ប័ណ្ណសារព័ត៌មាន
2015-07-25
មន្ត្រីរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា ផែនទីចំនួន ១៨ផ្ទាំង ខ្នាត ១/១០០.០០០ ដែលអង្គការសហប្រជាជាតិគ្រោងផ្ញើមកអោយកម្ពុជា គឺជាផែនទីខ្មែរធ្លាប់ប្រើប្រាស់តវ៉ាប្រឆាំងនឹងសហរដ្ឋអាមេរិក ក្នុងការទម្លាក់គ្រាប់បែកនៅតាមព្រំដែនរវាងកម្ពុជា និងវៀតណាម គឺពុំមែនផែនទីខ្សែព្រំដែន ដែនអធិបតេយ្យភាពកម្ពុជា ឬផែនទីបោនឡើយ។
2015-07-25
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បន្ទន់ឥរិយាបថ ខណៈដែលស្ថានការណ៍នយោបាយកំពុងឡើងកម្ដៅ ដោយផ្ញើលិខិតសុំអធ្យាស្រ័យពីប្រធានរដ្ឋសភា និងបញ្ឈប់គម្រោងប្ដឹងលោក ហេង សំរិន ទៅក្រុមប្រឹក្សាធម្មនុញ្ញ។
2015-07-25
ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៥ ខែកក្កដា រៀបចំកម្មវិធីប្រកួតប្រជែងគម្រោងអាជីវកម្មខាងវិស័យបច្ចេកវិទ្យា ក្រោយពីបានរៀបចំការប្រកួតម្ដងរួចមកហើយ កាលពីថ្ងៃទី៤ ខែកក្កដា សម្រាប់អាជីវកម្មក្នុងវិស័យច្នៃប្រឌិត និងកាលពីថ្ងៃទី១១ កក្កដា សម្រាប់អាជីវកម្មក្នុងវិស័យកសិកម្ម។
2015-07-25
អ្នកបើកបររថយន្តបម្រើការអោយក្រុមហ៊ុនកាពីតូល (Capitol) ចាប់ផ្ដើមការតវ៉ាជាថ្មីទៀត បន្ទាប់ពីបរាជ័យក្នុងការចរចាជាមួយតំណាងភាគីក្រុមហ៊ុន។
2015-07-25
សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច លើកឡើងថា ក្នុងដំណាក់កាលនេះ វាអាចនឹងល្អប្រសើរ ប្រសិនបើកម្ពុជា សម្រេចមិនបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម ជាបណ្ដោះអាសន្ននោះ។
2015-07-25
មន្ត្រីអយ្យការតុលាការខេត្តមណ្ឌលគិរី បើកការស៊ើបអង្កេតទៅលើពាក្យប្ដឹងរបស់អ្នកភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ដែលបានចោទប្រកាន់អភិបាលស្រុក និងកងកម្លាំងប្រដាប់អាវុធពីបទប្រើអំពើហិង្សាដុតបំផ្លាញផ្ទះប្រជាពលរដ្ឋ និងបណ្ដេញចេញពីដីតាំងទីលំនៅរបស់អ្នកភូមិ។
2015-07-25
ក្រសួងរ៉ែ និងថាមពល ផ្ដល់អាជ្ញាប័ណ្ណបូមខ្សាច់ចំនួន ១៣ ទៅឲ្យក្រុមហ៊ុននៅខេត្តកណ្ដាល និងខេត្តកំពង់ចាម ធ្វើអាជីវកម្មខ្សាច់ស្របច្បាប់។
2015-07-25
អភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ថ្លែងនៅថ្ងៃទី២៥ ខែកក្កដា ថា អាជ្ញាធរវៀតណាម ក្នុងខេត្តជាប់ព្រំដែនខេត្តនេះ បានព្រមព្រៀងផ្អាកការឈូសឆាយ និងកាយដីបម្រុងសាងសង់សំណង់តាមព្រំដែន មានចម្ងាយ ៥០ម៉ែត្រ ពីបង្គោលព្រំដែនលេខ ២៨៩ និង ២៩០ ក្នុងស្រុកគីរីវង់។
2015-07-25
សហរដ្ឋអាមេរិក បានស្នើអោយរដ្ឋាភិបាលកម្ពុជា ពិនិត្យមើលឡើងវិញអោយបានម៉ត់ចត់នូវដំណើរក្ដីសកម្មជនគណបក្សប្រឆាំង ដើម្បីធ្វើយ៉ាងណាអោយវាមានលក្ខណៈពេញលេញ តម្លាភាព ហើយស្របទៅនឹងច្បាប់ជាតិ និងបទដ្ឋានអន្តរជាតិ។
2015-07-25
ជនជាតិដើមភាគតិចព្នង នៅឃុំក្បាលរមាស ក្នុងខេត្តស្ទឹងត្រែង មិនព្រមឲ្យអាជ្ញាធរ និងតំណាងក្រុមហ៊ុនវាស់វែងកំណត់ទីតាំងដីសហគមន៍។
2015-07-25
អាជ្ញាធរ និងប្រជាពលរដ្ឋមូលដ្ឋានតំបន់កោះខ្យង ស្ថិតក្នុងឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បង្ហាញការព្រួយបារម្ភជុំវិញបទល្មើសនេសាទ ពិសេសបទល្មើសកូនគ្រែងឈាម នាមូលដ្ឋាននេះ អូសបន្លាយពេលយូរឆ្នាំ និងគ្មានអាជ្ញាធរពីស្ថាប័នណាមួយចេញមុខទប់ស្កាត់ឲ្យមានប្រសិទ្ធភាពទេ។
2015-07-25
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ដែលកំពុងមានវត្តមាននៅបុរីញីវយ៉ក សហរដ្ឋអាមេរិក មានប្រតិកម្មថា ការចាប់ខ្លួនសកម្មជនគណបក្សនេះ ១១នាក់ គឺជាអំពើអយុត្តិធម៌។
2015-07-24
វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នឹងពិភាក្សាអំពី៖ «ការទទួលបានយុត្តិធម៌ស្មើគ្នាចំពោះមុខច្បាប់» នៅយប់ថ្ងៃសុក្រ ទី២៤ ខែកក្កដា។
2015-07-24
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់អោយអ្នកជំនាញ រួមនឹងសាក្សីផង អោយត្រៀមខ្លួនទទួលយកផែនទីចំនួន ១៨ផ្ទាំង ដែលអង្គការសហប្រជាជាតិគ្រោងនឹងប្រគល់អោយកម្ពុជា ទៅតាមការស្នើសុំរបស់រដ្ឋាភិបាល។
2015-07-24
តុលាការសាលាឧទ្ធរណ៍នឹងបើកសវនាការបណ្ដឹងទាស់លើសំណុំរឿងក្តីប៉ះទង្គិចគ្នារវាងកម្មករ និងសមត្ថកិច្ចនៅមុខរោងចក្រ យ៉ាកជីង កាលពីដើមខែមករា ឆ្នាំ២០១៤ ជាថ្មីទៀត នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ ខាងមុខនេះ។