ប័ណ្ណសារព័ត៌មាន
2023-02-07
ក្បួនធម្មយាត្រាលើកកម្ពស់សីលធម៌សង្គម ដែលរៀបចំដោយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យរយៈពេល ៧ថ្ងៃមកនេះ បានឆ្លងកាត់ការគំរាមកំហែង ការរារាំង ការតាមឃ្លាំមើលពីសំណាក់អាជ្ញាធរមូលដ្ឋាននៅតាមផ្លូវ ដែលក្បួនឆ្លងកាត់ នោះឥតស្រាក។
2023-02-07
ស្របពេលដែលការប្រកួតកីឡាស៊ីហ្គេម (Sea Games) អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) ជិតឈានចូលមកដល់ ក្រុមមន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកតាមដានសង្គម បារម្ភថា ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងក្នុងអំឡុងពេលនោះ នឹងធ្វើឱ្យគុណតម្លៃ និងកិត្តិយសប្រទេសកម្ពុជាអាប់ឱនក្នុងឆាកតំបន់ និងអន្តរជាតិមិនខាន។
2023-02-07
ពលរដ្ឋខ្មែរធ្វើការក្នុងរោងចក្រវិចខ្ចប់មួយ នៅខេត្តរ៉ាក់យ៉ង(Rayong) ប្រទេសថៃ(Thaland) ជាង២០នាក់ ត្រូវបានថៅកែថៃ បញ្ឈប់ពីការងារ ដោយមិនបញ្ជាក់មូលហេតុ។ មន្ត្រីសង្គមស៊ីវិលធ្វើការងារទាក់ទងពលករលើកឡើងថា ការបញ្ឈប់ការងារនេះ គឺថៅកែថៃរំលោភច្បាប់ការងាររបស់ប្រទេសនេះ។
2023-02-07
សហគមន៍ខេត្តកំពត ខេត្តសៀមរាប និងខេត្តស្ទឹងត្រែង បានទទួលជ័យលាភីពានរង្វាន់សហគមន៍ទេសចរណ៍ស្តង់ដារអាស៊ាន ក្នុងឆ្នាំ២០២៣ នៅប្រទេសឥណ្ឌូណេស៊ី ក្នុងកិច្ចខិតខំប្រឹងប្រែងថែទាំបរិស្ថាន និងធនធានធម្មជាតិ បម្រើវិស័យទេសចរណ៍។
2023-02-06
អាជ្ញាធរខេត្តពោធិ៍សាត់រារាំងក្បួនធម្មយាត្រាដែលដឹកនាំដោយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ក្រោមហេតុផលថា ពលរដ្ឋចូលរួមហែក្បួនលើសចំនួនកំណត់ ដែលក្រសួងមហាផ្ទៃអនុញ្ញាត ៥០នាក់។
2023-02-06
ព័ត៌មានសំខាន់ៗ ចំនួន ១០រឿង ដែលលោកអ្នកនាងគួរអាននៅថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៣៖ ១. គណបក្សយុវជនកម្ពុជាបែកបាក់ផ្ទៃក្នុង ព្រោះមិនពេញចិត្តលោក ពេជ្រ ស្រស់ ទទួលលុយពីលោក ហ៊ុន សែន...
2023-02-06
អាជ្ញាធរនៅក្នុងខេត្តពោធិ៍សាត់ រម្លឹកសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យជាថ្មីម្ដងទៀត អំពីសេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលបានដាក់កំហិតឱ្យអ្នកចូលរួមធម្មយាត្រាមានចំនួនត្រឹមតែ៥០នាក់តែប៉ុណ្ណោះ។ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ចាត់ទុកការដាក់កំហិតឱ្យអ្នកចូលរួមត្រឹមតែ៥០នាក់នេះ មិនមានភាពប្រាកដនិយម និងមិនអាចធ្វើទៅបាន ហើយអាជ្ញាធរមានចេតនាបំភិតបំភ័យប្រជាពលរដ្ឋដែលមានបំណងចូលរួមធម្មយាត្រានេះ។ ទោះជាមានការគាបសង្កត់យ៉ាងណាក្ដី អ្នកចូលរួមធម្មយាត្រានៅតែមានស្មារតីរឹងមាំ ដោយថែមទាំងបន្លឺសំឡេងយ៉ាងកងរំពងទៀតផង។
2023-02-06
សហព័ន្ធខ្មែរកម្ពុជាក្រោមបានយកឱកាសនៃសន្និសីទសេរីភាពសាសនាពិភពលោកនៅរដ្ឋធានីវ៉ាស៊ីនតោនផ្សព្វផ្សាយពីការរំលោភសិទ្ធិសេរីភាពផ្នែកសាសនានៅលើទឹកដីកម្ពុជាក្រោម។ សហព័ន្ធក៏បានជំរាបជូនមេដឹកនាំសាសនាមួយចំនួនអំពីប្រវត្តិខ្មែរកម្ពុជាក្រោមដែលកំពុងរស់នៅក្រោមការគ្រប់គ្រងរបស់វៀតណាម។
2023-02-06
មន្ត្រីជាន់ខ្ពស់គណបក្សយុវជនកម្ពុជាជាច្រើនរូបបានលាលែងពីតំណែង ដោយសារមិនពេញចិត្តប្រធានគណបក្សដោយចោទថា លោក ពេជ្រ ស្រស់ ទទួលប្រាក់ពីលោក ហ៊ុន សែន សម្រាប់ប្រយោជន៍ផ្ទាល់ខ្លួន។ ប៉ុន្តែលោក ពេជ្រ ស្រស់ បដិសេធការចោទប្រកាន់នេះ។
2023-02-06
តុលាការក្រុងភ្នំពេញគ្មានភស្តុតាងចោទប្រកាន់អតីមេឃុំជាប់ឆ្នោតបក្សប្រឆាំងអ្នកស្រី កឹម តុលា ក្នុងសំណុំរឿងញុះញង់ ប៉ុន្តែតុលាការនឹងប្រកាសសាលក្រមនៅចុងខែកុម្ភខាងមុខ ក្រោយបញ្ចប់សវនាការជំនុំជម្រះសាឡើងវិញនៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ។ មេធាវី និងមន្រ្តីសិទ្ធិមនុស្សស្នើដល់តុលាការទម្លាក់ការចោទប្រកាន់ និងដោះលែងអ្នកស្រី កឹម តុលា ឱ្យមានសេរីភាពជួបជុំគ្រួសារឡើងវិញ។
2023-02-06
គណបក្សនយោបាយ ដែលទទួលបានប្រជាប្រិយភាពក្នុងការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ បានត្រៀមខ្លួនរួចជាស្រេចក្នុងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។
2023-02-06
មន្ត្រីគណបក្សភ្លើងទៀនបង្ហាញពីការផ្សះផ្សានយោបាយ និងគោលជំហរលទ្ធិប្រជាធិបតេយ្យដោយការចូលរួមរំលែកទុក្ខប្អូនថ្លៃលោក ហ៊ុន សែន នៅថ្ងៃទី៦ ខែកុម្ភៈ។ អ្នកតាមដានស្ថានការណ៍សង្គម យល់ឃើញថា ការបន្ទន់ឥរិយាបថរបស់មន្ត្រីគណបក្សភ្លើងទៀន ជារឿងល្អដើម្បីបន្ធូរបន្ថយបរិយាកាសនៅមុនពេលបោះឆ្នោត។
2023-02-05
ព័ត៌មានសំខាន់ៗ ចំនួន ១០រឿង ដែលលោកអ្នកនាងគួរអាននៅថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣៖ ១. ក្រសួងការបរទេស ដកបណ្តឹងរដ្ឋប្បវេណីក្រោយលោក គង់ គាំ បង្ខំចិត្តប្រគល់ដី និងផ្ទះ...
2023-02-05
ក្រសួងការបរទេសកម្ពុជា តាមរយៈលោក ប្រាក់ សុខុន បានសម្រេចជាផ្លូវការដកបណ្តឹងរដ្ឋប្បវេណីឈប់ប្តឹងផ្តល់អតីតទីប្រឹក្សាជាន់ខ្ពស់របស់គណបក្សភ្លើងទៀន គឺលោក គង់ គាំ តទៅទៀត ជំុវិញសំណុំរឿងប្តឹងរឹបអូសយកដីនិងផ្ទះរបស់លោក គង់ គាំ ទំហំជាង ៥ពាន់ម៉ែត្រការ៉េ នៅរាជធានីភ្នំពេញ។ ដីនិងផ្ទះរបស់លោក គង់ គាំង នេះមានតម្លៃមិនតិចជាង ១០លានដុល្លារ។
2023-02-05
ប្រជាពលរដ្ឋជាង៤០នាក់ បន្តចូលរួមដង្ហែធម្មយាត្រា លើកកម្ពស់សីលធម៌សង្គមដែលរៀបចំឡើងដោយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។ ក្រុមប្រជាពលរដ្ឋដែលបានចូលរួមដង្ហែធម្មយាត្រា សំណូមពរដល់អ្នកនយោបាយ ឱ្យបញ្ឈប់ការប្រើប្រាស់អំពើហិង្សា និងសម្ដីអសីលធម៌ទៅវិញទៅមក ដើម្បីលើកកម្ពស់តម្លៃរបស់ខ្លួន និងយុត្តិធម៌នៅក្នុងសង្គមផង។