេសចរណ៍ធុនតូច ៣គ្រឿង ត្រូវបានភ្លើងឆេះនៅក្នុងអគ្គីភ័យមួយ នៅរសៀលថ្ងៃអង្គារ ទី២១ កញ្ញានេះ នៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ប៉ុន្តែគ្មាននរណាម្នាក់រងគ្រោះថ្នាក់ដល់ជីវិតឡើយ។
2010-09-21
ដោយសារពុំមានចំណាត់ការណាមួយដោយអាជ្ញាធរវៀតណាម លើសំណុំរឿងឃាតកម្មលើខ្មែរកម្ពុជាក្រោមចំនួន ២នាក់កន្លងមកនេះ តំណាងរាស្ត្រមួយចំនួនរបស់គណបក្ស សម រង្ស៊ី បានស្នើសុំឲ្យអាជ្ញាធរកម្ពុជា ជួយធ្វើអន្តរាគមន៍។
2010-09-21
កិច្ចប្រឹងប្រែងស្វែងរកអន្តរាគមន៍របស់គណបក្សប្រឆាំង ដើម្បីឲ្យលោក សម រង្ស៊ី វិលចូលស្រុកវិញនោះ ត្រូវបានប្រមុខរដ្ឋាភិបាលកម្ពុជា រិះគន់ និងមិនស្វាគមន៍។