ប័ណ្ណសារព័ត៌មាន
2024-09-19
ព្រឹត្តិការណ៍ ហ្គាំបល (GUMBALL 3000) នេះ គឺជាការសប្បាយរីករាយ យកមុខយកមាត់ និងជាការសម្ញែងទ្រព្យសម្បត្តិ ដែលបានមកពីអំពើពុករលួយរបស់ក្រុមអ្នកមានលុយមានអំណាច ដែលជិតស្និទ្ធនឹងរដ្ឋាភិបាលត្រកូលហ៊ុនតែប៉ុណ្ណោះ។ ជាពិសេសព្រឹត្តិការណ៍នេះ គេហាក់នាំគ្នាសប្បាយលើគំនរទុក្ខ និងទឹកភ្នែករបស់អ្នកភូមិអង្គរជាច្រើនរយគ្រួសារ ដែលអាជ្ញាធរបានបណ្តេញចេញពីលំនៅឋានទាំងបង្ខំ។
2024-09-19
សាច់ញាតិសកម្មជនបរិស្ថាន និងសកម្មជនសង្គមនាំគ្នាយកបាយម្ហូបនំនែកទៅសួរសុខទុក្ខក្រុមគ្រួសារដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារដោយសាររដ្ឋាភិបាលមិនដោះលែងប្ដី និងកូនរបស់ពួកគាត់ឱ្យជួបជុំគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ។ ពួកគាត់អះអាងថា គឺជារឿងឈឺចាប់ និងអយុត្តិធម៌ដែលរដ្ឋាភិបាលចាប់ពង្រាត់គ្រួសាររបស់ពួកគាត់ដាក់ពន្ធនាគារទាំងគ្មានកំហុស។
2024-09-19
តំណាងរដ្ឋាភិបាលកម្ពុជានៅអង្គការសហប្រជាជាតិចេញមុខការពារធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលដាក់ឱ្យប្រើប្រាស់ដោយក្រសួងព័ត៌មានថា ជាមធ្យោបាយផ្លូវច្បាប់ ដើម្បីការពារអ្នកសារព័ត៌មាន និងកសាងទំនុកចិត្តសាធារណៈលើប្រព័ន្ធផ្សព្វផ្សាយ។
2024-09-19
សមត្ថកិច្ចបានចាប់ខ្លួន លោក ហោ សុខុន អតីតព្រះចៅអធិការវត្តច្បារអំពៅ និងមនុស្ស៣នាក់ទៀត ដែលរស់នៅជាមួយលោក កាលពីថ្ងៃទី១៧ កញ្ញា។ មកទល់ពេលនេះក្រុមគ្រួសារមិនទាន់ដឹងពីមូលហេតុចាប់ខ្លួន និងទីតាំងដែលសមត្ថកិច្ចយកទៅឃុំខ្លួននៅឡើយ។
2024-09-19
ពាក់ព័ន្ធនឹងការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត បច្ចុប្បន្នសកម្មជននយោបាយ អ្នកការពារសិទ្ធិមនុស្ស អ្នកតស៊ូមតិ និងអ្នកធ្វើការសង្គម បានក្លាយជាសកម្មជនមិនរាងចាល ដោយពួកគាត់ជាប់ឃុំលើសពីម្ដងនៅក្នុងពន្ធនាគារ ក្រោមការដឹកនាំនៃរដ្ឋាភិបាលត្រកូលហ៊ុន។ អ្នកការពារសិទ្ធិមនុស្ស ជំរុញទៅរដ្ឋាភិបាល គួរគិតគូរពីផលប៉ះពាល់ដែលកើតចេញពីការចាប់ខ្លួនអ្នកទាំងនោះដាក់ពន្ធនាគារ។
2024-09-18
ទីប្រឹក្សាជាន់ខ្ពស់គណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន លើកឡើងថា ប្រសិនបើតុលាការចាប់ខ្លួនលោក នៅថ្ងៃដែលលោកចូលបំភ្លឺ នៅថ្ងៃទី២០ ខែកញ្ញា ខាងមុខនេះ នឹងមិនផ្ដល់ផលចំណេញអ្វីដល់កម្ពុជាឡើយ ដូច្នេះ លោកសង្ឃឹមថា តុលាការ នឹងលុបចោលការចោទប្រកាន់លើរូបលោក។ប៉ុន្តែ អ្នកឃ្លាំមើលលើកឡើងថា ផ្អែកតាមស្ថានភាពនយោបាយ និងតុលាការសព្វថ្ងៃនេះ គឺលោក រ៉ុង ឈុន ពិបាកក្នុងការទទួលបានយុត្តិធម៌។
2024-09-18
អ្នកឃ្លាំមើលជំរុញរដ្ឋាភិបាលបកស្រាយឱ្យបានច្បាស់ អំពីរឿងធ្វើលំហាត់ហ្វឹកហ្វឺនកងទ័ពកម្ពុជា ឡាវ វៀតណាម នៅខែវិច្ឆិកាខាងមុខ ដើម្បីកុំឱ្យប្រជាពលរដ្ឋភ័ន្តច្រឡំ។ ការជំរុញនេះធ្វើឡើងស្របពេលដែលរដ្ឋាភិបាលកំពុងរង ការរិះគន់ពីពលរដ្ឋរឿងដាក់ខ្មែរចំនួន ៤ នៅភាគឦសានក្នុងគម្រោងតំបន់ ត្រីកោណអភិវឌ្ឍន៍ជាមួយឡាវនិងវៀតណាម។
2024-09-18
ពលករខ្មែរធ្វើការនៅប្រទេសថៃ ចោទមន្ត្រីប៉ូលិសខ្មែរ-ថៃ នៅច្រកប៉ោយប៉ែត ថា បានគប់គិតគ្នាគំរាមយកលុយពួកគាត់ ចន្លោះពី ៤ពាន់ ទៅ៥ពាន់បាត ដែលស្មើជាង ៤០ម៉ឺនរៀល ទៅ៥០ម៉ឺនរៀល ទើបទទួលបានលិខិតឆ្លងដែនថ្មី។ ការទាមទារលុយពីមន្ត្រីប៉ូលិសខ្មែរ-ថៃ នេះ ក្រោមហេតុផលថា ពលករទាំងនោះ មិនបានវាយបិទសញ្ញាមេដៃ លិខិតឆ្លងដែនចាស់ដែលផុតកំណត់ ។
2024-09-18
ខ្មែររស់នៅសហរដ្ឋអាមេរិក លោក អ៊ុង សុជាតា ទទួលបានរង្វាន់ពីស្នាដៃផលិតសំលៀកបំពាក់ មកុដ និងគ្រឿងអលង្ការសម្រាប់អ្នករបាំបុរាណខ្មែរពីអង្គការសិល្បៈរបស់អាមេរិក ដែលមានឈ្មោះថាអង្គការ National Endowment for the Arts (NEA) ឆ្នាំ២០២៤។
2024-09-18
ពលរដ្ឋមួយចំនួន បារម្ភថា ក្បួនរថយន្តរាប់រយគ្រឿងក្នុងព្រឹត្តិការណ៍ Gumball 3000 អាចនឹងបង្កឱ្យញ័រប៉ះពាល់ដល់គ្រឹះប្រាសាទអង្គរវត្ត។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីព្រឹត្តិការណ៍ជួបជុំរថយន្តកម្រិតអន្តរជាតិ Gumball 3000 ប្រមូលផ្ដុំនូវរថយន្តសេរីទំនើប ដែលមានកម្លាំងម៉ាស៊ីនធំៗ ជាង ១រយគ្រឿងនៅតំបន់អង្គរ។
2024-09-18
អតីតប្រធានសហជីពដ៏លេចធ្លោម្នាក់ គឺលោក ជា មុនី បានប្ដេជ្ញាចិត្តថា លោកនៅតែរក្សាជំហរដឹកនាំគណបក្សប្រឆាំងដែលហ៊ានរិះគន់ពីបញ្ហាអសកម្មភាពនៅក្នុងសង្គម ទោះបីជាកន្លងមក រដ្ឋាភិបាល បានចាប់ថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិ ដាក់ពន្ធនាគារជាបន្តបន្ទាប់ក៏ដោយ។
2024-09-18
វេទិកាអាស៊ីសំរាប់សិទ្ធិមនុស្សនិងអភិវឌ្ឍន៍ (Forum Asia) ដែលជាបណ្តុំអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល ចំនួន ៨៥ស្ថាប័ន ស្វាគមន៍កញ្ញា ឈឹម ស៊ីថរ ដែលទើបបានចេញពីពន្ធនាគារ ក្រោយពីបានជាប់ឃុំដោយអយុត្តិធម៌ ចំនួន ១៨ខែ ពីបទដឹកនាំធ្វើកូដកម្មប្រឆាំងកាស៊ីណូ ណាហ្គាវើលដ៍ (NagaWorld)។
2024-09-18
បណ្ដាញសហគមន៍ព្រៃឡង់ស្នើឲ្យរដ្ឋាភិបាលលុបចោលគម្រោងរុករករ៉ែ នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ដោយបារម្ភថា គម្រោងនេះនឹងធ្វើឲ្យព្រៃឈើ និងធនធានធម្មជាតិផ្សេងទៀតបាត់បង់ធ្ងន់ធ្ងរ និងប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋរស់នៅជុំវិញតំបន់នោះ។ ការលើកឡើងនេះ គឺបន្ទាប់ពីពួកគាត់ឃើញទីស្នាក់ការបរិស្ថានមានបិទផ្សាយ ដោយមានក្រុមហ៊ុនឯកជនចំនួន ១១ ទទួលបានសិទ្ធិក្នុងការរុករករ៉ែនៅតំបន់ព្រៃការពារមួយនេះ។
2024-09-17
នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃអង្គារ ទី១៧ ខែកញ្ញា ជជែកពិភាក្សាលើប្រធានបទ៖ តើរដ្ឋាភិបាលកម្ពុជាអាចនឹងរងវិបត្តិអ្វីខ្លះ ពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកចុងក្រោយនេះ?
2024-09-17
អ្នកឃ្លាំមើលថា ប្រទេសស៊ុយអែត ដែលជាប្រទេសប្រជាធិបតេយ្យ និងតែងតែផ្ដល់ជំនួយដល់កម្ពុជាប្រកាសបិទការិយាល័យស្ថានទូតរបស់ខ្លួននៅ ភ្នំពេញមិនមែនជារឿងល្អសម្រាប់កម្ពុជាឡើយ។ ពួកគាត់ថា រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ត្រូវដោះស្រាយបញ្ហានយោបាយ និងស្ដារប្រជាធិបតេយ្យឱ្យប្រសើរឡើងវិញ ដើម្បីស្ដារទំនុកចិត្ត និងពង្រឹងទំនាក់ទំនងការទូតរឹងមាំជាមួយបណ្តាប្រទេសប្រជាធិបតេយ្យ។