ប័ណ្ណសារព័ត៌មាន
2017-12-28
ក្រុមកម្មកររោងចក្រ ហ្គាវ័ន្ត (GAWON) ប្រមាណជាង ៣០០នាក់ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល បាននាំគ្នាតវ៉ាជាថ្មីនៅថ្ងៃទី២៨ ខែធ្នូ នេះ ដើម្បីទាមទារឲ្យថៅកែរោងចក្របើកប្រាក់ឈ្នួលដល់ពួកគេ។ ការធ្វើកូដកម្មទាមទាររបស់កម្មករនេះ ក្រោមការឃ្លាំមើលពីក្រុមសមត្ថកិច្ចចម្រុះប្រដាប់ដោយអាវុធ ខែល និងដំបងឆក រង់ចាំបង្ក្រាបកម្មករ ប្រសិនបើមានសកម្មភាពហិង្សាកើតឡើង។
2017-12-28
អ្នកឃ្លាំមើលការបោះឆ្នោតលើកឡើងថា ការផ្ដល់ជំនួយរបស់ប្រទេសកុម្មុយនិស្ត ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងធ្វើឲ្យកេរ្តិ៍ឈ្មោះនៃការបោះឆ្នោតខាងមុខនេះមិនសូវល្អ។ ការលើកឡើងនេះ បន្ទាប់ពីរដ្ឋាភិបាលចិន នឹងផ្ដល់ជំនួយសម្ភារៈបរិក្ខារចំនួន ៣០មុខដល់ គ.ជ.ប សម្រាប់បម្រើដល់ការរៀបចំការបោះឆ្នោតជាតិ នៅឆ្នាំ២០១៨ ខាងមុខនេះ។
2017-12-28
អ្នកជំនាញខាងសេដ្ឋកិច្ចលើកឡើងថា វិស័យ៣ដែលជួយដល់កំណើនសេដ្ឋកិច្ចកម្ពុជា រួមមាន ឧស្សាហកម្ម សេវាកម្ម និងកសិកម្ម គឺរដ្ឋាភិបាលត្រូវគិតគូរ អភិវឌ្ឍន៍ឲ្យស៊ីសង្វាក់គ្នា។ រដ្ឋាភិបាលមិនអាចយកចិត្តទុកដាក់ខ្លាំងលើវិស័យណាមួយ ហើយចោលវិស័យណាមួយបានទេ។
2017-12-28
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ទៅមន្ត្រីរបស់លោកម្ដងទៀត អោយយកចិត្តទុកដាក់ចំពោះករណីម្ចាស់ផ្ទះជួលដំឡើងថ្លៃជួលផ្ទះ និងដំឡើងថ្លៃទឹកភ្លើងនៅឆ្នាំ២០១៨។ លោកបញ្ជាមិនឱ្យមានករណីដំឡើងថ្លៃផ្ទះជួល និងដំឡើងទឹកភ្លើងជាដាច់ខាតនៅឆ្នាំ ២០១៨។
2017-12-28
រដ្ឋាភិបាលកម្ពុជា បានបញ្ជូនពលការិនី ចំនួន ១៤នាក់ ដើម្បីទៅធ្វើការ ជាអ្នកជំនួយការមេផ្ទះនៅតំបន់រដ្ឋបាលពិសេសនៅទីក្រុងហុងកុង ប្រទេសចិន ជាលើកដំបូងកាលពីថ្ងៃទី២៧ ខែធ្នូ។ រដ្ឋាភិបាលមានគម្រោងបញ្ជូនពលការិនីទៅធ្វើការជាមេផ្ទះនេះ ឲ្យបាន ១ពាន់នាក់ក្នុងឆ្នាំ២០១៨ ខាងមុខ។
2017-12-27
ក្រសួងសុខាភិបាលអំពាវនាវសាជាថ្មី ដល់ប្រជាពលរដ្ឋទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុតអំពីការឆ្លងជំងឺផ្ដាសាយបក្សី (H5N1) ដែលកំពុងផ្ទុះឡើង និងរីករាលដាលលើសត្វបក្សីនៅក្នុងស្រុកព្រៃឈរ និងស្រុកចំការលើ ខេត្តកំពង់ចាម ព្រមទាំងនៅស្រុកស្ទោង ខេត្តកំពង់ធំ។
2017-12-27
គណបក្សហ៊្វុនស៊ិនប៉ិច ដែលដឹកនាំដោយទ្រង់ រណឫទ្ធិ កាលពីថ្ងៃទី២៧ ខែធ្នូ បានចេញសេចក្ដីថ្លែងការណ៍ច្រានចោលព័ត៌មានថា ទ្រង់ រណឫទ្ធិ សុំជំនួយហិរញ្ញវត្ថុពីគណបក្សកុម្មុយនិស្តចិន។
2017-12-27
ក្រុមអ្នកជំនាញខាងវិស័យកាត់ដេរព្រមានថា មានតែកម្ពុជា ខ្លួនឯងប៉ុណ្ណោះដែលជាអ្នកសម្រេចចិត្តលើជោគវាសនានៃជីវភាពរស់នៅរបស់កម្មករឲ្យមានភាពរីកចម្រើន ឬមួយបណ្ដោយឲ្យវាសនារបស់ពួកគេជួបគ្រោះមហន្តរាយខាងសេដ្ឋកិច្ចដោយសារការសម្លាប់លទ្ធិប្រជាធិបតេយ្យ។
2017-12-27
កសិករចំនួន៤៣គ្រួសារ នៅភូមិខិះស្វាយ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង រួមគ្នាអភិរក្សសត្វត្រយងយក្ស និងការពារព្រៃឈើ ជាទីជម្រករបស់សត្វស្លាបប្រភេទនេះ នៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិច។
2017-12-27
បណ្ដាញអ្នកការពារព្រៃឡង់ ៤ខេត្ត គឺខេត្តកំពង់ធំ ក្រចេះ ព្រះវិហារ និងខេត្តស្ទឹងត្រែង បានជួបប្រជុំសមាជប្រចាំឆ្នាំរយៈពេល ២ថ្ងៃ គឺថ្ងៃទី២៦ ទី២៧ ខែធ្នូ ដើម្បីរិះរកវិធីសាស្ត្រក្នុងការការពារព្រៃឈើ និងលើកឡើងពីការលំបាក និងបញ្ហាប្រឈមរបស់ពួកគេ។ បណ្ដាញសហគមន៍ទាំង ៤ខេត្ត បានជួបប្រទះនូវបញ្ហាមិនខុសគ្នាប៉ុន្មានឡើយ នៅក្នុងសកម្មភាពការពារធនធានធម្មជាតិ ដោយស្នើសុំឲ្យក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តចូលរួមសហការគាំទ្រ ហើយសម្រួលការងារដល់ពួកគេជាជាងការតម្រូវឲ្យពួកគេបំពេញលក្ខខណ្ឌមួយចំនួនមុនចុះល្បាតព្រៃម្ដងៗ។
2017-12-27
ពលរដ្ឋដែលមានជម្លោះដីធ្លីរ៉ាំរ៉ៃរាប់ឆ្នាំនៅតំបន់បឹងកក់ ចំនួន២២គ្រួសារ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញផ្ដល់ប័ណ្ណកម្មសិទ្ធិឲ្យរស់នៅលើដីរបស់ខ្លួនវិញ ក្រោយពួកគេចេញតវ៉ាជាច្រើនឆ្នាំ។ ពលរដ្ឋនៅបឹងកក់ថ្លែងថា ពួកគេមិនទាន់សប្បាយចិត្តខ្លាំងទេ ដោយសារអ្នកបឹងកក់ជាច្រើនគ្រួសារទៀត នៅមិនទាន់ទទួលបានដីកម្មសិទ្ធិរបស់ខ្លួនមកវិញ។
2017-12-27
ក្រុមហ៊ុន វ៉លម៉ាត (Walmart) របស់អាមេរិក ដែលនាំចេញផលិតផលស្បែកជើងធំជាងគេ និងផលិតផលសម្លៀកបំពាក់លំដាប់ទី២ ពីកម្ពុជា បានរម្លឹកលក្ខខណ្ឌមួយចំនួនដល់រដ្ឋាភិបាលកម្ពុជា រួមមានការគោរពនីតិរដ្ឋ ដើម្បីជាថ្នូរនឹងការអាចឲ្យក្រុមហ៊ុននេះបន្តទិញផលិតផលពីកម្ពុជា តទៅទៀតបាន។ ប៉ុន្តែមន្ត្រីនាំពាក្យគណបក្សកាន់អំណាចចាត់ទុកលិខិតនេះ ថាជាជោគជ័យរបស់រដ្ឋាភិបាល និងបរាជ័យខាងគណបក្សប្រឆាំងទៅវិញ។
2017-12-27
វេទិកាអ្នកស្ដាប់ក្រោមប្រធានបទ៖ «តើរដ្ឋាភិបាលប្រើប្រាស់ច្បាប់ដើម្បីពង្រឹងនីតិរដ្ឋ ឬពង្រឹងអំណាច?» នៅយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧។
2017-12-27
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឲ្យប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួនឲ្យបានជាប្រចាំ ពិសេសប្រជាពលរដ្ឋធ្វើដំណើរតាមសមុទ្រ។
2017-12-27
ប្រធានរដ្ឋបាលជលផល លោក អេង ជាសាន ឲ្យដឹងថា ក្នុងរយៈពេល៣០នាទី មានដាយក្នុងឡូត៍នេសាទត្រីខ្លះ នៅទន្លេសាប អាចប្រមូលផលបានពីរ ២ ទៅ ៤តោន បើទោះជាមានភ្លៀងជាបន្តបន្ទាប់ក៏ដោយ។