ប័ណ្ណសារព័ត៌មាន
2015-08-27
វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (NGO Forum) កាលពីថ្ងៃទី២៦ ខែសីហា បានបង្ហាញរបាយការណ៍ស្រាវជ្រាវមួយស្ដីពី «ការកាប់ឈើ និងអភិបាលកិច្ចនៅខេត្តរតនគិរី និងខេត្តស្ទឹងត្រែង»។
2015-08-27
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ អះអាងថា បេសកកម្មរបស់លោកមកកាន់សហរដ្ឋអាមេរិក នៅពេលនេះ គឺដើម្បីស្វែងរកការពិតអំពីបញ្ហាផែនទីរបស់ប្រទេសកម្ពុជា ដែលល្បីថាមានការបាត់ពីអង្គការសហប្រជាជាតិ។
2015-08-26
អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃពុធ ទី២៦ សីហា ធ្វើសវនាការស្ដាប់ភាគីដាក់ឯកសារគន្លឹះ ទាក់ទងនឹងអង្គហេតុស្ដីពីការដ្ឋានការងារដោយបង្ខំចំនួន ៣កន្លែង ដែលបានធ្វើសវនាការចាប់តាំងពីចុងខែកក្កដា រហូតមកដល់ពេលនេះ។
2015-08-26
អាជ្ញាធរចម្រុះដឹកនាំដោយអភិបាលរងខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៦ ខែសីហា ចុះឈូសឆាយបំផ្លាញផ្ទះពលរដ្ឋមួយខ្នង ឋិតក្នុងភូមិទួលងោក ឃុំកំពង់ហ្លួង ស្រុកពញាឮ នៅពេលដែលពលរដ្ឋមួយគ្រួសារនោះបដិសេធមិនព្រមចាកចេញ ដើម្បីបើកផ្លូវឲ្យអាជ្ញាធរពង្រីកស្ពាន។
2015-08-26
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៦ សីហា បានប្រកាសដាក់ឲ្យអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ ដែលរដ្ឋាភិបាលចាត់ទុកជា "យុទ្ធសាស្ត្រកំណើនសេដ្ឋកិច្ចថ្មី"។
2015-08-26
លោក ហោ ណាំហុង ព្រមានក្រុមអ្នករិះគន់រឿងផែនទីថា ពួកគេនឹងភ្លឺភ្នែកនៅពេលបន្តិចទៀតនេះ ព្រោះរដ្ឋាភិបាលបារាំង នឹងឆ្លើយតបមករដ្ឋាភិបាលកម្ពុជា ជាផ្លូវការថា ឲ្យកម្ពុជា ខ្ចីផែនទីដែលរក្សាទុកនៅប្រទេសបារាំង។
2015-08-26
ប្រធានគណបក្សប្រជាជនកម្ពុជា បង្ហាញការសោកស្ដាយចំពោះ លោក សម រង្ស៊ី ដែលយកប្រៀបខាងនយោបាយលើគណបក្សកាន់អំណាច។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហៅការធ្វើនយោបាយរបស់ប្រធានគណបក្សសង្គ្រោះជាតិ នៅពីមុខល្អ ក្រោយខ្នងមានល្បិច ថាជាការធ្វើនយោបាយចាប់ដៃជាន់ជើង។
2015-08-26
ប្រជាពលរដ្ឋមួយគ្រួសាររស់នៅឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង អំពាវនាវអោយអាជ្ញាធរជួយអន្តរាគមន៍ចំពោះបញ្ហាដែលជនជាតិវៀតណាម ដាក់ថ្នាំបំផ្លាញស្រូវរបស់គាត់ឲ្យខូចខាតអស់ជិត ១ហិកតារ។ ទោះយ៉ាងណាអាជ្ញាធរមូលដ្ឋានថា មិនទាន់ទទួលបានព័ត៌មាននេះនៅឡើយទេ។
2015-08-26
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) អំពាវនាវសុំឲ្យមន្ត្រីស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ ស៊ើបអង្កេតក្រុមហ៊ុនកាស៊ីណូមួយកន្លែង ដែលបើកលេងនៅតំបន់ព្រំដែនស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលគេសង្ស័យថា មិនបានបំពេញបែបបទត្រឹមត្រូវតាមផ្លូវច្បាប់។
2015-08-26
ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា ស្នើឲ្យស្នងការខេត្តស្វាយរៀង អន្តរាគមន៍ទៅកាន់ថៅកែរោងចក្រ ប៊ីយូធីហ៊្វូល វីនដូ (Beautiful Window Cambodia Co., Ltd) ឲ្យបញ្ឈប់សកម្មភាពបង្ខាំងតំណាងសហជីពកម្មករទាំង ៨រូបក្នុងបន្ទប់ក្នុងម៉ោងធ្វើការជាបន្ទាន់។
2015-08-26
យុវជនខ្មែរម្នាក់ជាអ្នកភូមិគោកធ្លក ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ដែលទៅធ្វើជាកម្មករនៅទីក្រុងបាងកក ប្រទេសថៃ បានស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៣ ខែសីហា កន្លងទៅ។
2015-08-26
គំនរសំរាមនៅក្រោមស្ពានមិត្តភាពខ្មែរ-ថៃ នៃច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានជះក្លិនស្អុយប៉ះពាល់យ៉ាងខ្លាំងដល់ភ្ញៀវទេសចរ និងអ្នកធ្វើដំណើរចេញចូលតាមច្រកអន្តរជាតិនេះជាប្រចាំ ហើយអាជ្ញាធរពុំទាន់មានវិធានការបោសសំអាតនៅឡើយ។
2015-08-26
យុវជនមួយចំនួនដែលសិក្សាមុខជំនាញទាក់ទងវារីអគ្គិសនី បាននាំគ្នាទៅទស្សនកិច្ចសិក្សានៅតំបន់វារីអគ្គិសនីក្នុងខេត្តកោះកុង ដើម្បីសិក្សាស្វែងយល់បន្ថែមពីគុណសម្បត្តិ និងគុណវិបត្តិនៃដំណើរការទំនប់វារីអគ្គិសនី។
2015-08-26
ក្រុមតន្ត្រីជនពិការ នឹងប្រគំតន្ត្រីរួមគ្នាជាមួយតារាចម្រៀងល្បីៗមួយចំនួននៅល្ងាចថ្ងៃទី២៧ សីហា នៅផ្សាររាត្រី ស្ថិតនៅខាងកើតផ្សារចាស់ រាជធានីភ្នំពេញ។ ការប្រគំតន្ត្រីនេះ ក្នុងគោលដៅសំខាន់ជួយលើកទឹកចិត្តជនពិការកម្ពុជា និងជួយគាំទ្រជីវភាពរបស់ពួកគាត់ ដែលកំពុងជួបការលំបាក។
2015-08-26
អង្គភាពនគរបាលពន្លត់អគ្គិភ័យបានឲ្យដឹងថា ៨ខែដើមឆ្នាំ២០១៥ ករណីអគ្គិភ័យមានរហូតជិត ១០០ករណី ដែលចំនួននេះកើនឡើងជាងឆ្នាំមុន។ អង្គភាពនគរបាលពន្លត់អគ្គិភ័យចាត់ទុកថា ការកើនឡើងនេះ ជាសញ្ញាអវិជ្ជមាន និងជាក្ដីបារម្ភដែលដាស់តឿនប្រជាពលរដ្ឋកម្ពុជា ឲ្យមានការប្រុងប្រយ័ត្នខ្ពស់។