ប័ណ្ណសារព័ត៌មាន
2019-02-19
អ្នកនាំពាក្យក្រសួងយុត្តិធម៌ថា កំពុងស្រង់ស្ថិតិស្ត្រីមានកូនតូច និងស្ត្រីមានផ្ទៃពោះ ដែលកំពុងជាប់ឃុំ ដើម្បីបន្ធូរបន្ថយទោស ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។
2019-02-19
ក្រុមការងារអន្តរក្រសួងដឹកនាំដោយក្រសួងកិច្ចការនារី កំពុងរួមគ្នាចងក្រងច្បាប់ស្ដីពីការពរពោះជំនួស ក្នុងគោលបំណងទប់ស្កាត់អំពើជួញដូរមនុស្ស និងបទល្មើស ដែលកើតឡើងក្នុងរង្វង់បញ្ហានេះ។
2019-02-19
សហជីពមើលឃើញថា នៅពីក្រោយកំណើនប្រាក់ចំណេញដ៏ច្រើននេះ គឺក្រុមហ៊ុនណាហ្គាវើលដ៍ បានកេងប្រវ័ញ្ចកម្លាំងពលកម្មបុគ្គលិក ដោយសារបុគ្គលិកនៅតែទទួលបានប្រាក់ឈ្នួលទាប។
2019-02-19
បណ្ដាញសហគមន៍ព្រៃឡង់បង្ហាញការព្រួយបារម្ភថា បទល្មើសព្រៃឈើ និងការកាប់បំផ្លាញព្រៃឡង់នៅបន្តកើតឡើងដដែល ក្រោយបុណ្យព្រៃឡង់ និងពិធីបំបួសដើមឈើ ក្នុងតំបន់ព្រៃឡង់។
2019-02-19
អ្នកវិភាគ យល់ថា លិខិតជូនដំណឹងរបស់តុលាការនេះ គឺជាការបង្អើលកុំឲ្យលោក សម រង្ស៊ី ចូលស្រុក និងជារឿងនយោបាយសុទ្ធសាធ។
2019-02-18
ក្រុមគ្រួសារពលរដ្ឋដែលបាត់ខ្លួន ស្នើសុំក្រសួងការពារជាតិ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ឲ្យជួយស្វែងរកស្វាមីគាត់ឲ្យឃើញ ទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។
2019-02-18
ការជំរុញលោក ហេង សំរិន ឲ្យសុំទោសជាសាធារណៈនេះ ធ្វើឡើងក្រោយពេលពលរដ្ឋអ្នកប្រើបណ្ដាញហ្វេសប៊ុក នាំគ្នាចែកផ្សាយ និងរិះគន់ករណីព្រះសង្ឃមួយអង្គ លុតជង្គង់ទទួលស្រោមសំបុត្រពីលោក ហេង សំរិន។
2019-02-18
អ្នកភូមិប្រាប់ថា បើពួកគាត់នៅតែបន្តប្រើប្រាស់ទឹកនោះទៀត នឹងអាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាព និងបង្កឲ្យខូចខាតបរិស្ថានអេកូឡូស៊ី ឬជីវចម្រុះដែលរស់នៅក្នុងទឹកនោះ។
2019-02-18
ភ្លាមៗ ក្រោយពីសហភាពអឺរ៉ុបប្រកាសថា កំពុងពិចារណាដកប្រព័ន្ធអនុគ្រោះពន្ធ លើទំនិញនាំចូលពីកម្ពុជា ឬហៅថា «EBA» នោះ អ្នកប្រើប្រាស់បណ្ដាញសង្គម មានទាំងពលរដ្ឋសាមញ្ញ មន្ត្រីសង្គមស៊ីវិល អ្នកវិភាគសង្គម មេដឹកនាំបក្សនយោបាយជាដើម បានបង្ហាញក្ដីចាប់អារម្មណ៍ និងបានបញ្ចេញសារឆ្លងឆ្លើយ ឌឺដងដាក់គ្នាជាបន្ទាប់។
2019-02-17
មន្ត្រីសង្គមស៊ីវិលនិងសហគមន៍រស់នៅតំបន់ភ្នំលុងនៃឃុំរម្យទមស្រុករវៀង ខេត្តព្រះវិហារ ចាត់ទុកការបង្ក្រាបទីតាំងអាជីវកម្មរ៉ែមាសរបស់អាជ្ញាធរខេត្តនេះថា ធ្វើឡើងគ្រាន់តែបង្គ្រប់កិច្ច គ្មានឥទ្ធិពលជាវិជ្ជមានបញ្ឈប់អាជីវកម្មរ៉ែមាសខុសច្បាប់ឲ្យមានប្រសិទ្ធភាពនោះទេ។
2019-02-17
អ្នកឃ្លាំមើលសង្គមយល់ថា លោក ហ៊ុន សែន ទទួលស្គាល់ឥទ្ធិពលនយោបាយរបស់លោក សម រង្ស៊ី បានជាលោកនៅតែរិះរកមធ្យោបាយ ដើម្បីកម្ចាត់លោក សម រង្ស៊ី ចេញពីឆាកនយោបាយរបស់កម្ពុជា។
2019-02-17
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាព្រមានថា អាមេរិក និងកម្ពុជាមិនអាចមានទំនាក់ទំនងការទូតល្អនឹងគ្នាបានទេ ដរាបណាលោក ហ៊ុន សែន មិនងាកមកគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងដោះលែងលោក កឹម សុខា វិញទេនោះ។
2019-02-17
ប្រធានស្ដីទីគណបក្ស សង្គ្រោះជាតិ អំពាវនាវឱ្យអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ទប់ស្កាត់ផែនការឧក្រិដ្ឋកម្មរបស់លោក ហ៊ុន សែន ដែលប្រកាសកាត់ផ្ដាច់សរសៃឈាមគណបក្ស សង្គ្រោះជាតិ នៅក្នុងប្រទេស។
2019-02-17
ពពួកបន្លែទ្រើង ឬបន្លែវល្លិ ជាប្រភេទបន្លែបៃតងស្រស់ មានឱជារសឆ្ងាញ់ពិសា ជំនួយដល់សុខភាព ងាយរក និងអាចផ្សំគ្រឿងជាមួយម្ហូបបានច្រើនមុខ ជាពិសេសមុខម្ហូបខ្មែរ។ ចំណែក ការដាំដុះ ធ្វើអាជីវកម្ម ក៏មិនពិបាកដែរ ហើយថែមទាំងមានផលប្រយោជន៍ ច្រើនពីរបរដាំដុះបន្លែនេះ។
2019-02-17
គណៈកម្មការអឺរ៉ុប បានប្រកាសកាលពីថ្ងៃទី១២ កុម្ភៈ អំពីការចាប់ផ្ដើមដំណើរការជាផ្លូវការ នៃនីតិវិធីដកហូតប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ» ឬ EBA ពីកម្ពុជា។ ហេតុការណ៍នេះ អាចបណ្ដាលឱ្យកម្ពុជា ត្រូវខាតបង់ជិត ៧០០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ ដោយសារតែការតម្រូវឱ្យបង់ពន្ធផលិតផលនាំចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុប។