ប័ណ្ណសារព័ត៌មាន
2025-02-05
ប្រធានគណបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី ដែលកំពុងជាប់ពន្ធនាគារលើកឡើងថា លោកនឹងមិនប្ដឹងជំទាស់ទៅតុលាការជាន់ខ្ពស់ឡើយ ដោយលោកលើកហេតុផលថា តុលាការសព្វថ្ងៃមិនឯករាជ្យ និងស្ថិតនៅក្រោមបញ្ជានៃអំណាច របស់រដ្ឋាភិបាល។ លោកប្រកាសជំហរតស៊ូ ដោយហ៊ានលះបង់សេរីភាព និង អាយុជីវិត ដើម្បីបុព្វហេតុប្រទេសជាតិ។
2025-02-05
ប្រជាពលរដ្ឋប្រមាណ ៥០គ្រួសារតំណាងឱ្យពលរដ្ឋជិត ២រយគ្រួសាររស់នៅភូមិឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៤ ខែកុម្ភៈ បានប្រមូលផ្ដុំគ្នាស្រែតវ៉ានៅតាមតំបន់ច្រាំងបឹងទន្លេសាប ដោយអ្នកខ្លះបានលុតជង្គង់លើកដៃសំពះអង្វរលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីជួយអន្តរាគមន៍ពាក់ព័ន្ធនឹងកម្លាំងអាជ្ញាធរ និងទាហានហាមឃាត់មិនឱ្យពួកគាត់បន្តប្រកបរបររាវលៀស និងខ្យងខ្ចៅលក់ចិញ្ចឹមជីវិត និងដោះស្រាយបញ្ហាបំណុលធនាគារ។
2025-02-05
ក្រសួងអប់រំយុវជន និងកីឡា រងការរិះគន់ថា ព្យាយាមបំភ្លៃប្រវត្តិសាស្ត្រ និងលើកតម្កើងមុខមាត់គណបក្សកាន់អំណាចច្រើនជាងការគិតគូររឿងផលប្រយោជន៍ជាតិតាមរយៈការបោះពុម្ពផ្សាយគម្របសៀវភៅប្រវត្តិសាស្ត្រថ្មី ដែលមានរូបស្តូបវិមានឈ្នះឈ្នះជានិមិត្តរូប។ យុវជន និងគ្រូបង្រៀនយល់ឃើញថា ក្រសួងអប់រំធ្វើការខ្វះភាពប្រាកដនិយម និងកែប្រែក្របសៀវភៅតាមតែអំពើចិត្តដែលនាំឱ្យប៉ះពាល់តម្លៃនៃប្រវត្តិសាស្ត្រជាតិ។
2025-02-04
ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាអស់ពេលជិតកន្លះសតវត្សមកនេះ កសិករខ្មែរនៅតែប្រឈមនឹងបញ្ហាខ្វះទឹកស្រោចស្រពដំណាំស្រូវរបស់ពួកគាត់ស្ទើរតែរៀងរាល់ឆ្នាំ។
2025-02-04
រដ្ឋាភិបាលប្រទេសអូស្ត្រាលី (Australia) ប្រកាសតាមដានដោយយកចិត្តទុកដាក់ ចំពោះករណីឃាតកម្មលើអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក លិម គិមយ៉ា។ តំណាងសហគមន៍ខ្មែរ យល់ថា នេះគឺជាការឆ្លើយតបវិជ្ជមានមួយដែលអាចជាសម្ពាធទៅរដ្ឋាភិបាលថៃ និងកម្ពុជា ឲ្យស៊ើបអង្កេតករណីនេះឲ្យបាន ហ្មត់ចត់ និងឆាប់រហ័ស។
2025-02-04
អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិថ្កោលទោសរដ្ឋាភិបាលកម្ពុជាដែលរារាំងអ្នកសារព័ត៌មានអន្តរជាតិម៉ុងហ្កាបេ (Mongabay) និងជាប្រធានក្លឹបអ្នកកាសែតបរទេសនៅកម្ពុជា (OPCC) លោក ជើរ៉លដ៍ ហ្វ្លីន (Gerald Flynn) មិនឱ្យចូលប្រទេសកម្ពុជាក្រោមហេតុផលខុសឯកសារឆ្លងដែន។ ក្រុមអង្គការសង្គមស៊ីវិលថាការរារាំងអ្នកកាសែតជនជាតិអង់គ្លេសរូបនេះមិនឱ្យចូលប្រទេសកម្ពុជានឹងកាន់តែធ្វើឱ្យស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែអាក្រក់។
2025-02-04
កម្មករ និងសហជីពមួយចំនួនបារម្ភពីសុវត្ថិភាពរបស់កម្មករនៅពេលពួកគាត់ធ្វើដំណើរទៅកន្លែងការងារ និងត្រឡប់មកផ្ទះវិញ ដោយសារតែឡានដឹកកម្មករភាគច្រើនដាក់មនុស្សលើសចំណុះ ហើយតៃកុងឡានផឹកគ្រឿងស្រវឹងអំឡុងពេលបើកបរ ដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់។ ពួកគាត់ស្នើឱ្យរដ្ឋាភិបាល និងថៅកែរោងចក្រគិតគូរពីសុវត្ថិភាព និងអាយុជីវិតរបស់កម្មករ។
2025-02-04
អ្នកឃ្លាំមើលបរិស្ថានស្នើដល់អាជ្ញាធរ ឲ្យស្វែងរកប្រភពនៃការលេចធ្លាយប្រេង ដែលអណ្ដែតលើឆ្នេរព្រែកត្រែង ដើម្បីរកអ្នកទទួលខុសត្រូវ។ ការស្នើសុំនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរពាក់ព័ន្ធ ចុះសម្អាតប្រេងប្រមាណ២ពាន់លីត្រ ដែលបានអណ្ដែតមកលើឆ្នេរព្រែកត្រែង ក្នុងខេត្តព្រះសីហនុ កាលពីដើមខែកុម្ភៈ។
2025-02-04
សកម្មជនការពារព្រៃឈើ នៅខេត្តស្ទឹងត្រែង លោក អ៊ុក ម៉ៅ អះអាងថា លោកនឹងមិនសុំទោសមន្ត្រីបរិស្ថាន ដែលប្រព្រឹត្តអំពើពុករលួយឲ្យមានការកាប់ឈើនៅតំបន់ព្រៃឡង់ដាច់ខាត បើទោះបីប្រឈមជាប់ពន្ធនាគារក៏ដោយ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីមន្ទីរបរិស្ថាន ខេត្តស្ទឹងត្រែង ព្រមានចាត់វិធានការច្បាប់លើ លោក អ៊ុក ម៉ៅ និងឲ្យលោកសុំទោសមន្ត្រីបរិស្ថាននៅតំបន់នោះជាសាធារណៈ។
2025-02-04
កូនប្រុសលោក លិម គិមយ៉ា គឺលោក លិម តូម៉ា អះអាងជាថ្មីថា ឃាតកម្មលើឪពុករបស់លោកជារឿងនយោបាយ។ លោកប្ដេជ្ញាថា នឹងស្វែងរកយុត្តិធម៌ជូនឪពុករបស់លោកឱ្យខាងតែបាន។
2025-02-04
លេខាធិការដ្ឋាននៃអនុសញ្ញាការពារសត្វ និងរុក្ខជាតិជិតផុតពូជសាយតេស (CITES) ជំរុញឱ្យមានការផ្អាកការជួញដូរសត្វស្វាកន្ទុយវែង ឬស្វាក្ដាមនៅកម្ពុជា ដោយសារតែកន្លងមកករណីចាប់យកសត្វស្វាក្ដាមពីក្នុងព្រៃយកទៅលក់នៅបរទេសបន្តកើតមាន។ មន្ត្រីសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលឆ្លើយតបជុំវិញករណីនេះដើម្បីស្ដារកេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ។
2025-02-03
ក្រុមគ្រួសារ និងគណបក្សសង្គ្រោះជាតិរៀបចំពិធីបុណ្យបញ្ចុះសពលោក លិម គិមយ៉ា នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ។ អ្នកប្រជាធិបតេយ្យប្ដេជ្ញាចេញតស៊ូមតិឱ្យខ្លាំងក្លាដើម្បីជំរុញរដ្ឋាភិបាលបារាំងឱ្យយកចិត្តទុកដាក់ថែមទៀតក្នុងការស៊ើបអង្កេតរកយុត្តិធម៌ជូនលោក លិម គិមយ៉ា។
2025-02-03
ពលរដ្ឋដែលចាញ់បោកក្រុមហ៊ុនអតីតឧកញ៉ាមួយចំនួន បារម្ភវ័ណ្ឌកនឹងបំណុល ដែលកាន់តែកើនឡើងជារៀងរាល់ខែ បន្ទាប់ពីទន្ទឹងរង់ចាំដំណោះស្រាយ ជិត ២ឆ្នាំមកហើយ ខណៈពលរដ្ឋខ្លះចាញ់បោកក្រុមហ៊ុនហើយ និងត្រូវក្រុមហ៊ុន ប្ដឹងថែមទៀត និងខ្លះទៀតសម្លាប់ខ្លួន ពីព្រោះគ្មានលទ្ធភាពសងបំណុល។
2025-02-03
យុវជនចលនាមាតាធម្មជាតិ និងយុវជនមួយចំនួនទៀត រំលឹកពីវីរភាពរបស់សកម្មជនចលនាមាតាធម្មជាតិ លោក លី ចាន់ដារ៉ាវុត ក្រោយលោកជាប់ពន្ធនាគារជាង៧ខែ ដោយសារតែភាពសកម្មក្នុងការការពារបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា។
2025-02-03
តុលាការរាជធានីភ្នំពេញពន្យារពេលសវនាការសំណុំរឿងរបស់កញ្ញា នួន តឿន ទៅពេលក្រោយដោយគ្មានថ្ងៃកំណត់។ មន្រ្តីបក្សប្រឆាំងចាត់ទុកវិធានការរបស់តុលាការនេះថា ជាការធ្វើទុក្ខបុកម្នេញ ដាក់សម្ពាធឱ្យអ្នកជាប់ឃុំធ្វើវីដេអូសារភាព ឬចុះចូលជាមួយបក្សកាន់អំណាច។