ប័ណ្ណសារព័ត៌មាន
2017-10-27
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសដោយមានជំនឿចិត្តថា រដ្ឋាភិបាលនឹងមិនអាចរំលាយគណបក្សប្រឆាំងដូចការគ្រោងទុកទេ ដោយសាររដ្ឋាភិបាលកំពុងរងសម្ពាធពីសហគមន៍អន្តរជាតិ។ ក៏ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចវិញ បញ្ចេញប្រតិកម្មថា សហគមន៍អន្តរជាតិ គ្មានឥទ្ធិពលណាមួយមកលើរដ្ឋាភិបាលកម្ពុជាទេ។
2017-10-27
អ្នកឃ្លាំមើលសង្គម និងប្រជាពលរដ្ឋខេត្តព្រះសីហនុ ស្នើដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឲ្យពិនិត្យតាមដាន សកម្មភាពមន្ត្រីគយប្រចាំការ នៅតាមច្រកកំពង់ផែនាមូលដ្ឋាននេះ ព្រោះអាចមានជាប់ពាក់ព័ន្ធ បទល្មើសបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ខុសច្បាប់តាមច្រកកំពង់ផែខ្លះ មានផែទំនប់រលកជាដើម។
2017-10-27
យ៉ាងណាក៏ដោយអ្នកវិភាគនយោបាយ យល់ឃើញថា នេះជារបៀបរបស់អ្នកនយោបាយ ហើយក៏ជារបៀបធ្វើនយោបាយដែរ បើទោះជាដឹងខ្លួនចាញ់ហើយ ក៏មិនប្រកាសថាចាញ់ដែរ។
2017-10-27
អ្នកឃ្លាំមើលផ្នែកបរិស្ថាន និងអាជ្ញាធរឃុំស្រែគររកឃើញថា ទំហំផលប៉ះពាល់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ បានរីកធំឡើង នៅគ្រាដែលទំនប់នេះបានបិទទ្វារទឹកជាស្ថាពរជាងមួយខែមកហើយ បង្កឲ្យលិចភូមិស្រែគរ និងភូមិក្បាលរមាសចាស់ទាំងស្រុង។
2017-10-27
ក្រុមគ្រួសាររបស់ស្ត្រី ដែលបានស្លាប់ទាំងម្ដាយ និងកូន កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ នៅក្នុងបន្ទប់សម្រាលនៃមជ្ឈមណ្ឌលស្រលាញ់ទារក ឬហៅថា ពេទ្យជប៉ុន បានទទូចឲ្យសាលាដំបូងរាជធានីភ្នំពេញ ពន្លឿននីតិវិធីក្នុងការផ្ដល់យុត្តិធម៌។
2017-10-27
អ្នកឃ្លាំមើលការបោះឆ្នោតលើកឡើងថា វិបត្តិនយោបាយនិងការចាប់ចងមេបក្សប្រឆាំង ធ្វើឲ្យប៉ះពាល់ដល់ដំណើរការចុះឈ្មោះបោះឆ្នោត របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទោះបីជាគ.ជ.ប ខិតខំជំរុញឲ្យពលរដ្ឋទៅចុះឈ្មោះឲ្យបានច្រើន មុនការបិទបញ្ចប់ នៅដើមខែវិច្ឆិកានេះក្ដី ក៏ចំនួនពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតបានចំនួនតិចនៅឡើយ។
2017-10-27
គណៈកម្មាធិការព្រំដែនកម្ពុជា និងវៀតណាម បានឯកភាពគ្នាលើការបោះបញ្ចប់បង្គោលព្រំដែនធំ នៅខេត្តព្រៃវែង ជាប់នឹងខេត្តដុងថាប់ ប្រទេសវៀតណាមហើយ។ ប៉ុន្តែ ក្រុមអ្នកឃ្លាំមើលការបោះបង្គោលព្រំដែនវិញ រិះគន់ថា ការព្រមព្រៀងដោយស្ងាត់ៗ របស់រដ្ឋាភិបាលនេះ នឹងធ្វើឲ្យមានមន្ទិលសង្ស័យជាច្រើន ទៅលើការឯកភាពជាមួយវៀតណាម។
2017-10-27
តំណាងសហព័ន្ធ និស្សិតបញ្ញវន្តកម្ពុជា ចាត់ទុកការប៉ុនប៉ងធ្វើទុក្ខមុកម្នេញ មកលើគណបក្សប្រឆាំងដែលមានអ្នកបោះឆ្នោតគាំទ្រជាង ៣លាននាក់ ថាជារំលោភបំពានធ្ងន់ធ្ងរទៅលើរដ្ឋធម្មនុញ្ញ និងប្រជាធិបតេយ្យនៅកម្ពុជា។
2017-10-26
ក្រសួងយុត្តិធម៌បានសម្រេចលើកលែង និងបន្ធូរបន្ថយទោសទណ្ឌិត សរុបចំនួន ៤៩នាក់ ក្នុងចំណោមបញ្ជីឈ្មោះទណ្ឌិតសរុប ៤២១នាក់ នាឱកាសប្រារព្ធពិធីបុណ្យអុំទូក នៅសប្ដាហ៍ក្រោយ។
2017-10-26
ស្របពេលដែលរដ្ឋាភិបាលលោក ហ៊ុន សែន កំពុងតែធ្វើយុទ្ធនាការរំលាយគណបក្សសង្គ្រោះជាតិ តាមរយៈការអនុម័តច្បាប់ជាហូរហែពាក់ព័ន្ធនឹងការបោះឆ្នោត និងគណបក្សនយោបាយ អ្នកវិភាគយល់ឃើញថា ចំណាត់ការរបស់គណបក្សកាន់អំណាចនេះ គឺជាបទល្មើសជាក់ស្ដែងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធប្រជាធិបតេយ្យ។ ក្នុងករណីនេះ ពលរដ្ឋ ឬគណបក្សនយោបាយដទៃទៀត អាចស្នើសុំប្ដឹងរំលាយគណបក្សនេះបាន។
2017-10-26
ឧបការីរងក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី លោក ហ្វីលីព ហ្គ្រីន (Philip Green) បដិសេធយ៉ាងដាច់អហង្ការថា ប្រទេសអូស្ត្រាលី មិនបានគាំទ្រចំណាត់ការណាមួយរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលព្យាយាមធ្វើឲ្យធ្លាក់ចុះដុនដាបនៃដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដូចដែលសារព័ត៌មានក្នុងស្រុកស្និទ្ធនឹងរដ្ឋាភិបាលមួយចំនួនរាយការណ៍នោះទេ។
2017-10-26
សែរាជវង្ស និងមេដឹកនាំទូទាំងពិភពលោក ប្រមាណ៤០ប្រទេស ព្រមទាំងមន្ត្រីស្ថានទូតប្រចាំប្រទេសថៃ ចំនួន៩០ប្រទេសចូលរួមព្រះរាជពិធីថ្វាយព្រះភ្លើង អតីតព្រះមហាក្សត្រថៃ ព្រះបាទភូមិបុល អាដុលយ៉ាដេត (Phumibol Adulyadej) នៅទីក្រុងបាងកក នៅថ្ងៃទី២៦ តុលា។
2017-10-26
ស្របគ្នានេះរបាយការណ៍ថ្មីមួយរបស់អង្គការសហប្រជាជាតិរកឃើញថា មរណភាពមាតា នៅក្នុងពេលសម្រាលនៅកម្ពុជា នៅតែឋិតក្នុងកម្រិតព្រួយបារម្ភនៅឡើយ។ លើសពីនេះកម្ពុជាអាចប្រឈមនឹងបរាជ័យក្នុងដំណើរកាត់បន្ថយអត្រាមរណភាពមាតាទៅតាមគោលដៅអភិវឌ្ឍន៍ដោយចិរភាពនៅក្នុងឆ្នាំ២០៣០។
2017-10-26
សកម្មភាពកាប់ឈើយកទៅជួញដូរខុសច្បាប់នៅព្រៃព្រះរកា កំពុងកើតមានជារៀងរាល់ថ្ងៃ។ ចំណែកសហគមន៍នៅតំបន់នោះ តែងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញដែលពាក់ព័ន្ធឱ្យជួយបង្ក្រាប ប៉ុន្តែមិនមានចំណាត់ការណាមួយឱ្យមានប្រសិទ្ធភាពទេ។
2017-10-26
ការបង្ហាញភក្ដីភាពរបស់មន្ត្រីថ្នាក់ក្រោម នៃគណបក្សសង្គ្រោះជាតិនៅពេលនេះ ខណៈលោក ហ៊ុន សែន និយាយម្ដងហើយម្ដងទៀតថា លោកនឹងទុកតួនាទីមុខដំណែងឲ្យពួកគេនៅដដែល ឲ្យតែមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ។