ប័ណ្ណសារព័ត៌មាន
2025-02-06
សាលាក្ដីខ្មែរក្រហមនឹងរៀបចំកម្មវិធីប្រកាសដាក់ឱ្យដំណើរការពិព័រណ៍រូបថត "មេរៀនអតីតកាល – ដើមបណ្ដឹងរដ្ឋប្បវេណី" ដែលជាផ្នែកមួយនៃគម្រោងសំណង “អណ្ដើកក្លាហាន” និង”ប្រព័ន្ធផ្សព្វផ្សាយសហគមន៍អំពីប្រជាជនចាមក្នុងរបបខ្មែរក្រហម” ។
2025-02-06
នាវាចម្បាំងកាណាដាបានចាកចេញពីកម្ពុជាហើយ កាលពីថ្ងៃទី៤ កុម្ភៈ ក្រោយបំពេញទស្សនកិច្ចរយៈពេល ៤ថ្ងៃ។ នាវាចម្បាំងកាណាដាមួយគ្រឿងនេះ មានឈ្មោះ អេចអឹមស៊ីអេស អូតាវ៉ា (HMCS Ottawa) ផ្ទុកកងនាវិក ២៤០ នាក់ និងបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី១ កុម្ភៈ។
2025-02-06
ជនជាតិវៀតណាមដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ៤០ហិកតារក្នុងខេត្តកំពង់ឆ្នាំងត្អូញត្អែរពីជីវភាពលំបាក ដោយសារគ្មានការងារធ្វើ និងអ្នកខ្លះទៀតបានវិលត្រឡប់ទៅរស់នៅលើផ្ទះបណ្តែតទឹកវិញ។
2025-02-06
អគ្គីភ័យឆាបឆេះក្លឹបកម្សាន្តមួយកន្លែងឈ្មោះ មីតណាយ ព្រីមៀរ (Midnight Premier) ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆក់យកជីវិតមនុស្សចំនួន២នាក់ និងបណ្ដាលឲ្យមនុស្សចំនួន៥នាក់ផ្សេងទៀត រងរបួសធ្ងន់។
2025-02-06
រដ្ឋាភិបាលជប៉ុនផ្ដល់ជំនួយឥតសំណងជាង ១លាន ៣សែន ដុល្លារសម្រាប់ការងារបោសសម្អាតមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់បែកចង្កោមនៅកម្ពុជា។
2025-02-06
សាលាក្ដីខ្មែរក្រហមនឹងរៀបចំកម្មវិធីប្រកាសដាក់ឱ្យដំណើរការពិព័រណ៍រូបថត “មេរៀនអតីតកាល – ដើមបណ្តឹងរដ្ឋប្បវេណី” ដែលជាផ្នែកមួយនៃគម្រោងសំណង “អណ្ដើកក្លាហាន” និង”ប្រព័ន្ធផ្សព្វផ្សាយសហគមន៍អំពីប្រជាជនចាមក្នុងរបបខ្មែរក្រហម”។
2025-02-05
សកម្មជនបរិស្ថាន និងសហគមន៍ព្រៃឡង់ បានរកឃើញបទល្មើសអារឈើថ្មីៗ ជាង ៥០ករណី នៅក្នុងតំបន់ព្រៃឡង់ ខេត្តព្រះវិហារ។ ពួកគាត់ថា ដើមឈើធំៗ ដែលជនល្មើសបានកាប់នោះ មានទំហំមុខកាត់ពី ៤០សង់ទីម៉ែត្រ (៤តឹក) ដល់ ៩០សង់ទីម៉ែត្រ (៩តឹក) ដែលបានដេកដួលពាសពេញដី ដោយគ្មានអាជ្ញាធរពាក់ព័ន្ធចុះទប់ស្កាត់ឱ្យបានត្រឹមត្រូវនោះទេ បើទោះជាករណីនេះបានកើតឡើងដដែលៗ ក្ដី។
2025-02-05
ជនជាតិដើមភាគតិចកួយចំនួន ២ភូមិ នៅខេត្តព្រះវិហារបន្តប្រមូលផ្តុំគ្នាតវ៉ាទាមទារឱ្យអភិបាលខេត្តនេះ ដោះស្រាយការរំលោភយកដីព្រៃជំនឿជាង ១ពាន់ហិកតារ (១.០៥០) ជាទ្រព្យឯកជន ពីសំណាក់អភិបាលរងខេត្តព្រះវិហារ លោក អ៊ុក គឹមសាន។
2025-02-05
នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅរាត្រីថ្ងៃអង្គារ ទី៤ ខែកុម្ភៈ នឹងពិភាក្សាលើប្រធានបទ៖ តើកសិផលគ្មានទីផ្សារ នឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចបែបណា? កសិករធ្វើស្រែពឹងលើធម្មជាតិជាកត្តាចម្បង ជាពិសេស ពឹងលើទឹកភ្លៀង ពីព្រោះថា កម្ពុជានៅមិនទាន់មានប្រព័ន្ធធារាសាស្ត្រគ្រប់គ្រាន់នៅឡើយ។ រីឯតំបន់ខ្លះ ធ្វើស្រែបានផលហើយ បែរជាគ្មានទីផ្សារទៅវិញ។ នៅក្រៅពីនេះ នៅមានកសិផលផ្សេងទៀត ក៏គ្មានទីផ្សារដែរ។
2025-02-05
សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU) ថ្កោលទោសចំពោះការប្រើប្រាស់អំពើហិង្សាលើប្រធានសហជីពប្រចាំរោងចក្រស្តាឡៃថ៍ អឹភេរែល (STARLIGHT APPAREL)។ មន្ត្រីសង្គមស៊ីវិល និងសហជីព ស្នើដល់អាជ្ញាធរ ឲ្យពន្លឿនតាមចាប់ជនល្មើសមកទទួលទោសតាមច្បាប់។
2025-02-05
ប្រធានគណបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី ដែលកំពុងជាប់ពន្ធនាគារលើកឡើងថា លោកនឹងមិនប្ដឹងជំទាស់ទៅតុលាការជាន់ខ្ពស់ឡើយ ដោយលោកលើកហេតុផលថា តុលាការសព្វថ្ងៃមិនឯករាជ្យ និងស្ថិតនៅក្រោមបញ្ជានៃអំណាច របស់រដ្ឋាភិបាល។ លោកប្រកាសជំហរតស៊ូ ដោយហ៊ានលះបង់សេរីភាព និង អាយុជីវិត ដើម្បីបុព្វហេតុប្រទេសជាតិ។
2025-02-05
ប្រជាពលរដ្ឋប្រមាណ ៥០គ្រួសារតំណាងឱ្យពលរដ្ឋជិត ២រយគ្រួសាររស់នៅភូមិឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៤ ខែកុម្ភៈ បានប្រមូលផ្ដុំគ្នាស្រែតវ៉ានៅតាមតំបន់ច្រាំងបឹងទន្លេសាប ដោយអ្នកខ្លះបានលុតជង្គង់លើកដៃសំពះអង្វរលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីជួយអន្តរាគមន៍ពាក់ព័ន្ធនឹងកម្លាំងអាជ្ញាធរ និងទាហានហាមឃាត់មិនឱ្យពួកគាត់បន្តប្រកបរបររាវលៀស និងខ្យងខ្ចៅលក់ចិញ្ចឹមជីវិត និងដោះស្រាយបញ្ហាបំណុលធនាគារ។
2025-02-05
ក្រសួងអប់រំយុវជន និងកីឡា រងការរិះគន់ថា ព្យាយាមបំភ្លៃប្រវត្តិសាស្ត្រ និងលើកតម្កើងមុខមាត់គណបក្សកាន់អំណាចច្រើនជាងការគិតគូររឿងផលប្រយោជន៍ជាតិតាមរយៈការបោះពុម្ពផ្សាយគម្របសៀវភៅប្រវត្តិសាស្ត្រថ្មី ដែលមានរូបស្តូបវិមានឈ្នះឈ្នះជានិមិត្តរូប។ យុវជន និងគ្រូបង្រៀនយល់ឃើញថា ក្រសួងអប់រំធ្វើការខ្វះភាពប្រាកដនិយម និងកែប្រែក្របសៀវភៅតាមតែអំពើចិត្តដែលនាំឱ្យប៉ះពាល់តម្លៃនៃប្រវត្តិសាស្ត្រជាតិ។
2025-02-04
ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាអស់ពេលជិតកន្លះសតវត្សមកនេះ កសិករខ្មែរនៅតែប្រឈមនឹងបញ្ហាខ្វះទឹកស្រោចស្រពដំណាំស្រូវរបស់ពួកគាត់ស្ទើរតែរៀងរាល់ឆ្នាំ។
2025-02-04
រដ្ឋាភិបាលប្រទេសអូស្ត្រាលី (Australia) ប្រកាសតាមដានដោយយកចិត្តទុកដាក់ ចំពោះករណីឃាតកម្មលើអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក លិម គិមយ៉ា។ តំណាងសហគមន៍ខ្មែរ យល់ថា នេះគឺជាការឆ្លើយតបវិជ្ជមានមួយដែលអាចជាសម្ពាធទៅរដ្ឋាភិបាលថៃ និងកម្ពុជា ឲ្យស៊ើបអង្កេតករណីនេះឲ្យបាន ហ្មត់ចត់ និងឆាប់រហ័ស។