ប័ណ្ណសារព័ត៌មាន
2016-12-22
នៅថ្ងៃទី២២ ខែធ្នូ រដ្ឋសភាសម្រេចច្រានចោលសំណើរបស់បក្សប្រឆាំងដែលស្នើឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មកឆ្លើយបំភ្លឺផ្ទាល់មាត់នៅវិមានរដ្ឋសភា អំពីឃាតកម្មលើលោកបណ្ឌិត កែម ឡី។
2016-12-22
រដ្ឋបាលជលផល និងអង្គការក្រៅរដ្ឋាភិបាលធ្វើការលើវិស័យជលផល ព្យាករថា ទិន្នផលត្រីសម្រាប់ធ្វើប្រហុក ឬផ្អកក្នុងខេត្តកំពង់ឆ្នាំង នៅឆ្នាំ២០១៦ នឹងកើនឡើងប្រមាណ ៤% បើធៀបនឹងទិន្នផលត្រីកាលពីឆ្នាំ២០១៥។
2016-12-22
លោកស្រី ប៊ូ រចនា ភរិយារបស់លោកបណ្ឌិត កែម ឡី មានប្រសាសន៍ពីទីតាំងលាក់ខ្លួនមួយពីក្រៅប្រទេសមកថា លោកស្រីមិនអាចមានប្រតិកម្មអ្វីច្រើនទេនៅពេលនេះ ទាក់ទងនឹងឃាតកម្មលើរូបស្វាមីលោកស្រី។
2016-12-22
ក្រុមអង្គការផ្នែកសិទ្ធិមនុស្សយល់ឃើញថា សន្ធិសញ្ញាដែលរដ្ឋាភិបាលទាំងពីរគឺកម្ពុជា-វៀតណាម បានចុះកិច្ចព្រមព្រៀងផ្នែកច្បាប់ស្ដីពីច្បាប់ព្រហ្មទណ្ឌ គឺជារឿងមួយដែលមានភាពចម្លែក។
2016-12-21
ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) នឹងទៅពិនិត្យស្ថានភាពរស់នៅរបស់ជនជាតិដើមភាគតិចម៉ុងតាញ៉ា (Montagnard) វៀតណាម ១៣នាក់ ដែលត្រូវអាជ្ញាធរកម្ពុជា បញ្ជូនត្រឡប់ទៅប្រទេសវៀតណាម វិញ កាលពីថ្ងៃទី១៩ ខែធ្នូ។
2016-12-21
ទាំងអាជ្ញាធរនគរបាល និងមន្ត្រីតុលាការ នៅតែមិនទាន់មានដំណឹងពីនគរបាលស្រុកស្អាង ខេត្តកណ្ដាល ៣នាក់ ដែលរងការចោទថា បានព្រួតគ្នាវាយបុរសម្នាក់ឲ្យស្លាប់កាលពីខែតុលា នៅឡើយទេ។ រហូតមកដល់ពេលនេះ ករណីវាយសម្លាប់នេះ មន្ត្រីតុលាការអះអាងថា នៅបន្តនីតិវិធីរបស់ខ្លួន។
2016-12-21
ក្រសួងមហាផ្ទៃ ក្រើនរំឭកគណបក្សសង្គ្រោះជាតិ រឿងប្រើប្រាស់កងកម្លាំងសន្តិសុខផ្ទាល់ខ្លួន ក្រោយពេលពិនិត្យឃើញថា ក្រុមកងកម្លាំងទាំងនេះស្លៀកពាក់ឯកសណ្ឋាន និងមានប្រើប្រាស់វិទ្យុទាក់ទង។ គណបក្សសង្គ្រោះជាតិ បញ្ជាក់ថា ក្រុមកងកម្លាំងសន្តិសុខរបស់ខ្លួន គឺសុទ្ធសឹងតែជាសកម្មជនស្ម័គ្រចិត្តជួយការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ។
2016-12-21
ពលរដ្ឋជាង ១០០នាក់មានជម្លោះដីធ្លីជាមួយភាគីក្រុមហ៊ុនលោកឧកញ៉ា ហ៊ុយ ហេង ក្រុមហ៊ុនស្ករអំពៅឈ្មោះ កោះកុង ស៊ូហ្គើ និងក្រុមហ៊ុនកោះកុង ផ្លេនថេសិន មកពីខេត្តកោះកុង នាំគ្នាទៅតវ៉ានៅខាងមុខក្រសួងរៀបចំដែនដី នៅរសៀលថ្ងៃទី២១ ខែធ្នូ ទាមទារដំណោះស្រាយ។ រីឯក្រសួងរៀបចំដែនដី សន្យាដោះស្រាយជូនពួកគាត់។
2016-12-21
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនសង្ស័យ ជួប សម្លាប់ បាញ់សម្លាប់លោកបណ្ឌិត កែម ឡី នោះ មានចេតនាឆ្លើយបំភ្លៃសមត្ថកិច្ច។ លោក ខៀវ សុភ័គ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ថា ក្រោយពីស៊ើបអង្កេត និងសួរចម្លើយឃើញថា ចម្លើយសារភាពរបស់ ជួប សម្លាប់ មិនមែនជាការពិត។
2016-12-21
ប្រជាពលរដ្ឋមានទំនាស់ដីធ្លីជិត ២០០គ្រួសារ នៅក្នុងភូមិចំនួន៣ នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ចោទប្រកាន់អាជ្ញាធរក្រុងនេះថា ឃុបឃិតគ្នាប្រើច្បាប់ព្រៃបណ្ដេញពួកគាត់ឲ្យចេញពីដីទាំងបង្ខំ ដើម្បីយកដីទៅលក់ និងបែងចែកឲ្យអ្នកមានទ្រព្យធនដោយខុសច្បាប់។
2016-12-21
ព្រះសង្ឃវ័យក្មេងចំនួន ១៧អង្គគង់នៅវត្តស្រែល្អ ឃុំបាក់អន្លូង នៃស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលជាប់ព្រំប្រទល់គ្នានឹងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានអាការក្អួតចង្អោរ តឹងទ្រូង ហើយថប់ដង្ហើម បន្ទាប់ពីឆាន់ទឹកតែ កាលពីរាត្រីថ្ងៃទី២០ ខែធ្នូ។
2016-12-21
ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា លោក ស្យុង ប៉ (Xiong Bo) សម្ដែងក្តីជឿជាក់ថា ការរៀបចំការបោះឆ្នោតនៅកម្ពុជា នឹងមានដំណើរការដោយរលូន។
2016-12-21
កូរ៉េខាងត្បូង ដែលបានភ្ជាប់ទំនាក់ទំនងការទូតជាមួយកម្ពុជា រយៈពេល ២០ឆ្នាំមកហើយ ចង់បង្ហាញថា មិត្តភាពនៃប្រទេសទាំងពីរមិនថយចុះទេ គឺកាន់តែមានកិច្ចសហប្រតិបត្តិការល្អនឹងគ្នាកាន់តែច្រើនវិស័យថែមទៀត។
2016-12-21
ឈើមូលប្រភេទផ្ចឹក សុក្រំ រាប់ម៉ឺនដើម ត្រូវបានគេកាប់នាំចេញពីដែនជម្រកសត្វព្រៃលំផាត់ លក់ទៅឲ្យក្រុមហ៊ុនសម្បទានវៀតណាម ហ័ង អាញ់ លំផាត់ (Hoang Anh Lumphat) ដើម្បីធ្វើជន្លង់ដើមស្រកានាគ។ មន្ត្រីអនុរក្សដែនជម្រកសត្វព្រៃលំផាត់ និងក្រុមហ៊ុនត្រូវបានសហគមន៍អះអាងថា ជាអ្នកនៅពីក្រោយសកម្មភាពកាប់បំផ្លាញព្រៃឈើនេះ។