ប័ណ្ណសារព័ត៌មាន
2015-01-25
ក្រុមហ៊ុនអគ្គិសនីកម្ពុជា (EDC) ប្រកាសថា នឹងចុះភ្ជាប់បណ្ដាញចរន្តអគ្គិសនីមានតម្លៃ ៦១០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង ជូនកម្មករ កម្មការិនី នៅតាមផ្ទះជួល ឬបន្ទប់ជួល ចាប់ពីថ្ងៃទី២៩ មករា តទៅ។
2015-01-24
គ្រូពេទ្យមកពីប្រទេសជប៉ុន អះអាងនៅក្នុងសិក្ខាសាលាសុខភាព ថាជំងឺលើសឈាម ឬសម្ពាធឈាមឡើងខ្ពស់ គឺជាឃាតកបិទមុខស្ងៀមស្ងាត់បំផុត។ ប្រសិនបើការលើសឈាមបន្តយូរនាំឲ្យ ខូចសរសៃឈាម។
2015-01-24
មន្ត្រីស្ថាប័នពាក់ព័ន្ធខេត្តព្រះសីហនុ កំពុងបង្កើនសកម្មភាពចុះផ្សព្វផ្សាយចំណេះដឹងស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកជូនដល់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវនានា ក្នុងមូលដ្ឋាននេះ ដើម្បីឲ្យបានយល់ដឹងបន្ថែមទៀតពីសារប្រយោជន៍នៃការគោរពច្បាប់ចរាចរណ៍ ឬការពាក់មួកការពារសុវត្ថិភាពជាដើម។
2015-01-24
យុវជនមួយក្រុមមានមហិច្ឆតាចង់ឲ្យអ្នកនយោបាយជជែកដេញដោលគ្នាជាសាធារណៈ ក្នុងការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខ។ នេះជាបំណងរបស់វេទិកាយុវជនមួយ ឈ្មោះថា កាហ្វេនយោបាយ។ ក្រុមយុវជនទាំងនេះ រំពឹងថា ពួកគេនឹងអាចជំរុញឲ្យអ្នកនយោបាយពីគ្រប់មជ្ឈដ្ឋានលុបបំបាត់វប្បធម៌ឃោសនាបែបប្រជាភិថុតិ។
2015-01-24
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអះអាងពីគោលបំណងបង្កើនចំនួននគរបាលជាស្ត្រីអោយបាន ពី៣០ ទៅ៤០ភាគរយ ដើម្បីបំពេញភាពខ្វះខាត។
2015-01-24
គណបក្សប្រឆាំង និងសង្គមស៊ីវិលព្រួយបារម្ភ ចំពោះការសុំផ្អាកកិច្ចពិភាក្សា កំណែទម្រង់ការបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជា ខណៈដែលពេលវេលាកំណត់កាន់តែជិតមកដល់។តែគណបក្សកាន់អំណាចថា អវត្តមានការជជែកមួយសប្ដាហ៍នេះ មិនប៉ះពាល់ដំណើរការពិភាក្សាទេ។
2015-01-24
ក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី លោក ស៊ូប៊ែឌី បានជំរុញឲ្យអ្នកនយោបាយ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បន្តពិភាក្សាគ្នាដើម្បីផលប្រយោជន៍ប្រទេសជាតិ។ សូមអញ្ជើញលោកអ្នកនាងស្ដាប់កិច្ចសម្ភាសន៍រវាងលោក យាង សុជាមេត្តា និងលោក សុរិយា ស៊ូប៊ែឌី ស្ដីពីបេសកកម្មស្វែងរកការពិតក្នុងអាណត្តិ ការងារ៦ឆ្នាំរបស់លោក មកកម្ពុជាដូចតទៅ។
2015-01-24
មុនពេលប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ចេញដំណើរពីខេត្តមណ្ឌលគិរី មកកាន់ខេត្តរតនគិរី ដើម្បីជួបប្រជាពលរដ្ឋនៅមូលដ្ឋាន ស្លាកគណបក្សសង្គ្រោះជាតិមួយផ្ទាំង ត្រូវបានមន្ត្រីអាជ្ញាធរស្រុកលំផាត់ នៃគណបក្សប្រជាជនរុះរើចេញ។ សកម្មជនគណបក្សសង្គ្រោះជាតិ ចាត់ទុកថា នេះជាទង្វើគំរាមកំហែងស្មារតីប្រជាពលរដ្ឋនៅមូលដ្ឋាន។
2015-01-24
ប្រជាពលរដ្ឋនៅឃុំរការពរប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ចោទអាជ្ញាធរឃុំថា មិនបានយកចិត្តទុកដាក់បំពេញការងារ ជូនប្រជាពលរដ្ឋទេ ដោយតែងយកលេសថាជាប់រវល់រហូត ប៉ុន្តែបែរគិតការងារផ្ទាល់ខ្លួន ឬរឿងបក្សច្រើនជាងទៅវិញ។ យ៉ាងណាមេឃុំបានបដិសេធចំពោះការចោទប្រកាន់នេះ។
2015-01-24
មានសេចក្ដីរាយការណ៍ថា សិស្សវិទ្យាល័យ ហ៊ុន សែន និង សុខ អាន ខេត្តតាកែវ ជក់គ្រឿងញៀនក្នុងសាលារៀន តែលោកគ្រូអ្នកគ្រូមិនហ៊ានហាមឃាត់ ព្រោះខ្លាចអំណាចឪពុកម្ដាយដែលមានបុណ្យស័ក្ដិ និងទ្រព្យសម្បត្តិស្ដុកស្ដម្ភ។ ក៏ប៉ុន្តែមន្ត្រីប៉ូលិស បដិសេធសេចក្ដីរាយការណ៍នោះថាមិនពិតទេ។
2015-01-24
សង្គ្រាមពាក្យសំដីរបស់ថ្នាក់ដឹកនាំកំពូល របស់គណបក្សជាប់ឆ្នោតទាំងពីរ កាលពីពេលថ្មីៗនេះ ត្រូវបានអ្នកវិភាគលើកឡើងថា ការឆ្លងឆ្លើយសារនយោបាយបែបនេះ គ្រាន់តែជាការការពារផលប្រយោជន៍បក្សរៀងៗខ្លួនទេ មិនធ្វើឲ្យចំណេញដល់ប្រជាពលរដ្ឋ និងប្រទេសជាតិនោះឡើយ។
2015-01-24
ជាច្រើនខែមកហើយ ដែលកើតមានករណីផ្ទុះការរីករាលដាលមេរោគអេដស៍នៅក្នុងចំណោមប្រជាពលរដ្ឋនៅក្នុងឃុំរកា ស្រុកសង្កែ ខេត្ត បាត់ដំបង។ ស្ទើរគ្រប់គ្រួសារទាំងអស់មានសមាជិកផ្ទុកមេរោគនេះ គ្រួសារខ្លះសមាជិកស្ទើរតែទាំងអស់មានផ្ទុកមេរោគ។
2015-01-24
ប្រធានក្រុមតំណាងរាស្ត្រនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នឹងជួបគ្នានៅថ្ងៃទី២៧ ខែមករា ដើម្បីពង្រឹងវប្បធម៌សន្ទនា និងជជែកពីដំណើរការនៃកំណែទម្រង់ការបោះឆ្នោត។
2015-01-24
ប្រជាពលរដ្ឋដែលរស់នៅក្បែរដងទន្លេមេគង្គក្រោម ស្ថិតក្នុងឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង កំពុងតែព្រួយបារម្ភ ដោយសារតែច្រាំងទន្លេបានបាក់ស្រុតដែលអាចធ្វើឲ្យផ្ទះរបស់កាត់ខូចខាត នៅពេលខាងមុខ។ ប៉ុន្តែមេឃុំពាមមានជ័យ ថា ការបាក់ច្រាំងទន្លេនោះ គឺជាកត្តាធម្មជាតិដែលតែងតែបាក់ច្រាំងនៅរដូវប្រាំង។
2015-01-23
កម្មកររោងចក្រស៊ីម៉ងត៍ចក្រីទីងជាង៣រយនាក់ នៅខេត្តកំពត សម្ដែងការខកចិត្តយ៉ាងខ្លាំង នៅថ្ងៃទី២៣ មករា ដោយសារថៅកែរោងចក្រ មិនបានឆ្លើយតបទៅនឹងការទាមទាររបស់កម្មករ តាមសន្យាថ្ងៃកំណត់។