ប័ណ្ណសារព័ត៌មាន
2009-12-25
មន្ត្រីអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិបានលើកឡើងប្រហាក់ប្រហែលគ្នាថា ជម្លោះដីធ្លីដែលបានកើតមានកន្លងមកនិងកំពុងបន្តកើតមាននៅកម្ពុជា គឺកើតឡើងដោយសារតែភាពមិនច្បាស់លាស់នៃច្បាប់ភូមិបាល និងភាពយឺតយ៉ាវនៃការចុះបញ្ជីដីធ្លីរបស់រដ្ឋាភិបាល ជាដើមចមបង្កឲ្យមានជម្លោះដីធ្លីកើតឡើងច្រើនករណី។
2009-12-25
ពលរដ្ឋខែ្មរកម្ពុជាក្រោមចំនួន២៤នាក់ដែលកំពុងតែស្វែងរកសិទ្ធិស្របច្បាប់នៅក្នុងប្រទេសកម្ពុជានោះ មិនទាន់មានសុវត្ថិភាពពេញលេញនៅទ្បើយទេ ក្រោយពីបានមកដល់រាជធានីភ្នំពេញកាលពីពេលថ្មីៗនេះ។
2009-12-25
អ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី មណ្ឌលកំពង់ធំ នៅថ្ងៃ២៥ ធ្នូនេះ បានស្នើឲ្យអាជ្ញាធរខេត្តកំពង់ធំ ផ្តល់នូវទីតាំងថ្មីឲ្យបានសមរម្យនិងផ្តល់នូវប័ណ្ណកម្មសិទ្ធិដីធ្លីដល់ពលរដ្ឋដែលរស់នៅឃុំក្រយា ស្រុកសន្ទុក ក្រោយពីពលរដ្ឋទាំងនោះត្រូវអាជ្ញាធរបណ្តេញចេញពីលំនៅក្នុងជម្លោះមួយជាមួយក្រុមហ៊ុនឯកជនរបស់វៀតណាមកាលពីពេលកន្លងមកនោះ។
2009-12-25
កងរាជអាវុធហត្ថខេត្តបាត់ដំបងបានចាប់ស្ត្រីម្នាក់ដោយចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន បន្ទាប់ពីស្ត្រីរូបនោះបានយកកាំបិតប៉័ងតោចូលទៅក្នុងផ្ទះជនរងគ្រោះ កាប់ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ប្លន់យកមាសនិងលុយជាច្រើនលានរៀលកាលពីព្រឹកថ្ងៃ២៣ ធ្នូ។
2009-12-25
មន្រ្តីនៃក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងថា ចំនួនប្រជាពលរដ្ឋខ្មែរដែលឆ្លងមេរោគគ្រុនផ្ដាសាយ A(H1N1) បានកើនឡើងដល់ចំនួន៥៤៤ករណីហើយនៅក្នុងសប្ដាហ៍នេះ។
2009-12-25
លោក ហ៊ុន សែន បានថ្លែងអះអាងនិងប្រតិកម្មយ៉ាងខ្លាំងថា រាជរដ្ឋាភិបាលថៃមានផែនការសម្ងាត់ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន តាមរយៈការធ្វើរដ្ឋប្រហារ ដោយលោកបានថ្លែងបញ្ជាក់ថា លោកបានទទួលឯកសារផែនការសម្ងាត់នោះ ហើយលោកក៏បានដាក់ថ្វាយឯកសារនោះជូនទៅព្រះមហាក្សត្រខ្មែរ សម្តេចព្រះនរោត្តម សីហមុនី រួចហើយផងដែរ។
2009-12-25
ជម្លោះដកបង្គោលតម្រុយព្រំដែនលើដីស្រែជាប់ព្រំដែនកម្ពុជា-វៀតណាម នៅខេត្តស្វាយរៀងគឺជារឿងបំភ័យមួយ ហើយកំពុងតែធ្វើឲ្យមនុស្សមួយចំនួនជាប់ឃុំនិងមានអ្នកតំណាងរាស្ត្រមួយរូបត្រូវស្នាក់នៅបរទេសទៀតផង។
2009-12-24
ប្រទេសហុល្លង់បានផ្តល់ថវិកាជំនួយតាមរយៈកម្មវិធីជីវម៉ាស់សម្រាប់តំបន់អាស៊ី (The Asia Biogas Programme) ដល់រាជរដ្ឋាភិបាលខ្មែរដើម្បីដំណើរការកម្មវិធី«ឡជីវឧស្ម័នថ្នាក់ជាតិ» ដែលអនុវត្តដោយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សហការជាមួយនឹងអង្គការអភិវឌ្ឍន៍របស់ប្រទេសហុល្លង់ ហើយនិងមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា(សេដាក់)។
2009-12-24
តំណាងរាស្ត្រគណបក្សប្រឆាំង លោក សុន ឆ័យ បានហៅការបកស្រាយអំពីបញ្ហាព្រំដែនរបស់មន្ត្រីរដ្ឋាភិបាលនៅក្នុងសភាជាតិដែលធ្វើឡើងអស់រយៈពេលជិត៤ម៉ោងនៅព្រឹកថ្ងៃព្រហស្បតិ៍ ២៤ ធ្នូនេះថា ជាការបកស្រាយមិនបានការ។
2009-12-24
អ្នកតំណាងរាស្រ្តគណបក្សប្រឆាំងបានដាក់សំណើទៅក្រសួងយុត្តិធម៌ជួយអន្តរាគមន៍ទៅតុលាការរាជធានីភ្នំពេញ ឲ្យដោះលែងលោក ហង្ស ចក្រា ចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុក និងលោក រស់ សុឃិត អ្នកយកព័ត៌មានឲ្យទស្សនាវដ្ដីក្លូប (GLOBE)។
2009-12-24
អង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលនៅខេត្តព្រះវិហារ បានឲ្យដឹងថា បុរសអ្នកភូមិ២នាក់បានរងរបួសបែកក្បាលយ៉ាងធ្ងន់ធ្ងរកាលពីយប់ថ្ងៃទី២២ ខែធ្នូ ដោយសារតែកងទាហានដែលការពារក្រុមហ៊ុនរែងរ៉ែមាសឯកជននៅឃុំរមទមនិងឃុំរមណីយ នៃស្រុករវៀង បានចាប់ខ្លួនទៅវាយធ្វើបាប។
2009-12-24
គណបក្សសមរង្ស៊ីបានចេញសេចក្តីថ្លែងការណ៍ថា អ្នកភូមិចន្ទ្រាចំនួន ២នាក់ដែលរងការចាប់ខ្លួននោះមិនមានកំហុសអ្វីទេ គឺលោក សម រង្ស៊ី ទៅវិញទេដែលជាអ្នកទទួលខុសត្រូវក្នុងការដកតម្រុយបង្គោលព្រំដែន។
2009-12-24
ជនភៀសខ្លួនខ្មែរក្រោម ២៤នាក់ចង់ទៅរស់នៅប្រទេសទី៣បើរដ្ឋាភិបាលភ្នំពេញបដិសេធមិនទទួលស្គាល់ពួកគាត់ថាជាខ្មែរ ហើយសុំឲ្យរដ្ឋាភិបាលចេញប្រកាសបដិសេធពួកគេជាផ្លូវការ។
2009-12-24
ក្នុងការបង្ការមិនឲ្យឆ្លងមេរោគរបេង តើអ្នកដែលកំពុងកើតរបេងក្តី អ្នកមិនមានកើតរបេងក្តីត្រូវធ្វើយ៉ាងណាខ្លះដើម្បីកុំឲ្យឆ្លងរបេង?
2009-12-24
មន្ត្រីមន្ទីរធនធានទឹកខេត្តរតនគិរីឲ្យដឹងថា ស្ថាប័ននេះកំពុងធ្វើការត្រួតពិនិត្យពីហេតុផលដែលនាំឲ្យទឹកទន្លេសេសានល្អក់ខុសប្រក្រតី ហើយបញ្ហានេះអាចនឹងបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។