ប័ណ្ណសារព័ត៌មាន
2017-12-25
សហគមន៍មានជម្លោះដីធ្លីនៅតំបន់បុរីកីឡា ដែលអាជ្ញាធរដាក់ឱសានវាទ បង្ខំឲ្យចាកចេញនោះ បានខកចិត្តចំពោះអាជ្ញាធរខណ្ឌ៧មករា ដែលមិនព្រមបន្ទន់ឥរិយាបថ រកដំណោះស្រាយឲ្យពួកគាត់ឡើយ ដោយគ្រាន់តែទុកពេលជាង ១សប្ដាហ៍ទៀតបន្ថែមទៀត ដើម្បីឲ្យពលរដ្ឋចាកចេញពីផ្ទះដោយគ្មានសំណងសមរម្យ។
2017-12-25
ប្រជាសហគមន៍ការពារព្រៃឡង់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ត្អូញត្អែរពីបញ្ហាប្រឈមមួយចំនួនក្នុងការបំពេញភារកិច្ចរបស់ខ្លួនក្នុងមួយរយៈពេលចុងក្រោយនេះ។ បញ្ហាប្រឈមទាំងនោះ មានដូចជាអាជ្ញាធរតម្រូវឱ្យពួកគាត់សុំច្បាប់ មុនពេលចុះល្បាតព្រៃជាដើម។
2017-12-25
សហភាពអឺរ៉ុប និងអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) ចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់មូលនិធិ ជិត៣ លានយូរ៉ូ (ប្រហែលជាង ៣,៣ លានដុល្លារអាមេរិក) ដើម្បីការពារធនធានធម្មជាតិក្នុងប្រទេសកម្ពុជា។
2017-12-25
អភិបាលខណ្ឌ៧មករា លោក លីម សុភា បានចេញលិខិតកោះហៅពលរដ្ឋបុរីកីឡាទាំង១១គ្រួសារដែលកំពុងប្រឈមនឹងការបណ្ដេញចេញ និងពលរដ្ឋបុរីកីឡាផ្សេងទៀតឲ្យទៅជួបប្រជុំ នៅសាលាខណ្ឌ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ នេះ។
2017-12-25
មន្ត្រីគណបក្សសង្គ្រោះជាតិអះអាងថា អាហារដ្ឋាននៅទីរួមខេត្តបាត់ដំបង ដែលមានឈ្មោះ ថា អាហារដ្ឋាន រ៉ូហ្សេត គឺទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីពលរដ្ឋមកពីតំបន់ផ្សេងៗគ្នា ពោលគឺលក់ដាច់ចាប់តាំងពីបង្កើតឡើងដំបូងម្ល៉េះ។
2017-12-25
គណៈកម្មការសិទ្ធិមនុស្សនៃគណៈកម្មាធិការកិច្ចការបរទេស សភាអ៊ីតាលី បានទាមទារឲ្យរដ្ឋាភិបាលអ៊ីតាលី ធ្វើកិច្ចការជាមួយក្រុមប្រទេសដែលជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស និងក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ដើម្បីធានាដល់ដំណើរការប្រជាធិបតេយ្យ និងការបង្កើតឲ្យមាននីតិរដ្ឋនៅកម្ពុជា។
2017-12-25
អនុប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលដកសិទ្ធិធ្វើនយោបាយ រយៈពេល ៥ឆ្នាំ លោក ប៉ុល ហំម អះអាងថា លោក ម៉ៅ មុនីវណ្ណ មិនបានបង្កើតគណបក្សប្រឆាំងថ្មីដូចសារ ព័ត៌មានក្នុងស្រុកចុះផ្សាយនោះទេ។
2017-12-25
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃ២២ ធ្នូ បានចេញបទបញ្ជានីតិប្រតិបត្តិមួយ ឬហៅថា (Executive Order) ដែលមានឈ្មោះថា ច្បាប់ និងយុត្តិធម៌ ដែលមានអំណាចបង្កកទ្រព្យសម្បត្តិរបស់បុគ្គលទាំងឡាយណាដែលជាប់ទាក់ទងនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ឬជាប់ទាក់ទងនឹងអំពើពុករលួយដែលមានប្រភពទាំងស្រុង ឬមួយផ្នែកនៅក្រៅសហរដ្ឋអាមេរិក។
2017-12-25
រដ្ឋមន្ត្រីក្រសួងការងារថៃ គ្រោងនឹងស្នើគណៈរដ្ឋមន្ត្រីរបស់ខ្លួន ឲ្យពន្យារពេលកាលបរិច្ឆេទបិទបញ្ចប់ ការធ្វើលិខិតបញ្ជាក់សញ្ជាតិ រួមមានលិខិតឆ្លងដែន ឬលិខិតធ្វើដំណើរ និងប័ណ្ណពលករ ដល់ពលករចំណាកស្រុកខុសច្បាប់ទាំងអស់ សម្រាប់រយៈពេល ៦ខែបន្ថែមទៀត ដើម្បីអនុញ្ញាតឲ្យពួកគេមានពេលវេលាគ្រប់គ្រាន់ធ្វើឯកសារទាំងនេះ។
2017-12-24
អ្នកចូលរួមកម្សាន្តក្នុងពិធីបុណ្យសមុទ្រលើកទី៦ នៅខេត្តកែប រិះគន់អ្នករៀបចំកម្មវិធី ដែលអនុញ្ញាតឲ្យជនជាតិវៀតណាមមួយក្រុម សម្ដែងរបាំប្រពៃណីវៀតណាម នៅក្នុងពិធីបុណ្យសមុទ្រនោះ។
2017-12-24
គ្រូបង្រៀនម្នាក់ប្រាប់ថា រាល់ថ្ងៃក្រៅពីសាលារៀន គ្មានកន្លែងណា ដែលពួកគាត់ហ៊ានជជែកគ្នា អំពីរឿងស្ថានការណ៍នយោបាយនោះទេ។ គ្រូបង្រៀនមុខវិជ្ជាប្រវត្តិវិទ្យាម្នាក់នេះ យល់ឃើញថា ក្នុងកាលៈទេសៈបែបនេះ គ្មាននរណាម្នាក់មើលឃើញថា គ.ជ.ប ឯករាជ្យ ដូចការអះអាងរបស់ក្រុមប្រតិកម្មព័ត៌មាននៃគ.ជ.ប នោះទេ។
2017-12-24
សមាជិកក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិខេត្តប៉ៃលិន ចាប់ពីថ្នាក់ឃុំរហូតដល់ថ្នាក់ខេត្ត គិតត្រឹមថ្ងៃទី២៤ ខែធ្នូ មានប្រហែល៨៥% ហើយដែលបានប្រកាសទ្រព្យសម្បត្តិនៅអង្គភាពប្រឆាំងអំពើពុករលួយ។
2017-12-24
អ្នកនាំពាក្យគណបក្សកាន់អំណាច ស្នើទៅអង្គការសហប្រជាជាតិថា សូមកុំខ្វាយខ្វល់អំពីបញ្ហារបស់កម្ពុជា ហើយយកពេលវេលានេះ ទៅគិតគូរដោះស្រាយបញ្ហា នៅមជ្ឈិមបូព៌ា នៅអាហ្វ្រិក និងនៅតំបន់កំពុងមានសង្គ្រាមវិញល្អជាង។
2017-12-24
មន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើការទាក់ទងនឹងពលករចំណាកស្រុកទៅក្រៅប្រទេសនេះ បានទទូចឲ្យអាជ្ញាធរពាក់ព័ន្ធរបស់រដ្ឋាភិបាលកម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបង្កើតប្រព័ន្ធតាមដានសុវត្ថិភាពរបស់ពលករទាំងនោះនៅក្រៅប្រទេស ដើម្បីងាយជួយសង្គ្រោះទាន់ពេលវេលា។
2017-12-24
សហគមន៍ការពារព្រៃឡង់ក្នុងខេត្តកំពង់ធំ ចាត់ទុកថា មន្ត្រីឧទ្យានុរក្សស្នាក់ការអូរងាវ ស្រុកសណ្ដាន់ មិនបានអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព និងបានអនុញ្ញាតឲ្យជនសង្ស័យបទល្មើសព្រៃឈើរួចខ្លួន។ បញ្ហានេះកើតឡើងនៅក្នុងពេលបណ្ដាញសហគមន៍ព្រៃឡង់ ខេត្តកំពង់ធំ ចុះល្បាតព្រៃរយៈពេល៣ថ្ងៃ កាលពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ។