ប័ណ្ណសារព័ត៌មាន
2015-06-24
អង្គការសិទ្ធិមនុស្សមួយនៅកម្ពុជា ចេញសេចក្ដីថ្លែងការណ៍របស់ខ្លួននៅថ្ងៃទី២៤ ថា ការផ្តល់ដីសម្បទានសង្គមកិច្ចកាលពីឆ្នាំ២០០៨ មិនបានឆ្លើយតបទៅនឹងតម្រូវរបស់ប្រជាពលរដ្ឋក្រីក្រពិតប្រាកទេ។
2015-06-24
តំណាងពលរដ្ឋ ១៨គ្រួសារនៅឃុំកោះស្ដេច ខេត្តកោះកុង ព្រួយបារម្ភចំពោះការប្រកាសបណ្ដេញពួកគាត់ចេញពីលំនៅឋាន និងដីកសិកម្មធ្លាប់រស់អាស្រ័យផលតាំងពីឆ្នាំ១៩៩៧ ដោយសារផែនការអភិវឌ្ឍន៍របស់ក្រុមហ៊ុនចិន យូញៀន ឌីវីឡុបមែន គ្រុប ដែលទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាល។
2015-06-24
អង្គការតម្លាភាពកម្ពុជា បានចែកប័ណ្ណ ឬកាតប្រឆាំងអំពើពុករលួយឲ្យពលរដ្ឋប្រើ ប្រាស់ជាផ្លូវការហើយនៅថ្ងៃទី២៤ មិថុនា។ ការចែកប័ណ្ណនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន។
2015-06-24
ក្រុមអ្នកឃ្លាំមើលការវិវឌ្ឍនយោបាយនៅកម្ពុជា រិះគន់ចំពោះការបញ្ចប់មុខងារជាទីប្រឹក្សា និងជំនួយការរបស់អតីតប្រធានព្រឹទ្ធសភា លោក ជា ស៊ីម ដោយចាត់ទុកថា គឺធ្វើឡើងដោយមិនស្មើភាព ខណៈទីប្រឹក្សាជាច្រើនរូបទៀតរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល នៅបន្តក្នុងមុខតំណែងនៅឡើយ។
2015-06-24
ប៉ូលិសក្រសួងមហាផ្ទៃ គ្រោងបណ្ដេញជនបរទេសវៀតណាម និងចិន ជិត១០០នាក់ ដែលគ្មានឯកសារបញ្ជាក់សញ្ជាតិ និងគ្មានប័ណ្ណការងារចេញពីកម្ពុជា។
2015-06-24
តំណាងមន្ត្រីរាជការនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រៃវែង អំពាវនាវឲ្យសាលាដំបូងខេត្តមួយនេះ ពន្លឿនដំណោះស្រាយលើសំណុំរឿងពុករលួយរបស់ប្រធានមន្ទីរ ដែលបានកាត់យកប្រាក់បៀវត្សរ៍របស់មន្ត្រីក្រោមឱវាទជាច្រើនឆ្នាំមកហើយនោះ។
2015-06-24
នាយកវិទ្យាល័យទួលប្រាសាទ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រិះគន់សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ថាចាប់រូបគាត់ចងស្លាបសេកទាំងកណ្ដាលថ្ងៃនៅទីសាធារណៈ ដោយយល់ច្រឡំថា ជាឧក្រិដ្ឋជនជួញដូរគ្រឿងញៀន។
2015-06-24
អាជ្ញាធរឃុំម្លូព្រៃ២ នៃស្រុកឆែប ខេត្តព្រះវិហារ កំពុងមានក្តីព្រួយបារម្ភថា ប្រជាពលរដ្ឋខ្មែរ និងជនជាតិដើមភាគតិចកួយ ប្រហែល ២០០គ្រួសារ នៅភូមិចំនួនពីរ នឹងបាត់បង់ដីស្រែចម្ការ និងវាលស្មៅសម្រាប់គោក្របីនៅពេលខាងមុខ។
2015-06-24
ក្រុមសមត្ថកិច្ចចម្រុះខេត្តរតនគិរី បានរកឃើញទីតាំងធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់មួយកន្លែងដែលប្រើប្រាស់ម៉ាស៊ីនកិនរ៉ែមាស និងកម្មករវៀតណាម និងខ្មែរ កំពុងជីករកមាសក្នុងតំបន់សិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុនស្រាវជ្រាវរ៉ែលោហៈ អង្គរ ហ្គ្រល (Angkor Gold) នៃប្រទេសអូស្ត្រាលី។
2015-06-24
ប្រជាពលរដ្ឋមួយចំនួននៅស្រុកបាណន់ ខេត្តបាត់ដំបង ព្រួយបារម្ភបញ្ហាជនជាតិវៀតណាម ធ្វើអាជីវកម្មប្រភេទថ្មប្រណិត ឬហៅថ្មម៉ាប នៅចំណុចភ្នំត្រងោល នៃស្រុកបាណន់ យ៉ាងគគ្រឹកគគ្រេងដោយសេរី ហើយពុំមានសមត្ថកិច្ចបង្ក្រាបនោះទេ។
2015-06-24
អ្នកតំណាងរាស្ត្របក្សប្រឆាំង និងមន្ត្រីរដ្ឋាភិបាល កំពុងឆ្លើយឆ្លងគ្នាចំពោះការចេញសេចក្ដីណែនាំរបស់គណៈរដ្ឋមន្ត្រី ទៅដល់មន្ត្រីរាជការ ថាមិនអាចសម្រេចទៅឆ្លើយបំភ្លឺនៅសភា ឬជាមួយអ្នកតំណាងរាស្ត្រ ដោយពុំមានការអនុញ្ញាតពីរដ្ឋមន្ត្រី ឬពីប្រធានស្ថាប័នរដ្ឋាភិបាលឡើយ។
2015-06-24
ពលរដ្ឋវៀតណាម នៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ព្រមចាកចេញតាមសេចក្តីប្រកាសរបស់អាជ្ញាធរស្រុកល្វាឯម ដែលតម្រូវឲ្យចាកចេញត្រឹមថ្ងៃទី២២ មិថុនា។ ការបណ្ដេញចេញរបស់អាជ្ញាធរនេះ គឺមិនបានបញ្ជូនពលរដ្ឋវៀតណាម ទាំងនោះទៅប្រទេសវៀតណាម វិញនោះទេ។
2015-06-24
បេក្ខជនឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិក លោក វីល្លៀម ហ៊ីត (William Heidt) ក្នុងសេចក្តីថ្លែងការណ៍នៅមុខគណៈកម្មាធិការទំនាក់ទំនងកិច្ចការបរទេសព្រឹទ្ធសភាអាមេរិក កាលពីថ្ងៃទី២៣ មិថុនា ដើម្បីសុំការគាំទ្របេក្ខភាពរបស់លោក បានសម្ដែងក្តីបារម្ភអំពីសេចក្តីព្រាងច្បាប់គ្រប់គ្រងអង្គការ-សមាគម ដែលកំពុងមានបញ្ហាចម្រូងចម្រាសនៅកម្ពុជា។
2015-06-24
តំណាងរាស្ដ្រគណបក្សប្រឆាំង លោក សុន ឆ័យ ស្នើឲ្យទីស្ដីការគណៈរដ្ឋមន្ត្រីបញ្ចេញឯកសារនៃកិច្ចសន្យា ស្ដីពីការគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិចំនួន៣ នៅកម្ពុជា រវាងរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនអាកាសចរណ៍បារាំង ដែលលោកសង្ស័យថាអាចមានភាពមិនប្រក្រតីជាច្រើន។ ទោះយ៉ាងណា ទីស្ដីការគណៈរដ្ឋមន្ត្រីមិនទាន់ឆ្លើយតបនៅឡើយ។
2015-06-24
កម្មកររោងចក្រផលិតគ្រឿងអេឡិចត្រូនិកគ័នថេក នៅខេត្តតាកែវ តវ៉ាបិទផ្លូវជាតិលេខ៣ ទាមទារឲ្យថៅកែជនជាតិចិន បើកប្រាក់ខែអប្បបរមា ឲ្យពួកគេគ្រប់១២៨ដុល្លារ តាមក្រសួងការងារកំណត់ នៅម៉ោង៧ព្រឹក ដល់ម៉ោង៩ព្រឹកថ្ងៃទី២៤ មិថុនា។